CCHR បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​អ្នក​សារ​ព័ត៌មាន និង​ស្ថានភាព​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) នៅ​ថ្ងៃ​នេះ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន​ចំពោះ​សុវត្ថិភាព​របស់​អ្នក​សារ​ព័ត៌មាន និង​ស្ថានភាព​សេរីភាព​សារ​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​មាន​សេចក្តី​រាយ​ការណ៍​ពី​ការ​ចាប់​ខ្លួន និង​ការ​យាយី​មក​លើ​អ្នក​សារ​ព័ត៌មាន​រួច​មក។

Wednesday 19 December 2012
The Free Press Magazine

លោក វិជ័យ អានន្ទ អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុអាស៊ីសេរីកំពុង ត្រូវជួយសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត

លោក វិជ័យ អានន្ទ អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុអាស៊ីសេរីកំពុង ត្រូវជួយសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត

ក្នុង​វិចារណកថា​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ចុះ​ថ្ងៃទី១៩ ខែ​ធ្នូ ឆ្នាំ​២០១២ ដោយ​យោង​ទៅ​តាម​របាយ​ការណ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី០៩ ខែ​ធ្នូ ឆ្នាំ​២០១២​បាន​ឲ្យ​ដឹង​ថា លោក តាំង ទ្រី អ្នក​យក​ព័ត៌មាន នៃ​កាសែត​ទស្សវត្ស​ថ្មី និង​ជា​សមាជិក​សមាគម​អ្នក​សារ​ព័ត៌មាន​ខ្មែរ​ប្រជាធិបតេយ្យ ត្រូវ​បាន​ចាប់​ខ្លួន​យោង​តាម​ដីកា​របស់​ព្រះរាជ​អាជ្ញា​ខេត្ត​ក្រចេះ​ពី​បទ​ជំរិត​ទារ​ប្រាក់ បន្ទាប់​ពី​លោក​បាន​រាយ​ការណ៍​ទៅ​មន្រ្តី​នគរបាល​ពី​បទ​កាប់​ឈើ​ខុស​ច្បាប់​ដែល​ធ្វើ​ឡើង​ដោយ​បុគ្គល​មាន​អំណាច។ មួយ​ថ្ងៃ​បន្ទាប់ គឺ​នៅ​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០១២ លោក វិជ័យ អានន្ទ អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ដែល​បាន​រាយ​ការណ៍​ពី​ករណី​ចាប់​ខ្លួន​លោក តាំង ទ្រី ត្រូវ​បាន​រក​ឃើញ​ថា សន្លប់​នៅ​លើ​ដង​ផ្លូវ​ភ្ជាប់​ពី​ខេត្ត​ក្រចេះ​ទៅ​ខេត្ត​ស្ទឹងត្រែង។ ដោយ​រឿង​រ៉ាវ​លម្អិត​ពាក់​ព័ន្ធ​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​មិន​ទាន់​ត្រូវ​បាន​បង្ហាញ​នៅ​ឡើយ​ទេ ខណៈ​លោក វិជ័យ អានន្ទ នៅ​មិន​ទាន់​ដឹង​ខ្លួន។

ពាក់​ព័ន្ធ​នឹង​ករណី​ទាំង​ពីរ​នេះ កញ្ញា សន រ៉ាមណា មន្រ្តី​សម្រប​សម្រួល​គម្រោង​សេរីភាព​បញ្ចេញ​មតិ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​និយាយ​ថា វា «ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង ហើយ​ខ្ញុំ​ចង់​ដឹង​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​រឿង​ទាំង​នេះ។ ដូច្នេះ​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​យ៉ាង​ពេញ​លេញ និង​សម​ស្រប​ចំពោះ​ករណី​ទាំង​ពីរ​នេះ»។

កញ្ញា រ៉ាមណា បន្ត​ថា «ខ្ញុំ​ក៏​សូម​យក​ឱកាស​នេះ​ដើម្បី​ជា​ការ​រំលឹក​ដល់​រដ្ឋាភិបាល និង​អាជ្ញាធរ​អំពី​ករណី​របស់​លោក ហង្ស សេរីឧត្តម ដែល​ជា​អ្នក​យក​ព័ត៌មាន​មួយ​រូប ត្រូវ​បាន​សម្លាប់​កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១២ ដែល​បច្ចុប្បន្ន​នៅ​មិន​ទាន់​មាន​ការ​រក​ឃើញ​អ្វី​ថ្មី​នៅ​ឡើយ​ទេ»។ កញ្ញា សន រ៉ាមណា បាន​សម្តែង​អារម្មណ៍​ថា «អ្នក​យក​ព័ត៌មាន គួរ​តែ​ទទួល​បាន​ការ​ការពារ​ច្រើន​ជាង​នេះ​ពី​រាជរដ្ឋាភិបាល ដោយ​សារ​តែ​ពួក​គេ គឺ​ជា​ប្រភព​ព័ត៌មាន​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ»។ «ប្រសិន​បើ​សេរីភាព​របស់​ពួក​គេ​ត្រូវ​បាន​គាប​សង្កត់ ដូច្នេះ​តើ​ពួក​គេ​នឹង​អាច​ធ្វើ​ការងារ​របស់​ពួក​គេ​ឲ្យ​បាន​សមរម្យ​ដោយ​របៀប​ណា?»៕

What Next?

Recent Articles

12 Responses to "CCHR បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​អ្នក​សារ​ព័ត៌មាន និង​ស្ថានភាព​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា"

  1. ខ្ញុំក៍មានអារម្មណ៍ដូច្នេះដែរ!

  2. កូនម្តាយ says:

    ប្រឆាំងរបបនេះមានតែស្លាប់ តើមានមនុស្សប៉ុន្មាននាក់ហ៊ានលះបង់ជីវិត។

  3. គំនិត says:

    កោតទ្រង់ធម្មកោហាទៅរួចថាលោកហ៊ុនសែនកិបកេងថវិការពីថ្លៃធ្វើម្ឈូសខ្មោច អញ្ចឹងតើបានលោកហ៊ុនសែនប្រមាថមើលងាយមិនខុសមែន។ ចាំឲ្យច្បាស់លោកហ៊ុនសែនគាត់មិនឃ្លានអាលុយធន់នេះទេ មានកន្លែងនិងរឿងច្រើនណាស់ដែលលោកហ៊ុនសែនស៊ីមិនអស់ផង ។ សព្វថ្ងៃនេះលុយគាត់និងគ្រួសារគាត់ ធនាគាស្រុកខ្មែរដាក់មិនអស់ផង ចុះពីស្តេចថៃមក ប្រហែលលោកហ៊ុនសែនលំដាប់ទី២ផងក៏មិនដឹង បើលាតត្រដាងវិញនោះ។

  4. kumrou says:

    ថ្វើល្អបានល្អ ទេវតានឹងជួយថែរក្សា!

  5. kumrou says:

    តើអ្នកស្គាល់ផ្លែក្រសាំងទេ?បើចង់ហូបផ្លែក្រសាំងទាល់តែកាប់/ពុះ រួចឆ្កៀលយកសាច់។​ពួកអ្នក​ដែលពូកែឆ្កឹះឆ្កៀលគឺបែបហ្នឹង។

  6. លោកម្ចាស់ប៉ាវ says:

    ពួកអាថោកទាបនេះរឿងអាក្រក់ៗវាម៉ៅយកទាំងអស់
    កុំឲ្យគេចាប់បានឲ្យសោះហ្ហែងបើមិនចឹងអាញ់ប្រាកដ
    ជាទៅសួរសុខទុកហ្ហែងដល់ពេទ្យមិនខានទេអា៎
    ពូកែណាស់ខាងធ្វើបាបអ្នកដែលគ្មានផុ្លូវតសូ៊ជាមួយ
    បើហ្ហែងខ្លាំងមែនមករកអាញ់មកអាងាប់តៃហោង

  7. ​small voice says:

    គ្មានសង្ឃឹមថារកឃើញទេ មើលតែ ឈូក បណ្ឌិត ទៅដឹងហើយ។បើចង់រកវាទាល់តែមានរដ្ឋាភិបាលថ្មី បើនៅតែពួកនេះងាប់ពីរតំណរទៀតក៏រកមិនឃើញដែរ។

  8. ​អន្លង់វិល(បាត់ដំបង) says:

    បើគេចង់រកដូចរឿងម្សៅTNT ធ្វើឲ្យផ្ទុះនៅស្ទូបមិត្តភាពខ្មែរ,លាវនឹងយួន នឹង រឿងលោក ម៉ម សុណង់ដូ ចាប់បានភ្លាម។ចំពោះរឿងបោកគ្រាប់បែក,សម្លាប់ លោក ជា វិជ្ចា ,លោក ឈុត វុទ្ធី ។ល។កុំសង្ឃឹមថារកឃើញឲ្យសោះ។

  9. ក្មេងវត្ត says:

    ពួកអ្នកដឹកនាំអាយ៉ងយួនគុម្មុយនិស្តផ្ដាច់ការសព្វថ្ងៃ សមតែគេប្ដឹងទៅអង្ការអន្តរជាតិ ICC ពីបទ
    ឧក្រឹតកម្មប្រឆាំងនិងមនុស្សជាតិណាស់ ដោយការឆ្លុះបញ្ចាំងពីទង្វជាក់ស្ដែងពីសំណាក់ពួកនេះ
    អ្នកការសែតគឺជាឆ្អឹងទទឹងករបស់ពួកពុករលួយលក់ជាតិ,ក្បត់ជាតិ,ក្បត់សាសនា,ដូច្នេះអ្នកការសែតត្រូវប្រឈមនិងគ្រោះថ្នាក់ជាប្រចាំនៅស្រុកខ្មែរ,កុំថាឡើយសើបអង្កេតរកមុខអ្នក
    ដៃដល់ ទោះជាពួកនេះបើកទ្រូងចំហរបង្ហាញ មិនដឹងធ្វើអីពួកនេះផង ដូចអាឈូកបណ្ឌិតជាដើម
    ធ្វើក្ដអីវា។

  10. ចៅតា says:

    ការ​សម្រេច​លើកលែង​ចោទ​ប្រកាន់ ឈូក បណ្ឌិត គឺ​បង្ហាញ​ឲ្យដឹងថា
    អ្នករដ្ឌការទូទៅទាំងអស់ តាំងពីថ្នាក់ទាបរហូតដល់នាយករដ្ឌមន្ត្រី ក្នុងប្រទេស
    ហ្នឹង មិនគូឲ្យគោរពកោតខ្លាចទេ សុទ្ធតែអន់ ថោកទាបណាស់ សមជាប្រទេស
    ដែលនៅក្រោមអណានិគមយួនមែនទែន ដូច្នេះអ្នកធំទាំងនោះ គួតែឈប់ឡូយ
    ទៅ សុទ្ធតែថោក ខ្ញុំខ្ពើមណាស់លោកអើយ
    ខ្ញុំឈឺចាប់ណាស់ ដែល​កើតមកជាខ្មែរ

    ប្រទេសអត់ច្បាប់ហ្នឹង នឹងឋិតនៅក្នុងសហពន្ឌ័ឥណ្ឌូចិន នៅពេលខាងមុខមិនយូរ
    មុនការកំណត់ទៅទៀត​​ នៃបណ្តាំរបស់លោកអ៊ុំ ហូ​ជីមិញ
    ពេលនោះ កូនចៅយើង បានប្រើ ភាសាវៀតណាមជាផ្លូវការ​ហើយ
    សមមុខណាស់ អាកញ្ជះគេ ទាំងអស់គ្នា

  11. cheath says:

    សេចក្តីអំពាវនាវ
    *************

    សុំអំពាវនាវអោយកម្មករ នៅរោងចក្រ PUMA ក្រុងបាវ៉ិតទាំងអស់ ក្រោយពេលរោងចក្រ PUMAបិទទ្វារ សូមមកបើកប្រាក់ខែជាអចិន្ត្រៃយ៏ រាល់ដំណាច់ខែ នៃឆ្នាំនិមួយៗ
    នៅផ្ទះអា អ៊ូ វីរះ ប្រធានមជ្ឃមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR រៀងរាល់ខែ កុំបីខាន
    ចំពោះ អ្នកមិនមកបើក និងមិនទទួលខុសត្រូវក្នុងការបាត់បង់ប្រាក់ខែឡើយ ៕

  12. . says:

    តើចរិតស្អីហ្នឹងអាមេចោរ? ផ្លូវដែលត្រូវដើរសំរាប់ឯងគឺផ្លូវដ៏កង្វក់នេះឬ?