ហ្សូរីដា៖ ស្ដាយ​ជាតិ​នេះ​គ្មាន​វាសនា​គាល់​សម្តេច​តា

ភ្នំពេញៈ ពិធីការិនី​ឯករាជ្យ​ ដែល​លេច​មុខ ស្ទើរ​គ្រប់​កញ្ចក់​ទូរទស្សន៍​ នឹង​តែង​មាន​វត្តមាន ក្នុង​កម្មវិធី​តំណាង​ជាតិ​ធំៗ​នៅ​ក្រៅ​ស្រុក​ក្នុង​កម្មវិធី​ទេសចរណ៍​ អាស៊ាន នាង ឌួង ហ្សូរីដា បាន​ពោល​ទាំង​អារម្មណ៍​ក្តុកក្តួល​ថា ជាតិ​នេះ​នាង​ស្ដាយ​ដែល​គ្មាន​វាសនា បាន​ចូល​គាល់​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច នរោត្តម សីហនុ ដោយ​ផ្ទាល់​នោះ។

Tuesday, 23 October 2012
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

ឌួង ហ្សូរីដា ក្នុងកម្មវិធី​សម្ពោធ​ទូរស័ព្ទកន្លង​ទៅ​នេះ។ រូបថត ឈឹម ស្រីនាង

ឌួង ហ្សូរីដា ក្នុងកម្មវិធី​សម្ពោធ​ទូរស័ព្ទកន្លង​ទៅ​នេះ។ រូបថត ឈឹម ស្រីនាង

កញ្ញា ឌួង ហ្សូរីដា បាន​ពោល​ទាំង​អណ្តឺត​អណ្តក​ថា៖ «នាង​ត្រូវ​មាន​សំណាង​បាន​ចូល​គាល់ និង​បាន​ថ្វាយ​បង្គំ​មុខ​ព្រះភក្ត្រ​ព្រះ​អង្គ តាំង​ពី​មុន​ចូល​សិល្បៈ​ម្ល៉េះ»។

កញ្ញា ឌួង ហ្សូរីដា បាន​រំឭក​ថា៖​«លោក​ប៉ា​នាង​គឺជា​វេជ្ជ​បណ្ឌិត​ម្នាក់​ ដែល​ធ្វើ​ការ​នៅ​ក្នុង​ក្រសួង​សុខាភិបាល ហើយ​គាត់​ក៏​ជា​មនុស្ស​ម្នាក់​មាន​ទំនាក់​ទំនង​ការងារ​ក្នុង​ព្រះ​បរមរា ជវាំង​ដែរ។ ពេល​នោះ​ខ្ញុំ​តែង​សុំ​ឲ្យ​គាត់​នាំ​ខ្ញុំ​ចូល​វាំង នឹង​បាន​ចូល​គាល់​ក្រាប​ថ្វាយ​បង្គំ​ព្រះ​អង្គ​ ដោយ​ផ្ទាល់ តែ​ពេល​នោះ​លោក បាន​ប្រាប់​ថា​បើ​កូន​ចង់​ចូល​គាល់​ព្រះអង្គ​នោះ មិន​ជា​ពិបាក​ទេ ប៉ា​នឹង​ជូន​ទៅ តែ​សូម​កូន​ខំរៀន​ភាសា​បារាំង​ឲ្យ​ចេះ​សិន​ទៅ»។

ពិធីការិនី ដែល​រៀន​ចប់​ថ្នាក់​អនុបណ្ឌិត​ ផ្នែក​គ្រប់​គ្រង​ នាង​ឌួង ហ្សូរី​ដា បាន​បញ្ជាក់​ថា៖ «លោក​ប៉ា​ខ្ញុំ បាន​ប្រាប់​ខ្ញុំ​ថា ព្រះ​បាទ​សម្តេច ​នរោត្តម​ សីហនុ​ ទ្រង់​ចូល​ចិត្ត​អ្នក​ដែល​ចេះ​ភាសា​ បារាំង​ណាស់​ ហើយ​ទ្រង់​ក៏​ចូល​ចិត្ត​និយាយ​ភាសា​បារាំង​ជា​មួយ​អ្នក​នោះ​ណាស់​ដែរ ពិសេស​ក្មេងៗ ដូច្នេះ​លោក​ប៉ា​គាត់​ក៏​ឲ្យ​ខ្ញុំ​រៀន​ភាសា​បារាំង ដើម្បី​បាន​ចូល​គាល់​ទ្រង់​ហើយ​នឹង​បាន​ទូល​ថ្វាយ​ព្រះអង្គ​ជា​ភាសា បារាំង​»។

កញ្ញា ឌួង ហ្សូរីដា ប្រាប់​ថា ក្រោយ​ពី​លោក​ប៉ានាង​ប្រាប់​ដូច​នេះ បាន​ខិតខំ​រៀន​ភាសា​បារាំង​ រហូត​ចេះ​ចាំ​សរសេរ និង​និយាយ​បាន​ច្រើន​គួរ​សម​ ហើយ​តែង​គិត​ថា ថ្ងៃ​ណា​មួយ​នឹង​បាន​ទូល​ថ្វាយ​ព្រះអង្គ​ដោយ​ប្រើ​ភាសា​បារាំង​នេះ ​ប៉ុន្តែ​ក្តី​សង្ឃឹម​នោះ​ត្រូវ​បាន​បញ្ចប់​ក្រោយ​ពេល​ដែល​ឪពុក​របស់​នាង ចែក​ឋាន​ទៅ។

កញ្ញា ឌួង ហ្សូរីដា បាន​ប្រាប់​ថា៖ «លោក​ប៉ា​របស់​ខ្ញុំ​ស្លាប់​នៅ​ក្នុង​ឆ្នាំ​២០០០ ក្នុង​វ័យ​៤៩​ឆ្នាំ ដោយ​ជំងឺ​មហារីក​តម្រង់​នោម​ ដែល​កាល​នោះ​ខ្ញុំ​មាន​អាយុ​មិន​ទាន់​២០​ឆ្នាំ​ និង​មិន​ទាន់​ចូល​ប្រឡូក​ក្នុង​វិថី​សិល្បៈ​នេះទេ​»។

ប៉ុន្តែ​នាង​ប្រាប់ ថា៖ «ដោយ​មហិច្ឆតា​ និង​ក្ដី​ប្រាថ្នា​ចង់​និយាយ​ភាសា​បារាំង​ជាមួយ​ព្រះកុណា ខ្ញុំ​ក៏​បាន​ទទួល​ចំណេះ​ដឹង​ផ្នែក​ភាសា​បារាំង​ខ្លះ​ផង​ដែរ»។​

យ៉ាង ណា​ក៏ដោយ ការ​ខក​ខាន​មិន​ចូល​គាល់​ព្រះអង្គ​កាល​នោះ​ នៅ​មិន​ឲ្យ​នាង​អស់​សង្ឃឹម​ នោះ​ឡើយ ហើយ​កាល​នោះ​នាង​តែង​គិត​ថា ​ថ្ងៃណា​មួយ​នឹង​បាន​ចូល​គាល់​ទ្រង់​មិន​ខាន​។

ឌួង ហ្សូរីដា បាន​បន្ត​ថា នាង​ចាប់​ផ្តើម​មាន​សង្ឃឹម​ជាថ្មី​ម្តង​ទៀត​ក្រោយ​ ពេល​ដែល​នាង​​បាន​ប្រឡូក​ក្នុង​វិថី​សិល្បៈ និង​ទទួល​បាន​ប្រជា​ប្រិយ​ភាព​គួរ​សម​ ហើយ​ស្រប​ពេល​នេះ ​នាង​ក៏​បាន​ឃើញ​សិល្បៈករ សិល្បការិនី​ខ្មែរ​យើង​ជា​ហូរហែ តែង​ទទួល​បាន​រាជា​នុញ្ញាត ចូល​​គាល់ និង​ថត​សម្តែង​ភាព​យន្ត​ថ្វាយ​ព្រះអង្គ។

សម្រាប់ ពិធីការិនី​រូប និង​តារា​ភាពយន្ត​រូប​នេះ កន្លង​មក​នាង​តែង​ស្រមៃ​ថា​ ថ្ងៃ​ណា​មួយ​នឹង​ដល់​វេន​រូប​នាង​ម្តង ដែល​ត្រូវ​បាន​រាជានុញ្ញាត មហា​កិត្តិយស​ពី​ព្រះ​មហាវរក្សត្រ ឲ្យ​បាន​ថត​ខ្សែ​ភាព​យន្ត និង​ចូល​គាល់​ព្រះអង្គ​ដោយ​ផ្ទាល់​ជា​មិន​ខាន។

ប៉ុន្តែ​ដោយ​ក្ដី​ខកខាន​ កញ្ញា ឌួង ហ្សួរីដា​ បាន​ថ្លែង​ទាំង​អួល​ដើម​ក​ថា៖ «ពេល​នេះ​ខ្ញុំ​អស់​ឱកាស​នឹង​បាន​គាល់​ទ្រង់​ទៀត​ហើយ​ ខណៈ​ដែល​ទ្រង់​បាន​យាង​ចូល​ទិវង្គត​ចោល​រូប​ខ្ញុំ ក៏​ដូច​ជា​ប្រជារាស្រ្ត​ឯ​ទៀត​នោះ​ទៅ​ហើយ»​។

ក្រៅ​ពីភាព​អស់​សង្ឃឹម ប្រធាន​ក្រុម​បង្ហាញ​ម៉ូដ​ស៊ុបភើរ​ម៉ូដែល​រូបនេះ ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ផង​​ដែរ ការ​យាង​ចូល​ទិវង្គត​របស់​ព្រះ​មហាវរក្សត្រ នរោត្តម សីហនុ​ ដ្បិត​ថា​ រូប​នាង​ក៏​ដូច​ជា​ក្រុម​គ្រួសារ​មិន​មាន​អនុស្សាវរីយ៍​ជិត​ដិត​ជា​ មួយ​ទ្រង់​ក៏​ដោយ​ តែ​ក្រុម​គ្រសារ​នាង​ទាំង​មូល​បាន​ប្រកាស់​កាន់​ទុក្ខ​ក្នុង​សម្លៀក បំពាក់​ អាវស សំពត់​ខ្មៅ រយៈពេល​មួយ​សប្តាហ៍​ និង​បួង​សួង​សូម​ឲ្យ​វិញ្ញាណក្ខន្ធ​ទ្រង់បាន​យាង​ទៅ​ឋាន​សួគ៌ឋាន ឋាន​ព្រហ្ម​នឹង​សូម​ឲ្យ​វិញ្ញាណ​ក្ខន្ធ​ព្រះ​ជួយ​ថែរក្សា​កូន​ចៅ​ផង​ដែរ។

កញ្ញា ក៏​បាន​បួង​សួង​ថា៖ «សូម​កើត​ជាតិ​ក្រោយ​បាន​រស់​ក្រោម​ម្លប់​សុខ​របស់​ព្រះអង្គ និង​សូម​បាន​ជួប​ព្រះអង្គ​ដោយ​ផ្ទាល់​ម្តង កុំ​ឲ្យ​រំលង​ដូច​ជាតិ​នេះ»៕

What Next?

Recent Articles

6 Responses to "ហ្សូរីដា៖ ស្ដាយ​ជាតិ​នេះ​គ្មាន​វាសនា​គាល់​សម្តេច​តា"

  1. Dol kar says:

    ស្រីក្រមំម្នាក់នេះត្រគាកធំម្លេះ?​ សង្ស័យតែបែកក្រឡប្រហុកវ៉ល់បាត់ទៅហើយ

  2. បុប្ផាអង្គរ says:

    ស្រីមុខកញ្ចាស់នេះ និយាយយកចំនេញទេ តាមពិតបានជេរប្រមាថគេរហូតដល់គេប្តឹងឡើងតុលាការថ្មីៗនេះទេ។ កុំចង់ទាញប្រជាប្រិយតាមការធ្វើបែបនេះ ​ ស្មានតែខ្លួនមានតំលៃនៅហ្ស៊ីន??? ជឿទេ???

  3. JML says:

    កុំទោមនស្សចំពោះភាពអាក់ខាន ឬ គ្មាន​វាសនាបានចូល​គាល់​សម្តេច​តា អីនាងអើុយ!
    ចូរខំសាងតែកុសលទៅបានហើយ ផ្ទុយទៅវិញបើនាងបានចូលគាល់ទ្រង់ ហើយនៅតែ
    ប្រព្រឹត្តអំពើអាក្រក់ជាដដែលនោះ ព្រលឹងស្តេចល្ខោនអង្គនេះ ក៏មិនអាចជួយនាងបានដែរ

  4. BaBaBoo says:

    គ្រាន់តែចូលគាល់សម្តេចតា ចាំបាច់ចេះភាសាបារាំង! ចឹងភាសាខ្មែរយើងអន់ណាសទៅឬ? លោកប៉ារបស់នាង

    មានន័យផ្សេងទេ នាងយល់ច្រឡំធំហើយ!! ។

  5. ...? says:

    ចង់គាល់ស្តេចតា ឬ ស្តេចកូន ? នាងចេះរាំអប្សរាទេ? បើចេះ កូនរិតអូខេ………….

  6. កំលោះដើរលេងច្រើន says:

    បើនៅក្រមុំ ហ៊ាលភ្នាល់ដាក់ជីវិត ! ធ្វើឬកឯងដូចអ្នកល្អណាស់អពា្ចឹង ចាយលុយលោកឧកពា្ញា៉សោះហ្នឹងអាស់ ។៕