ភ្នំពេញ: គណបក្សប្រឆាំង ដែលទើបរួបរួមថ្មី គឺគណបក្សសង្គ្រោះជាតិ បានប្រកាសថា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១២ គណបក្សប្រឆាំងនេះ នឹងរៀបចំប្រារព្ធពិធីអបអរសាទរ ខួបឆ្នាំទី២១ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១-ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២។
ថ្ងៃទី 22 តុលា 2012
ដោយ: លី សិលា
CEN
ក្នុងសេចក្តីជូនដំណឹង ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ គណបក្សសង្គ្រោះជាតិ បានលើកឡើងថា ពិធីអបអរសាទរ ខួបថ្ងៃចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នឹងធ្វើនៅថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ៨ ព្រឹក នៅទីស្នាក់ការកណ្តាលគណបក្សសមរង្ស៊ី នៅផ្ទះលេខ ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សេចក្តីជូនដំណឹងដដែល បានលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣តុលា ឆ្នាំ១៩៩១ បាននាំមកនូវប្រជាធិបតេយ្យ សន្តិភាព ការឯកភាព និងបង្រួបបង្រួមជាតិ ព្រមទាំងសេដ្ឋកិច្ចទីផ្សារសេរី សម្រាប់លើកតម្កើងជីវភាពប្រជាពលរដ្ឋខ្មែរ។ លើសពីនេះទៅទៀត កិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាឯកសារដ៏មានសារសំខាន់ជាអន្តរជាតិ ក្នុងទិសដៅការពារអធិបតេយ្យភាព ឯករាជ្យភាព អព្យាក្រឹតភាព និងបូរណភាពទឹកដីកម្ពុជា សម្រាប់កូនចៅខ្មែរទាំងជំនាន់នេះ និងជំនាន់ក្រោយៗទៀត។
សូមរម្លឹកថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣តុលា ឆ្នាំ១៩៩១ កើតចេញពីព្រះរាជបូជនីយកិច្ចរបស់ព្រះករុណា ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្រឹងប្រែងធ្វើការចរចា បង្រួបបង្រួមរវាងខ្មែរ និងខ្មែរ អស់ជាច្រើនឆ្នាំ រហូតទីបំផុតឈានដល់ការអង្គុយចុះកិច្ចព្រមព្រៀងឈប់បាញ់រវាងខ្មែរនិងខ្មែរ។ កិច្ចព្រមព្រៀងនោះ ក៏បាននាំឲ្យកម្ពុជា រៀបចំការបោះឆ្នោតជាតិ នៅឆ្នាំ១៩៩៣។
ក៏ប៉ុន្តែ តាមសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សន្តិភាពពេញលេញរបស់កម្ពុជា កើតមានតាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេច ដែលបានបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិល គឺការរំលាយចោលនូវក្រុមខ្មែរក្រហម នាឆ្នាំ១៩៩៨ ដោយគ្មានការបង្ហូរឈាម។
កាលពីប៉ុន្មានឆ្នាំមុន រាជរដ្ឋាភិបាលបានសម្រេចលុបចោល ថ្ងៃ២៣ តុលា លែងជាទិវាបុណ្យជាតិ ដែលពីមុនត្រូវបានកំណត់ឲ្យមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន សិស្សនិស្សិត បានឈប់សម្រាកនោះ៕ S
អស្ចារ្យ ណាស់ គេ យក ៧ មករា ជា ថ្ងៃ ដឹង គុណ យួន ចូល
ស្រុក ក្រោម ល្បិច ពាល ស៊ី ពាល ពួក គេ នាំ គ្នា ធ្វើ បុណ្យ យ៉ាង គគ្រឺគ គគ្រេង ដោយ ចូល រួម
ក្នុងនោះ មាន ទាំង ក្រុមរាជវង្សខ្លះ និង ពួកអា ក្រុម តាម ស៊ី ពែរ រនេប រនើប ឡេមឡឺម ដោយ ជ្រក
ក្រោម ស្លាក
ឈ្មោះ ជាអ្នក រាជានិយមផងដែរ នាំ គ្នា ហៃអើ ហើយ អរគុណណាស់ ចំពោះ យួន ដែលវា មកត្រួត និង
យកដីខ្មែរ
ក៏ប៉ុន្តែ ចំណែកថ្ងៃ ២៣
តុលា ជា ថ្ងៃ ដែល មាន ពន្លឺ នៃ សន្តិភាព នាំ មក អោយ កម្ពុជានោះ បែរ ជា ស្ងាត់ ឈឹង ដូច ចោរ
លួច សេះ ។
បក្សប្រឆាំងឆ្លាត! ចេះកេងចំណេញនយោបាយបានល្អ! ប៉ុន្តែខ្មែរគ្រប់រូបត្រូវគិតថា ថ្ងៃ២៣ តុលា
ជាថ្ងៃដែលមហាវិរក្សត្រនរោត្តមសីហនុ ព្រះអង្អបានវះកាត់បញ្ញប់សង្គ្រាមមនោគមន៏វិជ្ជារបស់
បរទេសដែលបានលេងល្បែងនយោបាយមកលើដីខ្មែរ!
ពូកែ តែគេងនយោបាយ តែនៅ តែ អន់ដដែល