អនុ​ប្រធានាធិបតី មី​យ៉ាន់​ម៉ា និង ​រដ្ឋមន្ត្រី​ការបរទេស ឥណ្ឌូណេស៊ី ចូលរួម​គោរព​ ព្រះ​វិញ្ញាណក្ខន្ធ​ សម្តេច​ព្រះមហាវីរក្សត្រ

ភ្នំពេញ: ក្រសួងការបរទេស បានប្រកាសថា នៅ​ថ្ងៃ​ចន្ទ ទី​២២ ខែតុលា ឆ្នាំ​២០១២ អនុ​ប្រធានាធិបតី មី​យ៉ាន់​ម៉ា និង​រដ្ឋមន្ត្រី​ការបរទេសឥណ្ឌូណេស៊ី នឹង​ធ្វើដំណើរ​មក​កាន់​រាជធានី​ភ្នំពេញ ជា​បន្តបន្ទាប់ ដាច់ដោយឡែក​ពីគ្នា ដើម្បី​ដឹកនាំ​គណៈប្រតិភូ ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេចព្រះ នរោត្តម សីហនុ នៅក្នុង​ព្រះបរមរាជវាំង នា​រសៀល​ថ្ងៃ​ចន្ទ ទី​២២ ខែតុលា ឆ្នាំ​២០១២​។​

ថ្ងៃទី 22 តុលា 2012
ដោយ: លី សិលា
CEN

សេចក្តី​ជូន​ព័ត៌មាន របស់​ក្រសួងការបរទេស បង្ហាញថា នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង ២ និង ៣០ នាទី រសៀល លោក សៃ ម៉ូ​ក ខាំ ( Sai Mauk Kham ) អនុ​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​សហភាព មី​យ៉ាន់​ម៉ា នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ នៅ​ព្រះបរមរាជវាំង​។​

​សេចក្តីជូនដំណឹង បាន​បន្ថែមថា ក្រៅ​ពី​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ លោក សៃ ម៉ូ​ក ខាំ នឹង​ជួប​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វិមាន​សន្តិភាព​។​

​សេចក្តី​ជូន​ព័ត៌មាន​ដដែល បាន​លើកឡើង​ថា នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង ៣ រសៀល លោក​បណ្ឌិត រ​.​ម​. ម៉ា​ទី ម​. ណា​តាឡេ​ហ្គា​វ៉ា ( Dr. R.M. Marty M. Natalegawa ) រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ ឥណ្ឌូណេស៊ី នឹង​អញ្ជើញមក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ នៅ​ព្រះបរមរាជវាំង​។​

​សេចក្តី​ជូន​ព័ត៌មាន​ដដែល ក៏បាន​លើកឡើង​ថា បន្ទាប់ពី​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ លោក​បណ្ឌិត ម៉ា​ទី ណា​តាឡេ​ហ្គា​វ៉ា នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូម​រម្លឹកថា កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១២ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ឡាវ និង​លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ បាន​ធ្វើដំណើរ​ជា​បន្តបន្ទាប់ ដាច់ដោយឡែក​ពីគ្នាមក​កាន់​រាជធានី​ភ្នំពេញ និង​បាន​ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នៅក្នុង​ព្រះបរមរាជវាំង​។​

​ដោយឡែក កាលពី​ថ្ងៃអាទិត្យ ទី​២១ ខែតុលា ឆ្នាំ​២០១២ លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី ប្រធានសភាហ្វីលីពីន និង​អនុប្រធាន​សភា កូរ៉េខាងជើង បាន​ធ្វើដំណើរ​ជា​បន្តបន្ទាប់ ដាច់ដោយឡែក​ពីគ្នា ដោយ​ដឹកនាំ​គណៈប្រតិភូមក​កាន់​រាជធានី​ភ្នំពេញ ដើម្បី​ចូល​ក្នុង​ព្រះបរមរាជវាំង គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ​។​

​ក្រៅពី​ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា ប្រមុខ​ដឹកនាំ​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា​ទាំងនោះ បាន​ជួបពិភាក្សា​ការងារដាច់ដោយឡែក​ពីគ្នា ជា​បន្តបន្ទាប់ ជាមួយនឹង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ​។​

​ប្រមុខ​ដឹកនាំ​ប្រទេស​ជា​មិត្ត​ទាំងនោះ បាន​សរសេរ​វិយោគ​កថា ក្នុង​សៀវភៅ​ក្រាំងមាស និង​បាន​លើកឡើង​ផ្ទាល់មាត់ជម្រាបជូន​សម្តេច ហ៊ុន សែន បន្ថែម​លើ​សារលិខិត​កន្លងមក អំពី​ការចូលរួម​រំលែក​ព្រះរាជ​មរណទុក្ខ ចំពោះ​កម្ពុជា ដែល​បាន​បាត់បង់​ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ នាពេលនេះ​៕​ S

What Next?

Recent Articles

One Response to "អនុ​ប្រធានាធិបតី មី​យ៉ាន់​ម៉ា និង ​រដ្ឋមន្ត្រី​ការបរទេស ឥណ្ឌូណេស៊ី ចូលរួម​គោរព​ ព្រះ​វិញ្ញាណក្ខន្ធ​ សម្តេច​ព្រះមហាវីរក្សត្រ"

  1. ជនជាតិភាគតិច ឥសាន says:

    ឆូមជួយចូលរួមទុក្ខឆោកឆំដាចបីដាជាតិកម្ពុជា
    កនចូវមានឆោកឆ្តាយខ្លាំងចំពោះការបាតបងទ្រង់
    កន្លងមកមានព្រះអង្គជួយេលីក ស្តួយសាសរបស់
    យើងខ្ញុំដែលបងប្អូនខ្មែរភាគច្រើនេមីលងាយ នឹង
    រដ្ថាភិបាលមិនបានយកចិតទុដាក តែព្រះអង្គតែងតែ
    ខ្វលខ្វាយអំពីកូនចៅកូនចៅមានការឆ្តាយក្រោយមែនទែន
    ឆំអោយអារក្សព្រះតាហរ ហ្ចួយយាកស្តេចឧឹ 