សមាគម​ពុទ្ធសាសនិកជន​ខ្មែរ​ន័​រ​វ៉េ​ស្ស​បារ​ព្ឋ​ពិធី​មរណទុក្ខ​ថ្វាយ​សម្តេចព្រះ នរោត្តម សីហនុ​

នា​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១២ ម្សិលមិញ ​នៅ​លី​ល្លឺ​សាន់​ហា​ឡិន ស្ថិតនៅ​ទីក្រុង​លី​ល្លឺ​សាន់ នៃ​ប្រទេស​ន័​រ​វ៉េ​ស្ស សមាគម​ពុទ្ធសាសនិកជន​ខ្មែរ នៅ​ប្រទេស​ន័​រ​វ៉េ​ស្ស​ប្រមាណ​ជិត​១០០​នាក់ រួមទាំង ព្រះសង្ឃ ពុ​ទ្ឋ​បរិស័ទ និង​សមាជិក​សមា​ជីការ បានរៀបចំ​ពិធីបុណ្យ​ចូលរួម​មរណទុក្ខ​ទៅ​ដុត​ធូប​គោរព ដួង​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្ដេចព្រះ ន​រោ​ត្ដម សីហនុ ដែល​ព្រះអង្គ​បាន​យាង​ចូល​ព្រះ​ទីវ​ង្គ​ត កាលពី​វេលា​ម៉ោង​១ និង២០​នាទី ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ នៅ​មន្ទីរពេទ្យ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​ព្រះ​ជរាពាធ ក្នុង​ទឹកមុខ​ក្រៀមក្រំ លាយឡំ នឹង​ការបង្ហូរ ទឹកភ្នែក សោកស្រណោះ អាឡោះ​ស្ដាយ ដែល​ទ្រង់​បាន​លាចាក​លោក​នេះ ។

ដោយ យូ សារា​វុ​ឍ្ឍ​
Monday 22 October 2012
The Free Press Magazine



​ពុ​ទ្ឋ​បរិស័ទ និង​សមាជិក​សមា​ជិការ​គ្រប់ៗ​គ្នា មាន​ពាក់​សញ្ញា កាន់​ព្រះរាជ​មរណទុក្ខ ព្រះ​បរមសព របស់​ព្រះករុណា​ផងដែរ​។ ​នៅក្នុង​ការចូលរួម ពិធី​កាន់ទុក្ខ​ព្រះ បរមសព​របស់ ព្រះមហាវីរក្សត្រ ព្រះវររាជ បិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ លោក​ព្រឺ​ទ្ឋា​ចា​រ្យ​ គង់ ប៊ុន​ឈឿន បានធ្វើ​វិយោគ​ថា​របស់ ព្រះមហាវីរក្សត្រ ព្រះវររាជ បិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រឹ​ទ្ឋា​ចា​រ្យ បាន រំលឹក​ឡើងវិញ នូវ​ស្នា​ព្រះហស្ដ ជាច្រើន របស់​ព្រះអង្គ​ក្នុងការ ជួយ​ទ្រទ្រង់ ប្រទេស កម្ពុជា ។​

​លោក ​ម៉ែន ​ណាត ប្រធាន​និង​ជា​តំណាង​សមាគម​ពុទ្ធសាសនិកជន​ខ្មែរ បាន​ថ្លែងថា ក្រោយ ការ​សោយ​ទីវ​ង្គ​ត របស់​សម្តេចព្រះ នរោត្តម សីហនុ​ ​សមាគម​ពុទ្ធសាសនិកជន​ខ្មែរ​នៅ​ប្រទេស​ន័​រ​វ៉េ​ស្សបាន​សហការគ្នា រៀបចំ កន្លែង​ដើម្បី ប្រារ​ព្ឋ​ពិធី​គោរព​ដួង ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ​។ «ជាក់ស្តែង​នៅ​ថ្ងៃអាទិត្យ​នេះ​សមាគម​ពុទ្ធសាសនិកជន​ខ្មែរ​យើង បានរៀបចំ​ពិធីបុណ្យ​ចូលរួម​មរណទុក្ខ​គោរព​ដួង ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ជា​អង្គ​ម្ចាស់ជីវិត កម្ក​ល់​លើ​ត្បូង នៅ​ទីក្រុង​លី​ល្លឺ​សាន់​នេះ។ ​ការបាត់បង់​ព្រះរាជ​វត្ដ មាន​ដ៏​ឧត្ដុង្គឧត្ដម នៃ​អង្គ​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ​ជាតិខ្មែរ នាឱកាស នេះ​គឺជា​ការបាត់បង់​នូវ ព្រះ​អតីត​អង្គ ព្រះ​ប​ហារ​ក្សត្រ​ខ្មែរ ដ៏​មហារ​ឧត្ដុង្គឧត្ដម​ដែរ»។​

គួរ​បញ្ជាក់​ដែរ​ថា ​ក្នុងឱកាស​នោះ​សមាជិក​សមាជិការ​នៃ​សមាគម​ពុទ្ធសាសនិកជន​ខ្មែរ បាន​ឡើង​ថ្លែង ទុក្ខ​យ៉ាង​ក្រៀមក្រម​​ចំពោះ​ការយាង​ចូល​ព្រះ​ទីវ​ង្គ​តរបស់​អង្គ​សម្ដេចឪ​ ដោយ​មាន​ទាំង​រៀបចំ​​ពិធីសូត្រមន្ត បង្សុកូល​និង​ប្រគេន​ទេយ្យទាន និង​វេរចង្ហាន់​ប្រគេន​ព្រះសង្ឃ ក្នុងការ​ឧទ្ទិស កុសល​ដល់​ដួង ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះមហា​វីរក្សត្រ ផងដែរ សូម​ឱ្យទៅ​ចាប់​ព្រះ​បដិសន្ធិ ក្នុង​ព្រះ​សុគតិភព កុំបី​ឃ្លៀងឃ្លាតឡើយ​៕

What Next?

Recent Articles

One Response to "សមាគម​ពុទ្ធសាសនិកជន​ខ្មែរ​ន័​រ​វ៉េ​ស្ស​បារ​ព្ឋ​ពិធី​មរណទុក្ខ​ថ្វាយ​សម្តេចព្រះ នរោត្តម សីហនុ​"

  1. . says:

    សូមអរគុណដល់ពុទ្ធសាសនិកជនទាំងក្នុង និង ក្រៅប្រទេសទាំងអស់ ដែលខំជួយគ្នាមួយដៃមួយជើងម្នាក់ ដើម្បី
    បួងសួងដល់វត្ថុស័កសិទ្ធិទាំងឡាយ ជួយយឹតយោងព្រលឹងទុរយស ស្តេចតេរច្ចានអង្គនេះអោយទៅឋានសួគ៏ផង