បទ​ចម្រៀង​ព្រះ​រាជ​និពន្ធ​ដោយ​ព្រះ​មហា​វីរក្សត្រ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​បាន​លើក​ឡើង​ថា ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​មហាវី​រក្សត្រ ជា​ស្ដេច​មួយ​ព្រះ​អង្គ​ដែល​មាន​សិល្បៈ​នយោបាយ​ខ្ពស់ គឺ​ព្រះអង្គ​មាន​មធ្យោបាយ​នយោបាយ​ជា​ច្រើន ដើម្បី​ដឹកនាំ​ប្រទេស​នៅ​ខណៈ​ព្រះអង្គ​គ្រប់​ប្រទេស។

ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ អតីត​ព្រះ​មហាក្សត្រ នៅ​ក្នុង​បទ​ចម្រៀង "លា​ហើយ​កម្ពុជា"។

ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ អតីត​ព្រះ​មហាក្សត្រ នៅ​ក្នុង​បទ​ចម្រៀង “លា​ហើយ​កម្ពុជា”។ RFA Screenshot

ដោយ ទីន ហ្សាការីយ៉ា
2012-10-21
​វិទ្យុ​អាស៊ីសេរី

អ្វី​ដែល​ជា​សិល្បៈ​នយោបាយ និង​ឆ្លុះ​បញ្ចាំង​អំពី​ភាព​មនុស្ស​ធម៌ និង​គុណធម៌​របស់​ព្រះអង្គ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​មនោសញ្ចេតនា និង​ចាប់​អារម្មណ៍​ព្រះអង្គ​ថែម​ទៀត​នោះ គឺ​តាម​រយៈ​បទ​ចម្រៀង​ដែល​ព្រះ​រាជ​និពន្ធ​ដោយ​ព្រះអង្គ​ផ្ទាល់។

បទ​ចម្រៀង​មាន​ចំណង​ជើង​ថា “រាត្រី​ជួប​ភក្ត្រ” ជា​ស្នាព្រះហស្ត​ព្រះរាជ​និពន្ធ​ដោយ​អតីត​ព្រះ​មហាក្សត្រ នរោត្តម សីហនុ គឺ​ជា​បទ​ចម្រៀង​ដែល​ល្បី​ជាង​គេ​ក្នុង​ចំណោម​បទ​ចម្រៀង​ដទៃ​ទៀត ដែល​ព្រះអង្គ​បាន​ព្រះ​រាជ​និពន្ធ​ប្រហែល​ជាង ៣០​បទ។

បទ​ចម្រៀង​ “​រាត្រី​ជួប​ភក្ដ្រ” ​ជា​បទ​ចម្រៀង​​មួយ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ពេញ​និយម​តាំង​ពី​ទស្សវត្សរ៍​​១៩៧០ ​មក​ដល់​បច្ចុប្បន្ន។ បទ​ចម្រៀង​នេះ ប្រជាពលរដ្ឋ​តែងតែ​ចាក់​ស្ដាប់​កម្សាន្ត​នៅ​ក្នុង​ពិធី​បុណ្យ​នា​នា។

អតីត​លេខា​ផ្ទាល់​ព្រះ​មហា​វីរក្សត្រ ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​ព្រះ​រាជ​បន្ទូល​ថា ព្រះរាជ​និពន្ធ​បទ​ចម្រៀង​របស់​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ មាន​ប្រមាណ​ជាង ៣០​បទ ក្នុង​នោះ​បទ​ចម្រៀង​ដែល​ព្រះ​មហា​វីរក្សត្រ​ព្រះរាជ​និពន្ធ​ចុង​ក្រោយ​គេ​នៅ​ចន្លោះ​ឆ្នាំ​១៩៥៥ និង​ឆ្នាំ​១៩៧០ គឺ​មាន​បទ “រាត្រី​បាន​ជួប​ភក្ត្រ” “ម៉ូនីកា” និង​បទ “កុលាប​ភ្នំពេញ”។

ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ ព្រះអង្គ​បាន​ចាប់​ផ្ដើម​ព្រះ​រាជ​និពន្ធ​បទ​ចម្រៀង​តាំង​ពី​ទសវត្សរ៍​១៩៤០ ដល់​ទសវត្សរ៍​១៩៥០។ ដោយ​ឡែក​ចាប់​ពី​ទសវត្សរ៍​១៩៥៥ ដល់​ទសវត្សរ៍​១៩៧០ ព្រះអង្គ​ព្រះ​រាជ​និពន្ធ​បទ​ចម្រៀង​តែ​បី​បទ​នេះ​ទេ។

ទាក់ទង​នឹង​បញ្ហា​នេះ ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​បន្ទូល​ថា ក្នុង​ចំណោម​បទ​ចម្រៀង​ទាំង​បី​បទ​នេះ គឺ​បទ “រាត្រី​ជួប​ភក្ត្រ” ជា​បទ​ចម្រៀង​ព្រះអង្គ​យល់​ថា ជា​បទ​ល្បី និង​ពេញ​និយម​ជាង​គេ។

ព្រះ​រាជ​និពន្ធ​បទ​ចម្រៀង​របស់​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ ក្នុង​នោះ​ទាក់ទង​នឹង​រឿង​នយោបាយ ពិសេស​ទាក់ទង​ទៅ​នឹង​រឿង​ស្នេហា។ រី​ឯ​បទ​ចម្រៀង​ចុង​ក្រោយ​ចំនួន​បី​បទ​នេះ ព្រះអង្គ​ចាប់​ផ្ដើម​ព្រះ​រាជ​និពន្ធ​នៅ​ពេល​ព្រះអង្គ​បាន​ចាប់​ផ្ដើម​សព្វ​ព្រះ​រាជ​ហរទ័យ​ទៅ​លើ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ អ្នក​ឃ្លាំមើល​អំពី​បញ្ហា​សង្គម​បាន​លើក​ឡើង​ថា ព្រះរាជ​និពន្ធ​បទ​ចម្រៀង​របស់​ព្រះ​ករុណា ព្រះបាទ នរោត្តម សីហនុ ជា​រឿង​មួយ​ដែល​ព្រះអង្គ​បាន​បង្កប់​អត្ថន័យ​នយោបាយ​ជ្រាលជ្រៅ ដើម្បី​ធ្វើ​ឲ្យ​ទាក់ទាញ និង​ចំណាប់​អារម្មណ៍​ពី​ប្រជាពលរដ្ឋ ដែល​មេដឹកនាំ​ខ្មែរ​ដទៃ​ទៀត​មិន​អាច​ធ្វើ​បាន។

អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ព្រះ​ករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះអង្គ​បាន​ព្រះ​រាជ​និពន្ធ​បទ​ចម្រៀង​ជា​សិល្បៈ​នយោបាយ ដែល​ព្រះអង្គ​បាន​ប្រើ​វិធី​សាស្ត្រ​នយោបាយ​ជា​ច្រើន​នៅ​ឱកាស​ដែល​ព្រះអង្គ​បាន​ដឹកនាំ​ប្រទេស។

ក្រៅ​ពី​ព្រះ​រាជ​និពន្ធ​បទ​ចម្រៀង​ពីរោះ​ៗ ដែល​រៀបរាប់​អំពី​សេចក្ដី​ស្នេហា​នោះ គឺ​មាន​បទ​ចម្រៀង​ជា​ច្រើន​ទៀត​ដែល​ព្រះ​រាជ​និពន្ធ​ដោយ​អតីត​ព្រះ​មហាក្សត្រ បាន​រៀបរាប់​អំពី​តថភាព​ជាក់​ស្ដែង​នៅ​ក្នុង​សង្គម​ និង​ឆ្លុះ​បញ្ចាំង​អំពី​បញ្ហា​កិច្ចការ​សង្គម​កិច្ច​ជា​ដើម។

លោក កែម ឡី បាន​ពន្យល់​ទៀត​ថា រាល់​បទ​ចម្រៀង​ដែល​ព្រះរាជ​និពន្ធ​ដោយ​ព្រះ​មហា​វីរក្សត្រ ទោះ​បី​ជា​បទ​ចម្រៀង​នោះ​រៀបរាប់​ពី​រឿង​ស្នេហា​ក្ដី ប៉ុន្តែ​គ្រប់​បទ​ចម្រៀង​ទាំង​នោះ​មាន​គោល​បំណង​ច្បាស់​លាស់​សម្រាប់​អប់រំ​មនុស្ស បញ្ជាក់​អំពី​ភូមិសាស្ត្រ​ទី​កន្លែង​ច្បាស់លាស់ បញ្ជាក់​អំពី​ខ្លឹមសារ និង​មូលហេតុ​នៃ​បទ​ចម្រៀង​នីមួយៗ​ច្បាស់លាស់។

ទាក់ទង​ទៅ​បទ​ចម្រៀង​ដែល​ព្រះរាជ​និពន្ធ​ដោយ​អតីត​ព្រះ​មហា​វីរក្សត្រ​នេះ ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​ចាប់​អារម្មណ៍​ទៅ​នឹង​បទ​ចម្រៀង​របស់​ព្រះអង្គ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​មាន​ចំណាប់​អារម្មណ៍​ទៅ​លើ​បទ​ចម្រៀង​ទាំង​នោះ ប្រហាក់​ប្រហែល​គ្នា គឺ​បទ “កុលាប​ភ្នំពេញ” បទ “រាត្រី​ជួប​ភក្ត្រ” និង​បទ “លា​ហើយ​កម្ពុជា” ជាដើម។

បទ​ចម្រៀង​លា​ហើយ​កម្ពុជា ដែល​ជា​បទ​ព្រះ​រាជ​និពន្ធ និង​ច្រៀង​ដោយ​អតីត​ព្រះ​មហា​ក្សត្រ​ដែរ​នោះ ជា​បទ​មួយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អាឡោះអាល័យ​ព្រះអង្គ​កាន់​តែ​ខ្លាំង និង​ចងចាំ​ព្រះអង្គ​ជានិច្ច ពីព្រោះ​ថា អត្ថន័យ​នៅ​ក្នុង​បទ​នេះ ព្រះ​ករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ហាក់​បី​ដូច​ជា​ព្រះអង្គ​បាន​ដឹង​ព្រះទ័យ​ជា​មុន​ថា ព្រះអង្គ​នឹង​លា​ទៅ​សែន​ឆ្ងាយ​ពី​ប្រជាពលរដ្ឋ​របស់​ព្រះអង្គ តែ​ព្រះទ័យ​របស់​ព្រះអង្គ​នៅ​ដក់​ជាប់ និង​បម្រើ​ការពារ​ប្រជាពលរដ្ឋ​ជានិច្ច។

អត្ថន័យ​បទ​ចម្រៀង​ដែល​មាន​ចំណង​ជើង​ថា លា​ហើយ​កម្ពុជា នៅ​ក្នុង​វគ្គ​ដំបូង​គេ មាន​ន័យ​ថា៖ លា​ហើយ កម្ពុជា​អើយ សុំ​លា​ដោយ​អាឡោះអាល័យ ចិត្ត​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ សុំ​ភ្ជាប់​និស្ស័យ​នឹង​អ្នក​នេះ​ហើយ

ដោយ​ឡែក​នៅ​វគ្គ​បញ្ចប់​នៃ​បទ​ចម្រៀង​នេះ​វិញ មាន​ន័យ​ថា៖ ទោះ​ជា​ខ្ញុំ​ក្ស័យ​ជីវា សុំ​បម្រើ​ការពារ​អ្នក បំរើ​ដោយ​សែន​ស្មោះស្ម័គ្រ រួមរក្ស​នឹង​អ្នក​លុះ​អវសាន

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

35 Responses to "បទ​ចម្រៀង​ព្រះ​រាជ​និពន្ធ​ដោយ​ព្រះ​មហា​វីរក្សត្រ"

  1. ពិរោះពេកណាស់ !

  2. បានស្ដាប់ភ្លាម នឹកឃើញដល់ទឹកដីកម្បុជាក្រោម និង កោះត្រល់
    ដែលត្រូវបាត់បង់ ដែលជាកំពូលមហាសោកស្ដាយរបស់ជនជាតិខ្មែរ
    តែវាជាការសប្បាយរីករាយរបស់ពួកល្មោភអំណាចបំផ្លាញជាតិទៅវិញ !!!

  3. ដូនពេញ says:

    ព្រះអង្គគឺជាព្រះមហាក្សត្រដែលប្រកបដោយទសពិធរាជធ៌មពិតៗ,…!
    កូនចៅទាំងអស់គ្នាសូមលើកដៃប្រណំបួងសួងឧទិសដល់ព្រះវិញ្ញាណ្ណក្ខ័ន្តព្រះយាងទៅកាន់ព្រះបរមសុខ កុំបីឃ្លានឃ្លាតឡើយ,…!

  4. នេត្រចន្ត្រា says:

    នៅពេលតំបូងប្រហែលជាមួយឆ្នាំមុនខ្ញុំស្ដាប់មិនបានចាប់អរម្មណ៍ទេ តែនៅពេលសម្ដេចទាសុគត់ទៅបានខ្ញុំយកមកចាក់ស្ដាប់ម្ដងទៀតទើបនឹកឃើញហើយធ្វើឱ្យអរម្មណ៍តានតឹងខ្លាំងណាស់ រហួតអង្គុយតែយុំពីព្រោះនិយាយមិនចេញដោយកាសោកស្ដាយជាខ្លាំងឥតឱបមា ពីយប់មួយថ្ងៃខ្ញុំគេងមិនលក់ទេដោយការនឹកអាឡោះអាល័យពុនពេក
    ហើយចុងក្រោយសូមអោយវិញាញណខ័នសម្ដេចតាទៅឱ្យបានសុខចុះ

  5. . says:

    ព្រះអង្គគឺជាព្រះមហាក្សត្រដែលគ្មានទសពិធរាជធ៌ម, ជាស្តេចពាល, ច្រៀងអាឡេអាឡូ ហើយសំលេងដូចមាន់អួលអាចម៏

  6. . says:

    កូនចៅទាំងអស់គ្នាសូមលើកដៃប្រណំបួងសួងឧទិសដល់ព្រះវិញ្ញាណ្ណក្ខ័ន្តព្រះយាងទៅកាន់ព្រះនរក កំុបីអាក់ខាន ព្រោះសាងបាបច្រើនណាស់

  7. . says:

    កូនចៅទាំងអស់គ្នាសូមលើកដៃប្រណំបួងសួងឧទិសដល់ព្រះវិញ្ញាណ្ណក្ខ័ន្តព្រះអង្គយាងទៅចាប់ជាតិនៅប្រទេសយួនទៅ,
    សង្ឃឹមថាព្រលឹងស្តេចទំនើងអង្គនេះ នឹងមិនមកចាប់ជាតិជាខ្មែរម្តងទៀតឡើយ, ទៅកាន់តែឆ្ងាយកាន់តែល្អ

  8. Srey Khmer says:

    He is an eccentric King in the Cambodia conservative tradition.
    Most of elderly, they think of request earnestly to Buhha God.
    Unbelievable, eccentric King sang Karaoky instate of prayed God.

  9. Anonymous says:

    ខ្ញុំសូមសសើរដល់ព្រះអង្គ ដែលព្រះអង្គលះបង់ស្ទើមួយជីវិតដើម្បីប្រជាជនខ្មែរ ហើយនៅសល់ជីវិត​ចុងក្រោយបន្តិចបន្តួច ព្រះអង្គបានច្រៀងចម្រៀងបន្សល់ទុកអោយកូនចៅបានស្តាប់ ដែលទោះ​សំឡេងរបស់ព្រះអង្គ មិនសូវពិរោះក៍ដោយ​ ក៍នោះចាត់ទុកថាកម្រមាននរណាអាចធ្វើបានដូច​ណាស់ សូមព្រះវិញ្ញាណក្ខន្តព្រះអង្គយាងទៅកាន់សុគ្គតិភព ហើយសូមអោយកូនខ្មែរទាំងអស់យកគំរូតាមវីរភាពព្រះអង្គគ្រប់ៗរូប។

  10. bana says:

    ខ្ញុំសូមសសើរដល់ព្រះអង្គ ដែលព្រះអង្គលះបង់ស្ទើមួយជីវិតដើម្បីប្រជាជនខ្មែរ ហើយនៅសល់ជីវិត​ចុងក្រោយបន្តិចបន្តួច ព្រះអង្គបានច្រៀងចម្រៀងបន្សល់ទុកអោយកូនចៅបានស្តាប់ ដែលទោះ​សំឡេងរបស់ព្រះអង្គ មិនសូវពិរោះក៍ដោយ​ ក៍នោះចាត់ទុកថាកម្រមាននរណាអាចធ្វើបានដូច​ណាស់ សូមព្រះវិញ្ញាណក្ខន្តព្រះអង្គយាងទៅកាន់សុគ្គតិភព ហើយសូមអោយកូនខ្មែរទាំងអស់យកគំរូតាមវីរភាពព្រះអង្គគ្រប់ៗរូប។

  11. អ្នកលេង says:

    ពិរោះ​ណាស់ ពិរោះ រហូត ដល់ ភ្លេច គិត ថា ដី នឹង កោះ របស់ ខ្មែរ ស្ថិត នៅ ក្នុង ដៃ យួន បាត់

    ទៅ ហើយ

  12. visal says:

    ការដឹកនាំតែងតែមានកំហុស ប៉ុន្តែខ្ញុំនៅតែមានជំនឿលើព្រះអង្គ បើទោះបីខ្ញុំជាក្មេងជំនាន់ក្រោយ​ក៏ដោយ ពីព្រោះលោកមានគុណសម្បត្តិធំជាងគេ គឺជាមេដឹកនាំដែលមិនពុករលួយ មិនលួចជាតិយក ទៅធ្វើមានបានដូចមេដឹកនាំសព្វថ្ងៃ ម្យ៉ាងទៀតការព្យាយមកសាងជាតិក៏បានច្រើន គួរសមដែរ បើសិនជាមេដឹកនាំបច្ចុប្បន្នមានឆាន្ទៈ ប្រហែលព្រះគឺបានហើយ ការប្រព្រឹត្តខុសដោយអចិតនាវាមិនជាបញ្ហាទេ អោយតែអ្នកដឹកនាំនោះ មានឆន្ទៈបំរើជាតិពិតប្រកត។

  13. bana says:

    ល្អណាស់ visal ដែលមានទស្សន ដូចខ្ញុំ (bana) ដែរ ហើយខ្ញុំសូមបួងសួងសុំអោយថ្នាក់ដឹកនាំខ្មែរ​គ្រប់ជាន់ថ្នាក់យកតាមគំរូវីរភាពរបស់ព្រះអង្គ យើងពួតដៃគ្នារួមកសាង ការពារសម្បត្តិជាតិ​ខ្មែរ​កុំ​អោយ​​​បាត់​បង់ថែម​​ទៀត នោះជាការល្អប្រសើរ ជាជាងទំលាក់កំហុសទៅលើនរណាម្នាក់ ។

  14. ឈប់នាំគ្នាប្រមាទព្រះមហាក្សត្រ័ទៅ,…ខ្ញុំសូមអង្វរ។អស់លោកមិនបានមើលអោយគ្រប់ជ្រុងជ្រោយ
    នៃការពិតពីប្រវត្តិសាស្រ្ដជាតិខ្មែរទេ (ត្រួវផ្តល់យុត្តិធម៏ដល់ព្រះអង្គ)។កើតមកជាជាតិខ្មែរត្រូវប្រកាន់
    ភ្ជាប់ក្រមសីលធម៏ ស្គាល់ខុសស្គាល់ត្រូវ ស្គាល់ទាបស្គាល់ខ្ពស់ ស្គាល់គុណស្គាល់ទោស,…។
    ប្រហែលជាឆ្នាំ២០០៣ ខ្ញុំបានមើលទូរទស្សន៏ ទទក ឃើញកម្មវិធីគេចាក់ផ្សាយពីព្រះករុណាច្រៀង
    ប៉ុន្តែមុននឹងព្រះអង្គច្រៀង ព្រះអង្គបានមានព្រះបន្ទូលថា វាសនាប្រជាជាតិរបស់ព្រះអង្គ វាសនាទឹកដីរបស់ព្រះអង្គ កំពុងតែលិចចុះសន្សឹមៗដូចនាវាTITANIC លិចអញ្ជឹង ការណ៏នេះមិនមែនមានន៏យ
    ថាលោកចេះតែច្រឿងរទ្បេរទ្បូដូចមនុស្សមិនបានទទួលការអប់រំទេ មូលហេតុដែលព្រះអង្គច្រឿង
    ដោយសារព្រះអង្គពិបាកចឹត្ត ព្រះអង្គនៅតែគិតពីវាសនាប្រទេសជាតិរបស់ព្រះអង្គទោះបីជាព្រះអង្គ
    មានព្រះជនច្រើនព្រះវស្សាក៏ដោយ​ វាហាក់បីជាក្នុងគ្រួសារមួយដូច្នេះដែរ ឳពុកពិបាកចឹត្តខ្លាំងពីកូន
    ចៅ ចេះតែដើរផឹកស្រា ប៉ុន្តែកូនៗមិនបានគិតពីទង្វើរបស់ខ្លួនដែលនាំអោយប៉ះពាល់កេរ្ត៏ឈ្មោះ និង
    វង្សត្រកូលរបស់គ្រួសារខ្លួនសោះ,…។ បើអស់លោកមិនជឿទេ អស់លោកអាចទៅជាវdiscចាស់ៗ
    ពី ទទក បាន។ អស់លោកចង់ធ្វើនយោបាយ ប៉ុន្តែអស់លោកមិនបានដឺងពីការពិតនៃប្រវត្តិសាស្រ្តរបស់ខ្មែរទេ,…។ ខ្ញុំមានមោទនភាពណាស់បានកើតមកជាជាតិសាសន៏ខ្មែរ​ មានព្រះមហាក្សត្រ្តដ៏
    ល្អ​ សំរាប់ជាទីសាករះបូជា ដូនតាខ្មែរមិនចេះលួចកេងប្រវញ្ញ័ទឹកដីគេទេអស់លោក,…។ 
    LOVE YOUR FATHER! LOVE YOUR KING!

  15. . says:

    អរគុណចំពោះគំនិតដ៏ប្រពៃរបស់លោក, ប៉ុន្តែតើស្តេចក្បែរខាងយើង គេយកពេលវេលាដ៏មានតំលៃ
    មកស្រែកច្រៀងអាឡេអាឡូបែបនេះទេ? ខណះគ្រោះទុរភិគ កំពុងរួមរិតជីវភាពរាស្រ្តខ្មែរ? ណ្ហើយ !
    ទោះជាអ្នកខិតខំរាវរកចំណុចវិជ្ជមានរបស់ទ្រង់យ៉ាងណា ក៏មិនអាចលប់ តថភាព ឬ បន្លំប្រវត្តិសាស្រ្តបានឡើយ

  16. sarika says:

    ទូលព្រះបង្គំជាខ្ញុំសូមលំអោនកាយ វាចា ចិត្ត​គោរពដោយស្មោះចំពោះសិល្បះដឹកនាំប្រទេស​និងវរះសកម្មភាពនានារបស់​ព្រះអង្គ។

    ទូលព្រះបង្គំជាខ្ញុំ​ សូមលំអោនកាយ វាចា​ ចិត្ត គោរព ស្រឡាញ់ ស្ងើចសរសើ អាណិត​សោកស្តាយ​និងប្ដេជ្ញាចំពោះព្រះអង្គ៖
    ១)​គោរព៖ ព្រះអង្គជាព្រះមហាក្សត្យរបស់ខ្ញុំ។
    ២)ស្រឡាញ់៖ព្រោះព្រះអង្គស្រឡាញ់រាស្រនិងទឹកដីនេះ​យ៉ាងជ្រាលជ្រៅ។
    ៣)ស្ងើចសរសើ៖​ព្រោះព្រះអង្គបានធ្វើឲ្យប្រទេសនេះចេញពីអតិតកាលមិនច្បាស់លាស់ហើយដើរឆ្ពោះទៅរកអណាគតដ៍ជាក់លាក់មួយ។
    ៤)អាណិត៖ព្រោះព្រះអង្គបានព្យាយាមបណ្តុបណ្នាលបញ្ជូនសិស្សនិសិត្សឲ្យទៅរៀននៅប្រទេសជឿនលឿនដែលខ្លះងាកមកប្រឆាំងនឹងព្រះអង្គវិញ។
    ៥)សោកស្តាយ៖ព្រោះព្រះអង្គលែងបាននៅជាមួយនឹងយើងទៀតហើយ។
    ៦)ប្ដេជ្ញាថា៖ព្រះអង្គរស់ជានិច្ចក្នុងបេះដូងទូលព្រះបង្គុំជាខ្ញុំ។

    សូមឲ្យព្រះវិញ្ញាណក័្ខន្ឌព្រះអង្គយាងទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ។

  17. ម៉ែអា អ្នកលេង says:

    អាអ្នកលេង អាត្រូវគ្រាប់

  18. . says:

    ទោះជាយ៉ាងណាក៏ដោយ ក៏សូមអោយវិញ្ញាណក្ខ័ន ស្តេចអាឡេកអាឡក់អង្គនេះ ជួយអោយបំណង Sarika បានសំរេចផងចុះ
    និង សូមអោយចំរៀងរបស់ទ្រង់ បានលួងលោមបំពេរអារម្មណ៏ Sarika ផងពេលអផ្សុក

  19. លោកនៅតែមិនយល់ពីការពិតរបស់ប្រវត្តិសាស្រ្តខ្មែរដដែល,…។ចូរលោកកុំយកករណីរឿងខ្មែរ
    ប្រហមមកបូកអោយសោះ! ករណីខ្មែរក្រហមកើតទ្បើងដយសារល្បែងនយោបាយ និងសង្រ្គាម
    មនោគមន៏វិជ្ជារវាងប្លុកគុម្មុនីយ និងប្លុកសេរី រឿងនេះវាជ្រៅណាស់សំរាប់ខ្ញុំនិងបញ្ញវន្តខ្មែរជាច្រីន
    ខ្ញុំក៏មានគ្រួសាឪំពុកមា គ្ឬួសារម្តាយមីងស្លាប់ក្នុងល្បែងនេះដែរ,…។ហេតុផលចុងក្រោយនៃរឿងនេះ
    គី Beijin, Hanoi Washiton & Mousco។ Beijin បានចាញ់់បោកHanoiយ៉ាងចាស់ដៃ (មើលឯកសា
    យោងស្វែងរកការពិតរបស់លោកឆាំង យុ មានលេខ​ពី ១ ដល់ ១៦០)។ ក្រោយសម៏យសមាហរណ
    កម្មកំលាំងខ្មែរក្រហមឆ្នាំ១៩៩៣​ ខ្ញុំមានជូបខ្មែរក្រហមជាច្រើននៅតាមជាយដែនខ្មែរថៃរួមទាំង
    លោកទេព ឃុនណាល់ ផងដែរ ដែលជានារសា និងជាលេខាផ្ទាល់របស់ប៉ុល ពត (ក្រោយមកគាត់ក៍រៀបការជាមួយប្រពន្ធ៏ប៉ុល ពតតាមបណ្តាំប៉ុល ពត) ភាគច្រើនខ្មែរក្រហមទាំងនោះបានពោលថា
    ផ្លែដូង រត់រកផ្លែដូង ផ្លែត្នោតរត់រកផ្លែត្នោត,…។ធាតុពិតផែនការខ្មៅរបស់ហូជីមិញមានយុទ្ទសាស្រ្ត
    យកទឹកដីខ្មែរ និងទ្បាវ ហូជីមិញបានបង្កើតជាបក្សកម្មុយនីយឥណ្ឌូចិនជារូបភាពបងប្អូនបីនាក់គី
    បបវ បបទ្ប និងបបក (បក្សប្រជាជនបដិវត្តន៏កម្ពុជា) ហើយបបកនេះមានចែកជាពីរ គីពិត​និងក្លែង
    ក្លាយ,…។ពូយពិត​និងក្លែងក្លាយនេះបានលេងល្បែងសំលាប់គ្នាទៅវិញទៅមក ដើម្បីទំលាក់កំហុស
    អោយគ្នា,…(សំភាសន៏ជានួយប៉ុល ពត​និងអ្នកការសែតនេត ធៃលើ),…។ ហើយរឿងប្រជាជនខ្មែរ
    ស្លាប់ក្នុងរបបខ្មែរក្រហមនេះ ព្រះមហាវិរក្សត្រ ក៏លោកចាញ់បោកខ្មែរក្រហមដែរ,…។
    ផ្ទុយទៅវិញ
    ក្នុងល្បែងមនោគមន៏វិជ្ជារវាងប្លុកគុម្មុនីយ និងប្លុកសេរីព្រះអង្គមាននយោបាយការបរទេសខ្លាំង
    ដោយអាចរក្សាទឹកដី និងជនជាតិខ្មែរបានដែលពេលនោះប្រជាជាតិសៀមមានប្រហែលជា៧០លាននាក់ក្លាយ ឯប្រជាជាតិយួនមានប្រហែលជា៨០លាននាក់ក្លាយ ហើយខ្មែរមានប្រហែលជា៥
    លាននាក់ហ្នឹង សួរថាពេលហ្នឹងបើ សៀម និងយួនវាត្រូវរូវគ្នា វានាំគ្នាពុះបែងចែកទឹកដីខ្មែរពាក់
    កណ្តាលទន្លេមេគង្គម្នាក់ សួរថាខ្មែរយើងទៅណា?,…៕
    មានរឿងច្រើនទៀតដែលមិនបានរៀបរាប់អស់,….
    ខ្ញុំសង្ឃឹមថាអស់លោកនិងបានយល់ច្បាស់ហើយលែងមានការយលច្រទ្បំទៀត

  20. True Khmer says:

    ច្រៀងក្នុងន័យជាតិនិងបង្ហាញនៅមុខសាធារណៈជនវានមិនអាក្រក់នោះទេបើទោះបីជាចាស់ ឬក្មេង គេមានសិទ្ធច្រៀង។ ព្រះអង្គគឺពូកែមានតែមួយគត់នៅស្រុកខ្មែរប្រសើរជាងពួកអាមនុស្សចាស់ទំពែក សព្វថ្ងៃលួចតែលុយជាតិដើរចាយនិងច្រៀងនៅក្នុងការ៉ាអូខេបិទមុខនោះទេ។ គឺពួកអស់នេះហើយវា កំពុងតែសប្បាយនិងការបំផ្លាញជាតិ។ អស់លោកដើរសួរគេឯងមួយពិភពលោកនេះទៅមើលថាតើ ស្តេចនៅប្រទេសណាដែលក្រជាងគេ? គឺជាស្តេចខ្មែរនិងហើយដែលក្រជាងគេ។ ហើយស្តេចនៅ ប្រទេសណាមាននយោបាយការបរទេសល្អនិងជាប្រយោជន៍ដើម្បីពិភពលោក? គឺស្តេចស្រុកខ្មែរ។ ហេតុអីបានជាស្តេចស្រុកខ្មែរក្រ? ព្រោះរវល់តែចំណាយលើកាអភិវឌ្ឃនជាតិនិងជួយកូនចៅក្រីក្រ​របស់ ព្រះង្គ។ ចំណែកស្តេចស្រុកថៃម្តេចក៍មានលុយ​ច្រើនម្លេះព្រោះស្តេចគេពេលចុះទៅសម្ពោធ នៅទីណា​ម្តងៗប្រជាពលរដ្ឋគេថ្វាយលុយស្តេច។

  21. . says:

    អរគុណ “តេជោយ៉ត” ចំពោះពេលវេលា ដែលបានខិតខំស្រាវជ្រាវ និង សិក្ស្ាប្រវត្តិសាស្រ្តខ្មែរ, ប៉ុន្តែតថភាព មិនអាចកាយលប់ នូវ
    ប្រវត្តិជូរចត់ដែលក្សត្យពាល ឬ ស្តេចបីសាច អង្គនេះបានប្រព្រឹត្តិនាពេលកន្លងមកនេះឡើយ

  22. Anonymous says:

    មានអាជម្លើយមួយនោះមើលងាយព្រះវររាជបិតារបស់ខ្មែរ ក្នុងពេលដែលប្រជាពលរដ្ឋខ្មែរកំពុងគោរព
    ព្រះវិញ្ញាណក្ខ័ន្ធរបស់ព្រះអង្គនោះ វាទទួលនូវបាបកម្មដែលសាងដើយខ្លួនឯងជាមិនខាន។

  23. Jobless says:

    “”””
    .
    October 22, 2012 at 11:36 am

    ទោះជាយ៉ាងណាក៏ដោយ ក៏សូមអោយវិញ្ញាណក្ខ័ន ស្តេចអាឡេកអាឡក់អង្គនេះ ជួយអោយបំណង Sarika បានសំរេចផងចុះ
    និង សូមអោយចំរៀងរបស់ទ្រង់ បានលួងលោមបំពេរអារម្មណ៏ Sarika ផងពេលអផ្សុក””””””
    ខ្ញុំទ្រាំនឹង ចរិកពាលរបស់លោកយូហើយ ។ ខ្ញុំមិនគិតថា លោកជាជនជាតិខ្មែរម្នាក់ទេ ព្រោះមានជនជាតិថៃខ្លះ បន្លំខ្លួនចូលមកទីនេះដើម៣ ជេរស្ដេច ។ តែបើលោកជាជនជាតិខ្មែរម្នាក់មែននោះ ខ្ញុំសូមប្រាបថា លោកមិនស្មើរនិង ឆ្កែមួយក្បាលផង ដូចនេះលោកគ្មាន សិទ្ធអីមកជេរសម្ដេចតា នៅទីនេះទេ។ សូមប្បីតែ អត្តន័យចំរៀងគាត ក៏លោកមិនបានយកខួក្បាលមកគិតផង ហើយបែជាឈរជំទាលជំទែង ជេរដូចស្រី ។ សូមសួរលោកតិច តើលោកដឹង អ្វីខ្លះពីប្រវត្តិសាស្រ្តខ្មែរ ? មើលទៅវិភាគត្រឹម តែរបៀបសរសេររបស់ លោកខ្ញុំអាចវិនិច្ឆ័យបានថា លោកជាមនុស្សក្បាលរឹង មានះ មិនស្ដាប់នរណាសោះ ហើយក៏មិនចេះបែងចែក គុណនិងទោសដែរ មួយវិញទៀតបើលោកនៅប្រកាន់ចរិក ថោកបែបនេះ ជីវិតរបស់លោកគឺគ្មានថ្ងៃសប្បាយឡើង ។​ នេះជាអវីដែលខ្ញុំចង់និយាយ !!!

  24. អ្នកលេង says:

    តេជាយ៉ត ខ្ញុំ ចង់ សួរ លោកថា​ អំពី សម្ព័នភាព រវាង ហូជីមិញ នឹង ព្រះ មហាក្សត្រ ព​មុន នឹង ព្រះ

    អង្គ ចូល រួម ជា មួយ ខ្មែរ ក្រហម នោះ យ៉ាង ណា ដែរ? តើ ព្រះ អង្គ ចាញ់ បោក យួន ទៀត មែន

    ទេ ហេតុ អ្វី បាន ជា ព្រះ អង្គ ត្រូវ ចាញ់បោកយួនទៀត បើ ប្រវតិ្តសាស្រ្ត ខ្មែរ តាំង ពី​ សវត្ស ទី

    ១៦ មក បាន បង្ហាញ អោយ ខ្មែរ គ្រប់រួប យល់ច្បាស់ ពី មហិច្ឆិតា របស់ យួន រួច មក ហើយ

    នោះ ?

  25. ដូចខ្ញុំបានជំរាបលោកអញ្ញឺងកើតមកជាជាតិខ្មែរត្រូវប្រកាន់ ភ្ជាប់នូវក្រមសីលធម៏ ស្គាល់ខុសស្គាល់
    ត្រូវ ស្គាល់ទាបស្គាល់ខ្ពស់ ស្គាល់គុណស្គាល់ទោស,…។ ជាតិជាខ្មែរយើងត្រូវស្គាល់ពីប្រវត្តិសាស្រ្ត
    របស់យើងអោយបានច្រើនកាលណាល្អកាលហ្នឹង គ្មានជាតិសាសន៏ណាស្រលាញខ្មែរជាសជាងខ្មែរ
    គ្នាឯងទេ,…។តថភាពមិនអាចកាយលប់នូវស្នាមជូរជត់បានមែន,…។ប៉ុន្តែក្នុងចំណោមវត្ថុដែល
    អាក្រក់គ្រប់យ៉ាង យើងត្រូវជ្រើសរើសយកវត្ថុណាដែលអាក្រក់តិច។ប្រវត្តិសាស្រ្តគេបានកត់ត្រា
    និងប្រៀបធៀបរួចហើយពីគុណសម្បត្តិនិងគុណវិបត្តិរបស់ព្រះអង្គប៉ិន្តែគុណសម្បត្តិរបស់ព្រះអង្គ
    មានច្រើនជាងគុណវិបត្តិច្រើនណាស់,…។អ្នកនយោបាយមិនចេះដឹងពីប្រវត្តិសាស្រ្តខ្លះបាននាំគ្នា
    តិចទៀនព្រះអង្គថាមិនកើតអញ្ជឹសមិនកើតអញ្ជុស ខ្ញុំតេជោយ៉តមានពេលរស់នៅលិទឹកដីខ្មែរបាន
    ៥០ឆ្នាំបន្តរទៅទឿត ខ្ញុំចាំមើលថាតើអ្នកដែលកើតហ្នឹងបានធ្វើអីខ្លះ កើតអីខ្លះ? អត់ពីព្រះអង្គទៅនឹង
    ពិបាករកអ្នកដឹកនាំណាដែលស្រលាញ់ជាតិសាសន៏ ទឹកដី (លើកលែងតែសម្តេចនាយកមួយ) ខ្លួនដូចព្រះអង្គណាស់ ខ្ញុំគ្រាន់តែសួរលោកនូវចំនុចតូចមួយថា តើបាននណាជាអាញ្ញាកណ្តាលទៅថ្ងៃអណាគត់​ករណីមានជំលោះនយោបាញកើតទ្បើងទៀត បរទេសឬក័ខ្មែរ? កន្លងមកព្រះអង្គបានបង្រួប
    បង្រួមជំលោះបក្សនយាបាយខែ្មរបានល្អណាស់,… ។ សកម្មភាពរបស់ព្រះអង្គបានខិតខំធ្វើតាមបណ្តាំព្រះមហាក្សត្រីយានីកុសមនារីរត្តថា អត់ពីមាតាបិតាទៅ ចូរកូនខិតខំរកយុត្តិធមន៏ជូនដល់រាស្រ្តខ្មែរក្រីក្រតោកយ៉ាក,…។ផ្ទុយទៅវិញសង្គមខ្មែរក្រហមកើតទ្បើងដោយសារ
     

  26. អ្នកលេង says:

    ខ្ញុំ យល់ ពី សំនួរ របស់ លោក ហើយ សូមអគុណ ប៉ុន្តែ អ្វីៗ ខ្លាច ក្រែង តែវា ហួស ពេល ទៀត

    តែប៉ុណ្ណោះ

    ពី ព្រោះ បើ យើង វិភាគ មើល ស្ថានភាពដូច បច្ចុប្បន្ន នេះ ។

  27. ១៨ មិនា says:

    យ៉តអើយយ៉តលោកពន្យល់បានក្បោះក្បាយណាស់ តែយ៉តស្គាល់សម្តេចសីហនុមិនច្បាស់ ហើយរិតតែមិនច្បាស់នឹងសម្តេចនាយករបស់យ៉តទៅទៀត។ នៅស្រុកខ្ញុំមានលោកនេនមួយអង្គ បានព្យាយាមទេសនាអប់រំចៅអធិការអោយយល់ថាអង្គុលីមារ៍ជាមនុស្សល្អដូចព្រះសទ្ធត្ថ។

  28. Jobless says:

    “””” លោក អ្នកលេង”””” សូមសួរលោកតិច តើហេតុអ្វីបានជា ព្រះអង្គព្រំអោយហូ ជីមិញ នោះមិនក៏ព្រោះតែ ចង់បានទឹកដីកម្ពុជាក្រោមមកវិញ ទេអី? យ៉ាប់អីយ៉ាប់ យ៉ាងនេះ!

  29. ល្អណាស់ចេះសួរសំណួរនេះ! តាមឯកសារហូជីមិញ(និងអ្នកដឹកនាំយួនដ៏ទៃទៀត) សៀម ចិន 
    រស្សី អាមេរិចមានផែនការដណ្តើមគ្នាក្តោបក្តាប់ឥណ្តូចិនពេលបញ្ចប់សង្រ្គាមលោកលើកទី២
    យួនមានផែនការ និងល្បិចជ្រៅជាងគេ គេបានបង្កើតជាបក្សកម្មុយនីយឥណ្ឌូចិនក្រោមរូបភាពបង
    ប្អូនបីនាក់គី បបវ បបទ្ប និងបបក (បក្សប្រជាជនបដិវត្តន៏កម្ពុជា) ហើយបបកនេះមានចែកជាពីរ គីពិតនិងក្លែងក្លាយ,..ទស្សវត្តទី៥០ជាង និងទី​៦០ជាង ពិភពលោកចាប់ផ្តើមមានសង្រ្អាមមនោគមន៏
    វិជ្ជានិងគ្នាដោយបែងចែកជាក្លុកសង្គមនិយម និងប្លុកសេរី សៀមនិងបណ្តាលប្រទេសខាងក្រោមៗ
    ទៀតចាប់យកអាមេរិច ដោយទ្បែកយួន ចិន រុស្សីនិងប្រទេសខាងលើដ៏ទៃៗទៀតគេផ្តុំគ្នាជាមួយរុស្សី ខ្មែរយើងប្រកាន់យកគោលការណ៏កណ្តាល ប៉ុន្តែមហាអំណាចទាំងពីរនេះមិនអោយយើងនៅ
    កណ្តាលទេ គេចាប់ផ្តើមលេងល្បែងមនោគមន៏វិជ្ជានិងគ្នារហូតរុញច្រានយើងចូលក្នុងសង្រ្គាមមនោគមន៏វិជ្ជានេះ ពេលនោះហើយដែលមហាក្សត្រ៏យើងចាញ់បោកយួន (ឯកសារទឹកភ្នែកកម្ពុជា និងឯកសារអ្នកណាជាឃាតករ របស់នារីចារកម្មយួនម្នាក់ ក្រោយមកបានក្បត់យួនដើម្បីងាកទៅអរមេរិចវិញ) ពេលនោះយួនបានប្រើភាពប៉ិនប្រសព្វរបស់ខ្លួនដោយប្រើបបក (បក្សប្រជាជនបដិវត្តន៏កម្ពុជា)
    នេះ បបកនេះមានពីរគីពិត និងក្លែងក្លាយ,…។ពេលសម័យសមាហរណកម្មគេសំគាល់ឃើញថា
    បបកពិតមាននៅ,…និងបបកក្លែងក្លាយមាននៅ,…ហើយបាន,….

    ណ្ហើយទាំងនេះជាប្រវត្តិសាស្រ្តដ៏ជូជត់នៃការបែកគ្នារវាងខ្មែរនិងខ្មែរក្រោមឥទ្ទិពលសង្រ្គាមមនោគមន៏វិជា្ជនោះ,…សំខាន់ពេលនេះក្នុងស្តាបន៏រាជការក្តី ស្តាបន៏ឯកជនក្តី​ពេលដឹកនាំការងារចូលកុំយក
    ចរឹកបគ្គលមកបូកជាមួយនឹងការងាអី​ ចូលប្រកាន់ពាក្យពីបុរាណថា អ្នកមានរក្សាក្សតដូចសំពត់
    ពត័ពីក្រៅអ្នកប្រាជ្ញរក្សាក្លៅដូចសំពៅពឹងសំប៉ាន អាណិតកូនខ្ខ្មែរនៅជនបទ ក្រីក្រ ដែលមករកការងារធ្វើ ត្រង់នេះខ្ញុំតេជោយ៉តក៏ហាត់ពត់លត់ដំខ្លួនដែរ ជាតិសាសន៏យើងធ្លាក់ចុះខ្យោយណាស់ ពេលអស់លោកធ្វើដំណើទៅកាន់នរទេស ពេលយើងប្រាប់គេថាខ្មែរ គេនាំគ្នាងាកមុខចេញ គេមើលងាយយើង,…រួបរួមគ្នាទ្បើងបងប្អូន,…៕ ខ្ញុំមានមោទនភាពណាស់បានកើតមកជាជាតិសាសន៏ខ្មែរ មានព្រះមហាក្សត្រ្តដ៏ល្អ សំរាប់ជាទីសាករះបូជា ដូនតាខ្មែរមិនចេះលួចកេងប្រវញ្ញ័ទឹកដីគេទេអស់
    លោក,…។ LOVE YOUR FATHER! LOVE YOUR KING!

  30. មិនហួសពេលទេបងប្អូន ដូនតាយើងជាអ្នកបានសង្គរកើត មិនដូចជាតិសាសន៍ខ្លះទេ ជេប្រមាឌខ្មែរ
    តែខំជិះយន្តហោះមកមើលស្នាដៃខ្មែរ,…ខ្លះធ្លាក់កប៉ាល់ហោះងាប់កណ្តាលមហាសមុទ្រប៉ាស៊ីហ្វិច
    ចូរយើងប្រយត្ត៏មនោគមន៏វិជ្ជាពីបរទេស!!!

  31. មិនយលសោះនៅតែប្រមាឌព្រះអង្គទៀត!!! មុនសោយទីវង្គត់ទៅ ព្រះអង្គមានបង្ហាយក្នុងwebsite
    ព្រះអង្គ ព្រះអង្គមានតែប្រាក់បីម៉ិនដុល្លារតែប៉ុណ្ណោះក្នុងគណនីរបស់ព្រះអង្គ,…បងប្អូនយើងខ្លះ
    មានជាងព្រះអង្គទៅទៀត

  32. កុំបំពានរដ្ឋធម្មនុញជាតិអោយសោះ! រដ្ឋធម្មនុញជាតិបានកំណត់ច្បាស់ថា ៉មិនអោយមានការទិះតៀន ជេប្រម៉ាណដល់ព្រះមហាក្សត្រ័ទេ៉ ជនណាបំពានត្រូវមានទោស,…

  33. samner says:

    let say something not so bad like that. If you have a chance what you will do for the country?
    Who can say good and blame some one may be could not do as the man is being blamed.
    Please take quiet time and pray for him if you are polite enough.
    Thank

  34. លោក១៨មិនា!ដូចខ្ញុំជំរាបខាងលើអញ្ជឹងព្រិត្តិការណ៏១៨មិនាជាព្រិត្តិការណ៏ចាប់ផ្តើមសមរភូមិ
    សង្រ្គាមមនោគមន័វិជ្ជារវាងប្លុកកម្មុយនីយ និងម្លុកសេរី ហើយយួន សៀមគេបានចាប់ផ្តើមអនុវត្តន៏
    ពីភផនការណ៏របស់គេមកលើស្រុកខ្មែរ តែយួនមានភាពប៊ិនប្រសពជាង។ លោកសាកល្បងពិនិត្យ
    មើលប្រវត្តិសាស្រ្តខ្មែរ និងផែនការរបស់ហូជីមិញទៅមើល ថាតើវាយ៉ាងម៉េច?

  35. ម៉ែអា អ្នកលេង says:

    អ្នកដឹកនាំដ៏ស្អាតស្អំ!