បន្ទាប់ពីព្រះមហាវីរក្សត្រ សម្ដេចព្រះ នរោត្តម សីហនុ បានយាងចូលទិវង្គតជិត ១ សប្ដាហ៍មកនេះ មានប្រជាពលរដ្ឋខ្មែរកាន់តែច្រើនឡើងៗ នាំគ្នាចូលរួមមរណទុក្ខ និងធ្វើពិធីបង្សុកូល ដើម្បីឧទ្ទិសកុសលថ្វាយព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ។
ដោយ ហង្ស សាវយុត
2012-10-21
វិទ្យុអាស៊ីសេរី

២១-តុលា-២០១២៖ ព្រះសង្ឃ និងប្រជាពលរដ្ឋ ប្រមាណ២ម៉ឺននាក់ ដង្ហែក្បួនចូលរួមមរណទុក្ខព្រះមហាវីរក្សត្រ នរោត្តម សីហនុ ចេញពីវត្តព្រិន សង្កាត់ជ្រាវ ជាយក្រុងសៀមរាប។ RFA/Hang Savyouth
ចំណែកនៅតាមជាយដែនខ្មែរ-ថៃ នៃខេត្តឧត្តរមានជ័យវិញ អតីតក្រុមកងទ័ពសីហនុនិយម និងអតីតកងទ័ពខ្មែរក្រហមខ្លះ បានសំដែងទឹកចិត្តក្ដុកក្ដួល បន្ទាប់ពីបាត់ព្រះវត្តមានរបស់ព្រះអង្គពីក្នុងលោកនេះទៅ។
អតីតអ្នកធ្លាប់ចូលរួមតស៊ូជាមួយព្រះមហាវីរក្សត្រមួយចំនួន ដែលរស់នៅជាប់បន្ទាត់ព្រំដែនខ្មែរ-ថៃ ក្នុងស្រុកបន្ទាយអំពិល បានឱ្យដឹងថា ពួកគេមានការសោកស្ដាយយ៉ាងធំធេង នៅពេលបាត់បង់មហាវីរជនជាតិ ដែលពួកគេស្រឡាញ់យ៉ាងប្ដូរផ្ដាច់ ដោយសុខចិត្តតាមដង្ហែព្រះអង្គ នៅតាមព្រៃក្នុងពេលតស៊ូ នៅតាមជាយដែនជាច្រើនឆ្នាំមកនោះ។
លោក ឡេង ខ្លី គឺជាប្រជាពលរដ្ឋម្នាក់ ក្នុងចំណោមអ្នកភូមិជាច្រើនទៀត ដែលរស់នៅភូមិជប់គគីរខាងលិច នៃឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃអាទិត្យទី ២១ ខែតុលាថា លោកធ្លាប់ចូលរួមតស៊ូ នៅតាមជាយដែនខ្មែរ-ថៃ ជាមួយកងទ័ពសីហនុនិយម ចាប់ពីអំឡុងឆ្នាំ ១៩៨០-១៩៩០។ នៅក្នុងពេលដែលលោកចូលរួមតស៊ូជាមួយកងទ័ពសីហនុនិយមនោះ គឺលោកធ្លាប់ធ្វើជាកងការពារព្រះអង្គ។ ក៏ប៉ុន្តែ នៅពេលដែលព្រះមហាវីរក្សត្រសម្ដេចព្រះ នរោត្តម សីហនុ យាងចូលទិវង្គតនេះ បានធ្វើឱ្យរូបលោកក្ដុកក្ដួលជាខ្លាំង។
លោក ឡេង ខ្លី បញ្ជាក់ថា ជារៀងរាល់ថ្ងៃ លោកមិនចង់មើលទូរទស្សន៍ ដែលចាក់ផ្សាយអំពីការយាងចូលទិវង្គតរបស់ព្រះមហាវីរក្សត្រទេ ពីព្រោះពេលដែលលោកមើលទូរទស្សន៍ ហើយឮសំឡេងស្មូត បានធ្វើឱ្យលោករន្ធត់ចិត្តកាន់តែខ្លាំងឡើង។ បុរសដដែលបានបង្ហាញទឹកចិត្តឱ្យឃើញថា លោកមិនចង់បាត់បង់ព្រះមហាវីរក្សត្រទេ ហើយជារៀងរាល់ថ្ងៃ នៅពេលដែលប្រជាពលរដ្ឋខ្មែរ ចេញចូលទៅក្នុងទីផ្សារថៃ គឺលោកតែងណែនាំ ឱ្យពួកគេពាក់សញ្ញាកាន់មរណទុក្ខ។
លោក ឡេង ខ្លី៖ «ដូចជាខ្ញុំអីក៏បានចូលរួមដែរ ថាបងប្អូនមុននឹងចូលទៅក្នុងផ្សារថៃ យើងត្រូវមានស្លាកខ្មៅសំគាល់កាន់ទុក្ខគ្រប់គ្នា។ ព្រះមហាវីរក្សត្រចូលទិវង្គត សូម្បីតែខាងអាជីវករមកពីអូស្មាច់អន្លង់វែង ក៏គេមានព្រះឆាយាល័ក្ខណ៍ពាក់នឹងអាវគេ ហើយខាងខ្ញុំឯណេះក៏មានក្រណាត់ខ្មៅសម្រាប់ពាក់សំគាល់កាន់ទុក្ខដែរ»។
នៅឯភូមិថ្មដូន គឺជាអតីតជំរំនៃកងទ័ពរណសិរ្ស ហ្វ៊ុនស៊ិនប៉ិច ដែរ ថ្វីត្បិតតែបច្ចុប្បន្នមានប្រជាពលរដ្ឋ រស់នៅមិនច្រើនគ្រួសារក៏ដោយ ក៏ប៉ុន្តែប្រជាពលរដ្ឋទាំងនោះ បាននាំគ្នាធ្វើពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ ដូចប្រជាពលរដ្ឋ នៅទូទាំងប្រទេសដែរ។
លោក ពេជ្រ ស៊ីណាត ជាមេភូមិថ្មដូន មានប្រសាសន៍ថា ប្រជាពលរដ្ឋក្នុងភូមិរបស់លោកប្រមាណពី ៥០-៦០ គ្រួសារ បាននាំគ្នាធ្វើចង្ហាន់ ទៅប្រគេនព្រះសង្ឃក្នុងវត្ត និងធ្វើពិធីបង្សុកូលឧទ្ទិសកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រចំនួន ៣ ថ្ងៃជាប់ៗ គ្នាមកនេះ។
ចំណែកនៅស្រុកអន្លង់វែង ដែលជាអតីតតំបន់កងទ័ពខ្មែរក្រហមឯនោះវិញ អតីតកងទ័ពខ្មែរក្រហមជាច្រើន បានសំដែងការសោកស្ដាយ និងចូលរួមគោរពព្រះវិញ្ញាណក្ខន្ធដែរ។
អតីតកងទ័ពខ្មែរក្រហមមួយរូប ដែលចូលព្រៃតស៊ូ តាំងពីអំឡុងឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៩៦ មានប្រសាសន៍ថា លោកធ្លាប់បានជួបព្រះភក្ត្រសម្ដេចព្រះ នរោត្តម សីហនុ ម្ដង។ លោកបានចាត់ទុកព្រះមហាវីរក្សត្រ គឺជាវីរបុរសជាតិខ្មែរ។
សំឡេង៖ «ដល់បាត់ព្រះអង្គទៅ ក៏អារម្មណ៍មួយៗ មានការក្ដុកក្ដួល ដោយសារបាត់បង់វីរជន វីរបុរស។ គ្រប់កន្លែងយើងធ្វើពិធីបុណ្យគោរពបូជា ដល់ព្រះមហាវីរក្សត្រ ដែលបានសោយទិវង្គតទៅនៅតាមកន្លែងសាលាស្រុក នៅតាមសាលាឃុំ ដើម្បីគោរពបូជា ឱ្យបងប្អូនមកអុជធូប ដុតទៀន»។
ចាប់តាំងពីព្រះមហាវីរក្សត្រ យាងចូលទិវង្គត កាលពីថ្ងៃទី១៥ រហូតមកដល់ថ្ងៃទី២១ ខែតុលានេះ គឺនៅតាមបណ្ដាខេត្ត មានប្រជាពលរដ្ឋកាន់តែច្រើនឡើងៗ បានចូលរួមមរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ។
ចំណែកនៅឯខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី ២១ ខែតុលា មានព្រះសង្ឃ និងប្រជាពលរដ្ឋប្រមាណ ២ ម៉ឺននាក់ បានដើរដង្ហែក្បួនតាមដងផ្លូវ ដើម្បីកាន់មរណទុក្ខ និងធ្វើពិធីបង្សុកូល ឧទ្ទិសថ្វាយព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
រាជរដ្ឋាភិបាលគួរតែអនុញ្ញាតឱ្យលោក សម-រង្សីចូលគោរពវិញ្ញាណ្ណក្ខ័ន្តព្រះមហាវិរក្សត្រជាលើកចុងក្រោយ,…!
ព្រោះលោក សម-រង្សី ក៍ជាវិរជនស្នេហាជាតិខ្មែរដែល, អាហ៊ុន-សែន មិនគួរយកខ្មែរគ្នាឯងធ្វើជាសត្រវទេ
ហើយយកយួន-សៀម ឈ្លានពានទឹកដី ធ្វើជាអ្នកមានគុននោះទេ,…!
ប្រយ័ត្នតែពេលឪអាហ៊ុន-សែនឯង និងអាខ្វាក់សីុជោរឯងងាប់វិញ គ្មានអ្នកណាមកគោរពសពវើុយ,…!
យុទ្ធមិត្តខ្លះក៏ក្តុកក្តួលចំពោះមរណភាពរបស់ទ្រង់ ចំណែកខ្លះទៀតក៏បន់អោយស្តេចពាលអង្គនេះស្លាប់តៃហោងដែរ។
សមមិត្ត វាន់ សមមិត្ត ខៀវ សមមិត្តនារី ភា សមមិត្ត ហែម និង សមមិត្ត យើង ដ៏ទៃ ទៀត ពិត
មាន អារម្មណ៏ សោក ស្តាយ យ៉ាងខ្លាំង និង ចងចាំជានិច្ចចំពោះ សម្តេច ដែល ធ្លាប់ មាន គុណ
បំណាច់ យ៉ាងធំធេង ចំ ពោះបក្សកុំម្មុយនីស្ត កម្ពុជា គឺ ថា ព្រះ អង្គ គឺជា វីរះ ជន ដ៏ឆ្នើម នឹង
ឈានមុខគេ ក្នុង ការ ដឺកនាំ វាយ បណ្តេញ ចក្រពិត្ត អាមេរិក និង បរិវា លន់ នល់ អោយ វិនាស
ពី ប្រទេសយើង ។ សង្ឃឹម ថា ព្រលឺង បង សមមិត្តលេខា ប៉ុល នឹងរង់ ចាំ ថែររក្សា ព្រម ទាំង
ដង្ហែ ព្រះ អង្គ នៅ ឋាន នោះទៀតជា មិនខាន ។
យុទ្ធមិត្តខ្លះងាប់ដូចខ្មោចឆ្កែគ្មានទាំងម្ឈូសផង, យុទ្ធមិត្តខ្លះងាប់ទៅបានក្តាកុងបា្លកេធ្វើម្ឈូស, ចំណែកសីហនុ ងាប់ទៅមានម្ឈូសមាសដាក់,
នេះវាសនាមនុស្ស..
មិនថ្វីទេ ទោះបីជាស្រោមមាសត្បូងក៏ដោយ ធាតុពិតនរណាចុះនរក ឬឡើងឋានសួគ៌ មានតែយមរាជទេទើបអាចកាត់សេចក្តីបាន ម៉្យាងទៀតមានតែអ្នកប្រព្រឹត្តទេ ទើបដឹងថាខ្លួនបានធ្វើឬអត់? ដូច្នេះ លោកប្រហែលជាគ្មានបងប្អូនត្រូវសំលាប់ក្នុងរបបខ្មែរក្រហមទេ មើលទៅ ? ចាំបានទេនរណាអំពាវនាវឲ្យចូលព្រៃម៉ាកគី ? ??
សូមទស្សនាខ្សែរវីដេអូជាភស្តុតាង លោកស្គាល់ទេនរណា ? គួរជាទីគោរពជាឪពុកម្តាយសាច់ញាតិដែលត្រូវគេសំលាប់យ៉ាងព្រៃផ្សៃដោយគ្មានកំហុសឬ ?
http://www.youtube.com/watch?v=qrcef0lszKU&feature=related
អាមួយនោះវាដាក់ឈ្មោះបរទេស ដល់ឃើញគេថាឲ្យវាច្រើនពេកវាគេច
ហើយលែងប្រើឈ្មោះ វាប្រើខុមមិនអត់ឈ្មោះម្តង ប៉ុន្តែនៅតែគេដឹងនឹង
ស្គាល់តែដដែលអាវ៉ាអើយ ។