ភ្នំពេញ: កំណត់ហេតុនៃអង្គប្រជុំគណៈអចិន្ដ្រៃយ៍នៃបក្សកុម្មុយនីស្ដកម្ពុជាទាក់ទងទៅនឹងការឈប់របស់សម្ដេច សីហនុ។ កាលពីថ្ងៃទី១១ មីនា ឆ្នាំ១៩៧៦ គណៈអចិន្ដ្រៃយ៍រណសិរ្សរបស់របបកម្ពុជាប្រជាធិបតេយ្យបានរៀបចំកិច្ចប្រជុំមួយដោយមាន សមាសភាពពីសមមិត្ដលេខា ប៉ុល ពត, សមមិត្ដអនុលេខា នួន ជា សមមិត្ដ វ៉ន វ៉េត, សមមិត្ដ សុន សេន, សមមិត្ដ ហែម (ខៀវ សំផន), សមមិត្ដ ឌឿន, សមមិត្ដ ទុំ និង សមមិត្ដ ទូច។ របៀបវារៈនៃការប្រជុំនោះគឺផ្ដោតទៅលើការលាឈប់ពីតំណែង របស់សម្ដេច សីហនុ។
(ថ្ងៃទី 21 តុលា 2012
ដោយ: មជ្ឈមណ្ឌលឯកសារកម្ពុជា
CEN
ខាងក្រោមនេះ គឺជាការស្រង់ចេញពីឯកសារដើមទាំងស្រុងនៃកំណត់ហេតុនៃ កិច្ចប្រជុំកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៧៦។
សេចក្ដីរាយការណ៍ស្ដីអំពី សីហនុ លាឈប់
សមមិត្ដ ហែម បានរាយការណ៍ជូនអចិន្ដ្រៃយ៍អំពីការដែល សីហនុ លាឈប់។ សីហនុ ផ្ញើសំបុត្រជាភាសាបារាំងជូន មកអង្គការជាពីរច្បាប់។ មួយច្បាប់ស្នើសុំលាឈប់ហើយបញ្ជាក់ពីមូលហេតុសំខាន់ៗដែលនាំឱ្យគាត់លាឈប់។ ពិសេសគាត់សង្កត់ លើបញ្ហារោគផ្សេងៗរបស់គាត់ដែលពុំអនុញ្ញាតឱ្យបន្ដតទៅទៀតបាន។
មួយច្បាប់ទៀតជាសេចក្ដីថ្លែងការណ៍ជូនចំពោះប្រជាជនកម្ពុជាប្រជាធិបតេយ្យ ថាគាត់លាឈប់មុនថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧៦។
ពេលជួបទូតម៉ូរីកានី និងទូតសេណេហ្គាល់ សីហនុ ក៏បានប្រាប់ថា គាត់លាឈប់ដាច់ខាតដែរ។ ដល់ជួបគណៈប្រតិភូសេដ្ឋកិច្ចពាណិជ្ជកម្មចិន គាត់ត្អូញអំពីជំងឺគាត់……..។
មតិរបស់អង្គការ
១.មូលហេតុដែលនាំឱ្យ សីហនុ លាឈប់មានពីរយ៉ាងគឺ: មូលហេតុវែងឆ្ងាយនិងចំពោះមុខ។
ក.មូលហេតុវែងឆ្ងាយ: គឺទំនាស់វណ្ណៈជាមូលដ្ឋានរវាងបដិវត្ដន៍និងគាត់ព្រមទាំងគ្រួសារគាត់។ គាត់ រស់នៅជាមួយយើងមិនបាន។ កន្លងមក គាត់រស់នៅបានជាយុទ្ធវិធីទេ។ ដោយយើងដំណើរការជាយុទ្ធវិធីទៅ គាត់ ចេះតែនៅបានជាបណ្ដើរៗ។ សីហនុ មិនមែនលាឈប់តែម្ដងនេះទេ។ គាត់លាឈប់តាំងពីឆ្នាំ១៩៧១មក។
ខ.មូលហេតុចំពោះមុខ: គឺទំនាស់ជាយុទ្ធវិធី វាបន្ថែមលើទំនាស់ជាមូលដ្ឋាន។ ឧទាហរណ៍ៈ ដូចជា យើងឱ្យទូតចេញទៅក្រៅដោយពុំសួរគាត់។ គឺជារឿងតូចតាចទេតែគាត់ស្មានថាប្រហែលជាយើងលែងត្រូវការគាត់ហើយ។ ដូច្នោះទំនាស់ក៏ចង់បានតំណែងតទៅទៀតដែរ។
ក៏ប៉ុន្ដែស្ថានការណ៍វិត្ដន៍ខ្លាំងជាងពេលមុនបន្ដិចហើយ។ នៅក្រៅប្រទេសគាត់រួមជាមួយយើងបាន។ ដល់មកក្នុងប្រទេស គាត់ឃើញអស់រលីងគ្មានអនាគតសោះ។ គាត់តានតឹងក្នុងចិត្ដយ៉ាងខ្លាំង។ គាត់អត់ការងារធ្វើ។ គាត់អផ្សុកហើយបរិយាកាសនៅជុំវិញគាត់ ពិសេសប្រពន្ធយំជាប់ជំរុញឱ្យគាត់ទ្រាំមិនបាន។ នៅតទៅទៀត ក៏មិនបាន យូរយ៉ាងច្រើនមួយឆ្នាំឬពីរឆ្នាំ។ បើគង់តែទៅជាដដែល ទៅមុនឱ្យហើយទៅល្អជាង។
២.បច្ច័យអាក្រក់បណ្ដាលមកពីការលាលែងរបស់ សីហនុ
ក. បច្ច័យឱ្យបដិវត្ដន៍យើង: ម្យ៉ាងប្រជាជនកម្ពុជាយើងទាំងមូលបានដកដង្ហើមធំ ចុងក្រោយរបស់ខ្លួនផុតហើយ។ កម្មាភិបាលយើងទាំងអស់ កងទ័ពយើងទាំងអស់ក៏ដូច្នោះ។ ឯប្រជាជនសកលលោក ក៏គ្មានបញ្ហា អីដែរ។ ម្យ៉ាងទៀត យើងដោះស្រាយការចាត់តាំង ក្នុងអង្គការរដ្ឋយើងបានស្រួលតាមរយៈនេះ យើងធ្វើបានស្រួល គ្មានទាក់ទាមអ្វីទៀតទេ។ ទីបី ការងារបរទេសយើងក៏និងល្អជាងមុន ព្រោះយើងធ្វើខ្លួនយើង យើងយកជំហរដោយខ្លួនយើងព្រោះអត់ សីហនុ យើងជ្រះស្រឡះ។
ខ.បច្ច័យមិនឱ្យយើង:
ម្យ៉ាងវៀតណាមវាយយើង ថាយើងឆ្វេង។ សីហនុ ជួយយើងម៉េចចោលសីហនុ?។ វាប្រាប់ បដិវត្ដន៍ ផ្សេងៗលើល្អពីខ្លួនវាបន្ដុះបង្អាប់យើង។ តែបញ្ហានេះជាបណ្ដោះអាសន្នទេ។ ជាបញ្ហាចុងក្រោយឱ្យតែយើងនៅជិតស្និទ្ធនឹងគេទៅអត់ចោលអ៊ីទេ។
ម្យ៉ាងទៀត ខ្មាំងក៏វាយយើង ឱ្យវាកន្លះខែចុះ។ តែបើ សីហនុ មិនលាលែង ក៏វានៅវាយយើងដែរ ចារកម្មក៏វានៅតែធ្វើ។ បើវាវាយយើងអ៊ីចឹងទៅ តើលំបាកឱ្យយើងឬទេ? អត់អីទេ ព្រោះវាឯកោយើងពុំបាន។
៣.វិធានការរបស់យើង: ទិសវិធានការមានពីរ:
ក.ទិសទីមួយ យើងមិនច្រានគាត់ទេ: យើងឱ្យគាត់នៅជាធម្មតា។ បើគាត់ចង់នៅរស់ជាមួយយើង គាត់នៅ បានចង់នៅ៥ខែ មួយឆ្នាំឬបីឆ្នាំក៏បាន។ បើនៅមិនបាន មិនមែនមកពីយើងទេ។ តាមពិតគាត់នៅមិនបានទេ។ ខ្លួនគាត់និងគ្រួសារគាត់ឃើញច្បាស់ហើយ គ្មានសុភមង្គលរបស់គាត់ទៀតទេ។ យើងឱ្យផ្លូវនេះ មួយទៅគាត់ គាត់នៅមិននៅស្រេចតែគាត់។
ដូច្នោះ យើងត្រូវទៅជួបប្រាប់គាត់ថា យើងរវល់ពុំបានមកញឹកញាប់ ឱ្យគាត់អធ្យាស្រ័យ។ យើងទទួលសំបុត្រគាត់ហើយ។ ហេតុនេះទើបជួបជុំគ្នាមកជួបគាត់។សភាពការណ៍ប្រទេសយើងក្រីក្រលំបាកគ្រប់យ៉ាង។ យើងត្រូវដោះស្រាយបញ្ហាក្នុងកិត្ដិយសជាតិ។ ទាល់តែអ៊ីចឹងទើបឯករាជ្យ។ គោលជំហរយើងទាំងអស់គ្នា ទាំង រដ្ឋាភិបាល គឺនៅតែថា គាត់មានគុណលើប្រទេស ពិសេស នៅលើឆាកអន្ដរជាតិ។ គាត់មាន សគុណលើជាតិ ដែលមហាសន្និបាតបានសម្រេចហើយ។ យើងខ្ញុំគោរពសមូហភាពណាស់ បើថាម៉េចគឺអ៊ីចឹងហើយ។ តែសុំឱ្យគាត់ នៅជាមួយប្រជាជនទៀត។ ប្រជាជនតម្កល់ទុក សគុណគាត់តទៅទៀត យើងមាន អំណរសាទរណាស់ ហើយខំឱ្យ អស់់លទ្ធភាព អនុវត្ដន៍សេចក្ដីសម្រេចចិត្ដ របស់មហាសន្និបាតជាពិសេសរបស់ យើង។
ខ.ទិសទី២: ក្នុងករណីដែលគាត់នៅមិនព្រម យើងអរគុណ។ ក្នុងប៉ុន្មានឆ្នាំមកនេះ យើងកៀកស្មាគ្នា គាត់ឈប់ យើងស្ដាយណាស់។ យើងនឹងប្រជុំគណៈរដ្ឋមន្ដ្រីដើម្បីសម្រេច។ បើយើងឈប់ហើយ មិនឱ្យគាត់ចេញទេ។ បើឱ្យគាត់ចេញទៅស្មុគដល់ចិន ។ ខ្មាំងវាជេរយើងជាប់។ បើយើងមិនឱ្យចេញ ឱ្យវាជេរយើងមួយខែចុះ។ សីហនុ ល្មមទេ គាត់មានស្មារតីស្នេហាជាតិខ្លះ តែប្រពន្ធគាត់ គ្មានសោះ។ ដូច្នោះ បើយើងដោះស្រាយមិនស្រឡះ យើងនៅជាប់កន្ទុយ នាំស្មុគដល់យើងច្រើន។ ដូច្នោះ ចេញតាមច្រកទីមួយ។ បើច្រកទីមួយ មិនរូចចេញតាមច្រកទីពីរ។
មតិរបស់អង្គការអង្គប្រជុំយប់ថ្ងៃ១៣
សមមិត្ដ ហែម រាយការណ៍ជូនអចិន្ដ្រៃយ៍អំពីបញ្ហា សីហនុ។ គាត់សម្រេចសុំលាលែងពីតំណែងដាច់ខាត។ ការឈប់នេះ មិនមែនជាការប្រឆាំងនឹងយើងទេ….។
សមមិត្ដ លេខាបានបញ្ជាក់ថា បញ្ហានេះជាបញ្ហាធំ ទុកឱ្យអង្គការមជ្ឈិមយើងអារកាត់ចុះ។ ក៏ប៉ុន្ដែ សមមិត្ដ លេខាបានព្រាងជាគោលគំនិតដែលអង្គការអចិន្ដ្រៃយ៍ទាំងមូលយល់ស្របផងដែរ ដូចតទៅ ៖
១-មិនឱ្យ សីហនុ ចេញទៅក្រៅទេ នេះវិធានការទីមួយ
២-ត្រូវប្រជុំគណៈរដ្ឋមន្ដ្រី រាយការណ៍ជូនគណៈរដ្ឋមន្ដ្រី ដើម្បីសម្រេច រួចហើយទៅជួប សីហនុ ទៀត ដោយមាន ប៉ែន នុត ចូលរួមផង។
បើលៃលកគាត់ថតសំឡេងបាន រឹតតែជាការប្រសើរ។ យើងត្រូវនិយាយយ៉ាងណា ឱ្យគាត់មានសង្ឃឹម ហើយព្រមថតសំឡេង។ យើងទុកជាឯកសារ។
៣-វាយខ្សែលួសឱ្យកូនកាត់គាត់ មកភ្លាមដោយបញ្ជាក់ថា ឱ្យមករួមចូលឆ្នាំនិងបុណ្យឯករាជ្យ យើងចង់ដោះស្រាយបញ្ហានេះឱ្យស្អាត។ យើងត្រូវដោះស្រាយយ៉ាងនេះ ទើបចំណេញបដិវត្ដន៍។
៤-ជាសីលធម៌បដិវត្ដន៍យ៉ាងណា ចំពោះការសម្រេចរបស់យើង
ក-សីលធម៌បដិវត្ដន៍ឬជាផលប្រយោជន៍បដិវត្ដន៍ព្រោះសីលធម៌បដិវត្ដន៍ ត្រូវឈរលើផលប្រយោជន៍ បដិវត្ដន៍។ ជាសីលធម៌បដិវត្ដន៍គឺថា ចំណេញបដិវត្ដន៍។ ឱ្យគាត់ចេញ ខាតបដិវត្ដន៍។
ការពិត សីហនុ ជាខ្លាសំគម នៅតែស្បែក និងឆ្អឹង អត់ក្រចក អត់ចង្កូម។ រោមមាត់ក៏ត្រូវដកអស់ទៀត។ ដូច្នោះ ចាំតែថ្ងៃស្លាប់។
ក៏ប៉ុន្ដែ បើលែងខ្លាចាស់នេះ ឱ្យដើរទៅតាមផ្លូវក្មេងៗច្បាស់ជាខ្លាច។ មនុស្សចាស់ខ្លះ ដែលពុំស្គាល់ថា ជាខ្លាស្គម ក៏ខ្លាចដែរ។
ខ- គាត់បានចូលរួមក្នុងបដិវត្ដន៍ជាមួយយើងដែរ ទោះគាត់មានទំនាស់ជាមួយយើងក្ដី។ ដោយហេតុនេះ ហើយបានជាបក្សសម្រេចឱ្យគាត់ធ្វើប្រធានគណៈប្រធានរដ្ឋទៀត ។ តែគាត់មិនព្រម។ ដូច្នោះ គាត់នៅបាន ឬមិនបានជារឿងគាត់។
យើងទុកការសម្រេចរបស់យើង សមហេតុសមផល គ្រប់យ៉ាង។
យើងនៅតែរក្សាគាត់។ តែបើគាត់នៅតែរើបំរះ យើងត្រូវបញ្ចប់។
៥-ទិសវិវត្ដន៍របស់បដិវត្ដន៍: គឺត្រូវតែបញ្ចប់សក្ដិភូមិយ៉ាងដូច្នេះឯង។ ក្រឡាអុកវាចេញមកដល់ត្រង់ហ្នឹងហើយ។ របបសក្ដិភូមិទាំងមូលត្រូវបដិវត្ដន៍កម្ទេច និងគាស់រំលើងជាស្ថាពរ។ ស្ដេចដែលមានមក ២០០០ ពាន់ឆ្នាំហើយ ទីចុងបំផុត ត្រូវស្អាត។
យើងគ្មានផ្លូវអីចេញក្រៅពីនេះទេ។
ប្រតិកម្ម ច្បាស់ជាមានខ្លះ តែយើងត្រូងតែដើរ តាមផ្លូវបដិវត្ដន៍ចំណេញ។
៦- វិធានការមួយទៀត: ចាប់ពីថ្ងៃនេះទៅ លែងឱ្យជួបទូតបរទេស ត្រូវពន្យល់គេ ដោយលេសសមរម្យ។
ខ្មែរក្រហមចុងក្រោយនេះ ក៏មិនខុសពីខ្មែរក្រហមមុនដែរ គ្រាន់តែឲ្យមានរាជបាល័ង្គ និងបៀវត្តន៏ដល់រាជវង្សសានុវង្ស ប៉ុណ្ណោះ
អាណឹតសម្ដេចឪណាស់ អាខ្មែរក្រហមមិនគួររមិលគុណជាមួយព្រះអង្គដូច្នេះសោះ!!!
កូនចៅរត់ចូលព្រៃច្បាំងនឆងអាមេរិក តាមពឹតចាញ់បោកសម្តេចសោះមិនច្បាំងនឹងអាមេរិកវាទៅជាច្បាំងនឹងខ្មែរគ្នាអែងសោះ
ងាប់រេលពេញព្រៃសុទ្ធតែខ្មែរ អែស្តេចសីហនុនៅហឺុហាអែប៉េកាំងធ្វើមិនដឹង។នឹកឃើញរឿងដើមវាហួសចឹត្តស្មានមិនដល់។
មិត្តរួមអាវុធរបស់ទ្រង់ ក្នុងសម័យតស៊ូ មានវាសនាខុសពីទ្រង់ ខ្លះស្លាប់ដូចខ្មោចឆ្កែ, ខ្លះរងទណ្ឌកម្មយា៉ងខ្លោចផ្សាក្នុងទួលស្លែង,
ខ្លះកំពុងកាត់ទោសដោយតុលា, ចំណែកទ្រង់មានវាសនាខ្ពស់ជាង សមមិត្តរបស់ទ្រង់ គឺស្លាប់ក្នុងក្តាម ម្ឈូសមាស, ប៉ន្តែសង្ឃឹមចុះថា
ស្តេចអង្គនេះនឹងព្យួរក ដោយយមរាជ
សូម ជួយ ប្រាប់ ខ្ញុំ ផង នូវ អ្វី ដែល សមមិត្ត សុន សេន ចង្អុលផែនទី ទូល ថ្វាយ ព្រះ អង្គ ខណះ
ដែល ព្រះ អង្គ
ទើប តែ យាង ចុះ ពី ព្រះ ទីនាំង ( យន្ត ហោះចិន ) ជាមួយសម្តេច ម៉ែ ។
អគុណ
សូម ជួយ ប្រាប់ ខ្ញុំ ផង នូវ អ្វី ដែល សមមិត្ត សុន សេន ចង្អុលផែនទី ទូល ថ្វាយ ព្រះ អង្គ ខណះ
ដែល ព្រះ អង្គ
ទើប តែ យាង ចុះ ពី ព្រះ ទីនាំង ( យន្ត ហោះចិន ) ជាមួយសម្តេច ម៉ែ ។
អគុណ
http://www.youtube.com/watch?v=qrcef0lszKU&feature=related
នឹករឿងកាលនោះ រញ៉េរញ៉ៃណាស់អួតថាអព្យាក្រឹត តែចិនផង យួនផង អាមេរិកផង…-ល-
ខ្ញុំចង់គិតរឿងឥឡូវវិញ…រដ្ឋាភិបាលសព្វថ្ងៃនៀកជាចំនុចសំខាន់ ឯរឿងនោះទុកអោយតុលាការ
ខ្មែរក្រហមចាត់ការ!!!
Remember Khmer dish is KOKOU ready mixed kind of vegetables. plus fish no skin ,pork chicken, fat coconut, milk ,fry rice… especially Prahok in each dish excepted fry only ….no wonder why we are still way behind….behind ….think what king of behind ?????..how you all feel after ate KOKOU which cooked in the morning and then ate again in the evening …..??????
The Viet spies fully control Samdech Ta (King of Khmer revolution) which was probably identified the danger for him. Viet Spies created government in Khmer revolution so to clarify as it is Cambodia at
civil war in favor of Khmer King. Remembered when Lon Nol soldiers captured the enemies the ID had told they belong to Vietnam Communist men from North Vietnam spies injection.
The resignation of the King Sihanouk in 1976 was the eruption of the spies war where unfolded the truth that Communist Indochina failed to control Cambodia. That was the reason why they were going crazy start to arrest ordinary people, starving, kill all high level education to shut’em down. The king was in house arrest to keep his mouth shut from the outside world.
ស្តេចពាលលាលលោកនេះទៅ ស្តេចខ្វាក់ឃោរឃៅនៅសន្សំកម្មចាំព្រះធរណីស្រូប
ងាប់ទៅអាមេខ្មែរក្រហមសីហនុ ឯងសម្លាប់ឪអញ
កំណាព្យស្តេច១០ជិត
ជិតទី១₋ព្រួយខ្លាចអស់ដំណែង ក្រែងពូជពង្សវង្សត្រកូលខ្លួន មិនបានសោយរាជ្យ
ជិតទី២₋រកស៊ីដើម្បីអំណាចផ្ទាល់ខ្លួន ទោះឲដីទៅយួនក៏សុខ
ចិត្តដែរ។
ជិតទី៣₋យកស្រីដេកស្ទើរតែគ្រប់ខេត្ត រាស្រ្តឃើញក្រឡែត
ឆ្លើយថាបុណ្យ ពីជាតិមុនុ។
ជិតទី៤₋កើតរឿងគុំគួនបើមានគេដឹងថាមារយាទពូជ ខ្លួន
វាអន់ជាងរាស្រ្ត។
ជិតទី៥₋ភ្លេចបណ្តាំសម្តេចជួនណាត ប្រាប់ថាមិនស្អាតរបប
គុម្មុយនីស។
ជិតទី៦₋លើកស្ទួយអាដាបឈួន ឲបង្ក្រាបរាស្ត្រខ្លួនសំអាងថា
ពង្រឹងសន្តិសុខសង្គម។
ជិតទី៧₋យកទមិឡធ្វើជាមិត្រថ្វីត្បិតនយោបាយខ្ចី ឲយួនខ្ចីដី
រាស្ត្រស្លាប់ពេញដីនៅភូមិជិន្ត្រី ក្នុងខេត្តស្វាយរៀង។
ជិតទី៨₋សម្តីគ្មានខ្លឹមសារនិយាយថា ស្លាប់ក្នុងសម័យ
ប៉ុលពតច្រើនអីប៉ុណ្នឹងបន្តិចទៅគង់តែវាកើតវិញ។
ជិតទី៩₋ឲដៃទៅចិនយួនពុតធ្វើមិនដឹងខ្លួន ពួនមើលគេ
សម្លាប់ខ្មែរ។
ជិតទី១០₋ស្អប់ណាស់អ្នកណាហ៊ាននិយាយពីរឿងទឹកដី
កម្ពុជាក្រោម និង ជាតិ ប្រើគំនិតចោរម្សៀតចាប់គ្រូ
៦០នាក់ចងទម្លាក់ពីលើភ្នំបូកគោ។
មនុស្សគ្មានខួរក្បាលរាប់ម៉ីននាក់ នាំគ្នាទៅសំពះដុំអាចម័នៅមុចវាំង