កងទ័ពកម្ពុជា ផ្នែកវិស្វកម្ម ចំនួន ២១៨ នាក់ បានចេញដំណើរ កាលពីព្រឹកថ្ងៃពុធ ទី១៩ធ្នូ ដើម្បីទៅបំពេញបេសកកម្មរយៈពេល ១ ឆ្នាំ ជាទាហានមួកខៀវ ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីបង់។ ពិធីជូនដំណើរកងវិស្វកម្មកម្ពុជា ឡើងយន្តហោះ នៅព្រឹកមិញ ធ្វើឡើង ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងលោក Douglas Broderick អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា។
ថ្ងៃ ពុធ 19 ធ្នូ 2012
ដោយ លី ម៉េងហួរ
RFI

ទាហានមួកខៀវខ្មែរក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ចេញដំណើរទៅប្រទេសលីបង់ (RFI/Siv Channa)
កងកម្លាំងវិស្វកម្ម ចំនួន ២១៨ នាក់ នៅក្នុងក្របខណ្ឌកងយោធពលខេមរភូមិន្ទ បានឡើងយន្តហោះ ចេញដំណើរទៅបំពេញបេសកកម្ម រយៈពេល ១ ឆ្នាំ នៅប្រទេសលីបង់ នៅព្រឹកថ្ងៃពុធនេះ។ ក្រុមថ្មីនេះ ត្រូវជំនួសកងវិស្វកម្មកម្ពុជា ចំនួន ២១៨ នាក់ ដែលចប់អាណត្តិ ហើយត្រូវវិលត្រឡប់ មកដល់កម្ពុជា នៅយប់ថ្ងៃព្រហស្បតិ៍ស្អែក។
ក្នុងពិធីជូនដំណើរកងទ័ពកម្ពុជា ឡើងយន្តហោះ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២ លោក Douglas Broderick អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា បានលើក ឡើងថា បេសកកម្មរបស់កងវិស្វកម្មកម្ពុជា នៅពេលនេះ គឺជាកិត្តិយសដ៏ធំធេងរបស់ប្រទេសកម្ពុជា ដែលជាប្រទេសមួយ ប្រកបដោយសន្តិភាព សន្តិសុខ និងមិត្តភាព។
តំណាងអង្គការសហប្រជាជាតិ បានបន្ថែមថា តាមរយៈការរួមចំណែកក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កម្ពុជាបានធ្វើជាប្រទេសគំរូ សម្រាប់ពិភពលោក។ ចំណែកលោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក៏បានមានប្រសាសន៍ថា កងទ័ពកម្ពុជា ដែលបានចូលរួមបំពេញបេសកកម្មអន្តរជាតិ ក្នុងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ លើវិស័យមនុស្សធម៌នេះ គឺកងកម្លាំងទាំងនោះ សុទ្ធតែបានឆ្លងកាត់ការបណ្តុះបណ្តាលជំនាញសមត្ថភាព អំពីជំនាញបច្ចេកទេស ទស្សនៈនយោបាយ ច្បាប់សង្គ្រាម ភាសាអង់គ្លេស និងវប្បធម៌ប្រពៃណីរបស់ប្រទេសលីបង់ ជាដើម។
ការបណ្តុះបណ្តាលជំនាញទាំងនោះ ស្ថិតក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ។
ចាប់តាំងពីខែមេសា ឆ្នាំ២០០៦ រដ្ឋាភិបាលកម្ពុជា បានចូលរួមចំណែកសកម្មភាពមនុស្សធម៌ ដើម្បីថែរក្សាសន្តិភាព ក្នុងនាមកងកម្លាំងអង្គការសហប្រជាជាតិ តាមរយៈការបញ្ជូនកងកំលាំងវិស្វកម្ម ក្រុមមនុស្សធម៌ និងពិនិត្យព្យាបាលជម្ងឺ ជាដើម។
មកដល់ពេលនេះ កងកម្លាំងកម្ពុជា បានទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ផ្នែកសង្កេតការណ៍យោធា ផ្នែកវិស្វកម្មធ្វើផ្លូវស្ពាន និងផ្នែកថែរក្សាសណ្តាប់ធ្នាប់ នៅក្នុងប្រទេសស៊ូដង់ ប្រទេសឆាត ប្រទេសអាហ្វ្រិចកណ្តាល ព្រមទាំងប្រទេសលីបង់៕
——————————————-

Good Lucks our soldiers!
កងយោធពលខេមរភូមិន្ទជាកងទ័ពអង់អាច
មិនមែនកំសាកដូចទ័ពអាមេរិកទេ
Why don’t those military protect the border from Vienam invader?
However, they help others countries and don’t know how to help
their own country.
” God Helps Those Whose Help Themselves.”
Cambodia under Decho SEN’s leadership is very well known worldwide, dummy!
I feel I want to have sex with my boyfriend, Khmerologist!
Dog-eat-dog who is copy write of Srey Khmer’s name
Cambodia under notorious Hun Sen leadership is well-known
as the abuse rights of his own people are very stinky over
the worldwide.
គឹតហោះហើរទៅអែណាអីចេះ?ទុកសំរ៉ាប់សំឡុតរាស្រ្តទេដឹង?។
Srey Khmer ដុះកុយ