ប្រជា​ពល​រដ្ឋ​ខ្មែរ​នាំ​គ្នា​ផ្អើល​មើល​រូបសម្តេច​តា​ក្នុង​ព្រះ​ច័ន្ទ​

ប្រជា​​ពល​​រដ្ខ​​ខ្មែរ​​នាំ​គ្នា​​ផ្អើល​​ភ្លូក​ទឹក​ភ្លូក​​ដី​ទាំង​នៅប្រទេស​ខ្មែរ ​ថៃ ​និង​វៀត​ណាម​ មើល​ព្រះ​ច័ន្ទ​សើ្ទរ​គ្រប់​ខេត្ត​ក្រុង ដើម្បី​មើល​រូប​​សម្តេច​តា​ ។

ដោយ ​ពង្ស ខេមរៈ
Sunday 21 October 2012
The Free Press Magazine

ពួកគេនាំគ្នាមើលព្រះច័ន្ទ ហើយចង្អុលប្រាប់គ្នាទៅរូបសម្តេចតា

ពួកគេនាំគ្នាមើលព្រះច័ន្ទ ហើយចង្អុលប្រាប់គ្នាទៅរូបសម្តេចតា

“អូយ! បង​​ឯង​​​​ចេញ​មក​មើល​លោក​ខែ​ណែក!​ ​ដូច​​ណាស់​​បង​​អើយ​​ ​​ដូច​​សម្តេច​​តា​​មែន​​ទែន​ ស្អាត​​ណាស់​​បង​​អើយ” ​។ នេះ​ជា​សំដី​របស់​កញ្ញា​ភិន​​ ​​សា​រិន​​ ​កម្មករ​​នី​រោង​​ចក្រ​​កាត់​​ដេរ​ ​​​វ័យ​​​២២​ឆ្នាំ​​ ​​នៅ​​ទី​​ក្រុង​​ភ្នំពេញ​​ ទូរ​ស័ព្ទ​​​ទៅ​កាន់​បង​ស្រី​​របស់​នាង​នៅ​​​ខេត្ត​​​ព្រៃ​​​វែង​​ ។​
ភិន​ សារិន​ ស្រែក​​យ៉ាង​ភ្លាត់​សម្លេង​ ដោយ​អន្ទង​​ហៅ​​បង​​ប្អូន​​របស់​នាង​​តាម​​ទូរស័ព្ទ​អោយ​​​ចេញ​​ពី​​ក្នុង​​ផ្ទះ​​មក​​មើល​​រូប​​​សម្តេច​តា​នរោត្តម​​សីហនុ​​ នៅ​​ក្នុង​​ព្រះ​ច័ន្ទ​​ ​នា​យប់​ថ្ងៃ​អាទិត្យ​​ ​​ទី​២១​​ ​​ខែ​​តុលា​​ ​ត្រូវ​​នឹង​​ថ្ងៃ​​៦​​ ​កើត​ ​ខែ​អស្សុជ​​ ព.ស​ ២៥៥៦​ ។​
សារិន​ ​​បាន​ពណ៌នា​​ថា​​ ​នាង​​បាន​​​ឃើញ​​​រូប​​​សម្តេច​​​តា​​​ ​​ត្រឹម​​​ពាក់​​​កណ្តាល​​​​ខ្លួន​​​ ​នៅ​​​ក្នង​​​ព្រះ​​​ច័ន្ទ​​​ ​​ដោយ​​ព្រះ​​នេត​​សម្លឹង​​ចុះ​​មក​​ផែន​​​ដី​​ ​​​។​​
ដូច​គ្នា​នេះ​ដែរ​ ​យុវ​​ជន​​ ​ប៉ា​​ ​វីរៈ​​ ​វ័យ​​​២៤​​​ឆ្នាំ​​ ​​មក​​ពី​​ស្រុក​​​​ឧ​ត្តុង្គ​​ ​ខេត្ត​​កំពុង​​ស្ពឺ​ ក៏​​បាន​​មើល​​ឃើញ​រូប​សម្តេចតា​​នៅ​ក្នុង​ព្រះ​ច័ន្ទ​កា​លពី​យប់​ថ្ងៃ​អាទិត្យ​ ​។
“ខ្ញុំមានសំណាងណាស់ដែលបានមើលឃើញរូបសម្តេចតានៅក្នុងព្រះច័ន្ទ ។ ខ្ញុំគិតថាខ្ញុំជាមនុស្សដែលមាននិស្ស័យទៅនឹងព្រះអង្គ”​។
នៅ​ឯ​ទឹក​ដី​កម្ពុជា​ក្រោម​ឯណោះ​វិញ​ លោក​យាយ​ ​ថាច់​ ​យឿង​ ​វ័យ​៧៧​ឆ្នាំ​ ក៏​បាន​ប្រាប់​ទស្សនា​វដ្តី​សារ​ព័ត៌​មាន​សេរី​អំពី​ការ​ផ្អើល​មើល​រូប​សម្តេចតា​ក្នុង​ព្រះ​ច័ន្ទ​ និង​អំពី​ទស្សនៈ​ផ្ទាល់​ខ្លួន​ជុំ​វិញ​ការ​មើល​ឃើញ​រូប​សម្តេចតា​ក្នុង​ព្រះ​ច័ន្ទ​នោះ​​។​
“សម្តេច​តា​យើង​មាន​បុណ្យ​ណាស់​ ទើប​ព្រះ​វិញ្ញាណ​ក្ខន្ធ​របស់​ព្រះ​អង្គ​បាន​យាង​ទៅ​កាន់​ឋាន​សួគ៌​ ហើយ​ព្រះ​អង្គ​ក៏​​នៅ​មិន​អស់​អាល័យ​ពី​ទឹកដី​ ប្រជាជន​ និង​នគរ​កម្ពុជា​ទាំង​មូល​​””” ​។
នៅ​ប្រទេស​ថៃ​ក៏​ដូចគ្នា​ដែរ​ ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​និង​ថៃ​ខ្លះបាន​នាំ​គ្នា​មើល​រូប​ព្រះច័ន្ទ ក្នុងបំណងចង់ឃើញសម្តេចតា ។
លោកគង់ សំណាង​នៅ​ទីក្រុងបាន​កក​ ​បាន​មាន​ប្រសាសន៍​តាមSkype មក ថា បងប្អូន​ពី​ប្រទេសកម្ពុជា​ បាន​ទូរ​ស័ព្ទ​ទៅ​លោក​អោយ​មើល​រូប​សម្តេច​តា​ក្នុង​ព្រះ​ច័ន្ទ​ តែ​លោក​មិន​បាន​មើល​ឃើញ​ ​ដោយ​សារ​តែ​មេឃ​ងងិត​ ហើយ​ពពក​បាំង​ព្រះ​ច័ន្ទ​ ។​
គួរជំរាបផងដែរថា ប្រជាពលរដ្ឋខ្មែរបាន​ទូរស័ព្ទ​ប្រាប់​ត​គ្នា ​ហើយ​អ្នក​​ខ្លះ​​បាន​ទំនាក់​ចូល​ទៅប៉ុស្តិ៍​វិទ្យុ​ទាន់​ហេតុ​ការណ៍ឈ្មោះ​ ABC​ FM107.75 MHz ធ្វើ​អោយ​លេច​ឭ​ដល់​ហ្វូង​មហាជន​ បណ្តាល​អោយ​ពួក​គេ​នាំ​គ្នា​ផ្អើល​ចេញ​មក​ក្រៅ​ផ្ទះ​ទាំង​យប់​មក​មើល​ព្រះ​ច័ន្ទ​ស្ទើរគ្រប់ៗ​គ្នា​ ​។​
ចាប់តាំងពីការសោយទីវង្គតរបស់សម្តេចនរោត្តមនរោត្តុមសីហនុ ​ព្រះ​​មហា​​វីរក្សត្រ ​ព្រះវរ​​រាជ​បិតា​ឯក​រាជ្យ ​បូរណភាព​ទឹក​ដី ​និង​ឯក​ភាពជាតិខ្មែរ ​កាល​ពី​ថ្ងៃ​ទី​១៥​ខែតុលា​មក ​ប្រជា​ពល​រដ្ឋ​កាន់តែច្រើន​ឡើង​បាន​​មក​ចូល​រូម​គោរពដល់​ព្រះបរមសពរបស់​ព្រះអង្គ សូម្បី​ពល​រដ្ឋ​ថៃ ​​និង​​ពល​​រដ្ឋ​ខ្មែរ​ក្រោម​មក​ពី​ដែន​ដី​សណ្តរ​ក៏​បបួល​គ្នា​មក​ទី​ក្រុង​ភ្នំពេញ​ដែរ ។

​តាម​ការ​ប៉ាន់​ប្រមាណ ​ពល​រដ្ខ​ខ្មែរប្រ​ហែល​ជាង​១​លាន​នាក់​គ្រោង​នឹង​មក​គោរព​ព្រះ​បរម​សព​របស់​សម្តេច​នរោត្តម​នរោត្តុម​សីហនុ ​ព្រះ​​​មហា​​វីរក្សត្រ ​​ព្រះ​វរ​​រាជ​​បិតា​​ឯក​​រាជ្យ ​​បូរណ​ភាព​​ទឹក​ដី ​​និង​​ឯក​​ភាពជាតិ​ខ្មែរ ​​​ដោយស្មគ្រ័​ចិត្ត​ ។ ​សម្តេច​តា ​សោយ​ទី​វង្គត​នៅ​មន្ទីរ​ពេទ្យនៃ​ទី​ក្រុង​ប៉េ​កាំង ​ប្រទេសចិន ​កាល​ពី​ថ្ងៃ​ទី​១៥ ​ខែ​តុលា​ ឆ្នាំ​២០​១២​​ ​​វេលាម៉ោង​១.​២០​នាទី ​​រំលង​អា​ធ្រាតុ ​ដោយ​​រោគ​គាំង​បេះ​ដូង ក្​នុងព្រះជន្មាយុ​៩០ ​ព្រះ​វស្សា ​​៕

សូមចុចត្រង់នេះ Khmer People See King Father in the Moonដើម្បីស្តាប់សម្លេង

What Next?

Recent Articles

9 Responses to "ប្រជា​ពល​រដ្ឋ​ខ្មែរ​នាំ​គ្នា​ផ្អើល​មើល​រូបសម្តេច​តា​ក្នុង​ព្រះ​ច័ន្ទ​"

  1. . says:

    “អូយ! ព្រះអង្គអីក៏អភ័ពម្លេះ, ទីនោះគ្មានអ្វីទាំងអស់ តើទ្រង់បានអ្វីសោយ, បានអីស្នាក់នៅ?
    បើមែននោះ វាជាបាបកម្មរបស់ស្តេចពាលអង្គនេះហើយ ដែលឋានសួគ៏មិនស្វាគមន៍, សូមទ្រង់ទ្រាំតាមកម្មទៅ!

  2. Cam-Viet says:

    I have seen Ah JML = Ah Cheat’s picture inside the Yuon’s toilet bowl…

  3. អ្នកលេង says:

    ព្រះ អើយ អាកាស យានិក របស់ អាមេរិក ម្នាក់ គឺ លោក Arm Strong អាម ស្រ្តង ដែល ទៅ

    ដល់ ឋាន ព្រះ ច័ន្ទ មុន គេ នោះ ប្រហែល ជា គាត់ កុហក់ យើង ហើយ​។

    បន្តិច ទៀត នឺង មាន អ្នក និយាយថា បានយល់ សុបិន្ត ឃើញ សម្តេច តា​ មក ពន្យល់ អោយ

    លេខ ឆ្នោត

    ឬ ក៏ ឃើញ ព្រះអង្គ ចាប់ ជាតិ ជា ………………………………………….. ជាដើម

  4. . says:

    ទេ ទេ ! សូមទ្រង់កុំយាងមកចាប់ជាតិជាខ្មែរអី ខ្មែរមិនស្វាគមន៍ទ្រង់ទេ, យកល្អទ្រង់គួរយាងទៅកើតនៅកម្ពុជាក្រោមទៅ
    ព្រោះថា ទ្រង់ក៏មានចំណែកធ្វើអោយ កម្ពុជាក្រោមបាត់បង់ដែរ

  5. ម៉ែអា អ្នកលេង says:

    ពួកអាត្រូវគ្រាប់ខាងលើ ជឹតងាប់ហើយមិនដឹងខ្លួនទៀត!!! អាគេចងបាញ់!!!

  6. True Khmer says:

    ជាការពិតខ្ញុំក៍បានមើលឃើញព្រះឆាយ៉ាលក្ខ័របស់ព្រះង្គនៅក្នុងព្រះចន្ទ័ដែរនៅវេលាយប់មិញនេះ។ ព្រះអង្គមានព្រះភក្ត័ញញឹមមករកផែនដីយើងនេះ ខ្ញុំមានអារម្មណ៍ក្តុកក្តួលដែលព្រះង្គយាងឆ្ងាយពី មាតុភូមិកម្ពុជា។ ខ្ញុំសូមបួងសួងឲ្យព្រះអង្កយាងមកចាប់ជាតិនៅលើមាតុភូមិខ្មែរម្តងទៀត។

  7. សន្តិភាព says:

     ខ្មែរ មានប្រពៃណី ទំនៀមទំលាប់ ជំនឿផ្ទាល់ខ្លួន ខ្មែរមានសិទ្ធ ជឿលើអ្វីដែលគេចង់គោរព   អ្នកមិនមែនជាអទិេទពសំរាប់ខ្មែរទេ?iPhoneKhmer.comphala

  8. នេះប្រហែលជារាស្រ្តស្លុតចឹត្ត រន្ធត់ចឹត្តពេលនឹងព្រះករុណាមហាវិរក្សត្រពេកហើយមើលទៅ,…។
    អាមេរិចក៏គងតែជៀថាលើលោកនេះមានអភូតហេតុដែរ (មើលDiscovery chhanel)។

  9. naykrut says:

    គួរអេាយសរសេី​ភ្នែក​មេីលដល