ផែនការ​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា​វៀតណាម​អាច​ពន្យារ​ដល់​ឆ្នាំ​២០១៣

មន្ត្រី​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា ផែនការ​បោះ​កំណត់​បង្គោល​ព្រំដែន​គោក កម្ពុជា-វៀតណាម ឲ្យ​ចប់​ជា​ស្ថាពរ​នៅ​ឆ្នាំ​២០១២ អាច​នឹង​ត្រូវ​ពន្យារ​ដល់​ឆ្នាំ​២០១៣។

ដោយ ដែន អយុធ្យា
2012-11-05
​វិទ្យុ​អាស៊ីសេរី

លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និង​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា បង្ហាញ​ផែនទី​ប្រទេស​កម្ពុជា។

លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និង​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា បង្ហាញ​ផែនទី​ប្រទេស​កម្ពុជា។ RFA/Uon Chhin

បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​ប្រឆាំង ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​សកម្មភាព​បោះ​បង្គោល​កំណត់​ព្រំដែន​គោក​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ជៀសវាង​បាត់​បង់​បូរណភាព​ទឹកដី​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង។

លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និង​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា មាន​ប្រសាសន៍​ថា មន្ត្រី​ជំនាញ​ព្រំដែន​កំពុង​ធ្វើ​សកម្មភាព​បោះ​បង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា-វៀតណាម ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់។ លោក​បន្ត​ថា ផែនការ​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា-វៀតណាម ដែល​គ្រោង​បោះ​ឲ្យ​រួច​ជា​ស្ថាពរ​ត្រឹម​ឆ្នាំ​២០១២ ទំនង​ជា​ត្រូវ​ពន្យារ​ដល់​ឆ្នាំ​២០១៣។

មូល​ហេតុ​នៃ​ការ​ពន្យារ លោក វ៉ា គឹមហុង បញ្ជាក់​ថា ដោយ​សារ​មន្ត្រី​ជំនាញ​ព្រំដែន​ត្រូវ​ការ​ពេលវេលា​ពិនិត្យ​ទីតាំង​បង្គោល​ព្រំដែន​តាម​ខេត្ត​មួយ​ចំនួន​ដែល​ប្រទេស​ទាំង​ពីរ​មិន​ទាន់​ឯកភាព៖ «យើង​តស៊ូ​មតិ​ដើម្បី​ការពារ​ប្រយោជន៍​ជាតិ​យើង។ អ៊ីចឹង​ហើយ​បាន​ជា​កិច្ច​ការងារ​ខ្លះ​ដែល​យើង​មិន​ឯកភាព​គ្នា គឺ​ទុក​ត​ទៅ​ទៀត​ទៅ គឺ​ទុក​ចរចា។ គោល​នយោបាយ​យើង គឺ​ចង់​ឲ្យ​ចប់​ជា​ស្ថាពរ​ត្រឹម​ឆ្នាំ​២០១២។ ប៉ុន្តែ​បើ​មិន​ចប់​ទេ គឺ​មាន​កត្តា​ផ្សេងៗ​ដែល​នាំ​ឲ្យ​យើង​ពន្យារ​ពេល​ហ្នឹង​ត​ទៅ​មុខ​ទៀត។ បើ​សិន​ជា​យើង​ធ្វើ​មិន​ទាន់​ឆ្នាំ​២០១២ ទេ យើង​ធ្វើ​បន្ត​នៅ​ឆ្នាំ​២០១៣»

បញ្ហា​បោះ​បង្គោល​ព្រំដែន​នេះ​ដែរ មន្ត្រី​គណបក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​មួយ​ចំនួន បាន​ស្នើ​ទៅ​រដ្ឋាភិបាល​មិន​ត្រូវ​តក់​ក្រហល់​ពេក​ទេ ព្រោះ​បើ​ធ្វេសប្រហែស អាច​នាំ​ឲ្យ​កម្ពុជា​បាត់​បង់​ទឹកដី​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង។

លោក អ៊ុក សារឿន អនុប្រធាន​ក្រុម​ការងារ​គណបក្ស សម រង្ស៊ី ខេត្ត​ស្វាយរៀង បាន​ស្នើ​ឲ្យ​ក្រុម​ការងារ​បោះ​បង្គោល​ព្រំដែន​ត្រូវ​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ និង​មិន​ត្រូវ​ធ្វើ​សកម្មភាព​តាម​ការ​ចង្អុល​បង្ហាញ​របស់​ប្រទេស​ជិត​ខាង​ទេ។ លោក​បាន​ទិតៀន​ថា បង្គោល​ព្រំដែន​ដែល​មន្ត្រី​ព្រំដែន​កម្ពុជា-វៀតណាម បាន​បោះ​រួច​កន្លង​មក ហាក់​មិន​សូវ​រឹងមាំ និង​គ្មាន​គុណភាព។ ដូច្នេះ​លោក​បារម្ភ​ខ្លាច​ទៅ​ថ្ងៃ​មុខ អាច​មាន​ករណី​រំកិល ឬ​ខិត​បង្គោល​ព្រំដែន​ចេញ​ពី​ទីតាំង​ចាស់​ទៅ​ទីតាំង​ផ្សេង។

លោក អ៊ុក សារឿន៖ «តាំង​ពី​១៩៧៩ មក ការ​រំកិល​ព្រំដែន​ហ្នឹង គឺ​មិន​ចេះ​ឈប់​មិន​ចេះ​ឈ។ ដូច្នេះ ឥឡូវ​ហ្នឹង​មាន​បង្គោល​ពិត​មែន ក៏ប៉ុន្តែ​បង្គោល​នេះ​បើ​សិន​ជា​យួន​មាន​គំនិត​ចង់​បាន​ដី​ខ្មែរ​បង្ខិត​ចូល​ទៀត ខ្ញុំ​ជឿ​ជាក់​ថា​នឹង​បង្ខិត​ចូល​បាន​ទៀត។ ទោះ​បី​មាន​បង្គោល​ជា​និមិត្តរូប​អ្វី​ក៏​ដោយ វា​នឹង​អាច​បង្ខិត​បាន​ត​ទៅ​ទៀត»

មិន​ខុស​គ្នា​ទេ លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បាន​បញ្ចេញ​ទស្សនៈ​ថា សកម្មភាព​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា-វៀតណាម របស់​រដ្ឋាភិបាល​កន្លង​មក ហាក់​មាន​អាថ៌កំបាំង និង​អនុវត្ត​ផ្ទុយ​ពី​បណ្ដា​ប្រទេស​ជឿនលឿន​ក្នុង​ពិភពលោក។ លោក​ថា​អាថ៌កំបាំង​នេះ នាំ​ឲ្យ​កើត​មាន​មន្ទិល​សង្ស័យ​ពី​សាធារណជន មន្ត្រី​បក្ស​ប្រឆាំង ឬ​មន្ត្រី​សង្គម​ស៊ីវិល​ជាដើម។ បញ្ហា​ព្រំដែន លោក កែម ឡី បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​យក​លំនាំ​តាម​ប្រទេស​អភិវឌ្ឍន៍ ដែល​សកម្មភាព​បោះ​បង្គោល​ព្រំដែន​របស់​គេ បោះ​បង្គោល​ដល់​ត្រឹម​ណា គេ​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​ទឹក​ភ្លើង​ដល់​តំបន់​នោះ។

លោក កែម ឡី៖ «យើង​គ្រាន់​តែ​បោះ​បង្គោល ហើយ​ទៅ​មើល​ជា​អាថ៌កំបាំង​ដែរ ខ្ញុំ​គិត​ថា​ប្រហែល​ជា​មាន​ហេតុផល​អី​ផ្សេងៗ ឬ​មួយ​មិន​ទាន់​ចប់​សព្វ​គ្រប់ គេ​មិន​ទាន់​បើក​ទូលាយ ឬ​មួយ​ក៏​ថ្ម​បង្គោល​ហ្នឹង​ធ្វើ​មក​ពី​ណា អ្នក​ណា​ធ្វើ ឬ​មួយ​ក៏​យើង​មិន​ទាន់​មាន​ចេរភាព​ក្នុង​ការ​បោះ​អាច​រំកិល​បោះ​ទៅ​វិញ​ទៅ​មក អា​ហ្នឹង​ខ្ញុំ​មិន​ហ៊ាន​ថា​ទេ។ ក៏ប៉ុន្តែ ប្រទេស​ណា​ក៏​ដូច​ជា​ប្រទេស​ណា​ដែរ របាំង​បង្គោល​ជា​រឿង​មួយ របាំង​ព្រមព្រៀង​ជា​រឿង​មួយ​ទៀត របាំង​សាក្សី​ជា​រឿង​មួយ។ ជាពិសេស របាំង​ប្រជាជន​ជា​រឿង​ដែល​សំខាន់​សម្រាប់​ការពារ​ព្រំដែន ការពារ​ទឹកដី ឬ​ក៏​ដែន​ដី​របស់​យើង»

ទោះ​យ៉ាង​ណា លោក វ៉ា គឹមហុង បាន​អះអាង​ថា សកម្មភាព​បោះ​កំណត់​បង្គោល​ព្រំដែន​គោក​របស់​រដ្ឋាភិបាល មិន​មែន​បោះ​ឲ្យ​រួច​ពី​ដៃ​ដូច​មន្ត្រី​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ខ្លះ​ចោទ​ទេ។ លោក​ថា ការងារ​នេះ​មន្ត្រី​ជំនាញ​បាន​ពិនិត្យ និង​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ការងារ​នេះ​ដោយ​ទទួល​ខុស​ត្រូវ​ខ្ពស់។

បង្គោល​កំណត់​ព្រំដែន​គោក​រវាង​កម្ពុជា-វៀតណាម សរុប​មាន​ចំនួន ៣៧៥​បង្គោល។ ដើម​ឡើយ មន្ត្រី​ព្រំដែន​លើក​ឡើង​ថា គ្រោង​នឹង​បោះ​ឲ្យ​រួច​ជា​ស្ថាពរ​នៅ​ត្រឹម​ឆ្នាំ​២០១២ ប៉ុន្តែ​ពេល​នេះ​បញ្ជាក់​ថា អាច​នឹង​ត្រូវ​ពន្យារ​ដល់​ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

19 Responses to "ផែនការ​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា​វៀតណាម​អាច​ពន្យារ​ដល់​ឆ្នាំ​២០១៣"

  1. khmer hero says:

    មានពត័មានមួយចំនូនថា លោក វ៉ាគីមហុង មិនមែនជាជនជាតិខ្មែរពិតប្រាកដឡើយ។ តើនេះជារឿងពិតដែលរឺទែ?​សូមប្រិយមិត្តជួយបរិយាយប្រាប់ខ្ញុំផង

  2. លោក សាវ៉ាត្រា says:

    សុំទោសខ្ញុំមិនដឹងពីស្វា គឹមហុង ច្បាស់​ដូចនេះមិនហ៊ានបរិយាយទេ។
    តែបានជាផែនការបោះបង្គោលព្រំដែនគោកកម្ពុជាវៀតណាមអាចពន្យារដល់ឆ្នាំ២០១៣ ពិព្រោះ
    ការបោះបង្គោលព្រំដែនប្រាកដជាបាត់នឹងខឹតចូលទឹកដីកម្ពុជាយើងដូចនេះដើម្បី កុំអោយមានមតិលើកឡើងធ្វើអោយប៉ះពាល់ដល់គណបក្សកាន់អំនាច គឺត្រូវតែពន្យាក្រោយពេលបោះឆ្នោត។ នេះជាយុត្តិសាស្រ្តជ្នះៗរបស់មេដឹកនាំជំហ៊ានគីងគក់របស់ប្រទេសកម្ពុជាយើង!!!

  3. ពន្យាដល់៥ឆ្នាំទៀតក៏គេមិនចាប់អារម្មរណ៏ដែរព្រោះវានគ្មានប្រយោជន៏ដល់ខ្មែរទូទៅ!!នាំគ្នាក្បត់ឧត្តម្ហគតិដើម្បីអំណាចទៅ!!ពួកលោកនិងទទួលបានជីវិតអមតះហើយ!!

  4. គេចាំអ៊ូតមើលលទ្ធិផលឆ្នោត2013សិនទេប្រសិនបើលទ្ធិផលឆ្នោតគេធ្លាក់ចុះមិនដល់ថ្នាក់ចាញ់
    ក៍ដោយក៍គេនឹងពិចារនាខ្លះដែរតែផ្ទុយទៅវិញបើលទ្ធិផលឆ្នោត2013គេឈ្នះដោយរក្សា90កៅអី
    នៅដដែលបានឬក៍លើសពីនេះនោះ។នោះរឿងព្រំដែននឹងគ្មានអ្វីរារាំងឡើយ។ដូច្នេះ2013ជាទឹក
    ចុងក្រោយសំរាប់ប្រជាពលរដ្នខ្មែរដើម្បីទៅដណ្ដើមយកអំនាចជាម្ចាស់របស់យើងឲ្យបាន។

  5. ខ្ញុំជាខ្មែរ says:

    ស្វាគីហុង ចោលម្សៀត

  6. អ្នកគុណនិយមដែនដីខាងលិច says:

    បើមិនពន្យាពេលយ៉ាងម៉េច ហ៊ុន​ សែន ខ្លាចខាតសន្លឹកឆ្នោត

  7. I love Cambodia says:

    ស្វាគីហុង ចោលម្សៀត

  8. davith says:

    ការបោះបង្គោលព្រំដែនត្រូវពន្យាពេលនេះពិតជាត្រឹមត្រូវព្រោះ សម្តេចតាយាងចូលទីវង្គតទៅគ្មាន

    អាណាដឹងទៀតទេ។ ហើយមួយទៀត លោក សម រង្សី ក៏មិអាចចូលស្រុកបានដែរ នេះជាឱកាស

    របស់វ៉ាគឹម ហុង និងអាខ្វាក់ហើយ។

    ពួកមីល្ងង់ អាល្ងង់ ដែលបោះឆ្នោតអោយពួកយួនយកទឹកដី និងរងចាំធ្វើជាទាសករណ៏យួន

    ដូចឡាវ និងកម្ពុជាក្រោយទៅ។ អញមិនបារម្មណ៏ទេព្រោះអញនៅបរទេស។

  9. Cundomchheb says:

    ពីណាថាវ៉ា គីម ហុង អញយួន តាមពិត គាត់ឆ្កែយួន រស់នៅដីខ្មែរ។

  10. តេជោយ៉ត says:

    ពីមុនគាត់ឈ្មោះ” វ៉ាង គឹមហុង មិនមែន វ៉ា គឹមហុងទេ” វ៉ាង​ គឺយួនហ្នុងឯង!

  11. Ah youn Va kem hong, Ah nis no khmer ter, his history from Vietnam

  12. នំចាខ្វៃអាហ៊ុនសែន-មីប៊ុនរ៉ានី says:

    អាវ៉ា-គឹមហុង ហៅអាវុង-គឹមហាង អាពូជយួនឈ្លានពាន អាពូជឈ្លើង,…!

  13. BaBaBoo says:

    រឿងនេះដូចរឿងព្រេងនិទាន ដាំដើមឫស្សីធ្វើរបង កាលណាឫស្សីចាក់ឫសដល់ណាទីនោះជាកម្មសិទ្ធ ឯម្ខាងទៀតដាំដើម

    ត្នោតថាឫសចាក់ដល់ណាថាទីនោះរបស់ខ្លួន ។ នៅក្នុងរឿងនេះ មានម្នាក់ឆ្លាត ហើយម្នាក់ទៀតឆ្កួតអំពីគំនិតរបស់ខ្លួន

    ដែលសុទ្ធតែបានគិតថាត្រូវ សូម្បីតែកូនក្មេងនៅក៏អាចគិតយល់ដែរ! ថាអ្នកណាឆ្លាត និងអ្នកណាឆ្កួតពិតប្រាកដ ៕

  14. វ៉ា គិមហុង វាមានអំបូរជាយួន ។ ដើម្បីផលប្រយោជន៍ខ្លួនវានិងប្រទេសវា
    វាក្បត់ជាតិខ្មែរ ក៏អត់បញ្ហា!

  15. khmer hero says:

    ខ្ញុំយល់ដូចលោក BaBaBoo

  16. ខ្មែរទល់ដែន says:

    អាវ៉ា គឹមហុង អារន្ទៈបាញ់ អាឆ្កែ ថោកទាប បានឃុបឃិត ជាមួយយួន បោះបង្គោលចូលលើដីស្រែខ្ញុំអស់ហើយ ។ គ្រួសារខ្ញុំមានដីតែបន្តិចបន្តួចសំរាប់ធ្វើស្រែចិញ្ចឹមខ្លួននឹងកូន កូន ពេលនេះអស់ហើយ អស់ហើយ សូមអស់លោកមេត្តាជួយរាស្ត្រខ្មែរទល់ដែនផង ជួយផង ជួយផង ។

  17. beloved khmer says:

    អាវ៉ា-គឹមហុង -ឆ្កែយួន រស់នៅដីខ្មែរ, FUCK YOU

  18. កុំព្រួ​យបារម្ភអស់លោកវិញ្ញាណព្រះវរាជបីតាជាតិនិងយកវ៉ា​ គឹមហុងអោយទៅជួយវាស់វែងដី
    នៅឋាននរកក្នុងពេលឆាប់ៗនេះហើយ​​​ ហាស​​ !!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!អាវា!!!!!!!

  19. បើជារឿងខាតកួរតែពន្យាពេល…ដូចចិននិងជប៉ុនកោះតូច១ចិនពន្យាតាំងពីជំំនាន់ ជូ អេនឡាយដល់

    តេងស៊វភីងៗថាសុំគិតពីមិនភាពមិននិយាយពីអធិបតេយ្យកោះថាជារបស់អ្នកណា…តែឥឡូវចិនខ្លាំង

    លេងកំលាំងវិញ…ហាសហា..គេចឺង…តែបើខ្មែរវិញស្រែកសំឡុតថាជារបស់ហើយឲ្យស្រែក ជយោតាមទឿត….ហាសហា លេងតែឯងចុះ….មោគអីមោគយ៉ាងនេះ   …..