រដ្ឋាភិបាលកម្ពុជា បានបង្ហាញបំណងចង់ឱ្យប្រទេសនេះអាចចាកចេញផុតពីក្នុងចំណោមបណ្ដាប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅក្នុងតំបន់ឱ្យបានឆាប់រហ័ស។
ដោយ ហង្ស សាវយុត
2012-12-19
វិទ្យុអាស៊ីសេរី

អ្នកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ថ្លែងបើកកិច្ចប្រជុំថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក នាសណ្ឋាគារអលសុន ប៉ារ៉ាដាយស៍ (Allson Paradise) ខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២។ RFA/Hang Savyouth
បំណងនេះ បានលើកឡើងនៅក្នុងពេលដែលក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ និងអន្តរជាតិ រួមទាំងបណ្ដាប្រទេសចំនួន១២ទៀត កំពុងជួបប្រជុំគ្នាថ្នាក់តំបន់ស្ដីពីការអនុវត្តកម្មវិធីអ៊ីស្តាន់ប៊ុល (Istanbul) សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីជួយដល់ប្រទេសជាច្រើនឱ្យរួចចាកផុតពីឋានៈប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២០ ខាងមុខ។
តើកម្ពុជា សង្ឃឹមថានឹងអាចចាកចេញផុតពីប្រទេសអភិវឌ្ឍន៍តិចតួចនេះនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតដែរ?
មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឱ្យអ្នកនៅក្រោមបង្គាប់ត្រូវខិតក្រេបយកបទពិសោធន៍ពីកិច្ចប្រជុំថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ឱ្យបានច្រើន ដើម្បីយកចំណេះដឹងទាំងឡាយបង្កើតជាគោលនយោបាយ និងនិយាមល្អៗសម្រាប់រៀបចំការអភិវឌ្ឍប្រទេសឱ្យអាចឆាប់ចេញផុតពីឋានៈប្រទេសដែលមានការអភិវឌ្ឍតិចតួច។
ការអំពាវនាវនេះ បានធ្វើឡើងនៅស្របពេលដែលក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ (យូ.អិន អេស្កាប = UN-ESCAP) និងស្ថាប័នអន្តរជាតិផ្នែកទទួលខុសត្រូវលើប្រទេសអភិវឌ្ឍន៍តិចតួច សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងជួបប្រជុំគ្នារយៈពេល ៣ថ្ងៃ នៅខេត្តសៀមរាប ដើម្បីស្វះស្វែងរិះរកមធ្យោបាយក្នុងការជួយដល់ប្រទេសជាច្រើនឱ្យចាកចេញពីឋានៈជាប្រទេសក្រីក្រដែរនោះ។
អ្នកស្រី ម៉ែន សំអន ជាឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងសភាព្រឹទ្ធសភា និងអធិការកិច្ច អ្នកស្រីបានថ្លែងនៅក្នុងឱកាសបើកកិច្ចប្រជុំថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ស្ដីពីការអនុវត្តកម្មវិធីសកម្មភាពការងារអ៊ីស្តាន់ប៊ុល ថា កិច្ចប្រជុំនេះ គឺមានសារសំខាន់សម្រាប់កម្ពុជា និងប្រទេសជាច្រើនទៀត ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងបញ្ហាប្រឈមផ្សេងៗក្នុងការអនុវត្តសកម្មភាពការងារអ៊ីស្តាន់ប៊ុល នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីជួយឱ្យរួចចាកផុតពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច។ មន្ត្រីដដែលបានបញ្ជាក់ថា អ្នកស្រីស្នើសុំឱ្យកិច្ចប្រជុំផ្ដោតការពិភាក្សាទៅលើបញ្ហាប្រឈមមួយចំនួន ដូចជាសមត្ថភាពផលិត ការប្រែប្រួលអាកាសធាតុ ការប្រែប្រួលរចនាសម្ព័ន្ធ និងការកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច ដោយសារវិបត្តិខាងក្រៅជាដើម ដើម្បីឱ្យប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅតំបន់អាស៊ីប៉ាស៊ីហ្វិក អាចរក្សាសមិទ្ធផលកន្លងមក និងឈានទៅសម្រេចបានសមិទ្ធផលថ្មីៗថែមទៀត ដែលនឹងនាំឱ្យចាកចេញផុតពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួចនៅមុនឆ្នាំ២០២០ បាន។
អ្នកស្រី ម៉ែន សំអន៖ «លើសពីនេះទៀត ខ្ញុំសូមអំពាវនាវ ជាពិសេសដល់មន្ត្រីជាន់ខ្ពស់កម្ពុជា ដែលចូលរួមក្នុងអង្គប្រជុំនេះ សូមខិតខំដកស្រង់យកបទពិសោធន៍ល្អៗឱ្យបានច្រើន និងចូលរួមពិភាក្សាឱ្យបានផុលផុស ដើម្បីបង្កើតជម្រើសគោលនយោបាយ ក៏ដូចជានិយាមសម្រាប់ដំណើរការអភិវឌ្ឍប្រទេសរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់»។
រដ្ឋាភិបាលកម្ពុជា បានព្យាយាមឆ្លុះបញ្ចាំងឱ្យឃើញថា គេកំពុងខិតខំប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រជាខ្លាំង ដោយបានបង្កើតចេញជាផែនការនៃគោលនយោបាយយុទ្ធសាស្ត្រថ្នាក់ជាតិជាច្រើន ដូចជាយុទ្ធសាស្ត្រចតុកោណ គោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជា ដែលធ្វើឱ្យមានកំណើនសេដ្ឋកិច្ចខ្ពស់។ ក្នុងរយៈពេល ១០ឆ្នាំកន្លងទៅនេះ កម្ពុជា បានទទួលកំណើនសេដ្ឋកិច្ចជាមធ្យមប្រហែល ៩% បើទោះបីជានៅក្នុងអំឡុងពេលដែលពិភពលោកកំពុងជួបប្រទះនូវវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរក៏ដោយ។
អ្នកវិភាគសេដ្ឋកិច្ចបានយល់ថា កម្ពុជា នឹងអាចចេញផុតពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅក្នុងតំបន់បាន ដោយប្រើរយៈពេលពី ៨ ទៅ ១០ឆ្នាំខាងមុខទៀត ប្រសិនបើកម្ពុជា មានកំណើនសេដ្ឋកិច្ចលើសពី ៩% ដោយរួមផ្សំជាមួយនឹងការទាក់ទាញឱ្យមានការវិនិយោគវិស័យឧស្សាហកម្ម វិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀត ដែលបង្កើតការងារឱ្យប្រជាពលរដ្ឋធ្វើបានកាន់តែច្រើន ដើម្បីឱ្យមានកំណើនសេដ្ឋកិច្ចទាំងអស់គ្នានោះ។
លោក ចាន់ សុផល ជាប្រធានសមាគមអ្នកសេដ្ឋកិច្ចកម្ពុជា បានមានប្រសាសន៍ថា កម្ពុជា មានវិស័យជាច្រើនដែលអាចជួយដល់កំណើនសេដ្ឋកិច្ច ដូចជាវិស័យកាត់ដេរ វិស័យទេសចរណ៍ សេវាកម្ម ធនាគារ ឧស្សាហកម្មធុនតូច និងមធ្យមជាដើម សុទ្ធតែអាចបង្កើតការងារឱ្យប្រជាពលរដ្ឋបានទទួលកម្រៃសមរម្យ។ លោក ចាន់ សុផល បានបញ្ជាក់ថា វិស័យកសិកម្ម គឺជាវិស័យមួយនៅក្នុងចំណោមវិស័យធំៗចំនួន៣ នៅកម្ពុជា ដែលមានសក្ដានុពលខ្លាំងជួយដល់កំណើនសេដ្ឋកិច្ច ប្រសិនបើរដ្ឋាភិបាលប្រើគោលនយោបាយឱ្យប្រជាពលរដ្ឋមានដីធ្វើកសិកម្មកាន់តែធំឡើងនោះ។
លោក ចាន់ សុផល៖ «ដូចកន្លងមក យើងឃើញរដ្ឋាភិបាលកំពុងធ្វើការបែងចែកដីសាធារណៈ ដីព្រៃ ដីសម្បទានមួយចំនួនឱ្យប្រជាពលរដ្ឋ។ នេះជាអំពើមួយដែលល្អសម្រាប់ឱ្យមានមូលដ្ឋាន និងបានដល់គ្រួសារតូចតាចនៅតាមជនបទច្រើន។ អីចឹង ប្រសិនបើសកម្មភាពនេះចេះតែបន្តទៅឱ្យបានកាន់តែច្រើន ធ្វើឱ្យប្រជាពលរដ្ឋមានដីធ្លីកាន់តែច្រើនឡើងៗ។ យើងសង្ឃឹមថានឹងមានការកាត់បន្ថយភាពក្រីក្រឆាប់រហ័ស និងទាន់ពេលក្នុងឆ្នាំ២០២០ នេះ គឺអាចឈានទៅបំបាត់ភាពក្រីក្របាន»។
អ្នកស្រី ស៊ូសាន រ៉ត (Susan Roth) អ្នកជំនាញជាន់ខ្ពស់នៃកម្មវិធីអភិវឌ្ឍន៍ និងនិរន្តរភាពសង្គមរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (អេ.ឌី.ប៊ី = ADB) ប្រចាំតំបន់ បានមានប្រសាសន៍ថា រយៈពេល ១៥ឆ្នាំកន្លងមកហើយដែលថ្នាក់ដឹកនាំនៃពិភពលោកបានជួបជុំគ្នា ហើយសន្យាថានឹងធ្វើយ៉ាងណាជួយប្រទេសដែលកំពុងប្រឈមមុខ និងការអភិវឌ្ឍតិចតួចឱ្យមានការអភិវឌ្ឍល្អ ដោយធ្វើឱ្យមានកំណើនសេដ្ឋកិច្ច និងសមភាពទៅតាមគោលដៅអភិវឌ្ឍន៍សហស្សវត្សនោះ។
អ្នកស្រី ស៊ូសាន រ៉ត៖ «ការធ្វើឱ្យប្រទេសអភិវឌ្ឍន៍តិចតួច អាចចេញផុតពីភាពក្រីក្របាន គឺយើងត្រូវរៀបចំរចនាសម្ព័ន្ធល្អ ដែលនឹងធ្វើឱ្យមានការកែប្រែ និងកំណើនសេដ្ឋកិច្ចល្អ ដើម្បីចាកចេញពីវិស័យអភិវឌ្ឍន៍ដែលមានភាពផុយស្រួយ។ យើងទាំងអស់គ្នាក៏ដឹងដែរថា នឹងមានបញ្ហាប្រឈមជាច្រើនទៀតសម្រាប់អនាគត និងអ្នកជំនាន់ក្រោយៗដែលយើងត្រូវតែប្រឹងប្រែងការពារជាមុន ដូចបញ្ហាប្រែប្រួលអាកាសធាតុជាដើម ដែលជាការធ្វើឱ្យពិភពលោកមានកង្វល់»។
រដ្ឋាភិបាលកម្ពុជា បានអះអាងថា ក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ គេបានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចកាន់តែប្រសើរឡើង ដោយធ្វើឱ្យចំណូលរបស់ប្រជាពលរដ្ឋម្នាក់ៗកើនឡើងប្រហែលជិត ៥ដង។ រដ្ឋាភិបាលបានបង្ហាញថា កាលពីអំឡុងឆ្នាំ១៩៩២ គឺមនុស្សម្នាក់អាចទទួលបានចំណូលប្រមាណ ២០០ដុល្លារប៉ុណ្ណោះ ក៏ប៉ុន្តែនៅឆ្នាំ២០១២ គឺពលរដ្ឋម្នាក់ៗអាចទទួលបានចំណូលកើនប្រមាណ ៨០០ដុល្លារអាមេរិក ក្នុង១ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ខ្ចីលុយគេមកធ្វើឬកជាអ្នកមានដូចជាយ៉ាប់ ខំបំប៉ោងខ្លួនអោយបានធំដូចដំរីតែភ្លេចថាអែងជាហីុងសោះ។
បើចង់ឈប់ក្ររកដីឲ្យរាស្ត្រធ្វើស្រែចម្ការបានច្រើននោះ វាឈប់ក្រហើយ ហើយប្រាក់កម្ចីយកមកធ្វើប្រឡាយទឹកកុំស្រែខ្វះទឹកទៅបានហើយ។ម្យ៉ាងឈប់ជួលដីឲ្យបរទេសហើយទុកដីឲ្យជនចំណាកស្រុកវិញប្រសើរជាង កុំឲ្យគ្នាទៅស្លាប់ស្រុកគេផង។
ដ៍រាបណានៅតែមានអំពើពុករលួយដូចសព្វថ្ងៃនេះនិងអំណាចទាំង៣នៅក្នុងដៃមនុស្សតែម្នាក់នៅក្នុងស្រុកខ្មែរ ទោះជា២០ឆ្នាំទៀតក៍ស្រុកខ្មែរនៅតែជាប្រទេសដ៍តូចមួយ
ក្រីក្រដូចសព្វថ្ងៃនេះដដែល និងពលរដ្ឋខ្មែរនៅតែបន្តចំណាកស្រុកទៅធ្វើជាខ្ញុំកញ្ជះបរទេសដដែល
បច្ចុប្បន្នកូនខ្មែរកើតប៉ិចជំពាក់បំណុលបរទេស៣០០ដុល្លាម្នាក់ៗ
អ្នកស្រី ម៉ែន សំអន៖ «លើសពីនេះទៀត ខ្ញុំសូមអំពាវនាវ ជាពិសេសដល់មន្ត្រីជាន់ខ្ពស់កម្ពុជា ដែលចូលរួមក្នុងអង្គប្រជុំនេះ សូមខិតខំដកស្រង់យកបទពិសោធន៍ល្អៗឱ្យបានច្រើន និងចូលរួមពិភាក្សាឱ្យបានផុលផុស ដើម្បីបង្កើតជម្រើសគោលនយោបាយ ក៏ដូចជានិយាមសម្រាប់ដំណើរការអភិវឌ្ឍប្រទេសរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់»។
សូមខិតខំដកស្រង់យកបទពិសោធន៍ឱ្យបានច្រើនអាចម៍ (បើអា ឈូក បណ្ឌិត ក្មួយវាបាញ់គេរបួស៣នាក់ហើយដោះលែងឱ្យរួចខ្លួនចុយម្រ៉ាយវាបាត់ទៅហើយណឹង !)
cambodia must change of leader country , it make change from the poor country to rice country
មីជំទិតក្តិតឲ្យគេបុកឲ្យគេចុយ ម៉ែន សំអន ក្មួយមីហងឯងបាញ់គេហើយមិនមានទោស ឯណានីតិរដ្ឋមីសំផឹង…
ស្ត្រីដែលមានមុខមិនអំណោយទានខាងលើនេះកោតតែនិយាយទៅរួចដែល។ អំពាវនាវឲ្យប្រទេស ចាកផុតពីការកាអភិវឌ្ឃតិចនៅក្នុងតំបន់ ចេះតែនិយាយទៅរួចអតីតមេកងឈ្លបរបបខ្មែរក្រហម រូបនេះ។ កាត់ទោសឃាតករឈូកបណ្ឌិតដែលជាក្មួយលោកស្រីទៅតាមច្បាប់ទៅនោះអ្នកវិនិយោគ មានជំនឿរចិត្តនិងហូរចូលមករកសីុស្រុកខ្មែរ ហើយប្រទេសនិងមានកាងើបផុតពីភាពក្រីក្រហើយ។ បើអ្នកបាញ់កម្មករស្ថិនៅក្រៅច្បាប់បែបនេះតើមាននណាមករកសីុជាមួយស្រុកខ្មែរ!!!។ ប្រទេសដែលពៅរពេញដោយការរំលោភសិទ្ធមនុស្សដូចស្រុកខ្មែរបច្ចុប្បន្នដេកចាំទាល់តែងាប់ ក៍មិនមានការរីកចំរើនលឿនដូចប្រទេសខ្លះនៅក្នុងតំបន់នោះទេស ស្រួលមិនស្រួលពីរបីឆ្នាំទៀត ប្រទេសខ្មែនិងហិតផោមប្រទេសភូមានិងឡាវហើយ។
បទចំរៀងសំរាប់ពួកក្រុមអាវ៉ាសែ ។ បទចំរៀងដ៏រវើរវាយរបស់ពួកខួរក្បាលឆ្កែ ។ បទចំរៀង ដ៏មហិមារបស់ពួកកុំមុយនីស ។
ការសម្រេចលើកលែងចោទប្រកាន់ ឈូក បណ្ឌិត គឺបង្ហាញឲ្យដឹងថា
អ្នករដ្ឌការទូទៅទាំងអស់ តាំងពីថ្នាក់ទាបរហូតដល់នាយករដ្ឌមន្ត្រី ក្នុងប្រទេស
ហ្នឹង មិនគូឲ្យគោរពកោតខ្លាចទេ សុទ្ធតែអន់ ថោកទាបណាស់ សមជាប្រទេស
ដែលនៅក្រោមអណានិគមយួនមែនទែន ដូច្នេះអ្នកធំទាំងនោះ គួតែឈប់ឡូយ
ទៅ សុទ្ធតែថោក ខ្ញុំខ្ពើមណាស់លោកអើយ
ខ្ញុំឈឺចាប់ណាស់ ដែលកើតមកជាខ្មែរ
ប្រទេសអត់ច្បាប់ហ្នឹង នឹងឋិតនៅក្នុងសហពន្ឌ័ឥណ្ឌូចិន នៅពេលខាងមុខមិនយូរ
មុនការកំណត់ទៅទៀត នៃបណ្តាំរបស់លោកអ៊ុំ ហូជីមិញ
ពេលនោះ កូនចៅយើង បានប្រើ ភាសាវៀតណាមជាផ្លូវការហើយ
សមមុខណាស់ អាកញ្ជះគេ ទាំងអស់គ្នា
អ្នកស្រី ម៉ែន សំអនប្រទេសគេអភិវឌ្ឍន៍ដល់ណាហើយសព្វថ្ងៃនេះ?