ភ្នំពេញ: ខាន់ សុឃីម បានធ្វើឲ្យមានការភ្ញាក់ផ្អើលមួយ នៅពេលដែលនាងបានស្លៀកពាក់ របៀបឥណ្ឌា នៅក្នុងពិធីជប់លៀងមង្គលការកន្លងមក។ នាងមានចេតនាចង់ឲ្យមានការប្លែក ប៉ុន្តែប្រជាជន និងមន្ត្រីបានចាត់ទុកថា នោះជាការចាកឆ្ងាយហួសពីប្រពៃណីខ្មែរ។
ថ្ងៃទី 21 ធ្នូ 2012, ម៉ោង 03:50:PM
ដោយ: វឿន សាវុធ
CEN
ធារ៉ា អាយុ ២២ឆ្នាំ បាននិយាយថា ខាត់ សុឃីម មិនគួរស្លៀកពាក់បែបឡើយ។ គាត់គួរតែស្លៀកពាក់តាមប្រពៃណីខ្មែរ ពីព្រោះពិធីមង្គលការ នោះ ធើ្វតាមប្រពៃណីខ្មែរយើង។
ចំណែកយុវជនបញ្ញានិយាយថា នេះប្រហែលជាគាត់ចង់ល្បី ទើបគាត់ខំប្រឹងរកអ្វីដែលប្លែក និង ទាក់ទាញ ដោយមិនបានគិតអំពីការប៉ះពាល់ដល់ប្រពៃណី។
អ្នកចម្រៀង ខាត់ សុឃីម បាន បង្ហាញអារម្មណ៍សោកស្តាយ ដែលបានធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្តមហាជន ដែលធ្លាប់បានគាំទ្រអ្នកនាង ព្រោះតែការតុបតែងខ្លួន និងស្លៀកពាក់តាមលំនាំឥណ្ឌា នៅក្នុងពិធីជប់លៀងពេលល្ងាច ដើម្បីអបអរបញ្ចប់ពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។
មង្គលការរបស់នាង បានធ្វើឡើងចំថ្ងៃទី១២ ខែ១២ ឆ្នាំ២០១២ ដែលគេគិតថាជាថ្ងៃល្អមួយ៕

ចេះទាល់តែបែកឆ្វេង។
crazy ………………………… lost her mind