កំពង់ចាម: ប្រជាពលរដ្ឋជាអ្នកដាំដំឡូងមី បានប្រទះឃើញកាំភ្លើងសម័យបុរាណចំនួន ពីរ ដើម ដែលផលិតឡើងពីលោហៈ ជាស្ពាន់លាយជាមួយដែក ដែលមានអាយុកាលពីចន្លោះសតវត្សរ៍ទី១៥-១៦ របស់ប្រទេសព័រទុហ្គាល និងមានចរិតជាភាសាបាលីរបស់ខ្មែរ នៅលើតួកាំភ្លើងនោះ។ កាំភ្លើងសម័យបុរាណនេះ ត្រូវបានគេរកឃើញតាំងពីដើមខែធ្នូ ឆ្នាំ២០១២ កន្លងមកនេះ។
ថ្ងៃទី 24 ធ្នូ 2012, ម៉ោង 05:45:PM
ដោយ: កងមាស
CEN

ប្រជាពលរដ្ឋស្រុកមេមត់ ប្រទះកាំភ្លើងបុរាណចំនួន ពីរ ដើម ផលិតនៅចន្លោះសតវត្សរ៍ទី១៥-១៦ មានទម្ងន់សរុបជាងមួយហាប ក្នុងចម្ការក្បែរវត្តឈូក ឃុំកំពាន់។
បច្ចុប្បន្នកាំភ្លើងបុរាណទាំងពីរដើមខាងលើ កំពុងរក្សាទុកនៅផ្ទះលោកទេព សុភារៈ ប្រធានមូលដ្ឋានចម្ការកៅស៊ូមេមត់-កន្ទ្រោយ ស្ថិតក្នុងភូមិម៉ាស៊ីនទឹក ឃុំមេមត់ ស្រុកមេមត់ ខេត្តកំពង់ចាម ដើម្បីរង់ចាំខាងជំនាញទៅទទួលយក។
លោក ទេព សុភារៈ បានប្រាប់គេហទំព័រ CEN កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១២ ថា កាំភ្លើងបុរាណពីរដើមនេះ គឺប្រជាពលរដ្ឋជាអ្នកដាំដំឡូងមីឈូក ឃុំកំពាន់ ស្រុកមេមត់ បានប្រទះឃើញនៅក្នុងចម្ការកប់ដីជម្រៅប្រហែល មួយ ម៉ែត្រ គឺនៅក្បែរវត្តបុរាណមួយ ចម្ងាយពីទីរួមស្រុកនេះប្រមាណជិត ២០ គីឡូម៉ែត្រ ប៉ុន្តែលោកនៅមិនទាន់បានទៅពិនិត្យរណ្តៅដែលអ្នកស្រុកជីកបាននោះទេ។
លោកប្រធានមូលដ្ឋានបានឲ្យដឹងទៀតថា បច្ចុប្បន្នលោកកំពុងរង់ចាំលោក ហ៊ុន ម៉ាណែត និងខាងជំនាញបេតិកភណ្ឌមកទទួលយក ដើម្បីរក្សាទុកនៅសារមន្ទីរជាតិប៉ុន្តែកន្លងមកខាងអាជ្ញាធរ និងខាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បានចុះមកពិនិត្យមួយជំហានហើយ។
លោក យិន វ៉ាន់ធឿន ប្រធានការិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ចាម បានឲ្យដឹងថា កាំភ្លើងបុរាណពីរដើម ដែលពលរដ្ឋបានរកឃើញនោះ គឺមួយដើមមានទម្ងន់ ៣៩ គីឡូក្រាម ប្រវែង ១,៥ ម៉ែត្រ និងមុខកាត់កាណុង ១ ដេស៊ីម៉ែត្រ។ ចំណែក មួយ ដើមទៀតមានទម្ងន់ ៣១ គីឡូក្រាម ប្រវែង ១,៣ ម៉ែត្រ និង មុខកាត់កាណុង ០,៩០ ដេស៊ីម៉ែត្រ។
លោកប្រធានការិយាល័យ បានឲ្យដឹងទៀតថា អាវុធបុរាណទាំង ពីរ ដើមនេះមានចរិតជាអក្សរបាលីរបស់ខ្មែរ លើតួរបស់វា (កាំភ្លើង) ដែលផលិតឡើងលោ ហធាតុ ដែកលាយជាស្ពាន់នាសម័យចន្លោះសតវត្សរ៍ទី១៥-១៦ ទំនងបុព្វបុរសយើងបានកំម៉ង់ទិញពីប្រទេសព័រទុយហ្គាល កាលសម័យនោះ៕
បោះបង់ចោលកាំភ្លើង ដែលផ្លោងចាញ់ក្នុងសមរភូមិ…
មានការអភិវឌ្ឍន៍តិចតួច updateតិចតួចចឹងម៉េចឈ្នះគេ??
កាំភ្លើងនេះពេលបាក់ទ័ព្វ គេត្រ្វវទម្លាក់ចោល ឬកប់ចោល រត់យកតែខ្លួនសិន អេស
ព្រោះថាវាធ្ងន់ណាស់ ហើយបាញ់កយីតដែរ ញាត់មសៀវម្តងៗ១០នាទី បាញ់បានតែជ្រូកព្រៃប៉ុណោះ អេស!!
កាំភ្លើងបុរាណនេះ ផលិតឡើងដើម្បីទុកបាញ់ បំបែកក្បាលជនទុច្ចរិត ដូចជាអាឆ្កែព៌ណខៀវ JML,តែប៉ុណ្ណោះ។
http://www.khmercity.net/xn/detail/1757607:Topic:2585544?xg_source=activity
These priceless artifacts should be kept at the national museum instead of turning them in to the hands of corrupted officials…
The alloy in the making of these matchlock guns is bronx, the combination of tin and copper, not iron. The bronx metal can withstand harsh weather and corrosion for a long period of times.
កាំភ្លើងនេះ មុននឹងបាញ់ ត្រូវប្រាប់អោយសត្រូវឈប់សិនកុំទាន់អាលទៅណា អញសុំបាញ់មួយសិន។