គ​.​ជ​.​ប​. មិន​ត្រឹមតែ​លុបឈ្មោះ​លោក សម រង្ស៊ី ចេញ​ពី​បញ្ជី​បោះឆ្នោត​ទេ ក្រុមគ្រួសារ​របស់​លោក ក៏​ត្រូវ​លុប​ដែរ​

ភ្នំពេញ: គ​.​ជ​.​ប​. រៀបចំ​ការបោះឆ្នោត​នៅ​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បាន​សម្រេច​លុបឈ្មោះ​ មិន​ត្រឹមតែលោក សម រង្ស៊ី ចេញ​ពី​បញ្ជី​បោះឆ្នោត​ទេ តែ​ក្រុមគ្រួសារ​របស់​លោក សម រង្ស៊ី ក៏​ត្រូវ​លុបឈ្មោះ​ដែរ​។ មូលហេតុ មកពី​គ្រួសារ​របស់​លោក សម រង្ស៊ី បាន​ផ្លាស់ប្តូរ​ទីលំនៅ​ពី​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ទៅ​រស់នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ តាម​ផ្លូវជាតិ​លេខ​២ ដែល​ជា​ទីស្នាក់ការ​គណ​បក្ស សម រង្ស៊ី​។​

ថ្ងៃទី 6 វិច្ឆិកា 2012
ដោយ: រតនា
CEN

បណ្តឹង​ប្រឆាំងនឹង​ការសម្រេច​លុបឈ្មោះ​មេ​បក្ស​ប្រឆាំង ដែល​កំពុង​និរទេស​ខ្លួនរស់​នៅ​ក្រៅប្រទេសចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត នឹងត្រូវ គ​.​ជ​.​ប​. ដែល​មាន​សមាសភាព ៩ រូប លើកយក​មក​ជំនុំជម្រះនៅ​រសៀល​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១២​។ លោក សម រង្ស៊ី ត្រូវបាន​តុលាការ​កាត់ទោសកំបាំងមុខឲ្យ​ជាប់​ពន្ធនាគារ ក្នុង​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម​។​

​យ៉ាងណាក៏ដោយ លោក អ៊ឹម សួស្តី ប្រធាន គ​.​ជ​.​ប​. បាន​ប្រាប់​អ្នកកាសែត​នៅ​ព្រឹក​ថ្ងៃ​៦​វិច្ឆិកា​ថា ទោះបីជា​គណបក្ស​ប្រឆាំង មិន​ចូលរួម​ការបោះឆ្នោត ដោយសារតែ​រឿង​លុបឈ្មោះ​លោក សម រង្ស៊ី ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត ក៏​ការបោះឆ្នោតជាតិ នៅ​ខែ​កក្កដា ឆ្នាំ​២០១៣ នៅតែ​មាន​លក្ខណៈ​ប្រជាធិបតេយ្យ ដោយ​មាន​គណបក្ស​ជាច្រើន​ទៀត​ចូលរួម ហើយ​ការបោះឆ្នោត​កន្លងមក ដែល គ​.​ជ​.​ប​. បានរៀបចំ ក៏​ទទួលបាន​នូវ​ការវាយតម្លៃ​ជា​វិជ្ជមាន​ពី​សហគមន៍​អន្តរជាតិ រួម​ទាំង​សហភាព​អឺរ៉ុប ផងដែរ​៕​ S

What Next?

Recent Articles

13 Responses to "គ​.​ជ​.​ប​. មិន​ត្រឹមតែ​លុបឈ្មោះ​លោក សម រង្ស៊ី ចេញ​ពី​បញ្ជី​បោះឆ្នោត​ទេ ក្រុមគ្រួសារ​របស់​លោក ក៏​ត្រូវ​លុប​ដែរ​"

  1. អ្នកគុណនិយមដែនដីខាងលិច says:

    ចាំមើលប្រតិកម្មរបស់សហគមន៍អន្តរជាតិ ។ កូនខ្មែរមិនបាច់ប្រឹងរៀនឫរកការងារអ្វីធ្វើទេ
    ប្រុងវេចបង្វិចរត់ឲ្យហើយទៅ ប្រទេសកម្ពុជា អាចនឹងមានស្ថានភាពដូចប្រទេសសេរី
    នាថ្ងៃអនាគត ។ មេដឹកនាំខ្មែរ បច្ចុប្បន្នមិនធ្វើឲ្យកូនខ្មែររស់នៅគ្មានក្តីសង្ឃឹមអ្វីទេ ។
    មេដឹកនាំសព្វថ្ងៃបំរើមហិច្ឆតាបរទេសជាពិសេស ចៅហ្វាយយួន ។

  2. I love Cambodia says:

    dog គ​.​ជ​.​ប under control VN and A Hun Sen, Hope all the Europe will know aobut this crazy គ​.​ជ​.​ប

  3. ដុងហេ says:

    សន្លឹកបៀ លោក សម រង្សីត្រូវគេធីបចោល ហើយ ទីវហើយ

  4. ដុងហេ says:

    សន្លឹកបៀ លោក សម រង្សីត្រូវគេធីបចោល ហើយ ទីវហើយ
    ព្រោះតែស្រលាញ់ទឹកដី មិនចង់អោយយួនឈ្លាពាន គាត់ត្រូវ ជាប់ទោស

  5. ចាំខ្ញោប គជប នេះ, គជប នេះមិនត្រឹមត្រូវប៉ុន្មានទេ តែធ្វើខ្លួនត្រឹមត្រូវ!
    ចំនុចក្តៅនៅពេលឆាប់ៗនេះ!

  6. cheath says:

    ក្នុងលោកពិតជាមានវត្ថុសក្តិសិទ្ធិ សូមវត្ថុសក្តិសិទ្ធិ ប្រល័យមនុស្យអាក្រក់ មនុស្ស​ដែលបំពានអ្នកដទែឲ្យរលាយអស់ទៅហោង។

  7. រាជ្សី says:

    ហួសហេតុពេជហើយ!!!ចំពោះជាតិដូចគ្នា។
    អាងតែមានអំណាច!!!

  8. ខ្មែរទល់ដែន says:

    ខ្ញុំដូចជាឆ្ងល់ណាស់ ថាតើក្រុមគេទាំង ៩ នាក់នេះទើបតែចូលស្បថដើម្បីទទួលដំណែងថ្មី ថ្មី នេះសោះ ម្នាក់ ម្នាក់សុទ្ធតែប្ដេជ្ញាថាខំធ្វើការបម្រើជាតិដោយគ្មានលំអៀង ។ ប៉ុន្តែពេលនេះ លោក នឹង លោកស្រី បានលំអៀងហើយដូច្នេះក្រុមលោកត្រូវចាញ់សម្បថហើយ ព្រោះលោក លោកស្រីបានបំពេញតួនាទីដោយលំអៀង ១៨០ អង្សាទៅរកបក្យកាន់អំណាច ដែលតែងតែប្រឌឹតរឿងរ៉ាវបង្ករធ្វើបាបអ្នកទន់ខ្សោយជាងខ្លួន ។តួយ៉ាងដូចជា សម រង្សី តើមានកំហុសអីសម្រាប់ប្រទេសនឹងប្រជាពលរដ្ឋខ្មែរនោះ ​​? សំនួរ សួរថា សម រង្សី ជាអ្នកមានឆន្ទៈការពារអធិបតេយ្យភាពជាតិខ្លួន ប្រឆាំងការឈ្លានពានពីជនបរទេស ចំណែក ហ៊ុន សែន ជាអ្នកកាត់ដោះដូរ ទឹក ដូរដី ព្រមទាំងបង្ហូរជនបរទេសមករស់នៅដោយខុសច្បាប់ពេញប្រទេសហើយនោះ ។ តើ ជនណាមួយស្នេហាជាតិ ? សម រង្សី្ រឺ ក៏ ហ៊ុន សែន ?

  9. cheath says:

    ច្រកវិលត្រឡប់ចូលស្រុក វិញរបស់សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងត្រូវបាន ក្រុមអ្នកវិភាគនយោបាយ មើលឃើញថា កាន់តែតូចចង្អៀតព្រោះសម រង្ស៊ីជាអ្នកស្រាស់បន្លា ខ្លួនឯងដោយខ្វះការពិចារណា។
    សម រង្ស៊ី ធ្លាប់បានអះអាងអំពី ការរកកិច្ចអន្ដរាគមន៍ពីប្រទេស ដែលមានឥទ្ធិពលលើប្រទេសវៀតណាម និងប្រទេសកម្ពុជាដើម្បីឱ្យលោកអាច វិលត្រឡប់ ចូលស្រុកវិញប្រកបដោយសុវត្ថិភាព។ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាធ្លាប់បានឆ្លើយតបភ្លាមៗថាពុំមានកិច្ចចរចាណាមួយជាមួយមេដឹកនាំគណបក្សប្រឆាំងដែលកំពុងរស់នៅក្នុងភាពនិរទេសអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ទេ។ ចំណុច នេះធ្វើឱ្យ ក្រុមអ្នកវិភាគនយោបាយវាយតម្លៃថា សម រង្ស៊ីកំពុងបិទផ្លូវដោយខ្លួនឯងព្រោះការរកអន្ដរាគមន៍ពី បរទេសមិនមែនជារឿងងាយ ស្រួលឡើយព្រោះកន្លងមកមានតែកិច្ចពិភាក្សារវាង ខ្មែរនិងខ្មែរគ្នាឯង ប៉ុណ្ណោះ ដែលធ្វើឱ្យ មានដំណោះស្រាយលើបញ្ហាសំខាន់ៗដោយសន្ដិវិធី។
    សមរង្ស៊ីមេដឹកនាំគណបក្សប្រឆាំងដែលតែងតែយកពាក្យប្រជាធិបតេយ្យមកបិទបាំងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននិងបក្ខពួកត្រូវបានតុលាការនៅប្រទេសកម្ពុជាកាត់ ទោសឱ្យជាប់ពន្ធនាគារ១២ឆ្នាំនៅក្នុងសំណុំរឿងដកតម្រុយបង្គោលព្រំដែននៅឃុំ សំរោង ស្រុកចន្ទ្រា ខេត្ដស្វាយរៀង ព្រមទាំងសំណុំរឿងក្លែងឯកសារសាធារណៈ និងផ្សាយព័ត៌មានមិនពិត។ ដោយសារតែប្រឈមនឹងការជាប់ទោសបែបនេះសម រង្ស៊ី មិនហ៊ានមកចូល រួមក្នុង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្ដិទី៣ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០១២ នោះទេ។ ទោះជាយ៉ាងណាសមរង្ស៊ីនៅតែបន្ដប្រើពាក្យសំដីមកលើរដ្ឋាភិបាលនិងគណ បក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច ក្នុងខណៈដែលខ្លួនឯងត្រូវ បានមជ្ឈដ្ឋានជាតិ និងអន្ដរជាតិវាយតម្លៃថា ជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ បក្ខពួកនិយម គ្រួសារនិយមគួរឱ្យស្អប់ខ្ពើម។
    នៅពេលដែលគណបក្សសមរង្ស៊ីបាត់បង់សំឡេងគាំទ្រយ៉ាងខ្លាំងនៅក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្ដិទី៣ ហើយគណបក្សសិទ្ធិមនុស្សរបស់ កឹមសុខាមានសំឡេងគាំទ្រស្ទើរតែប្រហាក់ប្រហែលគ្នានោះសមរង្ស៊ីបានធ្វើលិខិត អំពាវ នាវឱ្យមានការរួបរួមកម្លាំងអ្នកប្រជាធិបតេយ្យ។ ក៏ប៉ុន្ដែការចងសម្ព័ន្ធភាពរវាងគណបក្សសមរង្ស៊ីនិងគណបក្សសិទ្ធិមនុស្សកំពុងស្ថិតនៅលើកំណាត់ផ្លូវដ៏វែងឆ្ងាយ ទោះបីបង្កើតគណបក្សសង្គ្រោះជាតិស្អីណានោះហើយក្តី។
    និយាយរួមបើនិយាយឱ្យងាយស្ដាប់គឺថ្នាក់ដឹកនាំគណបក្សសមរង្ស៊ីហាក់ដូចជាពុំមាន ទំនុកចិត្ដលើកឹម សុខា និង ក្រុមមេដឹកនាំគណបក្សសិទ្ធិមនុស្សទេ ដោយសារគេ ដឹងថា គណបក្សសិទ្ធិមនុស្ស របស់អាយ៉ងគោ១០០កឹមសុខាគឺជាគណបក្សបញ្ឆោត។
    ពិតណាស់គួររម្លឹកថា ថ្មីៗនេះសមរង្ស៊ីដែលជាអ្នកទោសកំពុងនិរទេសត្រូវបានក្រុមប្រឹក្សាជំនុំជម្រះ របស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសពិន័យជាប្រាក់១០លានរៀលបន្ទាប់ពីលោកព្រហ្មគន្ធតំណាងគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានប្ដឹងចោទប្រកាន់ពីបទប្រមាថមើលងាយនិងចោទរដ្ឋាភិបាលដឹកនាំដោយសម្ដេចនាយករដ្ឋមន្ដ្រីហ៊ុនសែនថាក្បត់ជាតិនៅក្នុងពិធីបិទវគ្គយុទ្ធនាកាឃោសនារបស់ គណបក្សសមរង្សី កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១២។ សេចក្ដីសម្រេចនៃគណៈកម្មការរៀបចំការបោះ ឆ្នោតរាជធានីភ្នំពេញយល់ឃើញថា ទង្វើរបស់សម រង្ស៊ី និងគណបក្សសមរង្ស៊ីបានរំលោភ ច្បាប់បទបញ្ជា នីតិវិធី និងក្រមសីលធម៌នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្ដិទី៣ ។ សេចក្ដី សម្រេចរបស់ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ពិន័យជាប្រាក់១០លានរៀលពីសមរង្ស៊ីត្រូវបានមជ្ឈដ្ឋានជាច្រើនទទួលស្គាល់ថា ជារឿងសមស្រប ព្រោះនៅថ្ងៃបញ្ចប់នៃយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្ដិទី៣លោកសមរង្ស៊ីបានប្រើពាក្យសំដីវាយប្រហារទៅលើសម្ដេច នាយករដ្ឋ មន្ដ្រីហ៊ុន សែន និងរាជរដ្ឋាភិបាលយ៉ាងអសីលធម៌បំផុត ហើយដែលឥឡូននេះច្បាប់ជាតិផ្អែកតាមមាត្រារដ្ឋមនុញ្ញបានសម្រេចលុបឈ្មោះ សមរង្សីចេញពីបញ្ជីរបោះឆ្នោតនិងមិនអាចឈរឈ្មោះអោយគេបោះឆ្នោតអោយបានឡើយ។
    ផ្អែកទៅលើហេតុការណ៍ដែលកើតឡើងជាបន្ដបន្ទាប់បែបនេះបានបង្ហាញឱ្យឃើញថា ច្រកវិលត្រឡប់របស់សមរង្ស៊ីមកកាន់ប្រទេសកម្ពុជាវិញមិនមែនត្រឹមកាន់តែ ចង្អៀតនោះទេ គឺទាល់ច្រកនិបញ្ចប់ជិវិតនយោបាយរបស់ខ្លួនតែម្តង។
    ជាក់ស្ដែងកិច្ចខិតខំប្រឹង ប្រែងរបស់សម រង្ស៊ី ក្នុងការរកអន្ដរាគមន៍ ពីសហគមន៍ អន្ដរជាតិ និងពីសហរដ្ឋអាមេ រិកជាច្រើនឆ្នាំកន្លងទៅនេះ ពិសេសថ្មីៗនេះជាមួយកឹម សុខាគឺជារឿងឥតប្រយោជន៍ ព្រោះសហគមន៍អន្ដរជាតិមិន បានយកចិត្ដទុកដាក់ជួយដល់សម រង្ស៊ីដូចកាលពីមុនទៀតឡើយ។
    ប្រការនេះមកពីគេដឹងថា សម រង្ស៊ី មិនមែនជាអ្នកប្រជាធិបតេយ្យពិតប្រាកដ ធ្វើអ្វីៗតាមតែអំពើចិត្ដរបស់ខ្លួនរហូតដល់ពេលខ្លះអំពាវនាវឱ្យសហគមន៍អន្ដរជាតិផ្ដាច់ជំនួយសម្រាប់ប្រទេស កម្ពុជាទៅវិញ។
    ដោយសារតែលោកសមរង្ស៊ីធ្វើអ្វីៗដោយ ខ្វះការពិចារណាបែបនេះហើយ ទើបគណបក្សសមរង្ស៊ីបាត់បង់ការគាំទ្រយ៉ាងគំហុក នៅក្នុងការបោះឆ្នោត ជ្រើសរើស ក្រុម ប្រឹក្សាឃុំ-សង្កាត់អាណត្ដិទី៣ ហើយនៅនៅក្នុងការបោះឆ្នោតជាតិអាណត្ដិទី៥ ថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣ខាងមុខ ដែលគណបក្សនេះទៅរួមគ្នាជាមួយគណបក្សសិទ្ធិមនុស្សកឹមសុខា បង្កើតគណបក្សសង្គ្រោះជាតិស្អីណានោះអាចបាត់បង់ការគាំទ្រកាន់តែច្រើនថែមទៀតឫអាចរលាយសូន្យតែម្តងក៏ថាបាន៕

  10. cheath
    November 7, 2012 at 8:54 am

  11. អ្នកលេង says:

    គ្រាន់តែផ្លាស់ទីលំនៅក៏ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតដែរ គួរអោយអស់សំណើចដែរ

    ចំពោះការបោះឆ្នោតអាណាធិបតេយ្យនៅកម្ពុជា

    នៅពេលបោះឆ្នោតម្តងៗត្រូវចំណាយលុយផ្ទាល់ខ្លួនដើម្បីជិះឡានទៅទីលំនៅ

    ឬស្រុកកំនើតដែលខ្លួននៅដើម្បីបោះឆ្នោត ។

    សួរថាតើលិទ្ធិប្រជាធិបតេយ្យពិតប្រាកដនោះនៅត្រង់ណា ?។ បើអំណាចពួកកុំមុយនីសវាគ្របដណ្តប់

    និងបិទជិតតាំងពីថ្នាក់ភូមិរហូតដល់ថ្នាក់កំពូលរួចទៅហើយនោះ ។

    ប្រជាពលរដ្ធភាគច្រើនត្រូវបានពួកនេះគំរាមឬបំភ័យ និង យកជាចំនាប់ខ្មាំង រូចទៅហើយនោះ ។

  12. អាយុត្តិធមសំរាប់សមរង្សីណាស់ អំពើល្អលោកសមរង្សីគឺមិនសាបសូន្យនោះទេ មិនអាចលុបឈ្មោះលោកសមរង្សីចេញបានទេ បើលុបចេញមែននោះ ពិភពលោកគេរិតតែដឹងថាប្រទេសកម្ពុជាជាប្រទេសរំលោភសិទ្ឋមនុស្ស
    រំលោភប្រជាធិបតេយ្យ ខ្ញុំសង្កេតឃើញមានរឿងមិនប្រក្រតិជាច្រើន ច្បាប់បង្កើតសំរាប់ការពារតែក្រុមបាក់ពួកនិយម អំពើរអាយុត្តិធម៍កើតមានគ្រប់ទីកន្លែង​ បោកគ្រប់បែបនៅមុខរដ្ឋសភាក្បែព្រះបរមរាជវាំង សំសាប់ទូចស្រីនិជ
    សំលាប់ពិស្ឋពីលីកា សំលាប់អ្នកស្នែហាជាតិ សំលាប់ជាវិជ្ជា សំលាប់កុមារីរឿងដីធ្លី បាញ់សំលាប់កម្មករកាត់ដេរ​ រំ​លោភយកដីប្រជាជននិងវាយកំទេចផ្ទះរបស់ប្រជាជន
    ចាប់មនុស្សដាក់គុកដោយគ្នានគ្មានទោស ចោទថាមានទោស តុលាការពុករលួយតុលាកាមិនឯករាជ អ្នកបញ្ចេញមតិនៅស្រុកខ្មែរពីរនាក់ត្រូវបានចាប់ដាក់គុក ដោយសារបញ្ចេញមតិតាមរយសារពតមាន អ្នកដែលបញ្ចេញមតិ
    ទាំងអស់សូមមានការប្រយត្នប្រយែង ខ្ញុំដឹងថាអ្នកដែលបញ្ចេមតិទាំងអស់សុទ្ឋតែមានកំហឹងឈឹចាប់ខឹង ដោយសារមានភាពអយុត្តិធម៍កើតចំពោះប្រជាជនខ្មែរ