អាជីវករ​ផ្សារ​រាត្រី​នៅ​សៀមរាប​ដាក់​ពាក្យ​ប្ដឹង​ទាមទារ​សំណង

ក្រុម​អាជីវករ​ដែល​ធ្លាប់​លក់ដូរ​នៅ​ក្នុង​ផ្សារ​រាត្រី​ខេត្ត​សៀមរាប ប្រមាណ ២០​នាក់ កំពុង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ក្រុង​សៀមរាប ដោយ​ទាមទារ​ឱ្យ​ថៅកែ​ផ្សារ​នេះ ចេញ​សង​​ថ្លៃ​ខូចខាត​អីវ៉ាន់ និង​សម្ភារៈ​លក់ដូរ​របស់​ពួក​គេ​ដែល​បំផ្លាញ​ដោយ​អគ្គីភ័យ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ កន្លង​ទៅ។

ដោយ ហង្ស សាវយុត
2012-12-24
​វិទ្យុ​អាស៊ីសេរី

ទិដ្ឋភាព​នៃ​ហេតុការណ៍​អគ្គីភ័យ​ដែល​ឆេះ​ផ្សារ​រាត្រី នៅ​ខេត្ត​សៀមរាប កាល​ពី​រំលង​អធ្រាត្រ​ថ្ងៃ​ទី៨ ខែ​ធ្នូ ឆ្នាំ​២០១២។

ទិដ្ឋភាព​នៃ​ហេតុការណ៍​អគ្គីភ័យ​ដែល​ឆេះ​ផ្សារ​រាត្រី នៅ​ខេត្ត​សៀមរាប កាល​ពី​រំលង​អធ្រាត្រ​ថ្ងៃ​ទី៨ ខែ​ធ្នូ ឆ្នាំ​២០១២។ RFA/Hang Savyouth

ក្រុម​អាជីវករ​ទាំង​នោះ​បាន​ឱ្យ​ដឹង​ថា ប្រសិន​បើ​ពួកគេ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ក្រុង​សៀមរាប ដើម្បី​ទាមទារ​សំណង​មិន​មាន​លទ្ធផល​អ្វី​ទេ​នោះ គឺ​ពួកគេ​នឹង​បន្ត​ការ​ទាមទារ​ទៅ​កាន់​កន្លែង​ផ្សេង​ទៀត។

ស្ត្រី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ គឺ​ជា​អាជីវករ​ម្នាក់​ក្នុង​ចំណោម ២០​នាក់ ដែល​កំពុង​ដាក់​ពាក្យ​បណ្ដឹង​ទាមទារ​សំណង​នោះ។ គាត់​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​ធ្នូ ថា គាត់​បាន​ទិញ​តូប​ចំនួន​២ ពី​ផ្សារ​រាត្រី​សៀមរាប និង​ទើប​តែ​ចាប់​ផ្ដើម​លក់​ដូរ អីវ៉ាន់​បាន​ប្រហែល​ជា ៣​ខែ​ប៉ុណ្ណោះ ក៏​ត្រូវ​ជួប​គ្រោះ​អគ្គីភ័យ​ឆេះ​បំផ្លាញ​​អស់​គ្មាន​សល់។

ស្ត្រី​ដដែល​បាន​បញ្ជាក់​ថា អីវ៉ាន់​លក់​ដូរ​របស់​គាត់​មាន​កន្សែង អាវ អំពូល​ភ្លើង កន្ត្រៃ​កាត់​ក្រចក និង​វត្ថុ​អនុស្សាវរីយ៍​ជា​ច្រើន​មុខ​ទៀត ដែល​សរុប​ជា​ទឹក​ប្រាក់ រួម​ទាំង​ថ្លៃ​តូប​ផង​ប្រមាណ​ជាង ១​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក។ គាត់​កំពុង​ទាម​ទារ​ឱ្យ​ថៅកែ​ផ្សារ​ចេញ​សំណង​តម្លៃ​ដើម ដែល​ខូចខាត​ទាំង​នោះ ក៏​ប៉ុន្តែ​ថៅកែ​ផ្សារ​មិន​ទទួល​ខុស​ត្រូវ​លើ​ការ​ចេញ​សង​នោះ​ទេ គឺ​បាន​ត្រឹមតែ​​ប្រគល់​តូប​ថ្មី​មក​ឱ្យ​អាជីវករ​លក់​ដូរ​ឡើង​វិញ នៅ​កន្លែង​ផ្សេង​ប៉ុណ្ណោះ។

អាជីវករ៖ «ពួក​ខ្ញុំ​ទទួល​អត់​បាន ព្រោះ​ថា តូប​ហ្នឹង​របៀប​តូប​នៅ​ក្រោម​ផ្ទះ សុទ្ធតែ​សល់​​នៅ​ចុងៗ​ក្រោយ​គេ។ អា​ហ្នឹង​ដូច​ជា​ខ្ញុំ​ទិញ​គាត់​ដដែល​ ព្រោះ​លុយ​ធម្មតា​ខ្ញុំ​ទិញ​តូប​គាត់ ២​ពាន់ (ដុល្លារ) ខ្ញុំ​ឱ្យ​លុយ​គាត់​រួច​ហើយ ហើយ​គាត់​ឱ្យ​តូប​ខ្ញុំ​តែ​មួយ​វិញ​ហ្នឹង ហើយ​តូប​ហ្នឹង​មិន​ប្រាកដ​ថា យក​មក​លក់​បាន​ទេ ហើយ​គាត់​ហ្វ្រី (Free) សេវា​ឱ្យ ១​ឆ្នាំ។ អ្នក​ជួល​ក៏​ឱ្យ​ប៉ុណ្ណឹង អ្នក​មិន​ជួល អ្នក​ទិញ​ក៏​គាត់​ឱ្យ​ប៉ុណ្ណឹង អ៊ីចឹង​វា​អយុត្តិធម៌​ចំពោះ​ពួក​ខ្ញុំ​ដែល​អ្នក​ទិញ​ពី​ផ្សារ​ហ្នឹង»

កាល​ពី​រំលង​អាធ្រាត្រ​ថ្ងៃទី៨​ខែ​ធ្នូ​កន្លងទៅ អគ្គីភ័យ​ បាន​ឆាបឆេះ​(ផ្សារ​រាត្រី​សៀមរាប) នៅ​ក្នុង​សង្កាត់​ស្វាយដង្គំ ដោយ​​បាន​សម្លាប់​មនុស្ស​ចំនួន ៨​នាក់ និង ២​នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់ធ្ងរ ព្រម​ទាំង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​តូប​លក់​ដូរ​អស់​ជា​ច្រើន។

លោក ហ៊ុយ ឡេង ជា​ថៅកែ​ផ្សារ​រាត្រី​នោះ បាន​បញ្ជាក់​ថា ការ​ទាមទារ​សំណង​របស់​ក្រុម​អាជីវករ​នោះ គឺ​លោក​ពុំ​មាន​លទ្ធភាព​សង​ទេ ពីព្រោះ​តែ​លោក​ក៏​ជា​អ្នក​រងគ្រោះ ហើយ​​ធ្ងន់ធ្ងរ​ជាង​ក្រុម​អាជីវករ​ទៅ​ទៀត៖ «ហួស​លទ្ធភាព ដូច​ជា​អ្នក​ខ្លះ​គាត់​ទាមទារ ៥.០០០​ដុល្លារ ៦.០០០​ដុល្លារ ហើយ​១​ម៉ឺន ហើយ​គាត់​ទាមទារ​ថ្លៃ​តូប​គាត់​លក់​ហ្នឹង​រយៈពេល ១​ឆ្នាំ​ទៀត។ គោលការណ៍​របស់​យើង គឺ​ពុំ​មាន​ជា​សំណង​អ្វី​ទេ។ គ្រាន់​តែ​មនោសញ្ចេតនា​រវាង​យើង​ហើយ​និង​អ្នក​អាជីវករ​ដែល​ធ្លាប់​រស់​នៅ​ជាមួយ​គ្នា​យូរ​ហើយ​នោះ យើង​ជួយ​ឱ្យ​គាត់​លក់​ដូរ​រយៈពេល ១​ឆ្នាំ នៅ​កន្លែង​ផ្សារ​មួយ​ទៀត​ដែល​យើង​អត់​ទាន់​ឆេះ​ដោយ​មិន​គិត​ប្រាក់​ខែ​គាត់​ទេ»

លោក អឿន ពៅ ជា​អភិបាល​រង​ក្រុង​សៀមរាប បាន​មាន​ប្រសាសន៍​ថា សាលាក្រុង​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ក្រុម​អាជីវករ​តាំង​តែ​ពី ៣​ថ្ងៃ​ក្រោយ​ពី​ផ្សារ​នោះ​ឆេះ​​មក​ម្ល៉េះ។ សាលាក្រុង​ធ្លាប់​បាន​អញ្ជើញ​ថៅកែ​ផ្សារ​រាត្រី​សៀមរាប ឱ្យ​ចូល​រួម​ដោះស្រាយ ក៏​ប៉ុន្តែ​គឺ​មានតែ​វត្តមាន​​មេធាវី​របស់​ថៅកែ​ផ្សារ​ប៉ុណ្ណោះ​ដែល​ធ្លាប់​ទៅ​​ចូល​រួម​​ដោះស្រាយ។

សាលា​ក្រុង​សៀមរាប បាន​ឱ្យ​ដឹង​ថា គេ​កំពុង​ព្យាយាម​សម្របសម្រួល​បញ្ហា​នោះ ក៏​ប៉ុន្តែ​ប្រសិន​បើ​ការ​សម្របសម្រួល​មិន​បាន​ជោគជ័យ គេ​នឹង​រៀបចំ​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ។

ថៅកែ​ផ្សារ​រាត្រី​សៀមរាប ​បាន​ឱ្យ​ដឹង​ថា អគ្គីភ័យ​ដែល​ឆេះ​​​​កាល​ពី​រំលង​អាធ្រាត្រ​ថ្ងៃ​ទី​៨ ខែ​ធ្នូ កន្លង​ទៅ គឺ​បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អស់​ប្រមាណ​ជាង ១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

22 Responses to "អាជីវករ​ផ្សារ​រាត្រី​នៅ​សៀមរាប​ដាក់​ពាក្យ​ប្ដឹង​ទាមទារ​សំណង"

  1. . says:

    យី! គ្នាឆេះអស់ហើយ នៅគាំទ្រទៀត?

  2. យេ…ខ្ញុំគាំទ្រអោយមានការប្តឹងទៅម្ចាស់ផ្សារ ដែលត្រូវតែជា
    អ្នកទទួលខុសត្រូវដែរ…ណា៎…! កុំចេះតែកើបយកលុយ ដល់ពេលអាសន្ន
    ចង់រួចខ្លួននោះ! វាមិនត្រូវទេ!

  3. . says:

    ចុះនណាចង់អោយឆេះ? គ្នាស្លាប់ស្ទើរម៉ាពូជ អោយគ្នាសងទៀត?

  4. ឆេះមួយពូជឯណា…ហើយបាត់បង់មិនរាប់លានដុល្លាផងហ្នឹង…។

  5. Srey Khmer says:

    Ah Khmerologist and Ah The Man With Name (or No Penis) are shitheads in the US. They came from toilet maggots with germs. They are useless people with small brains but large stomachs. Both of them are gays and like to poke eacher asshole. Sometimes, they lick excrements from their butt holes. In the US, they are living on welfare and SSI with working under the table (luy soth) for subsidizing their needs. Ah Khmerologist namely The Man With Stupidity is a guy who never satisfies the length of his penis. He uses many medications to help enlarge it. Unfortunately, he penis becomes swollen and smells rotten so the doctor decides to cut it off. Now Ah Khmerologist is The Man With No Penis!

    .

  6. ម្ចាស់ផ្សារធ្វើផ្សារមិនត្រឹមត្រូវ គ្មានប្រព័ន្ធការពារអគ្គីភ័យអីទេនៀក…
    ចុះមានដាក់សន្តិសុខជាពិសេសទេ…ធ្វើដល់ម្ចាស់អគារទៅហើយនៅតែយ៉ាប់!

  7. . says:

    អូ! ហត់ណាស់ ណាមួយកំទេចអាJML ណាមួយពន្យល់លោកគ្មានឈ្មោះ ដែលគ្មានឆន្ទះនឹងចង់យល់,
    លាសិនហើយ Merry Christmas and Happy New Year

  8. JML says:

    ឆ្កែវានៅតែជាឆ្កែទោះខំធ្វើខ្លួនមកពន្យល់គេឯងក៏មិនអាចមទៅរួចដែរ ៕
    ត្រូវចងចាំ បើគ្មានសម្ថភាពបកស្រាយទេកុំនិយាយវាល្អជាង នេះទង្វើល្អសំរាប់មនុស្សសំរាមដូចពួក
    ហែងនេះហើយ ៕

  9. មិនអីទេលោកចុច…តែខ្ញុំគ្រាន់តែគាំខាងទ្រពលរដ្ឋទេតើ។
    ម្ចាស់ផ្សារជាអ្នកមាន ឯតុលាការអាចត្រូវអ្នកមានសូក រឺអ្នកក្រសូក!?

  10. គាំទ្រលោកចុច! ខ្ញុំយល់នូវការប្រឹងប្រែងរបស់លោក…។

  11. JML says:

    គាំទ្រលោកចុចអាមច៏! ខ្ញុំយល់នូវការប្រឹងប្រែងរបស់លោកស៊ីអាចម៏របស់ខ្ញុំ…។

  12. . says:

    អីយ៉ា! តំលៃខ្លួនអាចុចចាប់ផ្តើមមានហាងឆេងហើយតើ, អរគុណ ជនពាល!

  13. . says:

    លើកក្រោយ ប្រហែលផ្ទះអាJML ហើយមើលទៅ ដែលត្រូវទំនាយថាឆេះ?

  14. JML says:

    ឆេះផ្ទះម៉ែហែងនិងហែងសិនទៅអា ! ផ្ទះអាញ់នៅជាប់ឡានទឹកផង វាមិនជាអីទេ ! ហើយណាមួយ
    មានសន្តិសុខយៀម ដូចមិនខ្វះរបស់ការពារសោះ!

  15. ឡានទឹកជួយមិនបានទេ ផ្តះអា JML ព្រោះមានគ្រាប់បែក គប់ចូលបន្តែមជាច្រើនគ្រាប់ទៀត!!ហាស!!ហា ហា ៗៗៗៗៗៗៗ​

  16. . says:

    ឡានទឹកដែលស្ថិតនៅផ្លូវ៣៦០ សង្កាត់បឹងកេងកងទី៣ មិនជួយជនតិរិច្ឆានដូចអាJML ឯងទេ, 
    ណ្ហើយ! សពហ្អែងចាំគ្នា បូជាអោយចុះអាជនពាល!

  17. គាំទ្រ អាលេស-@-មីខ្វាស៖! លោកដូចជាមាននិស្ស័យជាមួយខ្ញុំ រឺក៍ធ្លាប់
    ស្គាល់គ្នាពីមុនមកតាមរយៈការបញ្ចេញមតិនេះ!
    ហាស ហាស ហាស…

  18. . says:

    គាត់ជាជនជាតិចាមទេ, ប៉ុន្តែបេះដូងគាត់ពោពេញដោយឧត្តមភាព, និងថ្លៃថ្នូរ

  19. ម្តាយខ្ញុំ says:

    ចង់ផ្តឹងទាសំណង ដាំចេកទៅ សម្លាប់មនុស្សគ្មានអាណារកខុសត្រូវអោយផង ឆេះផ្ទះប៉ុន្នឹងចង់
    ទាសំណង ដូចមិនដឹងស្រុកខ្មែរ ពុករលួយសោះ នៅស្រុកខ្មែរយូហើយមិនស្គាល់ ស្រុកខ្មែរច្បាស់ផង
    ធ្វើម្តេចនឹងយល់ពីអ្នកដឹកនាំច្បាស់ទៅ ។

  20. JML says:

    ពួកបក្សបននយោបាយប្រឆាំងផ្កាប់មុខអស់សាច់បានតែជេរនិងចង់បំផ្លាញអ្នកដ៏ទៃ ពួកអាសំរាមបាតសង្គម ៕

  21. The Man With No Name ឡិនស្គាល់លោកមែនតាមមតិ លោកពិតជាឆ្លាតវៃមែន អេស!!
    ព្រមទាំងលោក ចុច សូមអគុណ លោកទាំងពីរ អេស!! please having a good christmas and happy new year.អេស!!។