អ្នកយកព័ត៌មានឱ្យកាសែតភ្នំពេញ ប៉ុស្តិ៍ ម្នាក់ បានចូលទៅឆ្លើយបំភ្លឺតាមការកោះហៅរបស់តុលាការយោធាហើយ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១២ នេះ ទាក់ទងនឹងអត្ថបទរបស់លោកដែលសរសេរអំពីការឈូសឆាយយកដីរបបយោធាចំនួន ៥ពាន់ហិកតារ លក់ឱ្យក្រុមហ៊ុន នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ដោយ ឡេង ម៉ាលី
2012-12-24
វិទ្យុអាស៊ីសេរី

២៤-ធ្នូ-២០១២៖ អ្នកយកព័ត៌មានឱ្យកាសែតភ្នំពេញ ប៉ុស្តិ៍ លោក ប៊ុត រស្មីគង្គា នៅខាងមុខតុលាការយោធា។ RFA/Leng Maly
អ្នកយកព័ត៌មានឱ្យកាសែត ភ្នំពេញ ប៉ុស្តិ៍ (Phnom Penh Post) គឺលោក ប៊ុត រស្មីគង្គា ថ្លែងថា នៅក្នុងបន្ទប់តុលាការរយៈពេលជាង ១ម៉ោងថា លោកត្រូវបានសាកសួរដោយអនុប្រធានតុលាការយោធា និងជាចៅក្រមស៊ើបសួរ គឺលោក ប៉ោក ប៉ន ជុំវិញប្រភពព័ត៌មានដែលចោទលោកឧត្ដមសេនីយ៍ផ្កាយមាស ៤ គន់ គីម ថាយកដីទាហានលក់ឱ្យក្រុមហ៊ុននោះ។
ថ្វីបើកាលពីម្សិលមិញលោកមានការព្រួយបារម្ភខ្លះក្ដី លោក ប៊ុត រស្មីគង្គា បញ្ជាក់ថា នៅក្នុងពេលជួបជាមួយចៅក្រមស៊ើបសួរ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ នេះ ការសន្ទនាមិនមានការគាបសង្កត់អ្វីទេ ហើយលោកក៏មិនជាប់ចោទអ្វីដែរ៖ «ខ្ញុំអត់មានការចោទប្រកាន់ទេ សួរតុលាការហើយថា ខ្ញុំអត់មានការចោទប្រកាន់អ្វីទាំងអស់ គ្រាន់តែមកបញ្ជាក់ថា តើខ្ញុំហ្នឹងបានអ្នកណារាយការណ៍ព័ត៌មានមកខ្ញុំពីការឈូសឆាយដី ពីការតវ៉ារបស់ប្រជាជន របស់ពលទាហាននៅត្រពាំងប្រាសាទនោះ បានពីណា?»។
លោក ប៊ុត រស្មីគង្គា មានប្រសាសន៍បន្តថា ហេតុការណ៍ដែលតុលាការកោះហៅលោកនោះ គឺចង់ដឹងការពិត ដើម្បីរកយុត្តិធម៌ដល់នាយទាហានមួយរូបដែលត្រូវគេប្ដឹងថា ជាអ្នកផ្ដល់ព័ត៌មានឱ្យកាសែតភ្នំពេញ ប៉ុស្តិ៍ ហើយការពិតអ្នករាយការណ៍មកលោក គឺមិនមែនជានាយទាហានរូបនោះទេ។
លោកឧត្ដមសេនីយ៍ទោ ប៉ោក ប៉ន ថ្លែងថា តាមក្រឹត្យច្បាប់លេខ ០៤ ករណីបណ្ដឹងរបស់អង្គភាពកងពលតូចអន្តរាគមន៍លេខ ៦ ដែលលោកកំពុងស៊ើបអង្កេតនេះ គឺជាបញ្ហាទាក់ទងនឹងការបង្កឱ្យប៉ះពាល់ដល់កងទ័ពនៅសមរភូមិមុខ ជាពិសេសធ្វើឱ្យមានការបែកបាក់ និងការមិនទុកចិត្តគ្នារវាងកូនទាហាន និងមេបញ្ជាការ។
លោកឧត្ដមសេនីយ៍ទោ ប៉ោក ប៉ន បញ្ជាក់ទៀតថា បន្ទាប់ពីបានស្ដាប់ការឆ្លើយបំភ្លឺរបស់លោក ប៊ុត រស្មីគង្គា មក លោករកឃើញថា អ្នកដែលផ្ដល់ព័ត៌មានដល់កាសែតភ្នំពេញ ប៉ុស្តិ៍ ចោទលោកឧត្ដមសេនីយ៍ផ្កាយមាស ៤ គន់ គីម ថាយកដីរបបទាហានលក់ឱ្យក្រុមហ៊ុននោះ មិនមែនជាជន ដែលខាងអង្គភាពកងពលតូចអន្តរាគមន៍លេខ ៦ ប្ដឹងទេ។
ទោះជាដូច្នេះក្ដី ក្រៅពីអង្គភាពកងពលតូចអន្តរាគមន៍លេខ ៦ លោកចៅក្រមស៊ើបសួរមិនបានបញ្ជាក់ពីឈ្មោះដើមបណ្ដឹងទេ ហើយលោកបន្តថា នៅពេលនេះ លោកនៅមិនទាន់ប្រាកដថា អ្នកថ្មីនឹងត្រូវជាប់ចោទ ឬយ៉ាងណាដែរ ពីព្រោះមនុស្សដែលអង្គភាពកងពលតូចអន្តរាគមន៍លេខ ៦ ប្ដឹងចោទប្រកាន់នៅពេលនេះ គឺមានតែមនុស្សម្នាក់ ហើយត្រូវសាក្សីបញ្ជាក់ថា មិនមែនជាបុគ្គលនោះទៅវិញ។
កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២ កាសែត ភ្នំពេញ ប៉ុស្តិ៍ បានចុះផ្សាយអត្ថបទមួយ ដោយចោទថា លោកឧត្ដមសេនីយ៍ផ្កាយមាស ៤ គន់ គីម ពាក់ព័ន្ធនឹងការកាត់យកដីរបបយោធា ៥ពាន់ហិកតារ លក់ឲ្យក្រុមហ៊ុនវៀតណាម ពីរ គឺក្រុមហ៊ុនតៃនិញ សៀមរាប និងក្រុមហ៊ុន បេស រ៉ូយ៉ាល់ (Best Royal) ធ្វើឱ្យប៉ះពាល់ជីវភាពរបស់គ្រួសារកងទ័ព។
បញ្ហានេះ កាលពីថ្ងៃទី២៦ មិថុនា ឆ្នាំ២០១២ ត្រូវបានមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ ៦ ចំនួន ១៣រូប ផ្ញើលិខិតបំភ្លឺថា មិនត្រឹមត្រូវទេ ហើយកាសែតភ្នំពេញ ប៉ុស្តិ៍ បានចុះផ្សាយលិខិតបំភ្លឺនោះ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១២។ ឥឡូវនេះ នាយទាហានមួយរូបឈ្មោះ ជួប មេត្តា កំពុងជាប់បណ្ដឹងដោយអង្គភាពកងពលតូចអន្តរាគមន៍លេខ ៦ ក្នុងករណីចោទប្រកាន់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
PP post always exaggerated the news, if found guilty, don’t say, that is intimidated by government
ថ្ងៃប្រាំពីរ (៧) មករា
១- ថ្ងៃប្រាំពីរមករា–ហ៊ុន សែនថាថ្ងៃរំដោះ
យើងខ្មែរដែលរងគ្រោះ–ព្រោះរបបខ្មែរក្រហម ។
២- ថ្ងៃប្រាំពីរមករា–ហ៊ុន សែនថា ថាយកសម
វាដូចជាតិស្កររុំ–ជាតិថ្នាំល្វីងនៅខាងក្នុង ។
៣- ថ្ងៃប្រាំពីរមករា–ថ្ងៃអស្ចារ្យបនយៀកកុង
សម្រេចតាមបំណង–ដែលអុងហូគ្រោងឱ្យដើរ ។
៤- ថ្ងៃប្រាំពីមករា–ដូចផ្លែល្វាជាស្បែកសើ
ខាងក្នុងមិនគួរបើ–ល្បិចយួនប្រើយកដីខ្មែរ ។
៥- ថ្ងៃប្រាំពីរមករា–អស់ខេមរាក្រែងដឹងដែរ?
ហេតុអ្វីមិនកែប្រែ?–ថែទឹកដីកេរដូនតា ។
៦- យើងបាត់បង់អ្វីៗ–ចាញ់សម្តីពួកហ្វូងស្វា
ថ្ងៃប្រាំពីរមករា–ថាជាថ្ងៃត្រូវដឹងគុណ ។
៧- ខ្មែរអើយឈប់ល្ងង់ទៅ–នៅមិននៅអរគុណយួន
ប្លន់យើងអស់ពីខ្លួន–នៅមិនទាន់ភ្ញាក់ខ្លួនទៀត ។
៨- ថ្ងៃប្រាំពីរមករា–ជាថ្ងៃចារជ័យយួនវៀត
មិនសែនរំដោះជាតិ–តែថ្ងៃវៀតផ្តើមកេងខ្មែរ ។
៩- ខ្មែរអើយស្តាយដីទឹក–បើដេកស្ពឹកមិនសល់ទេ
ចាញ់កលអាយ៉ងហ្វេ–ខ្លួនជាខ្មែរ តែខួរយួន!
No problem, it is our nepotism. One party is general and another one is Vietnamese party.