នាយក​រដ្ឋ​មន្ត្រី​ប្រតិកម្ម​អ្នក​រិះគន់​ចំណាយ​ធ្វើ​ឈាបនដា្ឋន

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ​កាល​ពី​ថ្ងៃ​អង្គារ បាន​រិះគន់​ទៅ​លើ​ពួក​អ្នក​រិះគន់​ដែល​ថា​មាន​ការ​ចំណាយ​ខ្ពស់ ទៅ​លើ​ការ​សាងសង់​ឈាបនដ្ឋាន​រហូត ៥លាន​ដុល្លារ​ ដែល​ឥឡូវ​នេះ​កំពុង​ស្ថិត​ក្នុង​ការ​សាង​សង់​នៅ​វាល​ព្រះ​មេរុមុខ​សារ មន្ទីរ​ជាតិ។

Wednesday, 19 December 2012
វង្ស សុខេង
ភ្នំពេញ ប៉ុស្តិ៍

កន្លែង​សម្រាប់បូជា​ព្រះបរមសព​ ព្រះ​ករុណា ព្រះបាទ​នរោត្តម​ សីហនុ កំពុងត្រូវ​បាន​សាង​សង់​នៅវាល​ព្រះ​មេរុ​ ដែល​ស្ថិត​នៅខាងជើងព្រះបរម​​រាជវាំង ​មុខ​សារមន្ទីរ​ជាតិ​។ រូបថត វីរៈ

កន្លែង​សម្រាប់បូជា​ព្រះបរមសព​ ព្រះ​ករុណា ព្រះបាទ​នរោត្តម​ សីហនុ កំពុងត្រូវ​បាន​សាង​សង់​នៅវាល​ព្រះ​មេរុ​ ដែល​ស្ថិត​នៅខាងជើងព្រះបរម​​រាជវាំង ​មុខ​សារមន្ទីរ​ជាតិ​។ រូបថត វីរៈ

ថ្លែង​ទៅ​កាន់​កម្មករ​សំណង់​រាប់​រយ​នាក់​ក្នុង​ អំឡុង​ពេល​ចុះ​ពិនិត្យ​លើក​ទីពីរ​ទៅ​លើ​កន្លែង​សាង​សង់​កាល​ពី​ថ្ងៃ​ អង្គារ​ លោក​ ហ៊ុន សែន ​បាន​បញ្ជាក់​ជា​ថ្មី​ថា ​ការ​ចំណាយ​លើ​ការ​សាង​សង់​នេះ​គឺ​មាន​ចំនួន​តិច​ជាង​១,២​លាន​ដុល្លារ និង​ចំណាយ​ដោយ​រដ្ឋាភិបាល។

លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ «ខ្ញុំ​សូម​បញ្ជាក់​ប្រាប់ ពលរដ្ឋ​កម្ពុជា​ថា បើ​ទោះ​ជា​គេ​មើល​ឃើញ​ ស្កឹមស្កៃ​ដែល​អាច​វាយ​តម្លៃ​៥​លាន​ដុល្លារ​មែន​ តែ​តម្លៃ​នេះ​មាន​ក្រោម​១​លាន​២​សែន​ដុល្លារ​តែ​ប៉ុណ្ណោះ និង​ចំណាយ​ដោយ​រដ្ឋាភិបាល»។ លោក​នាយក​រដ្ឋ​មន្រ្តី​បន្ត​ថា​៖ «​វា​ស័ក្តិ​សម​សម្រាប់​យើង​ទាំង​អស់​គ្នា​កាន់​ទុក្ខ ហើយ​ដើម្បី​កុំ​ឲ្យ​ព្រះ​មហាក្សត្រ​ និង​សម្តេច​ម៉ែ​បារម្ភ ​ហេតុ​ដូច្នេះ​រដ្ឋាភិបាល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​ចំណាយ​ទាំង​អស់ នៃ​ការ​សាង​សង់​នេះ​​»។

លោក ហ៊ុន សែន ក៏​បាន​រិះគន់​ទៅ​លើ​ការ​អត្ថាធិប្បាយ​ដែល​ធ្វើ​ឡើង​ដោយ​ព្រះ​អង្គ ម្ចាស់​ ធម្មិកោ ផង​ដែរ ដែល​ជា​អ្នក​នាំ​ពាក្យ​ខុទ្ទកាល័យ​ព្រះ​បរម​រាជ​វាំង​និង​អតីត​ជំនួយ ​ការ​ព្រះ​បាទ នរោត្តម សីហនុ​ដែល​ថា​ការ​ចំណាយ​មាន​ចំនួន​ប្រហែល​៥​លាន​ដុល្លារ គ្រាន់់​តែ​សម្រាប់​ធ្វើ​ឈាបនដ្ឋាន​។

លោក បាន​មាន​ប្រសាសន៍​ថា៖ «អស់​លោក​មើល​ តើ​ប៉ាន់ស្មាន​អស់​ប៉ុន្មាន​? គេ​គួរ​ប៉ាន់ស្មាន​ថា អស់​ប្រមាណ​៥​លាន​ដុល្លារ​មែន​ពី​ព្រោះ​ពួក​គេ​ធ្លាប់​កិប​កេង​លុយ​កាក់​បែប ​នេះ​ បាន​ជា​គេ​ទស្សន៍ទាយ​ថា​ការ​ធ្វើ​នេះ មិន​តិច​ជាង​៥​លាន​ដុល្លារ​ទេ​ រាប់​ទាំង​ព្រះ​អង្គ​ម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ ផង​ដែរ។ ដោយ​សារ​ពួក​គេ​ទាំងនេះ​ ធ្លាប់​ស៊ី​ ធ្លាប់​លួច​ ធ្លាប់​កិប​កេង​ទ្រព្យ​សម្បតិ្ដ​ជាតិ»។

ចំពោះ​សំណួរ​ដែល​ចោទ​សួរ​ថា ហេតុ​អ្វី​មិន​ដេញ​ថ្លៃ​នោះ​ លោក​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​ថា៖ «​ថ្ងៃ​នេះ​ ខ្ញុំ​សូម​បញ្ជាក់​ជាមួយ​បង​ប្អូន​ពលរដ្ឋ​កម្ពុជា​ថា តម្លៃ​នេះ មាន​ក្រោម​១លាន​២​សែន​ដុល្លារ​ ហើយ​គ្មាន​ការ​ដេញ​ថ្លៃ​ទេ»។​

លោក បាន​លើក​ឡើង​ថា បើ​យោង​ទៅ​លើ ការ​ដេញ​ថ្លៃ​មក​ដល់​ពេល​នេះ ការ​ធ្វើ​ឈាបនដ្ឋាន មិន​ទាន់​បាន​បើក​ការ​ដ្ឋាន​នោះ​ទេ។ លោក បាន​បន្ដ​ថា នីតិវិធី​នៃ​លទ្ធកម្ម​សាធារណៈ​ តម្រូវ​ឲ្យ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​តាម​ទូរទស្សន៍ វិទ្យុ សារព័ត៌មាន​ និង​ប្រើ​ពេល​មិន​តិច​ជាង​២​ខែ ទើប​បើក​ការ​ដេញ​ថ្លៃ​បាន។​ «​ឥឡូវ​នេះ ដល់​ថ្នាក់​យើង​អង្វរ​ករ​ឲ្យ​ក្រុម​ហ៊ុន​នេះធ្វើ ហើយ​គេ​ចោទ​ថា​ក្រុម​ហ៊ុន​នេះ ជា​របស់​កូន​ចៅ​ហ្វាវាំង​ គង់​ សំអុល​ ប៉ុន្ដែ​ទៅ​រក​ក្រុមហ៊ុន​ណា​?»។

ទោះ​យ៉ាង​ណា​ក្តី លោក យឹម សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី បាន​ថ្លែង​ថា ការ​ចំណាយ​សាងសង់​ចាប់​ពី​ជាង​៥ម៉ឺន​ដុល្លារ ត្រូវ​តែ​ដាក់​ឲ្យ​មាន​ការ​ដេញ​ថ្លៃ​ជា​សាធារណៈ។ លោក បន្ត​ថា​៖ «វា​ជា​ទម្លាប់​របស់​រដ្ឋាភិបាល​នេះ​ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​ការ ដេញ​ថ្លៃ​ត្រឹម​ត្រូវ​សម្រាប់​ការ​សាង​សង់ ហើយ​ខ្ញុំ​គិត​ថា​ មន្រ្តី​មិន​គួរ​យក​ឱកាស​នេះ​ពុករលួយ​ទេ​»។​

ដោយ​សារ​ការ​គោរព​ការ យាង​ចូល​ទិវង្គត​របស់​ព្រះ​បាទ​នរោត្តម​ សីហនុ ដែល​បាន​យាង​ចូល​ទិវង្គត​នា​ថ្ងៃ​ទី​១៥ ខែ​តុលា​ក្នុង​ទីក្រុង​ប៉េកាំង រដ្ឋាភិបាល​កម្ពុជា​បាន​លុប​ចោល​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ​។

ព្រះបរម​សព​របស់​ព្រះ​មហាវីរក្សត្រ​នឹង​ត្រូវ​តម្កល់​នៅ​ក្នុង​ព្រះ​រាជ​វាំង​បី​ខែ​មុន​នឹង​ធ្វើ​ពិធី​ថ្វាយ​ព្រះ​ភ្លើង។

ពិធី​ថ្វាយ​ព្រះ​ភ្លើង​ដល់​ព្រះ​បរម​សព​ព្រះ​ករុណា ព្រះ​បាទ​នរោត្ដម សីហនុ នឹង​ប្រព្រឹត្ដ​ទៅ​នៅ​ថ្ងៃទី​ ៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣។

សម្ដេច ឪ បាន​ទទួល​ការ​គោរព​ពី​ប្រជាពលរដ្ឋ​ជាច្រើន​ចំពោះ​ការ​នាំ​មក​នូវ​ឯករាជ​ភាព​ដល់​ប្រទេស​ជាតិ​ពី​បារាំង​ក្នុង​ឆ្នាំ​១៩៥៣ និង​សម័យ​កាល​រុង​រឿង​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​អង្គ​៕ PS

What Next?

Recent Articles

19 Responses to "នាយក​រដ្ឋ​មន្ត្រី​ប្រតិកម្ម​អ្នក​រិះគន់​ចំណាយ​ធ្វើ​ឈាបនដា្ឋន"

  1. អ្នកលេង says:

    ១.២លានដុល្លាសំរាប់ស្តេចដែលបានសោយទីវង្គត។ តែបើហ៊ុន សែន វិញប្រហែលជាលើសនេះមួយរយដង ទៅទៀត ។

  2. Data says:

    ពិតជាសំបូរលុយមែន

  3. ks says:

    បើជាហ៊ុន សែន នាំគ្នាជីកអន្លុងអូសកទម្លាក់រួចកប់ ចប់។

  4. th

    December 19, 2012 at 12:53 pm

    មើ លោកសង្កេតមើល! ហេតុអីខែ្សព្រះអង្គម្ចាស់មិនអាចសុំទោសរាស្រ្តសាមញ្ញបាន ?

             ខ្ញុំចង់បញ្ចេញការយល់ដឹងតូចទាបរបស់ខ្ញុំ។ អតីតរាស្ត្រខ្មែរ ១ នាក់វាសនាមានភ័ព្វ

    សំណាងក្នុងឆាកជីវិតមនុស្ស  គាត់កើតជាអ្នកមានអំណាចជាងគេ  (គាត់ជក់ចិត្តនឹងរឿង

    សាមកុក) ដោយសារដំណើរការវិត្តន៏ នៃភាពដឹកនាំនយោបាយរបស់អតីតព្រះមហាក្សត្រ

    ខ្មែរ និងរួមរស់ដង្ហែតាមជាមួយគឺព្រះរាជវង្សានុវង្សជាច្រើនផងដែរ។

    .

         បើសិនជាយើងទាំងអស់គ្នាជាពូជសាសន៏កូនខ្មែរ ឈាមជ័រជាខ្មែរ មិនជួយលើកដំកើង

    ព្រះរាជបល្ល័ង្កជាតិសាសន៏ខ្មែរនោះទេ   សូមបន់ស្រន់ដល់ទេវលោក   សូមជួយមកសន្ធឹត

    ដល់ដួងចិត្តមនុស្សជាតិសាសន៏ខ្មែរ    កុំឲ្យឈ្លោះគ្នា   បែកបាក់គ្នា   កើតដូចអតីតសង្គ្រាម

    ក្នុងស្រុកជាច្រើនទសវត្សន៏   វេទនាដល់ជីវិតមនុស្សស្លូតត្រង់ជាតិសាសន៏ខ្មែរដ៏សែនអភ័ព្វ

    ជាងគេមួយនេះ។

    .

          សូមអាណិតមេត្តាកុំលើកយករឿងវិបត្តិពីអតីតកាល    ការឈឺចុកចាប់ក្នុងចិត្តផ្ទាល់ខ្លួន

    របស់អ្នក មកលាយឡំជាមួយនិងកិច្ចការរបស់ប្រជាជាតិខ្មែរ ពីព្រោះ អ្នកមិនងាយនឹងស្លាប់

    ដូចកូនរាស្ត្រខ្មែរស្លូតត្រង់នោះឡើយ។   មានសំនៀងភាសាមួយ   តែងលើកឡើង តគ្នាមក

    ថា  កម្មពារ  ត្រូវបានរម្ងាប់វា  ដោយការមិនចងពារ ។   បើសិនជាមិនមានសុច្ឆន្ទ:ដូច្នេះនោះ

    អ្នកបណ្ឌិតនយោបាយប្រវត្តិសាស្ត្រជាតិខ្មែរជំនាន់មុន   ប្រាកដជា មិនទុកដាក់កេរ្តិ៏ដំណែល

    ដល់អ្នកស្នងណាមួយជំនាន់ក្រោយនោះឡើយ។

    .

    សេចក្តីស្រាយបំភ្លឺខាងលើនេះ  អ្នកអានអាចយល់ជ្រៅជ្រះទៅបាន  ដោយសារអ្នកនោះមាន

    អតីតជាប់កិច្ចការពាក់ព័ន្ធ…។   សូមអភ័យទោសដល់អ្នកអានទាំងឡាយ  ដែល អត់យល់៕

  5. សាវកថ្មី says:

    សមជាអ្នកស្នេហាជាតិ នឺងសាសនាមែនហ្ន! គ្មានកន្លែងសំរាប់មនុស្សរស់ រសនៅតែមានកន្លែង និងប្រាក់សំរាប់មនុស្សស្លាប់ ! ជ័យយោសម្ដេចដេជោរ្!!!!

  6. ខ្មែរម្ចាស់ស្រុក says:

    ភាសាមួយគេនិយាយថា សៀមមិនចោលក្បួន យួនមិនពុត ខ្មែរស៊ុតឌ្រុតមិនចោលចែចូវ
    ខ្មែរបើមានរឿងអីមិនបានដោះស្រាយអោយចប់ជាមុនទេគឺតែងតែចែចូវគ្នាឬក៏អោយនៅ
    សិនទៅមិនអីទេដល់យូៗទៅដោះស្រាយមិនចេញទើបស្តាយក្រោយ ឥឡូវរឿងយួនវិញ
    វីញវាចូលមកនៅជិតពេញប្រទេសខ្មែរហើយតើដោះស្រាយយ៉ាងម៉េច?នេះជាវិធីសាស្រ្ត
    ពុតត្បុតរបស់យួនដែលតែងតែមានគំនិតឈ្លានពានទឹកដីខ្មែរ។

  7. តាកញ្ចាស់ says:

    ក្នុងពិភពលោក ស្តេចខ្មែរក្រជាងគេបឡផុត  ពេលអស់ព្រះជីវិតគេបញ្ជូន

    រាប់លានដុល្លាអោយតាមក្រោយតាមរយះព្រះមេរុ ។ សូមព្រះអង្គចាយតាមសប្បាយចុះ

  8. ឪអាសែន says:

    បើតាមមើលសភាពជាក់ស្តែងរាល់ថ្ងៃ យើងដឹងហើយថា អាហ៊ុន-សែន វានៅថ្ងៃមុខឹងមិនខុសអីនិងអាហុក-ឡងឌីដែរ វានឹងរន្ទះបាញ់តៃហោងដូចតែគ្នាហ្នឹង,…!

  9. គំនិត says:

    គំនិត
    Your comment is awaiting moderation.
    December 19, 2012 at 8:37 pm
    កោតទ្រង់ធម្មកោហាទៅរួចថាលោកហ៊ុនសែនកិបកេងថវិការពីថ្លៃធ្វើម្ឈូសខ្មោច អញ្ចឹងតើបានលោកហ៊ុនសែនប្រមាថមើលងាយមិនខុសមែន។ ចាំឲ្យច្បាស់លោកហ៊ុនសែនគាត់មិនឃ្លានអាលុយធន់នេះទេ មានកន្លែងនិងរឿងច្រើនណាស់ដែលលោកហ៊ុនសែនស៊ីមិនអស់ផង ។ សព្វថ្ងៃនេះលុយគាត់និងគ្រួសារគាត់ ធនាគាស្រុកខ្មែរដាក់មិនអស់ផង ចុះពីស្តេចថៃមក ប្រហែលលោកហ៊ុនសែនលំដាប់ទី២ផងក៏មិនដឹង បើលាតត្រដាងវិញនោះ។

  10. គំនិត says:

    ទោះមិនមានលុយមួយរៀលសោះក៏ត្រូវតែធ្វើឲ្យវាសាកសមដែរ កុំឲ្យខ្មាស់គេជិតខាង ខ្ញុំគាំទ្រទាំងស្រុងការងារនេះឲ្យតែវាមានភាពត្រឹមត្រូវប្រាកដប្រជា លុយនេះបើយើងគិតសំរាប់មនុស្សសាមញ្ញវាមហាសាលមែន ប៉ុន្តែបើគិតសម្រាប់ស្តេចនគរមួយទាំងមូល វាមិនច្រើនណាស់ណាទេ ហើយវាក៏ជាកិត្តិយសជាតិយើងផងដែរ និយាយឲ្យខ្លីស្រួលស្តាប់គឺវាមិនស្មើឡានលោកហ៊ុនតូជិះខាតមួយឆ្នាំផង។

  11. យក្សមាឌល្អិត says:

    ការរៀបចំតាមប្រពៃណី គឺជារឿងដែលមិនអាចរលងបាន។ សម្រាប់មហាក្សត្រត្រូវធ្វើឲ្យបាន
    សមរម្យយ៉ាងដូច្នេះ ហើយក៏សារផ្ញើរប្រាប់ដល់ពិភពលោកឲ្យបានដឹងថា ខ្មែរតាំងពីសម័យ
    មហានគរគឺមានអរិយធម៍រុងរឿង ត្រចះត្រចង់។
    .
    អ្វីៗដែលសៀមមានបច្ចុប្បន្ន គឺជាការលួចឆក់ប្លន់ពីខ្មែរទៅនៅសម័យក្រោយអង្គរ។ ដូច្នេះ
    ការកសាងព្រះមេរុបូជាព្រះសព គឺមានផលវិជ្ជមានច្រើន។
    .
    ទី១/ បង្ហាញឲ្យអន្តរជាតិបានដឹង និង ស្គាល់ឲ្យបានច្បាស់នូវវប្បធម៍ អរិយធម៍ខ្មែរពិតប្រាកដ។
    ទី២/ បង្ហាញឲ្យឃើញការគោរព ស្រឡាញ់របស់ប្រជារាស្រ្តខ្មែរចំពោះព្រះមហាវិរក្សត្ររបស់
    ពួកគេ។
    ទី៣/ បង្ហាញឲ្យឃើញនូវការប្រកាន់ខ្ចាប់នូវទំនាមទំលាប់ខ្មែរពីបុរាណ។

  12. ម៉ែយ៉ែម says:

    ស្អីក៍សមដែរសំរាប់ឈ្មោះថាស្តេច បើរាស្រ្តងាប់ដូចខ្មោចឆ្កែជឹត២លានដោយសាស្តេច១នឹង ម៉េ្តចក៍ថាមិនសមផង។

  13. គំនិត says:

    នេះវាជារឿងធម្មជាតិទេ យើងមិនអាចប្រកែកបានឡើយ វាជាសត្យានុម័តសម្រាប់មនុស្សសត្វនៅលើផែនដី សូម្បីតែកន្តៀក៏វាមានស្តេចរបស់វាដែរ ហើយស្តេចកន្តៀសំណាងណាស់នៅតែក្នុងរាជវាំងមិនគិតការងារកសាងអ្វីទាំង គិតតែរឿងសិចបង្កើតកូនកន្តៀឲ្យបានច្រើប៉ុណ្ណោះ ហើយគ្មានកន្តៀណាមួយច្រណែនទេ។. ដោយឡែកគ្រប់បណ្តាប្រទេស គ្រប់កលសម្ព័ន គេតែងតែធ្វើពិធីបូជា ថ្នាក់ដឹកនាំគេ រឺមេកន្រ្ទាញរបស់ឲ្យវាអធឹកអធម្មជាងរាស្រ្តសាមញ្ញ អញ្ចឹងហើយ ហើយបើកាន់តែធំគឺកានតែបញ្ជាក់ពីភាពរុងរឿងរបស់ប្រទេសនោះរឺកលសម្ព័ននោះ ដូច្នេះកុំអគតិរឿងនេះអី គ្មាននរណាស្អប់ស្តេចជាងខ្ញុំទេ តែយើងមិនត្រូវមានគំនិតអាត្មានិយមពេកទេ ព្រោះនេះជារឿងកិត្តិយសជាតិទាំងមូល ហើយកុំទៅខឹងព្រះអង្គ គាត់ស្លាប់ហើយ គាត់ក៏មិនបានទាមទារអ្វី នេះជាទឹកចិត្តអ្នកនៅរស់ប៉ុណ្ណោះ។

  14. * says:

    ឈាបនដ្ឋាននេះស្កឹមស្កៃណាស់ហើយចំណាយអស់ប្រាក់ច្រើនទៀតផង ដូច្នេះពេលបូជាព្រះសពហើយ ត្រូវរក្សាទុកសម្រាប់ស្តេច៤អង្គទៀតផងទៅកុំឲ្យខាត. នោះគឺស្តេចក្រៅខោ ស្តេចគណះបក្សប្រជាជន មានស្តេចស៊ីម ស្តេចហេង ស្តេចសែន និងស្តេចអុល។

  15. cheath says:

    មិនដឹងជាយកលុយទៅជះចោល លើខ្មោចទេ ប្រជារាស្រ្តរកតែក្តាមជ្ឈូសសមរម្យនឹងគេមិនបានផង
    សម្បីតែអ្នកស្នេហាជាតិ និងប្រជាជនស្លាប់ក្នុងរបបខ្មែរក្រហមរាប់លាននាក់ តើមានដែលធ្វើពិធីចំណាយទឹកលុយដ៏សម្បើមនេះទេ????​ហេតុអី? មិនមែនជាស្តេច?

    និយាយឲ្យចំ ពួកក្បត់ជាតិវាលើកជើងតែគ្នាវា យកលុយរដ្ឋទៅបំផ្លាញ អាងតែខ្ចីបរទេស?

    នរណាជាអ្នកបង្កើតខ្មែរក្រហម នរណាជាអ្នកធ្វើឲ្យកូសាំងស៊ីនរលាយ ដល់ដៃវៀតណាម?
    នរណា បំផ្លាញកិច្ចព្រមព្រៀងទីក្រុងប៉ារីស 1991​? នរណាយកប្រពន្ធយួនធ្វើស្តេចម៉ែ?
    នរណា​ ថតរូបអនុស្សាវរីយ៍ជាមួយប៉ុល ពត ក្នុងឆ្នាំ​1970?
    នរណា ផ្តល់ស្បៀងនិងទីជំរកឲ្យពួកយួនវៀកកុង ហៅយួនហាណូយ?

    តើសមទេដែលត្រូវចំណាយលុយបែបនេះ ក្នុងស្ថានភាពប្រជាជនរកព្រឹកខ្វះល្ងាច?

  16. sathyarith says:

    ក្នុង​នាមខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំសូមអរគុណដល់អ្នកដែលរិៈគុណថ្នាក់ដឹកនាំប្រទេសយើង ប៉ុន្តែខ្ញុំសូមសួរថា ថតើពួកទាំងនោះបានធ្វើអ្វីខ្លះសំរាប់ប្រទេសជាតិ ឬ​ បានតែចាំថាអោយគេតែប៉ណ្ណោះទេ? តើពួកទាំងនេះគ្មានការងារធ្វើទេឬ?​ ប្រតេសខ្មែរយឺតយាវក្នុងការអភិវឌ្ឈន៏ដោយសារពួកលោកឯង…..

  17. True Khmer says:

    ខ្ញុំសូមគាំទ្រនូវព្រះបន្ទូលរបស់ព្រះអង្គធមិកោ ព្រោះថានេះគឺជាយុត្តិសាស្ត្ររបស់ទ្រង់ដែលអាច គាស់រំលើងនូវវិធីកិបកេងដ៍ស្មោគគ្រោករបស់ក្រុមរដ្ឋាភិបាលហ៊ុនសែនបច្ចុប្បន្ន។ បើកុំតែព្រះអង្គ បញ្ឆោតទេស្មានថាហ៊ុនសែនហ៊ាននិយាយពីថវិកាចំណាចធ្វើឈបនឋាននេះទេ។ ស្រួលមិន​ស្រួល ទៅពុករលួយលើសាកសពទៀតព្រោះរដ្ឋាភិបាលបច្ចុប្បន្នមានជំនាញណាស់អា​រឿងហ្នឹង។ ខាងការ អភិវឌ្ឃនវិមិនជំនាញទាល់តែសោះ ដឹងនាំជិត៣០ឆ្នាំប្រហែលនិងប្រទេសកូ​រ៉េខាងត្បូងតែ​មិនមាន កំណើតដូចគេ ប្រទេសខ្មែរនៅតែរហាមហើយនៅតែយកផ្ទិលដើរ​សុំតែជំនួយពី​ប្រទេសគេ។ បន្ទាប់ពីការគ្រប់គ្រងពីប្រទេសជិតខាងនិងសង្រ្កាមជាមួយប្រទេសកូរ៉េខាងជើង ប្រទេស​កូរ៉េខាង​ត្បងចាប់​ផ្តើមអភិវឌ្ឃន៏ពីឆ្នាំ១៩៧៥តើឥឡូវកូរ៉េខាងត្បូង​នៅតែក្ររហាម​ដូច​ប្រទេស​ខ្មែរឬ??? សូមអង្វរហ៊ុនសែនបើគ្មានចំណេះគ្រប់គ្រាន់​ដើម្បីដឹកនាំ​ប្រទេសទេសូម​មេត្តាទុកជួនកៅអីនេះទៅមេដឹក នាំខ្មែរណាដែលមានសមត្ថភាព វានិងធ្វើឲ្យខាតពេលកា​អភវឌ្ឍប្រទេស​ជាតិប្រសិនបើហ៊ុនសែននៅតែក្រាញអំណាចតាមរបៀប គំរៀមគំហែងនោះ។

  18. True Khmer says:

    ក្រែងសម្តេចឪធ្លាប់ផ្តាំផ្ញើរហើយតើប្រសិនបើព្រះអង្គសើយទីវង្គត់សូមរដ្ឋាភិបាលកុំចំណាយថវិការ ច្រើនក្នុងការរៀចំធ្វើពិធីសព ទុកថវិកាដើម្បីអភិវឌ្ឍប្រទេសជាតិ។​ បើដឹងហើយតើហ៊ុនសែននៅតែ ជោរទៅចំណាចថវិការហូតដល់ទៅលានដុល្លារធ្វើអី។ បើសិនជាហ៊ុនសែន​ផ្តល់ថវិការ​ថ្វាយ​ព្រះអង្គ ការពីលោកនៅព្រជនមិនដឹងជា​ព្រះអង្គត្រេកអរយ៉ាងណាទេ។ នៅចាំបានថា​ហ៊ុន​សែនធ្លាប់និយាយ ថាកុំឲ្យនណាយកព្រះសពទៅធ្វើអាជីវកម្មនយោបាយ ទុកឲ្យហ៊ុនសែន​ធ្វើតែ​ម្នាក់ឯងបានហើយ ព្រោះព្រះសពគឺជាកម្មសិទ្ធឯកជនរបស់ហ៊ុនសែនតែមួយគត់ ស្រួលមិន​ស្រួនហ៊ុនសែនចំណាយ ជាងមួយលានដុល្លារចោលដើម្បីធ្វើយុទ្ធនាការយកសន្លឹក​ឆ្នោតព្រោះ​ពេល​បោះឆ្នោតជិតមកដល់ ហើយនោះ។ គិតទៅព្រះអង្គនៅតែមានសារៈសំខាន់និងជា​យន័​ដ៍សគ្គសិទ្ធរបស់ហ៊ុនសែន បើទោះ​បីក្លាយជាសាកសពហើយក៍ដោយ​​ ព្រោះ ព្រះអង្គបាន​ធ្លាប់ជួយ​រក្សាអំណាចហ៊ុនសែនតាំងពីឆ្នាំ ១៩៩៣ រហូតតរៀងមក។ ស្រួលមិនស្រួលសាកសព​របស់​ព្រះអង្គអាចជួយហ៊ុនសែនឲ្យកាន់ អំណាចមួយអាណត្តិទៀតក៍ថាបាន ព្រោះហ៊ុនសែនបានផ្តូរផ្តាច់ហើយគឺរារាំងមិនឲ្យសមរង្សី ចូលមកគោរពព្រះសពជាលើកចុងក្រោយផងនោះខ្លាចសមរង្សីមានប្រជាប្រិយភាព។

  19. គំនិត says:

    អ្វីដែលលោកជាតិលើកឡើងខ្ញុំមិនជំទាស់ទេ ព្រោះរឿងទាំងនោះវាជាការពិតមែនហើយ ហើយមតិខ្ញុំកន្លងមកជាច្រើនខ្ញុំក៏សម្តែងការមិនសប្បាយចិត្តនឹងពួកនោះដូចលោកដែរ ហើយក៏នៅតែបន្តទៀតមិនឈប់ឡើយ។ ប៉ុន្តែលោកជាតិគិតទៅមើលវាមិនហួសហេតុពេកទេដែលរៀបចំពិធីបូជាព្រះសពនេះជាលក្ខណះសាមញ្ញដូចរាស្រ្តនោះ នែកុំថាឲ្យសោះថាលោកជាតិ ចង់យកឈើតុងប្លាកេធ្វើសម្រាប់ស្តេចណា។ លោកជាតិត្រូវយល់មកទល់ពេលនេះព្រះអង្គមិនទាន់ត្រូវបានកាត់ទោសទណ្ណនូវកំហុសដែលលោកជាតិបានចោទនោះទេ គឺព្រះអង្គនៅក្នុងនាទីមហាវីរក្សត្រ លោកយល់ទេ អញ្ចឹងយើងមិនអាចធ្វើអ្វីឲ្យថោកទាបដល់ជាតិយើងទាំងមូលឡើយ។ បើលោកជាតិមានគំនិតឆ្វេងពេកយ៉ាងនេះ បានន័យថាលោកក៏មិនខុសពីពួកប៉ុលពតដែរ ដែលមិនឲ្យមានការចាយលុយព្រោះតែខ្លាចមានអំពើពុករលួយក្នុងសង្គមវាគ្រប់គ្រង។ ធ្វើមនុស្សត្រូវគិតរឿងធំ មិនត្រូវគិតតែមួយជ្រុងនោះទេ ពេលណាគេធ្វើត្រូវ យើងគាំទ្រទៅ កុំអាត្មានិយមពេក មិនល្អទេណាលោកជាតិ។