លោក​ ចាន់ សុវ៉េត ​ចូល​តុលាការ​ថ្ងៃ​នេះ ​ដើម្បី​បញ្ជាក់​ភាព​ស្អាតស្អំ

ភ្នំពេញៈ មិន​ដល់​២៤​ម៉ោង​មុន​ការ​ចូល​បង្ហាញ​ខ្លួន​តាម​កាល​កំណត់​នៅ​សាលា ដំបូង​រាជធានី​នៅ​ថ្ងៃ​នេះ​សម្រាប់​ការ​សាក​សួរ​ពាក់ព័ន្ធ​នឹង​ការ​ ចោទ​ប្រកាន់​បទ​ផ្តល់​ជំនួយ​ដល់​មេ​ក្រុម​តំបន់​អបគមន៍​ខេត្ត ក្រចេះ​ លោក ចាន់ សុវ៉េត មន្រ្តី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក បាន​ថ្លែង​ថា លោក​មាន​ជំនឿ​ថា លោក​នឹង​អាច​ដើរ​ចេញ​មក​វិញ​នៅ​រសៀ​ល​នេះ​ដោយ​គ្មាន​ការ​ចាប់​ខ្លួន​។

Monday, 24 December 2012
Abby Seiff​
ភ្នំពេញ ប៉ុស្តិ៍

លោក ចាន់ សុវ៉េត​​​ (ឆ្វេង) នាពេលកន្លង​មក។ លោក នឹង​ចូល​តុលាការ​នៅ​ថ្ងៃ​នេះ។ រូបថត ម៉ៃ​ ទិត្យ​ថារ៉ា

លោក ចាន់ សុវ៉េត​​​ (ឆ្វេង) នាពេលកន្លង​មក។ លោក នឹង​ចូល​តុលាការ​នៅ​ថ្ងៃ​នេះ។ រូបថត ម៉ៃ​ ទិត្យ​ថារ៉ា

លោក បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាល​ពី​ម្សិលមិញ​ថា៖ «ខ្ញុំ​គ្មាន​កំហុស​។ ខ្ញុំ​មិន​ដែល​ប្រព្រឹត្ត​អ្វី​ខុស​ទេ»។ «​ខ្ញុំ​គិត​ថា តុលាការ​នឹង​មិន​យក​ខ្ញុំ​ទៅ​ដាក់​ពន្ធនាគារ​ទេ​ ពីព្រោះ​មិន​មាន​ភស្តុតាង​គ្រប់​គ្រាន់»។

បើ​យោង​តាម​មេធាវី​លោក សុវ៉េត លោក សម សុខអឿន បាន​ឲ្យ​ដឹង​ថា លោក ចាន់ សុវ៉េត ត្រូវ​បាន​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​ជំនួយ​ដល់​លោក ម៉ា ឆាង​ដែល​ជា​បុរស​ម្នាក់​ក្នុង​ចំណោម​បុរស​៥​នាក់ ដែល​រដ្ឋាភិបាល​និយាយ​ថា ជា​មេ​គំនិត​ចលនា​តំបន់​អបគមន៍​ក្នុង​ភូមិ​ប្រមា។ កម្លាំង​ប្រដាប់​អាវុធ​បាន​ចុះ​ទៅ​បង្ក្រាប​ចលនា​នេះ ដោយ​ក្នុង​នោះ​បាន​បាញ់​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​ស្លាប់ និង​បាន​បណ្តេញ​ប្រជាជន​ជាច្រើន​នាក់​ចេញ​ពី​តំបន់​ដែល​មាន​ជម្លោះ​ ជាមួយ​នឹង​ក្រុមហ៊ុន​កៅស៊ូ​ឈ្មោះ Casotim ​ហើយ​មួយ​ថ្ងៃ​បន្ទាប់​ពី​នោះ មន្រ្តី​អាជ្ញាធរ​បាន​ហៅ លោក ឆាង និង​បុរស​បួន​នាក់​ទៀត​ថា ជា​មេ​ក្រុម​ចលនា​តំបន់​អបគមន៍។

លោក សុខអឿន បាន​ហៅ ការ​ចោទ​ប្រកាន់​បទ​«​ផ្តល់​ជំនួយ​»​នេះ​ថា មិន​ត្រឹម​ត្រូវ​ទាំង​ស្រុង ​ហើយ​លោក​បាន​​បញ្ជា​ក់​ពី​ភាព​មាន​​វិជ្ជាជីវៈ​របស់​មន្រ្តី​ស៊ើប អង្កេត​រូប​នេះ​ និង​បទ​ពិសោធ​ការងារ​ជាច្រើន​ឆ្នាំ​របស់​លោក​នៅ​ក្នុង​វិស័យ​សិទ្ធិ មនុស្ស​។ លោក​បាន​បន្ថែម​ថា​៖ «ប្រសិន​បើ​តុលាការ​ឯករាជ្យ ប្រសិន​បើ​តុលាការ​គោរព​តាម​វិធាន​ច្បាប់ លោក ចាន់ សុវ៉េត នឹង​ត្រូវ​បាន​ដោះ​លែង​ពីបទ​ចោទ​ប្រកាន់​នោះ»។

ករណី​ចោទ​ ប្រកាន់​នេះ​ត្រូវ​បាន​គេ​រិះគន់​ថា​មាន​ភាព​មិន​ប្រក្រតី​មួយ ចំនួន។ ​ដោយ​ត្រូវ​បាន​ចោទ​ប្រកាន់​កាលពី​ដើម​ខែ​សីហា​លោក ចាន់ សុវ៉េត និង​មេធាវី​ការពារ​របស់​លោក​បាន​ទទួល​ព័ត៌មាន​អំពី​សំណុំ​ រឿង​នេះ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ពេល​លោក​ត្រូវ​ចូល​បំភ្លឺ ហើយ​ទន្ទឹម​នោះ​ផង​ដែរ ក្រុម​សិទ្ធិ​មនុស្ស​នានា​បាន​លើក​ឡើង​អំពី​ក្តី​បារម្ភ​ពាក់ព័ន្ធ នឹង​បញ្ហា​នយោបាយ​ចំពោះ​ករណី​នេះ។ ​បទ​ចោទ​ប្រកាន់​នេះ​ធ្វើ​ឡើង​គ្រាន់​តែ​ពីរ​ថ្ងៃ​បន្ទាប់​ពី​លោក នាយក​រដ្ឋ​មន្រ្តី ថ្លែង​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ចោទ​ប្រកាន់​មន្រ្តី​អង្គការ​ក្រៅ​ រដ្ឋាភិបាល​ម្នាក់​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា​បាន​ជួយ​ឲ្យ​មាន​ការ​រត់​គេច ​ខ្លួន​ដល់​មេ​ដឹក​នាំ ដែល​រដ្ឋាភិបាល​ថា បាន​បង្កើត​តំបន់​អបគមន៍​នោះ។

កាល​ពី​ដើម​ឆ្នាំ​លោក ឆាង និង​បុរស​បួន​នាក់​ត្រូវ​បាន​សន្យា​ថា​នឹង​លើក​លែង​ទោស​ជា​ថ្នូរ​នឹង ការ​ផ្តល់​កសិណ​សាក្សី​អំពី​បទ​ចោទ​ប្រកាន់​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ពាក់​ព័ន្ធ​នឹង​ករណី​តំបន់​អបគមន៍​នេះ។

កាល ពី​ចុង​ខែ​កញ្ញា លោក ម៉ម សូណង់ដូ ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២០​ឆ្នាំ​​ពាក់ព័ន្ធ នឹង​ចលនា​តំបន់​អបគមន៍​ខេត្ត​ក្រចេះ​នេះ។

លោក ចាន់ សុវ៉េត បាន​បញ្ជាក់​ថា ​លោក​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ​ក្នុង​ការ​ការពារ​រាល់​សកម្មភាព​របស់​លោក។

លោក បន្ដ​ថា​៖ «ខ្ញុំ​ជា​មន្រ្តី​ការងារ​សិទ្ធិ​មនុស្ស​។ ខ្ញុំ​មិន​ពាក់ព័ន្ធ​ក្នុង​នយោបាយ​ទេ​។ ពួក​គេ​គួរ​តែ​គោរព​សកម្ម​ភាព​មនុស្ស​ធម៌»៕ PS

What Next?

Recent Articles

5 Responses to "លោក​ ចាន់ សុវ៉េត ​ចូល​តុលាការ​ថ្ងៃ​នេះ ​ដើម្បី​បញ្ជាក់​ភាព​ស្អាតស្អំ"

  1. អ្នកលេង says:

    កម្មខ្មែរ”

    ១ ខ្មែរយើងអើយមិនគួរអភ័ព្វ មានធនមានទ្រព្យច្រើនណាស់ដែរ

    ទាំងទឹកទាំងគោគសំបូររ៉ែ មានទាំងដីស្រែព្រៃឈើក្រាស់ ។

    ២ សម្បត្តិវប្បធ៍មមានច្រើនណាស់ ពាសពេញដេរដាសគ្រប់កន្លែង

    ទឹកចិត្តក៏ល្អខុសពីសាសន៏ផ្សេង ប្រពៃក្រៃលែងគ្មានក្រលាស់។

    ៣ តែនឹកហួសចិត្តសែនអាម៉ាស់ កម្មអើយសែនក្រាស់ឥតស្រាកស្រាន្ត

    គ្មានមេដឹកនាំណាចិត្តបាន មានតែសមាន្យចិត្តទុរយស ។

    ៤ បើកាន់អំណាចបានកិត្តិយស តែមិនសាងឈ្មោះល្អប្រពៃ

    អួតអាងតំកើងរិទ្ធពេកក្រៃ កាត់ទឹកកាត់ដីដើម្បីយស ។

    ៥ ល្ងង់សោះធ្វើខ្លួនអ្នកចេះហួស ថាអែងខ្ពង់ខ្ពស់គ្មានអ្នកស្មើរ

    ចូលចិត្តបណ្ឌិតពាក្យបញ្ចើរ បញ្ចើចសរសើរ ទាំងបំពាន ។

    ៦ ច្បាមយកអំនាចដោយស្រេកឃ្លាន គ្មានចេះខ្មាស់អៀនសែនអប្រិយ៏

    ទោះត្រូវធ្លាក់ចុះនរកលោកីយ៏ ក៏វាធ្វើហីមិនខ្ចីខ្វល់ ។

    ៧ ទោះត្រូវលក់ខ្ទេចលក់គ្មានសល់ លក់ដល់ជាតិទៀតក៏មិនថ្វី

    អោយតែខ្លួនអញបានធ្វើថី ទោះអោយធ្វើស្អីក៏ព្រមដែរ ។

    ៨ ពិតមែនតែអញជាជាតិខ្មែរ តែស្ម័គ្រធ្វើឆ្កែធ្វើខ្ញុំគេ

    ត្រូវជាតិត្រូវរាស្រ្តដៀលត្មិះជេរ មិនឈឺក្បាលទេធ្វើមុខក្រាស់។

    ៩ បើអ្នកណាមួយហ៊ានផ្តេសផ្តាស អញនឺងព្រលះគ្មានសំចៃ

    ដាក់គុគច្រវាក់ឬប្រល័យ អញគ្មានសំចៃអាណិតឡើយ ។

    ១០​ឥឡូវស្រុកខ្មែរគឺអញហើយ ជាអ្នកក្តាប់ត្រើយជោគវាសនា

    ទោះបីជារាស្រ្តឬក្សត្រា កុំចង់តវ៉ានឹងអញអី ។

    ១១ អញចង់អោយឈរឬដេកដី អញចង់អោយឆីឬបង្អត់

    ទោះបីជាផ្អែមអញថាចត់ ពួកអាកំសត់ត្រូវធ្វើតាម។

    ១២ បើហ៊ានប្រឆាំងនឹងដឹងភ្លាម ត្រូវនៅអោយស្ងៀមបើចង់រស់

    មិនដូច្នេះទេពួកអាងោះ សូម្បីតែឈ្មោះក៏សូន្យដែរ ។

    ១៣ អញខ្ពស់ត្រដែតដួចដួងខែ ពាសពេញស្រុកខ្មែរណាមិនល្បី

    អំណាចអញសែនខ្លាំងក្លាក្រៃ អញចង់ធ្វើអីស្រេចក្បាលអញ។

    ១៤អញចងក្លើសៀមជាសំលាញ់ អញសុខចិត្តចាញ់អំណាចយួន

    ព្រោះបង្រៀនអញអោយចេះក្បួន បុណ្យសក្តិមាំមួនបានសព្វថ្ងៃ ។

    ១៥ អញអោយយួនចូលកក្រើកដី រស់ដោយសេរីតាមចិត្តចុះ

    ព្រោះវាជាភ្នែកជាច្រមុះ ពេលបោះឆ្នោតនោះអញនឹងឈ្នះ ។

    ១៦ អញអោយគេដេញរុះរើផ្ទះ រើអោយស្រលះគ្មានសល់អី

    ជំលៀសមនុស្សដែលក្រក្រី អោយនៅក្នុងព្រៃក្នុងបន្លា ។

    ១៧ យកដីពួកវាចុះកង់ត្រា យកលុយដុល្លាចែកគ្នាឆី

    ធ្វើមានធ្វើបានជាសេដ្ធី ញាតិប្រុសស្រីអញរស់ស្កប់ស្កល់ ។

    ១៨ គឺអញព្រមស្គាល់ដីកោះត្រល់ ថាជាសំណល់របស់យួន

    អញមិនខ្វល់ទេរឿងពាក់ដួន ក្លាយជាសាសន៏យួនក៏ក្លាយទៅ ។

    ១៩ អញមិនខ្វល់ទេរឿងអាស្រូវ ធ្វើប្រឡាយផ្លូវខ្ជីបុលគេ

    ពាន់លានដុល្លាអញស៊ីញេ អ្នកដែលសងទេគឺរាស្រ្តខ្មែរ ។

    ២០ ប្រឹងកាប់ប្រឹងគាស់រាស់ដីស្រែ ដីដែលទំនេរធ្វើគ្មានសល់

    តែគួរអាសូរពេលបានផល បានផ្តល់មកវិញនៅទឹកភ្នែក ។

    ២១ ឈ្មួញអោយតំលៃថោកពន់ពែក ទួញយំសង្វែករែករិះគិត

    ជំពាក់ប្រាក់គេដល់កំរិត តើសំរេចចិត្តធ្វើយ៉ាងណា ។

    ២២ បង្ខំលក់ចេញទាំងសោកា ដើម្បីបង់ការប្រាក់ខ្ចីគេ

    នៅសល់តែបាតដៃទទេរ តើគួរត្រូវជេរទៅអ្នកណា ។

    ២៣ នេះហើយសង្គមសែនបាតផ្សា មន្រ្តីរាជការពុករលួយ

    ខំប្រឹងកាយបូមដោយគ្មានព្រួយ ដោយអាងខ្នងជួយមិនចេះខ្លាច ។

    ២៥ កម្មខ្មែរអើយកម្មសែនកំណាច ក្រុមពួកបីសាចគ្មានអាណិត

    តើថ្ងៃណាទៅបានសុខពិត ? មេត្តាជួយគិតគ្នាផងទៅ ។

    ២៧ សូមក្រោកឈរឡើងដើរផ្លូវ តំរង់តំរូវទាំងអស់គ្នា

    កំចាត់ចោលចេញពួកចិត្តមារ ទើបជាតិប្រជាបានស្កាល់សុខ ។

    ចប់ដោយបរិបូរណ៏

  2. អន្លង់វិល(បាត់ដំបង) says:

    បើតុលាការយល់ថាគ្មានភស្តុតាងគ្រប់គ្រាន់ ប្រហែលជាតុលាការ លុបចោលដូចបណ្តឹង​ សួង សុភ័ណ្ឌ បាត់ទៅហើយ ម៉្លេះគេមិននៅតែតាមហៅឡើយ។​សព្វថ្ងៃនេះបើអាចសម្លាប់​ចោលបាន​ដូចជំនាន់ ប៉ុល ពត មិនដឹងជាប៉ុន្មានលានទៀតហើយទេ ប្រហែលសូម្បីតែលោក ប្រេត អាដាម ក៏មិនរួចខ្លួនផងមើលទៅ។សម័យនេះគឺជាសម័យដែកជោរសែន នយោបាយឈ្នះឈ្នះ​ បើប្រឆាំង កាន់តែខ្លាំងឌឺក៏កាន់តែខ្លាំង ធ្វើម៉េចលៃឲ្យតែឈ្នះ ឲ្យសមទៅនិងគោលនយោបាយឈ្នះឈ្នះ បើទោះជារលាយស្រុកខ្មែរមួយទាំងមូល ក៏មិនមែនតែសែនម្នាក់ដែរ ព្រោះអ្នកជំទាស់មានតែ​ បក្សប្រឆាំង២០ទៅ៣០នាក់សល់មួយនគរOKទាំងអស់។ទោះតុលាការណាកាតទោសក៏សែនរួចខ្លួនដែរ បើមិនជឿទៅសួរអាម្សៀរ ផៃ ស៊ីផោមទៅវាថាខ្មុំ ហ៊ុន សែន ធ្វើត្រូវតែទាំងអស់ សុទ្ធតែ​ឩត្តុង​ឩត្តម​ វានៅបន្តិចទៀតទេនិងដល់ព្រះរាជ​តម្រិះហើយ ព្រោះខ្មុំ សែន មានងារជា​សម្អាចម៍ស្រាច់​ផងនោះ។

  3. លោកម្ចាស់ប៉ាវ says:

    ពួកអានេះបែបវាចង់ចាត់កាទាំងអស់ឲ្យតែអ្នកណាបញ្ចេញមតិរីះគន់វាមើលទៅ នេះហើយជាសញ្ញាប្រាប់ឲ្យដឹងថាអ្នកណាក៏ដោយឲ្យតែហានរិះគន់រដ្ឋាភិបាលនិងត្រូវចាត់ការតាមរបៀបណាមួយចឹងហេះ នេះវាកំពុងតែប្រើល្បិចសម្លាប់១គំរាម១០០ហើយបងប្អូន ត្រូវប្រយ័ត្នខ្លួនឲ្យមែនទែន

  4. កញ្ចាស់មិនមែនកញ្ជះយួន says:

    តេជោរគឺអាពត  ហ៊ុន ណាល់គឺអាពត  ហ៊ុនសែនគឺអាពត វាដៀតែខ្នូច វាដូចតែគ្នា ។

    ណាំហុងគឺអាពត  គាត ឈុនគឺអាពត  សុខ អានគឺអាពត វាដៀតែខ្នូច វាដូចតែគ្នា  ។

  5. ថ្ងៃប្រាំពីរ (៧) មករា
    ១- ថ្ងៃប្រាំពីរមករា–ហ៊ុន សែនថាថ្ងៃរំដោះ
    យើងខ្មែរដែលរងគ្រោះ–ព្រោះរបបខ្មែរក្រហម ។
    ២- ថ្ងៃប្រាំពីរមករា–ហ៊ុន សែនថា ថាយកសម
    វាដូចជាតិស្កររុំ–ជាតិថ្នាំល្វីងនៅខាងក្នុង ។
    ៣- ថ្ងៃប្រាំពីរមករា–ថ្ងៃអស្ចារ្យបនយៀកកុង
    សម្រេចតាមបំណង–ដែលអុងហូគ្រោងឱ្យដើរ ។
    ៤- ថ្ងៃប្រាំពីមករា–ដូចផ្លែល្វាជាស្បែកសើ
    ខាងក្នុងមិនគួរបើ–ល្បិចយួនប្រើយកដីខ្មែរ ។
    ៥- ថ្ងៃប្រាំពីរមករា–អស់ខេមរាក្រែងដឹងដែរ?
    ហេតុអ្វីមិនកែប្រែ?–ថែទឹកដីកេរដូនតា ។
    ៦- យើងបាត់បង់អ្វីៗ–ចាញ់សម្តីពួកហ្វូងស្វា
    ថ្ងៃប្រាំពីរមករា–ថាជាថ្ងៃត្រូវដឹងគុណ ។
    ៧- ខ្មែរអើយឈប់ល្ងង់ទៅ–នៅមិននៅអរគុណយួន
    ប្លន់យើងអស់ពីខ្លួន–នៅមិនទាន់ភ្ញាក់ខ្លួនទៀត ។
    ៨- ថ្ងៃប្រាំពីរមករា–ជាថ្ងៃចារជ័យយួនវៀត
    មិនសែនរំដោះជាតិ–តែថ្ងៃវៀតផ្តើមកេងខ្មែរ ។
    ៩- ខ្មែរអើយស្តាយដីទឹក–បើដេកស្ពឹកមិនសល់ទេ
    ចាញ់កលអាយ៉ងហ្វេ–ខ្លួនជាខ្មែរ តែខួរយួន!