ភ្នំពេញ: សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកម៉ោង ៧ និង ៤៥ នាទី ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២ សម្តេចបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាមួយក្រុម ឡើងយន្តហោះចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងញូដែលី ប្រទេសឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-ឥណ្ឌា។
ថ្ងៃទី 19 ធ្នូ 2012
ដោយ: លី សិលា
CEN
ក្រសួងការបរទេស បានប្រកាសថា ដំណើរទៅកាន់ប្រទេសឥណ្ឌា របស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ ធ្វើឡើងតាមការអញ្ជើញរបស់លោកបណ្ឌិត ម៉ាន់ម៉ូហាន់ ស៊ីង ( Manmohan Singh ) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋឥណ្ឌា។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើសហប្រធានជាមួយលោកបណ្ឌិត ម៉ាន់ម៉ូហាន់ ស៊ីង ក្នុងកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍ ២០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា និងខួបលើកទី១០ នៃកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា ដែលនឹងប្រព្រឹត្តពីថ្ងៃ២០ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២ នៅទីក្រុងញូដែលី សាធារណរដ្ឋឥណ្ឌា។
សេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២ បានបង្ហាញថា គណៈប្រតិភូដែលអមដំណើរសម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសឥណ្ឌា រួមមាន លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី អនុប្រធានប្រចាំការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងសមាជិករាជរដ្ឋាភិបាលដទៃទៀត។
សេចក្តីជូនព័ត៌មានដដែល បានលើកឡើងថា នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល ប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃប្រទេសសមាជិកអាស៊ាន និងឥណ្ឌា នឹងអនុម័តសេចក្តីប្រកាសចក្ខុវិស័យនៃកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-ឥណ្ឌា។
សេចក្តីជូនព័ត៌មាន ក៏បានគូសបញ្ជាក់ថា ក្រៅពីនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន នឹងថ្លែងសុន្ទរកថាខ្លី ក្នុងពិធីស្វាគមន៍ការបញ្ចប់ការប្រណាំងរថយន្តអាស៊ាន-ឥណ្ឌា។ បន្ថែមពីនេះទៀត សម្តេចតេជោ ហ៊ុន សែន ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយលោកបណ្ឌិត ម៉ាន់ម៉ូហាន់ ស៊ីង នាយករដ្ឋមន្ត្រីឥណ្ឌា។
សូមរំលឹកថា ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ាន ទាំង ១០ ប្រទេស ដែលមានកម្ពុជា ជាប្រធានអាស៊ាន បានជួបប្រជុំកំពូល ជាមួយនឹងនាយករដ្ឋមន្ត្រីឥណ្ឌា ក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូល អាស៊ាន-ឥណ្ឌា លើកទី១០ នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ អំឡុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២។
ជាលទ្ធផលកិច្ចប្រជុំកំពូល អាស៊ាន-ឥណ្ឌា លើកទី១០ បានសម្រេចរួមមាន ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ាន-ឥណ្ឌា បានអបអរសាទរវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាព សម្រាប់អនុវត្តន៍ភាពជាដៃគូ អាស៊ាន-ឥណ្ឌា ដើម្បីសន្តិភាព វឌ្ឍនភាព និងវិបុលភាពរួមគ្នា ( ២០១០-២០១៥ ) និងបានគាំទ្រការរៀបចំកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ ២០ ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-ឥណ្ឌា ដែលគ្រោងប្រព្រឹត្តទៅនៅក្នុងខែធ្នូ ខាងមុខ នៅប្រទេសឥណ្ឌា។
ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ាន-ឥណ្ឌា ក៏បានវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់ក្រុមឥស្សរជនឆ្នើមអាស៊ាន-ឥណ្ឌា ដែលបានផ្តល់នូវអនុសាសន៍ និងស្នើឡើងវិធានការជាក់ស្តែង ដើម្បីពង្រឹងទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-ឥណ្ឌា ឲ្យកាន់តែស៊ីជម្រៅ និងឈានឡើងដល់កម្រិតខ្ពស់មួយទៀត។
ក្នុងនោះ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ាន-ឥណ្ឌា ក៏សង្ឃឹមថា ការចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម អាស៊ាន-ឥណ្ឌា សម្រាប់វិស័យសេវា និងវិនិយោគ នឹងត្រូវបានបញ្ចប់នៅក្នុងពេលឆាប់ៗខាងមុខនេះ។ យើងបានស្វាគមន៍ការគាំទ្ររបស់ឥណ្ឌា ក្នុងការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ាន តាមរយៈការបង្កើតឲ្យមាននូវការពិភាក្សា និងផ្លាស់ប្តូរយោបល់ជាប្រចាំរវាងមន្ត្រីអាស៊ាន និងឥណ្ឌា ក្នុងគោលដៅសម្របសម្រួល និងគាំទ្រការអភិវឌ្ឍផ្លូវហាយវ៉េ ដែលតភ្ជាប់ពីឥណ្ឌា មកបណ្តាប្រទេសអាស៊ានផងដែរ៕ S
ហ៊ានតែអើតក្បាលចូលប្រទេសឥណ្ឌា ទេ ។ តែមិនហ៊ានអើតក្បាលទៅញូយកឡើយ ។
Watch out! Hun Sen
The U.S. secret agent maybe waiting for arrest you in Indian.
Because you had crime war aginst your own people,and brutal
abuse the human rights in your country.
មិនបាច់មកវិញក៍បានដែរ។ ជាងប៉ះកង់ក៍គេអាចធ្វើបានដែរអាស្អីគេហៅថានាយករដ្ធមន្រ្តីស្អីគេនោះ!។