ប្រជានេសាទ​ជាង ២០០​នាក់​តវ៉ា​ចំពោះ​ការ​ចាប់​នេសាទ​ពួក​គាត់

ប្រជាពលរដ្ឋជិត ២០០​នាក់​ដែល​ប្រកប​មុខ​របរនេសាទ​ក្នុង​សង្កាត់​ស្វាយ​ប៉ាកនៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បាន​នាំគ្នា​តវ៉ា​ជំទាស់​ជាមួយ​មន្ត្រី​ជល​ផល​ដែល​ចាប់​រឹប​អូស​យក​ទូក​នេសាទរ​បស់​ពួក​គាត់។

Monday, 24 December 2012
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ ប៉ុស្តិ៍

ប្រជានេសាទដែលរកស៊ីជាលក្ខណៈគ្រួសារតាមដងទន្លេ។ រូបថតហុង មិនា

ប្រជានេសាទដែលរកស៊ីជាលក្ខណៈគ្រួសារតាមដងទន្លេ។ រូបថតហុង មិនា

ប្រជានេសាទ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ជល​ផល​បាន​ចាប់​ទូក​របស់​ពួក​គាត់ កាល​ពី​ម៉ោង​៦ព្រឹក ថ្ងៃ​ចន្ទ​នេះ​នៅ​ពេល​ពួក​គាត់​កំពុង​នេសាទ​នៅលើ​ដង​ទន្លេ។

ប្រជាពលរដ្ឋ​នោះ​បាន​បន្ត​ថា ពួកគាត់​គ្រាន់​តែ​ប្រកប​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ ហើយ​គ្មាន​ឧបករណ៍​ណា​ខុស​ច្បាប់​ឡើយ។ គាត់​បញ្ជាក់​ថា ពួក​គាត់​បាន​បង់​ថ្លៃ​សេវា​ខ្លះ​ជូន​មន្ត្រី​ជល​ផល ក្នុង​មួយ​ទូក​ចាប់​ពី ២០​ម៊ឺន​រៀល ដល់​៥០​ម៊ឺន​រៀល​ឯណោះ។

សូមបញ្ជាក់ថា មន្ត្រី​ជលផល​បាន​ចាប់​ទូក​នេសាទ​នោះ ចំនួន​៥០​ទូក ដែល​ជា​របស់​ប្រជានេសាទ​មក​ពី​ច្រាំង​ចំរេះ​២, កោះធំ, ស្អាង, ព្រែកតូច, ព្រែកប្រា។

លោក​សុង ហុង អធិការ​ដ្ឋាន​រដ្ឋបាល​ជល​ផល​ចតុមុខ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ព្រឹក​ថ្ងៃ​នេះ​ថា​ លោក​កំពុង​ជាប់​ប្រជុំ​ដោះ​ស្រាយ​ចំពោះ​បញ្ហា​នេះ។

What Next?

Recent Articles

2 Responses to "ប្រជានេសាទ​ជាង ២០០​នាក់​តវ៉ា​ចំពោះ​ការ​ចាប់​នេសាទ​ពួក​គាត់"

  1. អន្លង់វិល(បាត់ដំបង) says:

    បច្ចុប្បន្ននេះនៅប្រទេសកម្ពុជាទាំង​ ផោម ចំទាំង(ឱម យិនទៀង)នឹង ផៃ ស៊ីផោម បាននិយាយថា នៅប្រទេសកម្ពុជាមានសិទ្ធិសេរីភាពពេញលេញ តែទាស់ត្រង់ពេលនិយាយស្តី​នឹងការ​បញ្ចេញមត្តិ​ច្រើនតែសុំមិនបញ្ចេញឈ្មោះ។គួរឲ្យឆ្ងល់ដែរ ជំនាន់ខ្មោចល្បង ពត ពុំសូវមានអ្នកទោស​ទេព្រោះ​គាត់សម្លាប់អស់ៗ តែសម័យល្បង សែន មិនសូវសម្លាប់តែអ្នកទោស ស្ទើររកគុកញាត់គ្មាន។​ប្រហែលអាបងធំមិនសូវប្រសប់ សល់អាមួយនេះពៅគេហើយ បានជាវាចេះស៊ីផងចេះ​លួចផងគ្រាន់​ជាងអា​បងធំបន្តិច ការពិតវាចេញមកពីផ្ទៃតែមួយទេ គ្រាន់តែអាមួយសម្លាប់អាមួយដាក់គុក​។បើចង់​តវ៉ាឲ្យតែដុល្លាទៅវាចប់បាត់ហើយ ចង់យកទាំងត្រីពងទៀតក៏មិនអីដែរ។

  2. អ្នកលេង says:

    December 24, 2012 at 3:01 pm កម្មខ្មែរ”

    ១ ខ្មែរយើងអើយមិនគួរអភ័ព្វ មានធនមានទ្រព្យច្រើនណាស់ដែរ

    ទាំងទឹកទាំងគោគសំបូររ៉ែ មានទាំងដីស្រែព្រៃឈើក្រាស់ ។

    ២ សម្បត្តិវប្បធ៍មមានច្រើនណាស់ ពាសពេញដេរដាសគ្រប់កន្លែង

    ទឹកចិត្តក៏ល្អខុសពីសាសន៏ផ្សេង ប្រពៃក្រៃលែងគ្មានក្រលាស់។

    ៣ តែនឹកហួសចិត្តសែនអាម៉ាស់ កម្មអើយសែនក្រាស់ឥតស្រាកស្រាន្ត

    គ្មានមេដឹកនាំណាចិត្តបាន មានតែសមាន្យចិត្តទុរយស ។

    ៤ បើកាន់អំណាចបានកិត្តិយស តែមិនសាងឈ្មោះល្អប្រពៃ

    អួតអាងតំកើងរិទ្ធពេកក្រៃ កាត់ទឹកកាត់ដីដើម្បីយស ។

    ៥ ល្ងង់សោះធ្វើខ្លួនអ្នកចេះហួស ថាអែងខ្ពង់ខ្ពស់គ្មានអ្នកស្មើរ

    ចូលចិត្តបណ្ឌិតពាក្យបញ្ចើរ បញ្ចើចសរសើរ ទាំងបំពាន ។

    ៦ ច្បាមយកអំនាចដោយស្រេកឃ្លាន គ្មានចេះខ្មាស់អៀនសែនអប្រិយ៏

    ទោះត្រូវធ្លាក់ចុះនរកលោកីយ៏ ក៏វាធ្វើហីមិនខ្ចីខ្វល់ ។

    ៧ ទោះត្រូវលក់ខ្ទេចលក់គ្មានសល់ លក់ដល់ជាតិទៀតក៏មិនថ្វី

    អោយតែខ្លួនអញបានធ្វើថី ទោះអោយធ្វើស្អីក៏ព្រមដែរ ។

    ៨ ពិតមែនតែអញជាជាតិខ្មែរ តែស្ម័គ្រធ្វើឆ្កែធ្វើខ្ញុំគេ

    ត្រូវជាតិត្រូវរាស្រ្តដៀលត្មិះជេរ មិនឈឺក្បាលទេធ្វើមុខក្រាស់។

    ៩ បើអ្នកណាមួយហ៊ានផ្តេសផ្តាស អញនឺងព្រលះគ្មានសំចៃ

    ដាក់គុគច្រវាក់ឬប្រល័យ អញគ្មានសំចៃអាណិតឡើយ ។

    ១០​ឥឡូវស្រុកខ្មែរគឺអញហើយ ជាអ្នកក្តាប់ត្រើយជោគវាសនា

    ទោះបីជារាស្រ្តឬក្សត្រា កុំចង់តវ៉ានឹងអញអី ។

    ១១ អញចង់អោយឈរឬដេកដី អញចង់អោយឆីឬបង្អត់

    ទោះបីជាផ្អែមអញថាចត់ ពួកអាកំសត់ត្រូវធ្វើតាម។

    ១២ បើហ៊ានប្រឆាំងនឹងដឹងភ្លាម ត្រូវនៅអោយស្ងៀមបើចង់រស់

    មិនដូច្នេះទេពួកអាងោះ សូម្បីតែឈ្មោះក៏សូន្យដែរ ។

    ១៣ អញខ្ពស់ត្រដែតដួចដួងខែ ពាសពេញស្រុកខ្មែរណាមិនល្បី

    អំណាចអញសែនខ្លាំងក្លាក្រៃ អញចង់ធ្វើអីស្រេចក្បាលអញ។

    ១៤អញចងក្លើសៀមជាសំលាញ់ អញសុខចិត្តចាញ់អំណាចយួន

    ព្រោះបង្រៀនអញអោយចេះក្បួន បុណ្យសក្តិមាំមួនបានសព្វថ្ងៃ ។

    ១៥ អញអោយយួនចូលកក្រើកដី រស់ដោយសេរីតាមចិត្តចុះ

    ព្រោះវាជាភ្នែកជាច្រមុះ ពេលបោះឆ្នោតនោះអញនឹងឈ្នះ ។

    ១៦ អញអោយគេដេញរុះរើផ្ទះ រើអោយស្រលះគ្មានសល់អី

    ជំលៀសមនុស្សដែលក្រក្រី អោយនៅក្នុងព្រៃក្នុងបន្លា ។

    ១៧ យកដីពួកវាចុះកង់ត្រា យកលុយដុល្លាចែកគ្នាឆី

    ធ្វើមានធ្វើបានជាសេដ្ធី ញាតិប្រុសស្រីអញរស់ស្កប់ស្កល់ ។

    ១៨ គឺអញព្រមស្គាល់ដីកោះត្រល់ ថាជាសំណល់របស់យួន

    អញមិនខ្វល់ទេរឿងពាក់ដួន ក្លាយជាសាសន៏យួនក៏ក្លាយទៅ ។

    ១៩ អញមិនខ្វល់ទេរឿងអាស្រូវ ធ្វើប្រឡាយផ្លូវខ្ជីបុលគេ

    ពាន់លានដុល្លាអញស៊ីញេ អ្នកដែលសងទេគឺរាស្រ្តខ្មែរ ។

    ២០ ប្រឹងកាប់ប្រឹងគាស់រាស់ដីស្រែ ដីដែលទំនេរធ្វើគ្មានសល់

    តែគួរអាសូរពេលបានផល បានផ្តល់មកវិញនៅទឹកភ្នែក ។

    ២១ ឈ្មួញអោយតំលៃថោកពន់ពែក ទួញយំសង្វែករែករិះគិត

    ជំពាក់ប្រាក់គេដល់កំរិត តើសំរេចចិត្តធ្វើយ៉ាងណា ។

    ២២ បង្ខំលក់ចេញទាំងសោកា ដើម្បីបង់ការប្រាក់ខ្ចីគេ

    នៅសល់តែបាតដៃទទេរ តើគួរត្រូវជេរទៅអ្នកណា ។

    ២៣ នេះហើយសង្គមសែនបាតផ្សា មន្រ្តីរាជការពុករលួយ

    ខំប្រឹងកាយបូមដោយគ្មានព្រួយ ដោយអាងខ្នងជួយមិនចេះខ្លាច ។

    ២៥ កម្មខ្មែរអើយកម្មសែនកំណាច ក្រុមពួកបីសាចគ្មានអាណិត

    តើថ្ងៃណាទៅបានសុខពិត ? មេត្តាជួយគិតគ្នាផងទៅ ។

    ២៧ សូមក្រោកឈរឡើងដើរផ្លូវ តំរង់តំរូវទាំងអស់គ្នា

    កំចាត់ចោលចេញពួកចិត្តមារ ទើបជាតិប្រជាបានស្កាល់សុខ ។

    ចប់ដោយបរិបូរណ៏