ព្រឹទ្ធសភា បើក​សម័យប្រជុំ ក្រោយ​ពី​ឈប់សម្រាក រយៈពេល ៣ ខែ​

ភ្នំពេញ: ព្រឹទ្ធសភា នៅ​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១២ បាន​បើក​សម័យប្រជុំ លើក​ទី​២ នីតិកាល​ទី​៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លោក សាយ ឈុំ ប្រធានស្តីទី​ព្រឹទ្ធសភា​។ កិច្ចប្រជុំ​ដោយ​គ្មាន​វត្តមាន​របស់​សម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា នៅ​ព្រឹក​មិញ បាន​ធ្វើឡើងបន្ទាប់​ពី​ព្រឹទ្ធសភា អាណត្តិ​ថ្មី ដែល​កើតចេញ​ពី​ការបោះឆ្នោត កាលពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១២ បាន​ឈប់សម្រាក​រយៈពេល ៣ ខែ តាម​កាលកំណត់​របស់​ខ្លួន​។​

ថ្ងៃទី 22 តុលា 2012
ដោយ: លី សិលា
CEN

ព្រឹទ្ធសភា បើកកិច្ចប្រជុំ លើកទី២ នីតិកាលទី៣ កាលពីព្រឹកថ្ងៃទី២២​ ខែតុលា ឆ្នាំ២០១២ (រូបថត៖ ព្រឹទ្ធសភា)

ព្រឹទ្ធសភា បើកកិច្ចប្រជុំ លើកទី២ នីតិកាលទី៣ កាលពីព្រឹកថ្ងៃទី២២​ ខែតុលា ឆ្នាំ២០១២ (រូបថត៖ ព្រឹទ្ធសភា)

សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​នៃ​សម័យប្រជុំ​លើក​ទី​២ នៃ​ព្រឹទ្ធសភា នីតិកាល​ទី​៣ ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១២ បង្ហាញថា កិច្ចប្រជុំ​ព្រឹទ្ធសភា ដែល​ដឹកនាំ​ដោយ​លោក សាយ ឈុំ ប្រធានស្តីទី​ព្រឹទ្ធសភា មាន​វត្តមាន​សមាជិក​ព្រឹទ្ធសភា ៥៣ រូប ក្នុង​ចំណោម​សមាជិក​ព្រឹទ្ធ​សភា​សរុប ៦១ រូប​។​

​ក្នុង​សម្លៀកបំពាក់​កាន់​មរណទុក្ខ​ថ្វាយ​ព្រះ​បរមសព​សម្តេចព្រះ នរោត្តម សីហនុ កិច្ចប្រជុំ​ព្រឹទ្ធសភា នៅ​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១២ សមាជិក​ព្រឹទ្ធសភា បាន​ពិភាក្សា និង​អនុម័តលើ​របៀបវារៈ​ពីរ គឺ ទី​១-​របាយការណ៍​របស់​គណៈ​កម្មា​ធិ​ការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា ស្តីពីសកម្មភាព​ការងារ​របស់​ព្រឹទ្ធសភា នីតិកាល​ទី​៣ នៅ​ចន្លោះ​សម័យប្រជុំលើក​ទី​១ និង​លើក​ទី​២ និង​របៀបវារៈ​ទី​២-​ការប្រកាស​ទទួលស្គាល់​ឯកឧត្តម ឈួន ឡេង ជា​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ មណ្ឌល​ភូមិភាគ​ទី​៦ ( ខេត្ត​ព្រៃវែង និង​ស្វាយរៀង ) ជំនួស​ឯកឧត្តម ចាន់ ភិន ដែល​ទទួលមរណភាព​។​

​សេចក្តីប្រកាស បាន​លើកឡើង​ថា ព្រឹទ្ធសភា​បាន​បញ្ចប់សម័យ​ប្រជ​លើ​ទី​១ នីតិកាល​ទី​៣ កាលពី​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១២​។ ក្នុង​ចន្លោះ​សម័យប្រជុំ​ព្រឹទ្ធសភា រយៈពេល​បី​ខែ​កន្លងទៅនេះ ថ្នាក់​ដឹកនាំ​ព្រឹទ្ធសភា គណៈកម្មាធិការ​អចិន្ត្រៃយ៍ គណៈកម្មការ​ទាំង​៩ និង​សមាជិក សមាជិកា​ព្រឹទ្ធសភា បានរួម​គ្នាបំពេញ​ភារកិច្ច​រៀងៗ​ខ្លួន ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ហើយ​សម្រេចបាន​លទ្ធផល​ផ្លែផ្កា ជា​គុណប្រយោជន៍​ដល់​ជាតិ និង​ប្រជាពលរដ្ឋ រួមមាន​៖ ព្រឹទ្ធសភា បាន​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ចំនួន ១ លើក និង​ប្រជុំ​ជា​វិសាមញ្ញ ចំនួន ១ លើក ដោយ​បាន​ពិនិត្យ និង​ផ្តល់​យោបល់​លើ​សេចក្តីព្រាងច្បាប់ ចំនួន ៣ គឺ​៖

១-​សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល នៃ​រដ្ឋ​កាតា ស្តីពីការគ្រប់គ្រង​ការប្រើប្រាស់​ហត្ថ​ពលកម្ម នៅ​រដ្ឋ​កាតា​។

២-​សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ចូលរួម​ក្នុង​អនុសញ្ញា​រ៉ូ​ថឺ​ដាម ស្តីពី នីតិវិធី​នៃ​ការយល់ព្រម​ផ្តល់ព័ត៌មាន​ជាមុន ចំពោះ​សារធាតុ​គីមី និង​ថ្នាំ​កសិកម្ម​គ្រោះថ្នាក់​ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ​

៣-​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជា​ភាគី​នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ ស្តីពី សិទ្ធិ​ជនពិការ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ព្រឹទ្ធសភា ក៏បាន​លើកឡើង​ថា ថ្នាក់ដឹកនាំ​គណៈកម្មការ​ទាំង ៩ សមាជិក សមាជិកា​ព្រឹទ្ធសភា បាន​ផ្តោត​យកចិត្តទុកដាក់​លើស​កម្ម​ភាពចុះ​មូលដ្ឋាន ដើម្បី​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ និង​ម្ចាស់ឆ្នោត ព្រមទាំង​រួមចំណែក​ដល់​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យនៅ​ថ្នាក់ក្រោម​ជាតិ ចំនួន ៣៣០ លើក និង​ចូលរួម​ពិធី​ផ្លូវការ​ផ្សេងៗ ចំនួន ៣១៦ លើក​។ គណៈកម្មការ​ទាំង ៩ ដែល​ជា​សេនាធិការ​របស់​ព្រឹទ្ធសភា បាន​ខិតខំ​ចុះ​ជួប​ជាមួយនឹង​ក្រសួង ​ស្ថាប័ន និង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ដើម្បី​ឈ្វេងយល់​ប្រមូល​ព័ត៌មាន​តាម​វិស័យ ព្រមទាំង​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយនឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ បាន​ចំនួន ២៥ លើក​។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល បាន​លើកឡើង​ថា ក្នុង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ថ្នាក់ដឹកនាំ គណៈកម្មការ​ព្រឹទ្ធសភា បាន​ទទួល​បដិសណ្ឋារកិច្ច​គណៈប្រតិភូ​បរទេស ចំនួន ៥ លើក ដើម្បី​ពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ប្រទេស​ជា​មិត្ត ទស្ស​នកិច្ច​សិក្សា និង​ដកស្រង់​បទពិសោធន៍​ការងារ ការចូលរួម​មហាសន្និបាត​សមាគម​អន្តរ​សភា​អាស៊ាន វេទិកា​ពាក់ព័ន្ធ សន្និសីទ និង​វេទិកា​តំបន់ និង​អន្តរជាតិ​។​

​សេចក្តីប្រកាស បាន​គូសបញ្ជាក់ថា លទ្ធផល​ដែល​ព្រឹទ្ធសភា សម្រេច​បាន​ទាំងនេះ អាស្រ័យ​ដោយ​មាន​ការគាំទ្រ​ដ៏​ថ្លៃថ្លា​ពី​គ្រប់​មជ្ឈដ្ឋាន និង​គ្រប់​ស្ថាប័ន ដែល​ញ៉ាំង​ឲ្យ​ព្រឹទ្ធសភា នីតិកាល​ទី​៣ បាន​ដំណើរការ​ទៅ​មុខ​ដោយ​ល្អ​ប្រពៃ​។​

​ចំពោះ​របៀបវារៈ​ទី​២ ត្រូវ​បាន​ព្រឹទ្ធសភា ប្រកាសថា យោងតាម​សំណើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១២ និង​ស្មារតី​អង្គប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នា​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១២ ព្រឹទ្ធសភា​បាន​ប្រកាស​ទទួលស្គាល់ ឯកឧត្តម ឈួន ឡេង ជា​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ មណ្ឌល​ភូមិភាគ​ទី​៦ ( ខេត្ត​ព្រៃវែង និង​ស្វាយរៀង ) ជំនួស​ឯកឧត្តម ចាន់ ភិន ដែល​ទទួលមរណភាព​៕​ S

What Next?

Recent Articles

2 Responses to "ព្រឹទ្ធសភា បើក​សម័យប្រជុំ ក្រោយ​ពី​ឈប់សម្រាក រយៈពេល ៣ ខែ​"

  1. visal says:

    បាត់សម្តេច ជា ស៊ីម ប្រហែលជាជិតចូលរណ្តៅហើយមើលទៅ ព្រោះអំពើបាបច្រើន តែបើសម្តេច ស្លាប់មិនអាចមានគេអាណិតនឹងស្តាយដូច ព្រះមហាក្សត្រឡើយ ចូរត្រៀមចូលនរកទៅ។

  2. Anonymous says:

    ជាសុីមវាងាបបាតទៅហើយ។