ភ្នំពេញ: ករណីតារាសម្តែង និងជាពិធីការិនីទូរទស្សន៍ ឌួង ហ្សូរីដា ដែលរងនូវការចោទប្រកាន់ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ តាមរយៈការសរសេរសារផ្ញើតាមបណ្តាញសង្គម Facebook ត្រូវបានមេធាវីការពារក្តីរបស់កញ្ញា ឌួង ហ្សូរីដា ស្នើសុំឱ្យតុលាការធ្វើប្រតិកោសល្យវិច្ច័យ លើខ្លឹមសារនៃសារលើ Facebook ដែលសរសេរជាភាសាអង់គ្លេសឡើងវិញ។
ថ្ងៃទី 17 វិច្ឆិកា 2012
ដោយ: ឆាយា
CEN
គួររម្លឹកថា តាមដីកាបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់ លេខ១០៥ អ.យ.ដ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១២ លោក ខៀវ ផល្លា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១២ កន្លងទៅ ជនរងគ្រោះបានទទួលសារ (Comment) តាមបណ្តាញសង្គម Facebook ពីឈ្មោះ ឌួង ហ្សូរីដា ភេទស្រី អាយុ ២៩ឆ្នាំ មានទីលំនៅផ្ទះលេខ10E០ ផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក ដោយក្នុងសារនោះមានខ្លឹមសារថា ជនរងគ្រោះ និងក្រុមគ្រួសារ មិនមែនជាមនុស្សដែលបានអូសទាញបុគ្គលិក និងមេជាងឈ្មោះស្នា ពីហាងរបស់ខ្លួន ព្រមទាំងប្រើពាក្យថា ហ៊ានក្បត់ម៉ាក់របស់ខ្លួន និងក្រុមគ្រួសាររបស់ខ្លួនថែមទៀតផង។
បន្ថែមលើសពីនេះទៀតនោះ ឈ្មោះ ឌួង ហ្សូរីដា បានសរសេរបន្ថែមថា ខ្លួនពិតជាមិនអាចជឿបានថា ជួបនឹងប្រភេទមនុស្សដូចជាជនរងគ្រោះនេះទេ។ ការសរសេរបែបនេះ គឺមានចេតនាចង់ទម្លាក់កំហុស បំផ្លើសការពិត ទៅលើជនរងគ្រោះ តែតាមពិត ឈ្មោះស្នាដែលមេជាងច្នៃម៉ូត បានឈប់ដោយស្ម័គ្រចិត្ត ពីហាងរបស់ ឌួង ហ្សូរីដា ហើយបានមកចូលហ៊ុនបើកហាងថ្មី ជាមួយជនរងគ្រោះ ទើបធ្វើឱ្យ ឌួង ហ្សូរីដា ខឹង ក៏កើតរឿងសរសេរទម្លាក់កំហុសបែបនេះ។
ដោយយោងតាមភស្តុតាង និងអំពើពិសេស ឌួង ហ្សូរីដា ជានីតិជនមាននីតិសម្បទាបរិបូរណ៍ និងស្មារតីគ្រប់គ្រាន់ ដែលអាចវិនិច្ឆ័យពីអំពើល្មើសរបស់ខ្លួនបាននោះ លោកព្រះរាជអាជ្ញារង ខៀវ ផល្លា បានសម្រេចចោទប្រកាន់ ឌួង ហ្សូរីដា ពីបទបរិហាកេរ្តិ៍ជាសាធារណៈ រួចបញ្ជូនសំណុំរឿងទៅឱ្យលោកចៅក្រម ស៊ិន វិសាល ដើម្បីបើកសវនាការជំនុំជម្រះផ្ទាល់។
បន្ទាប់ពីចាត់ការជាបន្តបន្ទាប់ តុលាការបានលើកយករឿងក្តីនេះ មកបើកសវនាការជំនុំជម្រះ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១២ នៅចំពោះមុខដើមបណ្តឹង លោកស្រី តាន់ ធារ៉ា និងកញ្ញា ឌួង ហ្សូរីដា និងមេធាវីទាំងសងខាង។ ក្រោយការសួរដេញដោលរួចហើយ តុលាការបានសម្រេចចាត់របៀបដើម្បីស៊ើបសួរបន្ថែម ឱ្យបកស្រាយសារដែលកញ្ញា ឌួង ហ្សូរីដា ផ្ញើជាភាសាអង់គ្លេស ទៅដើមបណ្តឹងតាមរយៈ Facebook ឡើងវិញ។
អស់មួយរយៈពេលកន្លងមក ក្រុមហ៊ុនបានបកប្រែសារជាភាសាអង់គ្លេស រួចបញ្ជូនមកតុលាការ ដើម្បីបញ្ចូលទៅក្នុងសំណុំរឿង ដូច្នេះតុលាការកំណត់យករឿងក្តីនេះ មកបើកសវនាការជំនុំជម្រះ នៅចុងខែវិច្ឆិកា ឆ្នាំ២០១២។ ប៉ុន្តែចន្លោះពេលដែលតុលាការមិនទាន់លើកយករឿងក្តីនេះ មកបើកសវនាការជំនុំជម្រះផង ស្រាប់តែមេធាវីការពារកញ្ញា ឌួង ហ្សូរីដា បានស្នើសុំធ្វើប្រតិកោសល្យវិច្ច័យលើខ្លឹមសារក្នុងសារ Facebook ដែលសរសេរជាភាសាអង់គ្លេសនោះឡើងវិញ។
យោងតាមច្បាប់ តុលាការបានសម្រេចតាមការស្នើសុំរបស់មេធាវីការពារកញ្ញា ឌួង ហ្សូរីដា ហើយបានសម្រេចលើកពេលជំនុំជម្រះទៅថ្ងៃក្រោយវិញ ដោយពុំទាន់កំណត់ពេលវេលានៅឡើយទេ៕ J

Som ros sa art hoy tei boeu samdey akrok kor min koeut dei, na khmouy khmouy!
អូនដា! អូនដា, ជាបេះដូងបង! អូនសា្អតសំរាប់បង !
សូមកុំនិយាយអ្វីផ្តេសផ្តាស់ពីអូនដា. អូនដាជាមនុស្សត្រឹមត្រូវល្អណាស់ បាទ!
ស្អាតដូចត្មុយ តើសង្សារនរណាហ្ន៎? ប្រហែលរបស់ រិទ្ធហើយមើលទៅ?
រឹទ្ធមានពីរនាក់ ……………………
Mi Ning vea sale gold door ta mea ding Ort ???