មហាជន ផ្អើល​ថា ឃើញ​ព្រះភក្ត្រសម្តេច​ព្រះមហាវីរក្សត្រ នៅលើ​ព្រះ​ចន្ទ​

ភ្នំពេញ: នៅ​យប់​ថ្ងៃអាទិត្យ ទី​២១ ខែតុលា ឆ្នាំ​២០១២ ប្រជាជន​កម្ពុជា នៅ​ទូទាំង​ប្រទេស បាន​ផ្អើល​តៗ​គ្នា ថា ព្រះភក្ត្រ​របស់​សម្តេច​ព្រះ​មហា​វីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នៅលើ​ព្រះ​ចន្ទ ឬ​លោក​ខែ ដែល​រះ​មួយ​ចំហៀង​។ ការភ្ញាក់ផ្អើល​នោះ ផ្តើមឡើង នៅ​មុខ​ព្រះបរមរាជវាំង វេលា​ម៉ោង​ប្រមាណ​ជា ៧ និង ៣០ នាទី យប់​ថ្ងៃ​អាទិត្យ ទី​២១​ខែតុលា ឆ្នាំ​២០១២​។​

មហាជន ផ្អើលមើល ព្រះចន្ទ ដែលមានព្រះភក្ត្រ ព្រះមហាវីរក្សត្រ នៅមុខព្រះបរមរាជវាំង នាយប់ថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១២ (រូបថត៖ បូរិន្ទ)

មហាជន ផ្អើលមើល ព្រះចន្ទ ដែលមានព្រះភក្ត្រ ព្រះមហាវីរក្សត្រ នៅមុខព្រះបរមរាជវាំង នាយប់ថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១២ (រូបថត៖ បូរិន្ទ)

ថ្ងៃទី 21 តុលា 2012
ដោយ: បូរិន្ទ
CEN

ដំបូង​ឡើយ ចាស់ៗ ដែល​បាន​អុជ​ធូប បួងសួង ឧទ្ទិស​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេចព្រះ នរោត្តម សីហនុ នៅ​មុខ​ព្រះបរមរាជវាំង បាន​ងើយ​មើល​ព្រះ​ចន្ទ ហើយ​ក៏​និយាយ​តៗ​គ្នា​ថា ព្រះភក្ត្ររ​បស់​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ដែលដូចគ្នានឹង​ព្រះឆាយាលក្ខណ៍ ​ដាក់​តាំង​យ៉ាង​ធំ នៅ​មុខ​ព្រះបរមរាជវាំង បាន​លេច​ផុស​ឡើង លើ​ព្រះ​ចន្ទ។ ព្រះចន្ទ ឬលោកខែ ​បាន​រះ​មួយ​ចំហៀង នៅ​ចំ​ពីលើ​ព្រះបរមរាជវាំង​ បើសិនជា​យើង​ស្ថិត​នៅមុខវាំង នាយប់ថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១២។​

នៅមុខ​វាំង គេ​និយាយថា ព្រះ​ភក្ត្ររបស់​ព្រះករុណា ព្រះមហាវីរក្សត្រ ផ្ទៃមុខ ចាប់ពី​ចង្កា​​ឡើង​លើ បានផុសលើព្រះចន្ទ ហើយព្រះអង្គបាន​ទត សំលឹង​មក​រក​កូនចៅ ចៅ​ទូតរបស់​ព្រះអង្គ​។​

មហាជន ផ្អើល​ថា ឃើញ​ព្រះភក្ត្រសម្តេច​ព្រះមហាវីរក្សត្រ នៅលើ​ព្រះ​ចន្ទ​

មហាជន ផ្អើលមើល ព្រះចន្ទ ដែលមានព្រះភក្ត្រ ព្រះមហាវីរក្សត្រ នៅមុខព្រះបរមរាជវាំង នាយប់ថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១២ (រូបថត៖ បូរិន្ទ)

ចាស់ៗ ក៏​បាន​និយាយថា ព្រះ​ចន្ទ ដែល​បាន​រះ​នៅ​យប់​នេះ ក៏​ចំលែក ដោយ​រះ​នៅ​ទិស​ខាងលិច ដែល​ជា​ធម្មតា ព្រះ​ចន្ទ ក្នុងថ្ងៃខែនេះ ត្រូវ​រះ​នៅ​ទិញ​ខាងកើត​។​

អ្នក​នៅ​មុខ​វាំង រួម​ទាំង​ពលរដ្ឋខ្មែរ​ដទៃទៀត បាន​ទូរស័ព្ទ​ទៅ​មិត្ត​ភក្តិ និង​ក្រុមគ្រួសារ ទូទាំង​ប្រទេស ហើយ​និយាយ​ពី​ការ​ឃើញ​ព្រះ​ភក្ត្ររបស់​ព្រះករុណា ព្រះមហាវីរក្សត្រ លើ​ព្រះ​ចន្ទ នា​យប់​នេះ​។​

យ៉ាងណាក៏ដោយ ក៏​មាន​មនុស្ស​មួយចំនួន ដែល​បាន​ចេញ​មើល​ព្រះ​ចន្ទ នៅ​យប់​នេះ បាន​អះអាង​ថា ពួកគេ​មើលមិនឃើញ​ព្រះ​ភក្ត្រ​របស់​ព្រះករុណា លេច​ផុស​លើ​ព្រះ​ចន្ទ ដូច​ការនិយាយ​តៗ​គ្នា​នោះ​ទេ​។​

មហាជន ផ្អើល​ថា ឃើញ​ព្រះភក្ត្រសម្តេច​ព្រះមហាវីរក្សត្រ នៅលើ​ព្រះ​ចន្ទ​

មហាជន ផ្អើលមើល ព្រះចន្ទ ដែលមានព្រះភក្ត្រ ព្រះមហាវីរក្សត្រ នៅមុខព្រះបរមរាជវាំង នាយប់ថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១២ (រូបថត៖ បូរិន្ទ)

ជា​ការកត់សម្គាល់ នៅ​មុខ​ព្រះបរមរាជវាំង នា​យប់​ថ្ងៃ​អាទិត្យ ទី​២១ ខែតុលា ឆ្នាំ​២០១២ ដែល​ជា​ថ្ងៃ​ទី​៥ នៃ​ថ្ងៃ​កាន់ទុក្ខ​ជា​ផ្លូវការ​រយៈពេល ៧ ថ្ងៃ លើ​ព្រះ​បរមសព​ព្រះករុណា ព្រះមហាវីរក្សត្រ ដែល​បាន​តម្កល់​ក្នុង​ព្រះបរមរាជវាំង គឺមាន​មនុស្ស​កកកុញ ប្រជ្រៀត​គ្នា ដូច​បុណ្យ​អុំទូក​។ តែ​ពលរដ្ឋ​ទាំងនោះ មាន​ទឹកមុខ​ស្រងូតស្រងាត់ និង​ពាក់​បូ​កាន់ទុក្ខ នៅ​អាវ ទ្រូង​ខាងឆ្វេង​។​

ដោយឡែក​ផ្លូវ​នានា​ជុំវិញ​ព្រះបរមរាជវាំង នៅ​វិមាន​ឯករាជ្យ និង​ជួរ​មាត់ទន្លេ ត្រូវ​កកស្ទះ​ចរាច​រណ៍​ផងដែរ​៕​

What Next?

Recent Articles

39 Responses to "មហាជន ផ្អើល​ថា ឃើញ​ព្រះភក្ត្រសម្តេច​ព្រះមហាវីរក្សត្រ នៅលើ​ព្រះ​ចន្ទ​"

  1. Khmerologist says:

    It was only a rumor that spread around like wild fire. In the heart and mind of uneducated people, spiritual believe is part of their daily lives.

  2. ចេះតាទៅហើយបងប្អូនខ្មែរ!!!!!! នៅតាដែលៗៗ! អាមេរិកគេសង់សន្តាគានៅទីនោះមិនឃើញស្អីផងហ្នឹង!

  3. ម៉ែយ៉ែម says:

    ច្រឡំមុខសំដាច់ហ៊ុនសែនទេដឹង?អោ!ខ្មែរអើយ យូរៗនាំគ្នាវង្វេងអស់ហើយ។

  4. Former Hia lola says:

    It happened the same story in 1970 during Lon Nol period, people said at the full moon night they had seen the King Norodom Sihanuk riding the flying horse in the moon.

  5. . says:

    ខ្មែរ អើយខ្មែរ ! ព្រះភក្ត្រសម្តេច​ព្រះមហាវីរក្សត្រ មិននៅលើ​ព្រះ​ចន្ទ​ទេ, មុខស្តេចពាលនេះ បើចង់ឃើញ
    សូមអញ្ជើញទៅឋាន នរក ទៅ នោះឃើញហើយ

  6. Srey Khmer says:

    The scientific workers would never searched about this occur in the noon.
    It sounds weirdo to them, it is not in actually fact.
    So the lacking schooling people, they are always believed in involving in the fiction.

  7. talk says:

    But if you tell them that it is not true. and they fool, they will argue us of betrayer or not love king and country.

    I shut my mouth up. and laugh alone

    /Pherum UN

  8. talk says:

    seeing seem like one face on there

  9. អ្នកលេង says:

    ព្រះ អើយ អាកាស យានិក របស់ អាមេរិក ម្នាក់ គឺ លោក Arm Strong អាម ស្រ្តង ដែល ទៅ

    ដល់ ឋាន ព្រះ ច័ន្ទ មុន គេ នោះ ប្រហែល ជា គាត់ កុហក់ យើង ហើយ​។

  10. talk says:

    we know he will be in a good place, but not the moon

  11. ចេះតែនាំគ្នាឆ្កួត ចង់ឃើញប្រះអង្គនាំគ្នាទៅមើលនៅឋាន នរកទៅ ។ខ្ញុំមិនទៅមើលប្រះអង្គជាមួយអ្នកទេ

  12. . says:

    នេះបង្ហាញពីភាពអន់ខ្សោយនៃជនជាតិមួយ,ខ្វះការពិចារណា,មិនតែប៉ុណ្ណោះមានទូរទស្សន៍ខ្លះបានផ្សាយយល់ស្របតាមទៀតផង,
    នេះជាកត្តាមួយដែលធ្វើអោយខ្មែរមិនងាយងើបផុតពីភាព ជិះជាន់, ក្រីក្រ, បោកប្រាស់, កេងប្រវ័ញ,…

  13. បារមីរបស់ព្រះអង្គពិតជាមានរិទ្ធមែន យប់មិញខ្ញុំក៍មើលឃើញដែរ បើមិនជឿកុំប្រមា៉ទ

  14. . says:

    ការឆាប់ជឿដោយខ្វះពិចារណា, ការជឿដោយផ្កាប់មុខនេះហើយ ដែលអ្នកនយោបាយ ងាយបោកបញ្ឆោត រាប់តាំងពីស្តេចពាល សីហនុ នេះផង, បានកេងចំណេញតាំងពីយូរយា, សូមខ្មែរចងចាំថា ជំនឿអរូបីយ៍ កើតមានឡើងតែក្នុងប្រទេសដែលមានអរីយធម៍អន់ថយប៉ុណ្ណោះ, ខ្មែរអើយភ្ញាក់ឡើង!

  15. យប់មិញខ្ញុំក៍បានអុធធូកបន់ស្រន់សូមអោយសម្ដេចតាជួយតាមថែរក្សាប្រជាជនខ្មែរទូទងប្រទេសដែរ

  16. . says:

    “អ្នកនឹងស្លាប់បើសិនអ្នកនៅតែព្យាយាមពន្យល់ថាថាផែនដីមានរាងមូល” នេះជាសំដីរបស់ស្តេច មុនពេលព្យួរកលោក កាលីឡេ,
    ជំនឿខ្វះហេតុផលនេះ ត្រូវបានលាតត្រដាងនាពេលក្រោយមកទៀត, នេះជាចំណុចមួយក្នុងចំណោមរាប់លានចំណុច ដែលខ្មែរ
    ដ៏អភ័ពរបស់យើងជឿទាំងផ្កាប់មុខ, នេះមិននិយាយដល់បក្សនយោបាយផង,

  17. . says:

    ថ្វីត្បិតតែជំនឿវាជាសិទ្ធិរបស់អ្នកមែន ប៉ុន្តែការប្រើប្រាស់គតិក៏ចាំបាច់ដែរ, ចុះអ្នកជឿទេថា ព្រលឹងលោក ហុក ឡងឌី 
    កំពុងស្ថិតក្នុងសុគតិភព?

  18. សូមអស់លោកមេត្តាគិតបន្តិច! តាមពិតពួកគាត់ចង់បង្ហាញការស្រលាញ់ដល់ស្ដេចទេតើ!
    អស់លោកជឿមិនជឿក៏បាន តែសម្តេចរបស់យើងក៏ជឿដែរពីរឿងបារមីនោះ។ ទៅមើលបាយសីគ្រប់ផ្ទះ
    សម្ដេចលោកសិនទៅឃើញហើយ សឹងតែប៉ុនផ្ទះមួយល្វែងឯណោះ!

  19. ? says:

    កាលពីដើមមកគេថាស្តេចយើងមុខមូលដូចលោកខែ…អត់ដឹងថាមូលនឹងកូនកាត់ចិនសោះ-កូនខ្មែរមិនដែលមានមុខពេពៗចង់យំអិញ្ចឹងទេ។

  20. Anonymous says:

    កាលពីដើមមកគេថាស្តេចយើងមុខមូលដូចលោកខែ…អត់ដឹងថាមូលនឹងកូនកាត់ចិនសោះ-កូនខ្មែរមិនដែលមានមុខពេពៗចង់យំអិញ្ចឹងទេ។

  21. Anonymous says:

    wonder…………….>

  22. ចេះតែជឿ់ៗទៅ!………..។

  23. កុំចេះតែថាសម្តេចតាយើងជាខ្មែរទេ ! មិនមែនចិនទេ កុំលេងសើចដូចអាមួយអត់ឈ្មោះនោះ
    តាមពិតឈ្មោះវាប្រើក្នុង ខុមមិននេះច្រើនណាស់ របររបស់វាក្នុងមួយេជីវិតគឺសម្រាប់ប្រមាទ
    រិះគន់សម្តេចតានឹងជនជាតិខ្មែរតែប៉ុណ្ណោះ ខ្មែរមិនមែនផ្កាប់មុខដូចឯងថានោះទេមានតែអា
    ពួកតម្កើងខ្លួននូវអំនួតចំណេះដ៏តិចតួចហួសសម័យរបស់ពួកវានៅក្រៅប្រទេសធ្វើបោយគេ
    យកប្រាក់បន្តិចបន្តួចមកប្រឆាំងខ្មែរជាតិឯងនោះទេ ! (សូមទោសខ្ញុំមិននិយាយចំពោះបងប្អូន
    នៅក្រៅប្រទេសដែលមានមនសិកាជាតិមានសិលធម៏ស្អាតស្អំទេ ) និយាយចំពោះតែពួកឆ្កួត
    ឡប់ប៉ុន្មានក្បាលខាងលើដែលឡូឡាក្នុងឧិកាសពិធីកាន់ទុក្ខសម្តេចតាតែប៉ុណ្ណោះ ។

  24. កម្មករខ្មែរ says:

    រាស្រ្តខ្មែរព្រោះតែល្ងង់ខ្វះការពិចារណានឹងអប៉ិយជំនឿរមិនសមហេតុផលនេះហើយទើបចេះតែមានអ្នកបំផ្លាញ។ខ្មែរល្មមភ្ញាក់ខ្លួនឡើងទោះជាស្រលាញ់ក៏មិនដល់ថ្នាក់នេះដែរ។ចលនាប្រជាភិថុតរកឱកាសចំណេញ ជំនាន់សណ្តែកខៀវ ជំនាន់ចេក ធ្វើឲ្យអ្នកលក់កើបលុយ​​ នៅតែមិនព្រមភ្ញាក់ខ្លួន​ទៀត។តើដល់ពេលណាទើបភ្ញាក់ខ្លួន?ឬចាំអ្វីៗហួសពេល?ព្រោះតែក្រហើយល្ងង់ទើបត្រូវគេ បញ្ឆោត​បានឲ្យរបស់បន្តិចបន្តួចហើយយល់ព្រមតាមគេដោយមិនបានគិតពិចារណាវែងឆ្ងាយ​ឡើយ។ឆ្នាំក្រោយដល់ទៀតហើយចែក ប៊ីចេង សារុង អង្ករ…ដូរសន្លឹកឆ្នោត។ជាប់ឆ្នោតច្រើនអាណត្តិយួនខ្វៀលយកទឹកដីកាន់តែច្រើន។ជំនាន់នេះយួននៅ
    ស្រុកខ្មែរច្រើនជាងជំនាន់ណាៗទាំងអស់ រដ្ឋាភិបាលដឹកនាំដោយហ៊ុន សែន កំពុងតែធ្វើគរ ធ្វើថ្លង់
    ធ្វើមើលមិនឃើញ ពួកគេនឹងខំប្រឹងសងគុណយួនដែលបានជួយរំដោះ ទោះជាអស់ទឹកដីក៏មិនស្តាយដែរឬ?

  25. ? says:

    បន្តិចទៀតលោកខែសើចដាក់តែស្រុកខ្មែរមួយទេ.

  26. គួរដឹង says:

    ពួកអាឆ្កួតកុំប្រមាថស្តេច ប្រយ័ត្នពាក្យសំដីខ្លួនឯងទៅប្រយ័ត្ននរកស៊ិក្បាល ទោះយ៉ាងណាក៏ដោយមិនត្រូវប្រមាថស្តេចខ្លួនឯងដែរ បើយើងមិនដឹងអ្វីជាអ្វីទេនោះ

  27. មិនបាច់យកឈ្មោះអានរកបាតផ្សារហុកឡងឌីមកប្រៀបធៀបជា១សម្ដាចតាទេ
    អាយួនហុកឡងឌីវាចុះនរក១០០០០០០០០០០០០០០០០០០០០០០០០០០០០០អែនុស

  28. True Khmer says:

    ជាការពិតខ្ញុំក៍បានមើលឃើញព្រះឆាយ៉ាលក្ខ័របស់ព្រះង្គនៅក្នុងព្រះចន្ទ័ដែរនៅវេលាយប់មិញនេះ។ ព្រះអង្គមានព្រះភក្ត័ញញឹមមករកផែនដីយើងនេះ ខ្ញុំមានអារម្មណ៍ក្តុកក្តួលដែលព្រះង្គយាងឆ្ងាយពី មាតុភូមិកម្ពុជា។ ខ្ញុំសូមបួងសួងឲ្យព្រះអង្កយាងមកចាប់ជាតិនៅលើមាតុភូមិខ្មែរម្តងទៀត។

  29. សាន្នាព្រះពុធ

  30. ខ្មែរក្រោម says:

    អស់លោកអ្នកគាំទ្រ សម្តេចសែនជោរ បើមើលខ្សែរវីដេអូនេះ ប្រាកដជាមានចម្ងល់ ថាហេតុអីក៏សម្តេចជោរ ហ៊ានយកកូនកន្សែងជូតទឹកភ្នែកសំបោររបស់ខ្លួនទៅជូតព្រះភ័ក្រសម្តេចឪទៅវិញ ?​ ប្លែក ដែលគេរាល់គ្នាប្រើកន្សែងថ្មិៗដែលទុកក្បែរនោះទៅវិញ​។

    សូមអស់លោករិះរក ហេតុផលបកស្រាយផងកុំឲ្យសម្តេចជោរបាក់មុខ ព្រោះសម្តេចជោរពូកែជេរ និងពូកែសម្តែងមែន សូម​ សរសើរ!!! អង្គភាពប្រតិកម្មឆ្កួត វាសរសេរយ៉ាងម៉េចចាំមើលៗ???

    http://www.youtube.com/watch?v=softTMzUTkE&feature=player_embedded#!

  31. ខ្មែរក្រោម says:

    គិតទៅខ្មែរនៅតែមានជំនឿងប់ងល់ អីចឹងបានជាយួនវាចេះតែចង់ប្រើខ្មែរកាប់សំលាប់គ្នា!!!
    សូមអស់លោកពិចារណាខាងក្រោមនេះផង។

    ស្តេចឪមានគុណវិបត្តច្រើនពេកមិនអាចអោយគេគោរពបានទេ ដូចជា៖
    ១-ធ្វើអោយបាត់បង់ដីកម្ពុជាក្រោមនិងប្រជុំកោះសមុទ្រមួយចំនួន។
    ២-បង្កើតរបបខ្មែរ ក្រហម និងគាំទ្រវៀត កុង ប្រឆាំងសហរដ្ឋអាមេរិច បោកប្រាស់ប្រជារាស្រ្តចាស់ៗកើតជំនាន់សម្តេចឪ ដែលមិនបានរៀនសូត្រជ្រៅជ្រះប៉ុណ្ណោះ តែវីរៈភាពរបស់សម្តេចឪ គ្មានតំលៃសំរាប់ក្មេងជំនាន់ក្រោយទេព្រៅះគេជឿលើភស្តុតាងឯកសារ មានជាវីដេអូបញ្ជាក់។ (សូមទស្សនាខ្សែវីដេអូនេះចុះ បើសិនអាចសូមវិទ្យុជាតិនានា មេត្តាចាក់ផ្សាយឲ្យប្រជាជនខ្មែរដឹងអំពីការពិតផង កុំសរសេរអ្វីដែលបំភ័នប្រវត្តិសាស្រ្តពិត ព្រោះប្រវត្តិសាស្រ្តទោះហេតុការល្អឬអាក្រក់ គេត្រូវតែសរសេរអំពីធាតុពិត នោះបានគេហៅថាប្រវត្តិសាស្រ្ត)
    http://www.youtube.com/watch?v=qrcef0lszKU&feature=related

    ៣-បំផ្លាញកិច្ចព្រមព្រៀងក្រុងប៉ារីស 23-តុលា-1993 បណ្តេញអសប UNTAC បង្កើតនាយករដ្ឋមន្រ្តី២ ចំលែកក្នុងលោក ព្រោះព្រះអង្គស្រឡាញ់រាជបល្ល័ង្គ ចង់សោយរាជ្យតពូជ ព្រោះអសបបោះឆ្នោតរើសប្រធានាធិបតីយ មិនមែនរាជាទេ សូមកុំយល់ច្រឡំ។
    ៤-ព្រះអង្គពេញចិត្តតែស្រីយួន ដែលជាសត្រូវរបស់ខ្មែរ ហើយលើកតំកើងជាព្រះមហេសីពេញច្បាប់ ដោយមិនបានគិតថាគេលះបង់ដើម្បីជាតិគេ ដោយយកស្រីមកអមអស់មួយជីវិត។ (បើមិនជឿ សូមតាមដានប្រវត្តិរបស់សម្តេចម៉ែសណ្តានយួនឬអត់នោះទើបដឹងការពិត?)
    ៥-កាលព្រះអង្គមានអំណាច តើព្រះអង្គសំលាប់អ្នកស្នេហាជាតិ និងសេរីភាព ប្រជាធិបតេយ្យណាខ្លះ? ដូចការដឹកនាំរបស់លោកហ៊ុនសែនបច្ចុប្បន្នហ្នឹងមិនខុសគ្នាទេ …………. មានតែព្រះអង្គទេទើបដឹងការប្រព្រឹត្តរបស់ខ្លួន​។
    ៦-ហេតុអ្វីព្រះមិនមានទំនាក់ទំនងជាមួយមហាអំនាចបច្ចឹមប្រទេស ដូចជា សហរដ្ឋអាមេរិច កាណាដា ដែលជាប្រទេសសេរី ព្រះអង្គស្វាគមន៍តែរបបកុមុយនីស្តិ៍ ដូចជា កូរ៉េខាងជើង និង ចិត …..ដែលសំលាប់ជិះជាន់រាស្រ្តទៅវិញ។ ដូចឃើញស្រាប់ហើយ កូរ៉េខាងជើងប្រជាជនក្រីក្រអត់ឃ្លានពឹងតែជំនួយរបស់បរទេស និងកូរ៉េខាងត្បូងដែលគេជាមិត្តរបស់សហរដ្ឋអាមេរិចសព្វថ្ងៃគេរីកចំរើនប៉ុណ្ណា?

    ៧-មុនស្លាប់ក៏គ្មានបណ្តាំទុកអោយជាតិដែរ ពិតជាមហាក្បត់ជាតិម៉ែនស្តេចសីហនុ
    បើមានបណ្តាំសំរាប់ជាតិជូចជា ផ្តាំកូនចៅជំនាន់ក្រោយអោយ យកកម្ពុជាក្រោម និងប្រជុំកោះមកវិញ ខ្ញុំអាចគោរពព្រះអង្គខ្លះ។

    ៨-មានតែលោកយមរាជទេ ដែលអាចកាត់សេចក្តីដោយយុត្តិធម៌បាន ព្រោះអ្នកសាងបាបនិងចុះនរក អ្នកសាងបុណ្យនឹងឡើងឋានសួគ៌ ។

  32. ឃើញព្រះភ័កសម្ដេចតាទៀតហើយ……………

  33. CT says:

    Believe is something you believe and will not easy to follow up…but if that event made Khmer people stay in calm and peace and no violent that enough …..because making merit or good doer just as doctrine of Practicing ( nothing wrong if that bring happy in their soul and worship closely to reach virtue kindness in the duty inherent of procession and certain qualities of life……)

  34. បើមិនជឿពួកអារកឯងនៅអោយស្ងៀមទៅវាយ៉ាងម៉េច ឬទើសក្យាលម៉ែឪឯង ព្រះអង្គមានបុណ្យ មានសំណាង ទើបបានកើតជា ស្តេច បើមិនយល់លោកសង្ឃ គួរណាស់ យល់ដល់ព្រះផង ពួកអានរក ពួកអាធ្មិលគ្មានសាសនា អ្នកដែលគេមិនចេះសរសេរអក្សរខ្មែរ មិនមែនជាខ្មែរ គេនៅគោរពស្រលាញ់ ព្រះមហាក្សត្រ ពួកអានរកឯង​បានមានច្បាប់ដូចថៃ បានលេងហ៊ានក្អក ចេះសរសេរអក្សរខ្មែរ ប៉ុន្តែភ្លើ ម៉ែឪពួកអានរកឯងព្រៀនប្រដៅអធ្មិលគ្មានសាសនាឯងយ៉ាងនេះឬ?
    ពួកអានរកឯងមិនជាខ្មែរទេឬ បានជាមើលងាយខ្មែរយ៉ាងនេះ ? តេមកយើងមក យើងចង់ដឹងពួកអាធ្មិលឯងនៅខេត្តណា កូនអាណា ម៉េចក៏វាច្រឡឹសបឹសយ៉ាងនេះ ០៩០ ៨៧៣ ៧១៨

  35. ពោធិលក័្ខ says:

    ប្រយត្ន័ធ្លាក់អន្ទាក់គេ!!!
    កុកតែងតែភ្លេចជង់តែជុងមិនភ្លេចកុកទេ!!!
    ផ្គរលាន់ឯជើង ភ្លើងឆេះទឹក ងាប់ដើមបុព្វព្រឹក្សអារញ្ញវា លុះដល់ទៀបទន់ព្រះសុរិយា ទើបខ្លាយាត្រាលត់ភ្លើងព្រៃ៕

  36. Kmeng Peal says:

    ខ្ញុំក៍ឃើញដែរសូម្បីអាចម៍លោកក៍ធំក្លិនក្រអូបដែរ។

  37. មកពីជំនឿអគតិបែបនេះហើយ ទើបតាប៉ុល ពត យកឈ្មោះស្ដេចបោកខ្មែរចូលព្រៃសម្លាប់ហុតឈាមគ្នាអស់រាប់លាន !

  38. CT says:

    No one Perfect …..history can be paint ……