យោងតាមក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ិនធើណិតឈានមុខគេនៅកម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេល ៥ឆ្នាំទៅខាងមុខ វេបសាយជាភាសាខ្មែរនឹងដើរតួនាទីសំខាន់ ក្នុងការអភិវឌ្ឍបណ្តាខេត្តនានានៅក្នុងប្រទេសកម្ពុជា។
Wednesday, 19 December 2012
ភ្នំពេញប៉ុស្តិ៍
យោងតាមក្រុមហ៊ុន Ezecom ចាប់ពីពេលបច្ចុប្បន្នរហូតដល់ឆ្នាំ២០១៨ វេបសាយជាភាសាខ្មែរនឹងចូលរួមចំណែកជួយធ្វើឲ្យជីវភាពរស់នៅរបស់អ្នកភូមិជនបទកាន់តែប្រសើរឡើង។ ក្រុមហ៊ុនមានជំនឿថា វេបសាយជាភាសាខ្មែរនឹងដើរតួនាទីសំខាន់ក្នុងការជម្រុញផ្នែកឱសថសាស្រ្ត និងការអប់រំនៅតាមបណ្តាខេត្ត។
ក្រុមហ៊ុនក៏ជឿជាក់ផងដែរថា អ៊ិនធើណិតនឹងផ្តល់វិបុលភាពកាន់តែច្រើនថែមទៀត ដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាខេត្ត តាមរយៈការជួយដល់សិប្បកម្ម និងអាជីវកម្មលក្ខណៈគ្រួសារនៅតាមមូលដ្ឋាន ក្នុងការផ្សព្វផ្សាយទីផ្សារលក់ផលិតផលរបស់ពួកគេ។
លោក Paul Blanche-Horgan ប្រធានក្រុមហ៊ុន Ezecom មានប្រសាសន៍ថា “បច្ចុប្បន្ន អ៊ិនធើណិត កំពុងដើរតួនាទីដែលទូរទស្សន៍ធ្លាប់មានអស់រយៈពេលច្រើនឆ្នាំមកហើយ”។ អ៊ិនធើណិតមិនត្រឹមតែនឹងផ្តល់ជាប្រភពសម្រាប់ការអប់រំ និងឱសថសាស្រ្តឲ្យកាន់តែប្រសើរឡើងប៉ុណ្ណោះនោះទេ ប៉ុន្តែ វាក៏នឹងផ្តល់ជាមធ្យោបាយសម្រាប់ការដាក់បង្ហាញលក់ផលិតផលផងដែរ។”
យោងតាមក្រុមហ៊ុន Ezecom បច្ចុប្បន្ន មានវេបសាយជាភាសាខ្មែរប្រមាណ១០០០។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនរំពឹងថា ចំនួននេះនឹងកើនឡើងទ្វេដងនៅដំណាច់ឆ្នាំ២០១៣។
លោក Blanche-Horgan មានប្រសាសន៍បន្ថែមថា “យុវវ័យនៅតាមបណ្តាក្រុងនានាក្នុងប្រទេសកម្ពុជា បាននិងកំពុងសម្រុកនាំគ្នាប្រើប្រាស់អ៊ិនធើណិតរួចស្រាប់ហើយ ហើយមិនយូរមិនឆាប់ យុវវ័យនៅតាមបណ្តាខេត្តក៏នឹងនាំគ្នាប្រើអ៊ិនធើណិតដូចយុវវ័យនៅក្នុងទីក្រុងដែរ។”
យោងតាមទិន្នន័យថ្មីៗរបស់ក្រុមហ៊ុន Ezecom ប្រទេសកម្ពុជាមានអ្នកប្រើប្រាស់អ៊ិនធើណិតចំនួន ជាង ៥សែននាក់នាពេលបច្ចុប្បន្ន។ ហើយបើយោងតាមស្ថិតិថ្មីៗនេះ ចំនួនអ្នកប្រើប្រាស់ហ្វេសប៊ុកក៏ មានចំនួនប្រហាក់ប្រហែលគ្នាដែរ។

ល្អណាស់ បើសិនជាបងប្អូនប្រជាពលរដ្ធខ្មែរបានទទួលនៅសេវានេះ។ ហើយវាក៏ជាថ្ងៃអវសាន្តសំរាប់មេដឹកនាំដ៏គំរគ់បច្ចុប្បន្ននេះជាមិនខាន
ល្អណាស់សូមអរគុណក្រុមហ៊ុន អ៊ីស៊ីខម ដែលបានពង្រីកវេបសាយជាភាសាខ្មែរដ៏ច្រើនលើទឹកដី
ខ្មែរ វាជាការីកចម្រើនផ្នែកបច្ចេកវិជ្ជាមួយជួយឲ្យកូនខ្មែរទទួលបានព័ត៏មាន ទាន់ពេល នឹងទទួល
បាននូវចំណេះដឹងក្នុងប្រទេសក្រៅប្រទេស ពិសេសយល់អំពីនយោបាយបោកប្រាស់រាស្រ្ត អំពីអំពើ
ថោកទាបនៅក្រៅប្រទេស ដែលអាពួកប្រាឆាំងគ្មានព្រំដែន ឃោសនាអកុសល រារាំងរាល់ជំនួយ
បរទេស បំផ្លាញជាតិ នៅគ្រប់វេទិការប្រជុំថ្នាក់អន្តរជាតិរបស់ប្រតិភូខ្មែរ យល់អំពីការធ្វើឲ្យធ្លាក់ចុះ
នៃឥទ្ធិពលខ្មែររបស់ពួកអាប្រឆាំងពីបីនាក់..កាន់តែឥតន័យ……..។
បើចឹងមែនល្អណាស់ ខ្មែរជាច្រើននឹងបានដឹងពីពត៍មានច្បាស់ការនឹងពិតប្រាកដ មិនមែនដូចរាលងៃ
អាជ័យធ្លាក់ទឹក !ហីអើៗ
គ្រាន់បើជាងពួកអាព័ត៏មានបោកប្រាស់អួតសុទ្ធតែបើកទូលាយប្រជាធិបតេយ្យ
ក្នុងការបញ្ចេញមតិតាមពិតពួកអាអស់នេះចង្អៀតចង្អល់ប៉ុនក្តិម្ជុល រួចអួតស្រែក
ថាខ្លួនជាអ្នកបើកទូលាយក្នុងការបញ្ចេញមតិ អាចម៏ពួកអាបោកប្រាស់ តាមពិត
ទៅយើងចង់សាកមើលជំហរ អ្នកព័ត៏មានប្រជាធិបតេយ្យ ល មើល ដច្នេះបង
ប្អូនយល់ហើយឬនៅ អីចឹងគឺថាមានការរីកចំរើនព័ត៏មានវិទ្យា ពិសេសខាងផ្នែក
វេបសាយធ្វើយើងឃើញការពិតពួកអាប្រឆាំង កន្ទុយវាខ្វៀនអីចឹង ។
ត្រូវមានការអប់រំបន្ថែមអោយដល់ជនបត់ដាច់ស្រយាល តែគួអោយស្តាយគ្មានសេវានេះដល់ជនបត់ទេ