គង់ សុជាតិ ​ទម្លាយ​រឿង​ចូល​រោង​ការ​​​ពេល​ខាង​មុខ​

ភ្នំពេញៈ ហាក់​ដូច​ជា​មិន​ចង់​ឲ្យ​ចាញ់​ចិត្ត​តារា​ស្រករ​ក្រោយ​ដែល​បាន​ដឹក​ដៃ​គ្នា ​ចូល​រោង​ការ​ជា​ហូរ​ហែ​នោះ ពិធី​ការិនី​ជើង​ខ្លាំង​អ្នក​នាង គង់ សុជាតិ ដែល​រស់​នៅ​ម្នាក់​ឯង​ជា​មេ​ម៉ាយ​សាច់​ខ្ចី​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ នោះ បាន​បង្ហើប​ប្រាប់​នៅ​ក្នុង​ពិធី​មង្គល​ការ​របស់​ពិធី​ការិនី សុខ សោម៉ា​វត្តី ថា អ្នក​នាង​ជិត​ចូល​រោង​ការ​ដែរ​ហើយ​។ ប៉ុន្តែ​សម្តី​ដែល​បាន​បង្ហើរ​ចេញ​ពី​មាត់​ពិធី​ការិនី​រូប​នេះ​មិន​ដឹង​ជា​ ពិត​ប៉ុន្មាន​ភាគ​រយ​ឡើយ ខណៈ​ដែល​សម្តី​របៀប​នេះ គេ​ធ្លាប់​បាន​ឮ​ប៉ុន្មាន​ដង​រួច​មក​ហើយ​។

Friday, 30 November 2012
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

ពិធី​ការិនី​ជើង​ចាស់​អ្នក​នាង គង់ សុជាតិ​​។ រូបថត សេត គឹមសឿន

ពិធី​ការិនី​ជើង​ចាស់​អ្នក​នាង គង់ សុជាតិ​​។ រូបថត សេត គឹមសឿន

បន្ទាប់​ពី​បែក​បាក់​ស្វាមី​ ទី​១ គឺ​លោក ម៉ៅ សាល​ភាព អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ មួយ​រយៈ​ចុង​ក្រោយ​នេះ ចំណង​ស្នេហ៍​​ទី២​របស់​ពិធី​ការិនី​ចាស់​វស្សា គង់ សុជាតិ ត្រូវ​បាន​គេ​លើក​យក​មក​និយាយ​ដូច​ប្រកាស​ដាក់​មេក្រូ​ម្តង​ជាមួយ​បុរស​ ម្នាក់​នេះ​ម្តង​ម្នាក់​នោះ​ ហើយ​ជា​ញឹក​ញយ​គេ​តែង​បាន​ឮ​ចេញ​ពី​មាត់​របស់​នាង​ថា រូប​នាង​ជិត​រៀប​ការ​ជា​លើក​ទី​២​ហើយ​។

ដោយ​មិន​សូវ​សម្តែង​ភាព​ស្និទ្ធស្នាល​ដូច​មុន​ជាមួយ​នឹង​ពិធីករ ជា វិបុល នៅ​ពេល​ចូល​រួម​មង្គលការ​ សុខ សោម៉ាវត្តី នោះ អ្នក​នាង គង់ សុជាតិ បង្ហើប​ឲ្យ​ដឹង​ថា នាង​ក៏​ជិត​ដល់​ពេល​ចូល​រោង​ការ​ដែរ​ហើយ ហើយ​គម្រោង​ទទួល​យក​ជីវិត​អាពាហ៍​ពិពាហ៍​ជា​លើក​ទី​២​នេះ អាច​នឹង​កើត​ឡើង​នៅ​ដើម​ឆ្នាំ​២០១៣​ខាង​មុខ​នេះ​។

យ៉ាង​ណា​មិញ​ប្រិយមិត្ត​ហាក់​ដូច​ជា​មិន​ទាន់​ជឿ​នាង​នៅ​ឡើយ ទោះ​បី​ជា​នាង​បញ្ជាក់​ប្រកប​ដោយ​ភាព​ប្រាកដ​ប្រជា​ថា៖ «​កុំ​ថា​រៀប​ការ​តែ​សុខ សោម៉ាវត្តី ​ចំណែក​ខ្ញុំ​ក៏​ជិត​រៀប​ការ​ដែរ ​ហើយ​បន្តិច​ទៀត​គឺ​ពិត​ជា​ភ្ញាក់​ផ្អើល​​មិន​ខាន​»។

ការ​លើក​ឡើង​បែប​ នេះ គេ​មិន​ទាន់​ដឹង​ថា អនាគត​ស្វាមី​របស់​ពិធី​ការិនី​ប៉ុស្តិ៍​លេខ​៣ អ្នក​នាង គង់ សុជាតិ ជា​មនុស្ស​ស្អាត​បាត ឬ​ក៏​មាន​រូប​រាង​សង្ហា​ប៉ុនណា​នៅ​ឡើយ ខណៈ​ដែល​កន្លង​មក​បុរស​ជា​ច្រើន​ត្រូវ​បាន​គេ​ផ្គូ​ផ្គង​ស្នេហា​ចំពោះ​អ្នក​ សិល្បៈ​រូប​នេះ ដោយ​បូក​រួម​ទាំង​​លោក ជា វិបុល ទៀត​ផង​នោះ​។ ទោះ​បី​ជា​យ៉ាង​ណា ទស្សនិកជន​ដែល​តែង​តាម​ដាន​ជីវិត​ស្នេហា​របស់​តារា​រូប​នេះ​កំពុង​រង់ចាំ មើល​ថា​ តើ​សម្តី​ចេញ​ពី​មាត់​របស់​អ្នក​នាង សុជាតិ ថា​ នាង​នឹង​រៀប​ការ​នៅ​ពេល​ដ៏​ឆាប់​ៗ​ខាង​មុខ​នោះ ជា​រឿង​ពិត​ ឬ​យ៉ាង​ណា​។ តែ​អ្នក​គាំទ្រ​អ្នក​សិល្បៈ​ជើង​ចាស់​រូប​នេះ នៅ​តែ​មាន​ក្តី​បារម្ភ​ខ្លាច​ក្រែង​សម្តី​នេះ​គ្រាន់​តែ​ជា​ផេះ​ផង់ ខណៈ​ដែល​ទាក់​ទង​សួរ​បន្ថែម​តាម​ទូរស័ព្ទ​ មិន​អាច​ទទួល​ការ​ហៅ​ចូល​បាន​កាល​ពី​ម្សិលមិញ៕

What Next?

Recent Articles

2 Responses to "គង់ សុជាតិ ​ទម្លាយ​រឿង​ចូល​រោង​ការ​​​ពេល​ខាង​មុខ​"

  1. ???... says:

    នៅទំនេយូរជូរមាត់ឬសុជាតិអូន?
    ដើមទ្រូងស្អាតណាស់ទំហំក៍ត្រូវខ្នាតល្អដែរតែកុំប្រថុយប្រថានឆាប់ពេក គឺត្រូវប្រើពេលយូរបន្តិច
    ប្រុសសម័យនេះមានល្បិចច្រើនមិនចាញ់ស្រីហក់លោតប៉ុន្មានទេណាអូន.
    សឹមពុកុំបំបោល គង់បានដល់ដូចបំណងណា៎អូន.គឺអាចរួមរស់ជាមួយគ្នា១ជីវិត។

  2. Ranu Seng (nu nu) says:

    Na kne trov ja Srey art art cal this number 016657595 !