រឿង​ក្តី​លោក ​ជា វិជ្ជា នឹង​​ជំនុំ​ជម្រះ​​ឡើង​វិញ​នៅ​​ថ្ងៃ​​ពុធ​នេះ​

មេធាវីការពារក្តីឲភរិយាលោក ជា វិជ្ជា អតីត​ប្រធាន​សហ​ជីព​កម្មករ​​សេរី​​​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បានឲដឹងថា នៅថ្ងៃអង្គារ៍ ទី ៦ កញ្ញានេះថា សាលា​​ឧទ្ធរណ៍​ នឹង​បើក​ការ​ជំនុំ​ជម្រះ​​ឡើង​វិញ​លើ​រឿង​ក្តី​របស់​លោក ជា វិជ្ជា​​​នៅ​ព្រឹកថ្ងៃ ពុធ ទី ៧ ខែ​វិច្ឆិកា ​ឆ្នាំ​២០១២​នេះ​។

Tuesday, 06 November 2012
ប៊ុត រស្មី​គង្គា
ភ្នំពេញ ប៉ុស្តិ៍

លោក កៅ ទី មេធាវីការពារក្តីឲ្យភរិយាលោក ជា វិជ្ជា ។ រូបថត ប៊ុត រស្មីគង្គា

លោក កៅ ទី មេធាវីការពារក្តីឲ្យភរិយាលោក ជា វិជ្ជា ។ រូបថត ប៊ុត រស្មីគង្គា

លោក កៅ​ ទី មេធាវី​ការ​ពារ​ក្តី​ឲ្យអ្នក​ស្រី​ ជា គឹមនី ភរិយា​របស់​លោក ជា វិជ្ជា ​បាន​ថ្លែង​ថា កូន​ក្តី​របស់​លោក បាន​នឹង​កំពុង​រង់​​ចាំ​យុត្តិ​ធម៌​ឲ្យ​ស្វាមី​របស់​គាត់​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ៗ សង្ឃឺម​ថា ​សាលា​​ឧទ្ធរណ៍ នឹង​ស្វែងរក​ឃាតករ​ពិត​ប្រាកដ និង​យុត្តិ​ធម៌​​ជូនស្វាមីគាត់​​​នៅ​ក្នុង​រឿង​ក្តី​នេះ​។

លោក មេធាវី កៅ​ ទី បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «​កូន​ក្តី​របស់​ខ្ញុំ បាន​និង​កំពុង​រង​ចាំ​យុត្តិ​ធម៌​ឲ្យ​ស្វាមី​របស់​គាត់​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ខ្ញុំ សង្ឃឺម​ថា ​សាលា​​ឧទ្ធរណ៍ នឹង​រក​ឃាតករ​ពិត​ប្រាកដ និង​យុត្តិ​ធម៌​​ជូនគាត់​​​នៅ​ក្នុង​រឿង​ក្តី​នេះ​»​។

ចំណែកឯ លោក ជា មុនី ប្អូន​ប្រុស​របស់​លោក​ ជា វិជ្ជា និង​ជា​ប្រធាន​សហជីព​កម្មករ​សេរី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បាមមាន​ប្រសាសន៍​​​ថា លោក ប៊ន សំណាង និង​លោក សុខ សំអឿន មិន​មែន​ជា​ឃាត​ករ​ពិត​ប្រាកដ​​ដែល​បាន​សម្លាប់​បង​ប្រុស​របស់​លោក​ឈ្មោះ លោក ជា វិជ្ជា កាល​ពី​ឆ្នាំ​២០០៤​ទេ​។

លោក បានបញ្ជាក់​ថា​៖«​​​រូប​​ខ្ញុំ​ផ្ទាល់​​៩៩​ភាគ​រយ​​មិន​ជឿ​លើ​ប្រព័ន្ធ​តុលាការ​ស្រុក​ខ្មែរ​ទេ​។ ​ដូច្នេះ​ខ្ញុំ មិន​សង្ឃឺម​ថា ​សាលា​ឧទ្ធរណ៍ នឹង​អាច​ស្វែង​រក​ការ​ពិត និង​យុត្តិ​ធម៌​សម្រាប់​បង​ប្រុស​របស់​ខ្ញុំ​ក្នុង​រឿង​ក្តី​នេះ​​ដែរ​​»​។​

គួរបញ្ជាក់ថា ជនជាប់ចោទ ប៊ន សំណាង និង​លោក សុខ​ សំអឿន​ ត្រូវ​បាន​ចាប់​ខ្លួន និង​​ត្រូវ​​ផ្តន្ទា​ទោស​ដោយ​សាលា​ដំបូង​រាជ​ធានី​​ភ្នំពេញ​ឲ្យ​ជាប់ពន្ធ​នាគារ​២០​ឆ្នាំ​ក្នុង​ម្នាក់​ៗ​ក្រោម​ការ​ចោទ​ប្រកាន់​ពីបទ​ឃាត​កម្ម​គិត​ទុក​ជា​មុន​​​លើ​​អតីត​ប្រធាន​សហ​ជីប​លោក ជា វិជ្ជា​ កាល​ពី​ឆ្នាំ​២០០៤។ ពួក​គេ ត្រូវ​បាន​ដោះ​លែង​ដោយ​តុលាការ​កំពូល​​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​​ធ្នូ ​ឆ្នាំ​២០០៨​៕

What Next?

Recent Articles

One Response to "រឿង​ក្តី​លោក ​ជា វិជ្ជា នឹង​​ជំនុំ​ជម្រះ​​ឡើង​វិញ​នៅ​​ថ្ងៃ​​ពុធ​នេះ​"

  1. ខ្ញុំជាខ្មែរ says:

    លោក ដុល្លារការ​