ស្វាយរៀង: ក្រោយពេលដែលលោកស្រីម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានអញ្ជើញមកចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅស្រុករមាសហែក កាលពីពេលកន្លងទៅថ្មីនេះ ក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោ និងមន្ត្រីសុរិយោធីខេត្តស្វាយរៀង បានបន្តចុះបំពេញសាលាបត្រចំនួន៩២០ក្បាលដី មាន២៩៦គ្រួសារ វាស់វែងក្បាលដីចំនួន៦៣០ក្បាលដី បំពេញទម្រង់ចំនួន១១២២ក្បាលដី បញ្ជូលក្នុងសម្រង់បញ្ជីឈ្មោះចំនួន៥៥២ក្បាលដីហើយបច្ចុប្បន្ននេះ ទាំងក្រុមនិស្សិត និងមន្ត្រីសុរិយោដីខេត្ត កំពុងត្រួសត្រាយធ្វើផ្លូវមេ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅកាន់ដីរបស់ខ្លួននៅលើដី១៥០០,៥ហិកតា ដែលសម្តេចនាយករដ្ឋមន្ត្រី បានកាត់ពីក្រុមហ៊ុន អានម៉ាឌី ឲ្យមកប្រជាពលរដ្ឋវិញ។
ថ្ងៃទី 24 ធ្នូ 2012
ដោយ: ចន្រ្ទា
CEN

លោកវរសេនីយ៍ទោ អ៊ឹង សុងយូ និងលោកវេសេនីយ៍ទោ ប៉ាង ឡេង ព្រមទាំងសហការី បានយកអំណោយទៅប្រគល់ជូនដល់ក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោ ដែលកំពុងធ្វើសកម្មភាពចុះជួយវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនៅស្រុករមាសហែក
សូមបញ្ជាក់ថា ខេត្តស្វាយរៀងមានមានផ្ទៃដីដែលត្រូវវាស់វែងមានចំនួន១២២៦០ហិកតាតាមផែនការគឹនៅស្រុករមាសហែកចំនួន៩ឃុំ ស្មើនឹង៥៦ភូមិមានប្រជាពលរដ្ឋចំនួន៦៣៨៤គ្រួសារ ជាលទ្ធផលរហូតមកដល់ពេលនេះសម្រេចបាន ប្រកាសតំបន់វិនិច្ឆ័យចំនួន៣ឃុំ បំពេញសាលាកបត្រចំនួន៣៧៤៣ក្បាលដី កាត់ក្នុងសម្រង់បញ្ជីឈ្មោះម្ចាស់ដីចំនួន៣២២៥ក្បាលដីចំនួនគ្រួសារផ្ទៀងផ្ទាត់រួច១៩៩២ក្បាលដី វាស់ក្បាលដីបានចំនួន៣៧៧៨ក្បាលដី គូសក្បាលដី(ប្លង់សុរិយោដី)ចំនួន៣១១០ក្បាលដីទំហំសរុបនៃក្បាលដីចំនួន២០៨៥,៥៤ហិកតា បំពេញទម្រង់បែបបទបានចំនួន៣២៤២ក្បាលដី។
ជាមួយនឹងកិច្ចការនេះដែរ អំណោយជាសម្ភារៈគ្រឿងឧបភោគបរិភោគរួមនឹងថវិកា ដែលជាអំណោយរបស់លោកនាយឧត្តមសេនីយ៍នេត សារឿន អគ្គស្នងការនគរបាលជាតិ ត្រូវបានលោកវរសេនីយ៍ទោ អ៊ឹង សុងយូ នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងលោកវេសេនីយ៍ទោ ប៉ាង ឡេង នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ព្រមទាំងសហការី បានយកទៅប្រគល់ជូនដល់ក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោ ដែលកំពុងធ្វើសកម្មភាពចុះជួយវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនៅស្រុករមាសហែក ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី២៣ខែធ្នូឆ្នាំ២០១២។
លោកវរសេនីយ៍ទោ អ៊ឹង សុងយូ បានឲ្យដឹងថា អំណោយដែលត្រូវជូនដល់ក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោ នាពេលនេះ មានសម្ភារៈ និងគ្រឿងឧបភោគ នំប៉័ង៦០០ដើម ទឹកបរិសុទ្ធចំនួន៣៤០យួរ មីចំនួន១៥កេសធំ និង៥៨កេសតូច ត្រីខចំនួន១០កេស ក្រម៉ាបង់កចំនួន១២០ក្រម៉ា ថ្នាំដុសធ្មេញនិងច្រាសចំនួន១២០ កាហ្វេ២គីឡូក្រាម និងថវិកាចំនួន២លានរៀល។
លោកវរសេនីយ៍ទោ អ៊ឹង សុងយូ បានឲ្យដឹងទៀតថា ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍នេត សារឿន មន្ត្រីប្រចាំការនៅប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងព្រៃវល្លិ៍ ព្រមទាំងមន្ត្រីដែលបំរើការងារនៅទីនោះ ក៏បានអំណោយមកជូនក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោ ចំនួន៣៦នាក់ ស្រី១០នាក់ ចែកចេញជា៣ក្រុម គឺក្រុមទី១២៧ , ១២៨ និង១២៩ ដែលកំពុងអនុវត្តនូវបទបញ្ជាលេខ០១បប របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមគោលនយោបាយចាស់សកម្មភាពថ្មី ក្នុងការវាស់វែងដីធ្លី ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិស្រប់ច្បាប់ ជូនប្រជាពលរដ្ឋស្រុករមាសហែក ខេត្តស្វាយរៀង៕


ព្ញសូរថាយុវជនស៌្មគ្រចិត្តតេជោភាគខ្លះចេះគួស,កេះកៀវរាស្រ្តរកសំណូកហើយ បើគ្មានលុយអោយអត់វាស់អោយ។
ហឺ!រៀនចេះបានឆាប់ណាស់ហ្ន!គ្រូតេជោលោកពូកែបង្រៀនសឹស្យមែន។