ភ្នំពេញ: រហូតមកដល់ថ្ងៃពុធនេះ ប្រតិកម្មជាច្រើន បន្តកើតមាន ជុំវិញករណីព្រះរាជអាជ្ញា តុលាការខេត្តស្វាយរៀង បានសម្រេចលើកលែងការចោទប្រកាន់ លើអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត។ លោក ឈូក បណ្ឌិត ជាប់ចោទ ក្នុងរឿងបាញ់ស្ត្រីកម្មករ ៣ នាក់ ឲ្យរងរបួសធ្ងន់ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២។
ថ្ងៃទី 19 ធ្នូ 2012
ដោយ: លី សិលា
CEN
អង្គការសិទ្ធិមនុស្ស អាដហុក កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២ បានចេញសេចក្តីថ្លែងការណ៍ ដោយបានគូសបញ្ជាក់ពីការមិនអាចទទួលយកបាន នូវការសម្រេចរបស់តុលាការខេត្តស្វាយរៀង ដែលបានសម្រេចលើកលែងការចោទប្រកាន់លើលោក ឈូក បណ្ឌិត។
អាដហុក លើកឡើងថា សេចក្តីសម្រេចនោះ នាំឲ្យមានឧទាហរណ៍ថ្មីមួយទៀត នៃវប្បធម៌នីរទណ្ឌភាព និងជាការបន្តវប្បធម៌មិនគោរពច្បាប់ នៅកម្ពុជា។ សេចក្តីសម្រេចនោះ ក៏ជាគ្រោះថ្នាក់មួយដ៏ធ្ងន់ធ្ងរ សម្រាប់ឧស្សាហកម្មកាត់ដេរ នៅកម្ពុជាផងដែរ។
ចំណែកមហាជនវិញ នៅថ្ងៃពុធ ទី១៩ធ្នូនេះ បានបន្តបញ្ចេញយោបល់ ដោយហួសចិត្ត ក្រោយពីបានដឹងពីដំណឹង ដែលតុលាការខេត្តស្វាយរៀង បានសម្រេចលើកលែងការចោទប្រកាន់លើលោក ឈូក បណ្ឌិត។
តាមបណ្តាញសង្គម Facebook មហាជនបានសរសេរសារបញ្ចេញយោបល់ផ្សេងៗពីគ្នា។ អ្នកខ្លះថា នេះជាយុត្តិធម៌សម្រាប់កម្ពុជា និងថាវប្បធម៌នីរទណ្ឌភាពនៅតែបន្ត ជាដើម។ រីឯអ្នកខ្លះទៀត បានដាក់រូបថតរបស់លោក ឈូក បណ្ឌិត ទន្ទឹមនឹងលោក ម៉ម សូណង់ដូ ព្រមទាំងស្ត្រីសកម្មជនដីធ្លី នៅបឹងកក់ និងបុរីកីឡា ដែលកំពុងជាប់ឃុំឃាំង ខណៈដែលលោក ឈូក បណ្ឌិត បានកាន់កាំភ្លើងខ្លី បាញ់ស្ត្រីកម្មករ ៣នាក់ ឲ្យរបួសធ្ងន់ហើយ បែរជារូបទោសទៅវិញ!។
កាលពីថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១២ ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តស្វាយរៀង លោក ហ៊ីង ប៊ុនជា បានប្រាប់អ្នកកាសែតថា លោកបានសម្រេចលើកលែងការចោទប្រកាន់លើលោក ឈូក បណ្ឌិត ដោយសារតែការស៊ើបអង្កេតរបស់តុលាការ និងវត្ថុតាង ពុំមានគ្រប់គ្រាន់ ដើម្បីដាក់បន្ទុក។
លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ជាប់ចោទក្នុងរឿងបាញ់ស្ត្រីកម្មករ ៣ នាក់ ឲ្យរបួសធ្ងន់ នៅពេលក្រុមកម្មករ បានផ្ទុះការតវ៉ាក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន នៅទីក្រុងបាវិត ជាប់ព្រំដែនវៀតណាម កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២។
ក្រោយពីប៉ូលិសក្រសួងមហាផ្ទៃ បានបញ្ជូនសំណុំរឿងទៅកាន់តុលាការខេត្តស្វាយរៀង តុលាការក៏បានចោទប្រកាន់លោក ឈូក បណ្ឌិត ពីបទ បង្ករបួសស្នាម ដោយអចេតនា។ តែលោក ឈូក បណ្ឌិត មិនត្រូវបានចាប់ខ្លួនទេ គ្រាន់តែថ្នាក់លើ បានដកតំណែងរូបលោកប៉ុណ្ណោះ៕

ករណីដោះលេង ឈូក បណ្ឌិត ដែលមានខ្សែគ្រាក់ គ្រាក់ របស់ cpp ដោយមិនមានជាប់ទោសសោះ អ្វីដែលខ្លួនបានប្រព្រិត្ត ដែលបានធ្វើអោយមនុស្ស មួយចំនួនក្តេៅក្រហាយ នេៅមិនសុខ ចំរឿងអយុត្តិមួយនេះ នេៅនិងភ្នែក យើងនេៅរង់ចំាមើលប្រត្តិកម្មេបស់ រដ្ឋាភិបាល លោផៃសីុផាន រឿងនេះធ្វើអោយ រដ្ឋាភិបាល វិលមុខហើយ ដោយ ពួកគេ យក ច្បាប់ មកលេងសើច
អ្នកដែលគោរពច្បាប់បានល្អនោះគឺជាប្រជាពលរដ្ឋស្លូតត្រង់ឯអ្នកដែលមិនគោរពច្បាប់គឺពួក
មន្រី្តធំៗដែលមានអំណាចនៅក្នុងជួរបក្សcppនេះឯង,ពង្រឹងនិតិរដ្ឋស្អី ពាក្យពង្រឹងនិតិរដ្ឋនេះហើយ
ដែលនាយករដ្ឋមន្រី្តតែងតែនិយាយនិងពួកអាប្រតិកម្មរហ័សរបស់រដ្ឋាភិបាលតែងនិយាយដដែលៗ
ឥឡូវឃើញនិងភ្នែកហើយមានលុយមានខ្សែមានអំណាចរួចខ្លួនទទេ ឯអ្នករងគ្រោះដេកឈឺចាប់និង
ភ័យព្រួយ។
ដំបូងឡើយ លោក ស ខេង ជាអ្នកបាននិយាយថា ឈូកបណ្ឌិត ជាអ្នកដែលបានបាញ់ប្រហា កម្មករ បូបរួមទាំងសាក្សី ដែលបានឃើញ ចុះពេលនេះហេត្ុអ្វីបានជា លោក តុលាការ រកមិនឃើញកំហុស ហើយដោះលេង ទៀល នេៅស្រុក ខ្មែរ ដូចជាឡប់ឡែ ពេកហើយ ដូចល្បែងខ្មេងលេង រឿង នេះ បើមិនមានការ តវ៉ាដុតដៃដុតជើង ពី សង្គមសីវិល ទេ បន្តិច ទៀត ពួកគេធ្វើហីហី បំភ្លេច ខ្ញុំមិនគាំ ទ្រមនុស្សអាក្រ់ ថោកទាបនោះទេ
រដ្ឋាភិបាលហ៊ុនសែនធ្វើរឿងអយុត្តិធម៌នៅលើគោកបែបនេះ កោតតែអ្នកគាំទ្រហ៊ុនសែននៅតែគាំទ្រ ទៀតតើមកពីហេតុអ្វី? មកពីអ្នកទាំងនោះស្រឡាញ់លុយពុករលួយ អំណាច ឬស្រឡាញ់យុត្តិធម៌ សង្គម? តែខ្ញុំជឿរថាអ្នកដែលកំពុងតែគាំទ្រហ៊ុនសែននិងថាតាមហ៊ុនសែនរត់មាត់ដូសេកនោះមិន ស្រឡាញ់ប្រទេសជាតិដែលមានរបៀរៀបរយនឹងយុត្តិធម៌សង្គមនោះទេ។ ពួកអស់នោះសុទ្ធតែ មានចំណេះចេះដឹងទាបហើយចង់បានអំណាច។ ពិតហើយប្រទេសខ្មែរក្រោមការដឹកនាំដោយរដ្ឋាភិបាលហ៊ុនសែវាខុសពីប្រទេសដែលមានការអភិវឌ្ឍខ្ពស់។ ប្រទេសដែលមានកាអភិវឌ្ឍខ្ពស់អ្នកដែលរៀនចេះដឹងខ្ពស់មានឪកាសក្នុងការដឹកនាំ តែនៅស្រុកខ្មែរវីមិនដូច្នោះទេ អ្នកដែលរៀនបានតិចក្លាយជាអ្នកដឹកនាំប្រទេសព្រោះពួកគេពូកែខាង កាប់ចាក់និងសំលាប់ដើម្បីអំណាច មិនចេះកាប់ចាក់តាមរបៀបចំណេះដឹងដូចប្រទេសគេនោះទេ។
ពិតជាធ្វើល្អបានបុណ្យ ធ្វើអាក្រក់បានលុយមែន ពេលណាទៅទើបព្រះមើលឃើញអ្នកធ្វើអាក្រក់ សង្ឃេមថាលើលោកនេះមានបាបកម្មទៅចុះ
C’est moi le cock, le roi de la basse cours! Hahahaha……………
The judge just followed the Hun Sen’s commened
if the judge did not get resposibility of set free Chouck
Bundit, the judge himselt must face endangers for his
safety from Hun Sen secret military attack later.
correct, commened = commended
ការសម្រេចលើកលែងចោទប្រកាន់ ឈូក បណ្ឌិត គឺបង្ហាញឲ្យដឹងថា
អ្នករដ្ឌការទូទៅទាំងអស់ តាំងពីថ្នាក់ទាបរហូតដល់នាយករដ្ឌមន្ត្រី ក្នុងប្រទេស
ហ្នឹង មិនគូឲ្យគោរពកោតខ្លាចទេ សុទ្ធតែអន់ ថោកទាបណាស់ សមជាប្រទេស
ដែលនៅក្រោមអណានិគមយួនមែនទែន ដូច្នេះអ្នកធំទាំងនោះ គួតែឈប់ឡូយ
ទៅ សុទ្ធតែថោក ខ្ញុំខ្ពើមណាស់លោកអើយ
ខ្ញុំឈឺចាប់ណាស់ ដែលកើតមកជាខ្មែរ
ប្រទេសអត់ច្បាប់ហ្នឹង នឹងឋិតនៅក្នុងសហពន្ឌ័ឥណ្ឌូចិន នៅពេលខាងមុខមិនយូរ
មុនការកំណត់ទៅទៀត នៃបណ្តាំរបស់លោកអ៊ុំ ហូជីមិញ
ពេលនោះ កូនចៅយើង បានប្រើ ភាសាវៀតណាមជាផ្លូវការហើយ
សមមុខណាស់ អាកញ្ជះគេ ទាំងអស់គ្នា
វាទាស់ត្រង់បាញ់ចំកូនអ្នកស្រុក តែបើបាញ់ចំកូនអាខ្វាក់មិនទាន់ដល់តុលាការផង ប្រហែលបាក់ឆ្អឹងជំនីអា ឈូក បណ្ឌិតខ្លះហើយហេងសយធ្លាក់ទាំងធ្មេញទៀតក៏មិនដឹង។
សេចក្តីអំពាវនាវ
*************
សុំអំពាវនាវអោយកម្មករ នៅរោងចក្រ PUMA ក្រុងបាវ៉ិតទាំងអស់ ក្រោយពេលរោងចក្រ PUMAបិទទ្វារ សូមមកបើកប្រាក់ខែជាអចិន្ត្រៃយ៏ រាល់ដំណាច់ខែ នៃឆ្នាំនិមួយៗ
នៅផ្ទះអា អ៊ូ វីរះ ប្រធានមជ្ឃមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR រៀងរាល់ខែ កុំបីខាន
ចំពោះ អ្នកមិនមកបើក និងមិនទទួលខុសត្រូវក្នុងការបាត់បង់ប្រាក់ខែឡើយ ៕
អាCheath, មច្ចុរាជនឹងពិចារណាលើសេចក្តី សេចក្តីអំពាវនាវហ្អែង ថាតើគួរឆាបឆក់ យកជីវិតហ្អែងទៅមុន
ឬក៏ទុកសិន? ឬក៏ឆក់ជីវិតប្រពន្ធល្ងីល្ងើរបស់ហ្អែងទៅមុន ដើម្បីអោយហ្អែងចេះរាប់រងការងារផ្ទះ ពេលនាងមិននៅ?