ភ្នំពេញៈ បន្ទាប់ពីរស់នៅ ២៨ ឆ្នាំ ក្នុងរាជធានីភ្នំពេញ ដោយបរិភោគអាហារដូចជា «ស្តេច» និងបានទៅរៀននៅសាលារៀនល្អបំផុត ការធ្វើដំណើររបស់លោក សុផល (ឈ្មោះត្រូវបានដាក់ដោយអ្នកកាសែត) ទៅជនបទ គឺជាបទពិសោធពិបាកផង និងជាបទពិសោធថ្មីដែលគួរឲ្យចាប់អារម្មណ៍ផងដែរ។
Tuesday, 25 December 2012
ម៉ៃ ទិត្យថារ៉ា និង David Boyle
ភ្នំពេញ ប៉ុស្តិ៍

សកម្មភាពអ្នកភូមិ និងសមត្ថកិច្ច ក្នុងការបណ្តេញចេញ នៅប្លុកបុរីកីឡា ក្នុងរាជធានីភ្នំពេញ កាលពីខែមករា។ រូបថត ម៉េង គឹមឡុង
រហូតដល់ថ្ងៃមួយ ក្នុងខែមិថុនា នៅពេលគាត់ដោះដូរសម្លៀកបំពាក់ស្អាត ជាមួយនឹងភាពនឿយហត់ ដោយចូលរួមក្នុងក្រុមយុវជនស្ម័គ្រចិត្ត របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំហឹងលើបញ្ហាចាប់យកដីធ្លី ដែលកើតមាននៅតំបន់ដទៃទៀត ក្នុងប្រទេសកម្ពុជា ពុំត្រូវបានយុវជនមើលឃើញឡើយ។
ជាយុវជន ស្ម័គ្រចិត្តម្នាក់ នៃយុវជនស្ម័គ្រចិត្តប្រហែល ២០០០ នាក់ ដែលបានដាក់ពង្រាយដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាផ្នែកមួយ នៃគម្រោងវាស់វែងដីធ្លី ដែលមានគោលបំណង ដើម្បីដោះស្រាយបញ្ហាចាប់យកដីធ្លី ដែលរីករាលដាលនៅកម្ពុជា លោក សុផល ចាប់ផ្តើមដឹងអំពីការលំបាកយ៉ាងខ្លាំង ដែលប្រជាជននៅតាមជនបទ ជួបប្រទះ ដោយសារការចាប់យកដីធ្លី។
ប៉ុន្តែក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាកន្លែងដែលលោក សុផល ស្ម័គ្រចិត្តចុះវាស់ដី បញ្ហាធំបំផុត របស់យុវជនស្ម័គ្រចិត្ត មិនមែនជាជំនាញវាស់វែងដីក្មេងខ្ចីរបស់ពួកគេ ឬការទាក់ទងក្នុងភូមិឡើយ ប៉ុន្តែគឺបញ្ហានយោបាយ នៅពីក្រោយជម្លោះដ៏ក្តៅគគុកនេះ ដែលជាជម្លោះ ពាក់ព័ន្ធរហូតដល់ព្រឹទ្ធសភាកម្ពុជា។
លោកព្រឹទ្ធសមាជិកលី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា គណបក្សប្រជាជនកម្ពុជា ដែលត្រូវបានគេហៅថា «ស្តេចកោះកុង» បានទទួលដីសម្បទាន ៩០០០ ហិកតា ក្នុងឃុំអមលាំង ស្រុកថ្ពង ក្នុងឆ្នាំ ២០១០ ដែលបណ្តាលឲ្យកើតមានជម្លោះដីធ្លីដ៏រ៉ាំរ៉ៃក្តៅគគុក ជាមួយនឹងប្រជាជនប្រហែល ២០០០ គ្រួសារ ដែលទទួលរងផលប៉ះពាល់ ចាប់តាំងពីការផ្តល់ដីសម្បទាន។
ឃុំអមលាំង ដែលរួមរឹតទៅដោយបញ្ហាជម្លោះដីធ្លីមួយនេះ បានធ្លាក់ទៅក្នុងដៃគណបក្ស សម រង្ស៊ី ក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំនេះ ដោយស្រ្តីអាយុ ២៨ ឆ្នាំម្នាក់ ដែលផ្ទះរបស់ខ្លួន ត្រូវបានបំផ្លាញ ដើម្បីត្រួសត្រាយផ្លូវ ដល់ចំការអំពៅរបស់លោក ព្រឹទ្ធសមាជិក លី យ៉ុងផាត់ បានឈ្នះតំណែងមេឃុំ។
ជម្លោះដីធ្លី ដូចនៅឃុំអមលាំង គឺជាបញ្ហាចាក់ឫស នៅកម្ពុជា ហើយនៅឆ្នាំ ២០១២ ជាឆ្នាំដែលពោរពេញទៅដោយអំពើហិង្សាធ្ងន់ធ្ងរប្រើប្រាស់ ដោយក្រុមហ៊ុន ក្នុងជម្លោះដីធ្លីទាំងនេះ។
ដោយមានការបោះឆ្នោតជាតិ ក្នុងពេលដ៏ខ្លីខាងមុខ ព្រមទាំងយុទ្ធនាការលើកកម្ពស់ការយល់ដឹងជាសាធារណៈកាន់តែខ្លាំងក្លា រៀបចំឡើងដោយអង្គការសង្គមស៊ីវិល ប្រជាជន ដែលត្រូវបានបណ្តេញចេញពីដីរបស់ខ្លួននៅឆ្នាំ ២០១២ នេះ រដ្ឋាភិបាល ទីបំផុត បានចាប់ផ្តើម អនុម័តគោលនយោបាយទូលំទូលាយ ក្នុងការដោះស្រាយបញ្ហាជម្លោះដីធ្លី។
ចាប់ពីដើមឆ្នាំ ២០១២ នៅពេលទាហាន ធ្វើការបន្ថែមជាសន្តិសុខរបស់ក្រុមហ៊ុន TTY បានបាញ់អ្នកភូមិដែលតវ៉ាប្រឆាំងការយកដីធ្លីរបស់ពួកគេ ការប្រើប្រាស់អំពើហិង្សាយ៉ាងឃោរឃៅ ប្រឆាំងប្រជាជនពលរដ្ឋនេះ បានចិញ្ចឹមការតទល់ដ៏អាក្រក់នេះ ម្តងហើយម្តងទៀត។ ឧទាហរណ៍អាក្រក់បំផុត នៃអំពើហិង្សានេះ គឺការបាញ់សម្លាប់ក្មេងស្រីអាយុ ១៤ ឆ្នាំម្នាក់ឈ្មោះ ហេង ចន្ថា ដោយកម្លាំងរដ្ឋាភិបាល នៅពេលកម្លាំងរដ្ឋាភិបាល បានចុះទៅភូមិតូចមួយ ក្នុងស្រុកឆ្លូងខេត្តក្រចេះកាលពីខែឧសភា។
រដ្ឋាភិបាលបានថ្លែងថា កងកម្លាំងដ៏ច្រើន ដែលមានកាំភ្លើងស្វ័យប្រវតិ្ត និងឧទ្ធម្ភាគចក្រ បានចុះបង្ក្រាបលើចលនាអបគមន៍ ប៉ុន្តែអ្នកភូមិ អ្នកឃ្លាំមើលសិទិ្ធដីធ្លី ក្រុមសិទិ្ធមនុស្ស និងសាធារណៈជន បានបដិសេធការលើកឡើងបែបនោះ ដោយមនុស្សជាច្រើននាក់ បានអះអាងថា ជាការបិទបាំងដើម្បីបណ្តេញអ្នកភូមិ ក្នុងជម្លោះដីធ្លីដ៏យូរអង្វែង ជាមួយនឹងក្រុមហ៊ុនសម្បទានចំការកៅស៊ូ។
បើទោះបីមានការរិះគន់យ៉ាងខ្លាំង និងកំពុងបន្តលើករណីនេះយ៉ាងណាក៏ដោយ ប៉ុន្តែរដ្ឋាភិបាល បានបដិសេធមិនស៊ើបអង្កេត លើករណីបាញ់សម្លាប់នោះ ឬបដិសេធមិនប្តូរជំហររបស់ខ្លួនឡើយ។ ផ្ទុយទៅវិញ ចលនាអបគមន៍នេះ ត្រូវបានយកមកប្រើជាមូលដ្ឋាន ដើម្បីចាប់ខ្លួនមនុស្សប្រាំនាក់។
លោក ម៉ម សូណង់ដូ ម្ចាស់វិទ្យុសំបុកឃ្មុំ ត្រូវបានផ្តន្ទាទោស ឲ្យជាប់ពន្ធនាគាររយៈពេល ២០ ឆ្នាំ ក្នុងតួនាទីរបស់លោក ចំពោះអ្វីដែលគេហៅថា ការបង្កើតចលនាផ្តាច់ខ្លួននេះ ចំណែកឯលោក ចាន់ សុវ៉េត អ្នកស៊ើបអង្កេតជាន់ខ្ពស់ នៃអង្គការអាដហុក ត្រូវហៅទៅសួរចម្លើយ កាលពីម្សិលមិញ ពីបទជួយជនល្មើសម្នាក់។ បទចោទប្រកាន់លើបុរសទាំងពីរនេះ ត្រូវបានរិះគន់ជាទូទៅថា គឺដោយសារមូលហេតុនយោបាយ។
ក្នុងរាជ ធានីភ្នំពេញវិញ ជម្លោះដីធ្លីដ៏យូរអង្វែង នៅបុរីកីឡា និងបឹងកក់ បានឈានដល់ការប្រើអំពើហិង្សាជាញឹកញាប់ ហើយផ្លាស់ប្តូរគួរឲ្យសង្ស័យ ខណៈដែលអាជ្ញាធរ ជ្រើសរើសវិធីសាស្រ្តខ្លាំងៗ ចំពោះអ្នកទាំងឡាយ ដែលបដិសេធមិនព្រមគោរពតាមបញ្ជាផ្លាស់ទីលំនៅ។
អ្នកភូមិបុរីកីឡារាប់រយនាក់ ដែលបានបដិសេធកញ្ចប់សំណងថ្មីបន្តិចបន្តួចឲ្យពួកគេទៅរស់នៅ ក្នុងតំបន់នៅជាយក្រុងភ្នំពេញ ជាជាងសំណង់ច្រើនជាន់ថ្មី ដែលបានសន្យានោះ ត្រូវបានបណ្តេញចេញដោយបង្ខំ ពីផ្ទះរបស់ខ្លួននៅថ្ងៃទី ៣ ខែមករា។ ក្រុមហ៊ុន ផាន អ៊ីម៉ិច របស់អ្នកស្រីស៊ុយ សុផាន ដែលគាំទ្រដោយកងកម្លាំងរាជធានីភ្នំពេញ បានបំផ្លាញផ្ទះរបស់ប្រជាជនប្រហែល ៣០០ គ្រួសារ នៅបុរីកីឡា ជាហេតុបង្កឲ្យមានការប៉ះទង្គិចគ្នាហិង្សា រវាងអ្នកត្រូវបណ្តេញចេញ និងនគរបាល រហូតឈានដល់ការចាប់ខ្លួន និងជាប់ពន្ធនាគារព្រៃសជាច្រើនសប្តាហ៍ចំពោះអ្នកភូមិមួយចំនួន។
ខណៈដែលអ្នកត្រូវបណ្តេញចេញ ស្ថិតនៅក្រោមជណ្តើរ នៅបុរីកីឡា ស្រ្តី និងកុមារជាង ២០ នាក់ ដែលតវ៉ា ប្រឆាំងនឹងការបណ្តេញចេញដ៏ធំនេះ ត្រូវបានចាប់ឃុំ ក្នុងទីក្រុង អស់ រយៈពេល ៨ ថ្ងៃ និងជាប់ឃុំ នៅមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺ ជាកន្លែងដែលពួកគេជាប់ឃុំមួយសប្តាហ៍ ដោយគ្មានការចោទប្រកាន់ បន្ទាប់មក ពួកគេបានផ្លោះរបង ហើយរត់ដើម្បីសេរីភាព តាមម៉ូតូកង់បី។
នៅបឹងកក់ ដែលត្រូវបានបូមខ្សាច់កប់ពន្លិចរួចហើយ ការរួមគ្នាតវ៉ា ជាមួយស្រ្តីបុរីកីឡា បានចំណាយពេលជាច្រើនខែ ប្រឆាំងនឹងអាជ្ញាធរក្រុង ដែលគ្មានឆន្ទៈ កំណត់ព្រំដីទំហំ ១២,៤៤ ហិកតា ដែលបានសន្យាផ្តល់ឲ្យដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែនកាលពីខែសីហាឆ្នាំមុន។
ក្នុងទង្វើមួយ ដែលត្រូវបានថ្កោលទោស ដោយសហគមន៍អន្តរជាតិថា អយុតិ្តធម៌ និងខុសច្បាប់ អាជ្ញាធរបានចាប់ខ្លួនស្រ្តីបឹងកក់ ១៣ នាក់ នៅថ្ងៃទី ២២ ខែឧសភា ផ្តន្ទាទោសពួកគេ ក្នុងរយៈពេលតែ៣ ម៉ោង ពីបទធ្វើឲ្យប៉ះពាល់ ដល់ទ្រព្យសាធារណៈ និងប្រឆាំងនឹងអាជ្ញាធរ ឲ្យជាប់ពន្ធនាគារ ២ ឆ្នាំកន្លះ។
សាមសិបបីថ្ងៃក្រោយមក បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំង ទាំងក្នុងនិងពីក្រៅប្រទេស សាលាឧទ្ធរណ៍ បានបន្ថយទោសពួកគេ ប៉ុន្តែតម្កល់ការផ្តន្ទាទោស ដោយអនុញ្ញាតឲ្យពួកគេមានសេរីភាព។
ទោះជាយ៉ាងណា គេគិតថា ជម្លោះដីធ្លីទាំងពីរកន្លែង នឹងស្ងប់ស្ងាត់នៅចុងឆ្នាំ ប៉ុន្តែបែរជាមានការចាប់ខ្លួនស្រ្តីបឹងកក់ម្នាក់ឈ្មោះ យ៉ោម បុប្ផា អាយុ ២៩ ឆ្នាំ និងស្ត្រីចំណាស់ ទឹម សាក់មុនី អាយុ៦៥ ឆ្នាំពីបុរីកីឡា ក្នុងរយៈពេលចន្លោះពីគ្នាតែ ២៤ ម៉ោង នៅដើមខែកញ្ញា ចំពោះបទចោទ ដែលរដ្ឋាភិបាលថា មិនពាក់ព័ន្ធនឹងការតវ៉ាញឹកញាប់ របស់ពួកគេឡើយ។លទ្ធផលនៃការជំនុំជម្រះ ពួកគេប្រាកដជាកំណត់ទិសដៅ នៃជម្លោះទាំងពីរនេះ ក្នុងឆ្នាំ ២០១៣ ជាមិនខាន។
តាមទស្សនៈ សិទិ្ធដីធ្លី ដែលអង្គការសិទិ្ធមនុស្សជាច្រើន បានកត់សម្គាល់ គឺករណីខេត្តក្រចេះ ជាករណីកម្រិតទាបបំផុត នៃការចាប់យកដីធ្លី និងសិទិ្ធដីធ្លីគ្មានសុវត្ថិភាព។ ការទទួលស្គាល់បញ្ហាអាក្រក់នេះ គឺជាការប្រកាសជាសាធារណៈ នៅដើមខែឧសភាថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងផ្អាកផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មី (បើទោះបីជាសេចក្តីប្រកាសនោះ បានដាក់បញ្ចូលប្រការរិះគន់យ៉ាងខ្លាំង ដល់ការអនុញ្ញាតឲ្យអនុម័តផ្តល់ដីសម្បទាន ដែលកំពុងចរចា) ហើយទើបតែប៉ុន្មានសប្តាហ៍ក្រោយមក លោកនាយករដ្ឋមន្រ្តីបានប្រកាសគម្រោងវាស់វែងចេញកម្មសិទិ្ធដីធ្លី។
មូលហេតុដែលជំរុញឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាត់វិធានការនោះ នៅតែជាមូលហេតុមិនច្បាស់លាស់។ អ្នកសង្កេតការណ៍នយោបាយមួយចំនួន បានលើកឡើងថា នៅមុនការបោះឆ្នោតឆ្នាំក្រោយនេះ គណបក្សប្រជាជនកម្ពុជា ខ្វាយខ្វល់ ដោយសារការបោះឆ្នោតឃុំសង្កាត់ថ្ងៃទី ៣ ខែមិថុនា កន្លងមក ដែលធ្វើឲ្យគណបក្សកាន់អំណាចឈ្នះមិនដាច់ និងប្រជាជនកម្ពុជាតែ ៦០ ភាគរយ បានទៅបោះឆ្នោត និងការចាញ់ឆ្នោតនៅតំបន់ ដែលមានជម្លោះដីធ្លីយូរអង្វែង។
អ្នកផ្សេងទៀតគិតថា ការប្រៀបធៀបទៅនឹងប្រទេសមីយ៉ាន់ម៉ារ និងការនិយាយអំពី Arab Spring បានធ្វើឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មួម៉ៅយ៉ាងខ្លាំង ដែលមើលឃើញឱកាស ដើម្បីច្រានចោលការរិះគន់បែបនេះ។ វាអាចថា លោកនាយករដ្ឋមន្រ្តី ណឿយហត់ ចំពោះការភ្ញាក់ផ្អើល ដោយសារឧកញ៉ា និងឯកឧត្តម ក្នុងគណបក្សប្រជាជនរបស់លោក ក្នុងចំណោមអ្នកទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹងជម្លោះដីធ្លី គឺព្រឹទ្ធសមាជិកជាន់ខ្ពស់ នៃគណបក្សកាន់អំណាច ឬបុគ្គលមានទំនាក់ទំនងជិតស្និទ្ធ ក្នុងគណបក្សប្រជាជនកម្ពុជា។ អ្វីក៏ដោយ ដែលជំរុញលោកនាយករដ្ឋមន្រ្តី ចាប់ផ្តើមគោលនយោបាយដីធ្លីថ្មី និងទោះបីគំនិតផ្តួចផ្តើមនេះ អនុវត្តដោយផ្ចិតផ្ចង់យ៉ាងណាក្តី វានៅតែច្បាស់ថា នេះជាការវិវត្តនយោបាយដ៏សំខាន់បំផុតមួយ នៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីការដួលរលំរបស់ខ្មែរក្រហម។
ក្នុងរយៈពេលជិតមួយ ទស្សវត្សរ៍ អង្គការហ្វាំងឡង់ Finmap បានជួយប្រជាជន នៅទូទាំងប្រទេសម្ពុជា ចុះបញ្ជីកម្មសិទ្ធិដីធ្លីរបស់ខ្លួន តាមរយៈកម្មវិធីអនុផ្នែករដ្ឋបាលដីធ្លី ហើយបានដោះស្រាយចេញប័ណ្ណកម្មសិទិ្ធដីធ្លី ជាង ១,៥ លានសន្លឹក។ ប៉ុន្តែកម្មវិធីនេះ ពុំដែលដោះស្រាយតំបន់វិវាទឡើយ។ អង្គការសិទិ្ធមនុស្ស បានចោទសួរថា តើមូលហេតុ កម្មវិធីផ្តល់កម្មសិទិ្ធដីធ្លី របស់លោកនាយករដ្ឋមន្រ្តី ហាក់ដូចជាចៀសវាងតំបន់វិវាទធំៗ ប៉ុន្តែនៅតែស្ទាក់ស្ទើរ មិនវាយតម្លៃជោគជ័យ នៃគម្រោងនេះឡើយ ដែលបានអនុវត្ត ៨ ខែមកហើយ រហូតទាល់តែគម្រោងនេះបានបញ្ចប់។ ចំពោះអង្គការអាដហុក ដែលជាអង្គការសិទិ្ធមនុស្សចំណាស់បំផុតនៅកម្ពុជា ដែលផ្តោតសំខាន់លើបញ្ហាចាប់យកដីធ្លី បញ្ហាកង្វល់ទី ១ គឺថា យុវជនស្ម័គ្រចិត្ត និងអ្នកត្រួតពិនិត្យពួកគេ កំពុងចៀសពីទីកន្លែងមានជម្លោះ ឬមានទីលំនៅក្រៅផ្លូវការបានបង្កើតឡើង។ លោកនាយករដ្ឋមន្រ្តី បានទទួចថា និស្សិត មិនប៉ះពាល់តំបន់វិវាទឡើយ ហើយវាមិនច្បាស់ទេថា តើពេលណា អាជ្ញាធរមូលដ្ឋាន និងមន្រ្តីសុរិយោដី ដែលត្រួតពិនិត្យគម្រោង នឹងដោះស្រាយតំបន់រសើបបំផុតនោះ។
លោក Nicolas Agostini អ្នកជំនាញដីធ្លី នៅអង្គការអាដហុក បានថ្លែងថា៖ «ក្តីកង្វល់គឺថា ប្រជាជន ដែលត្រូវការប័ណ្ណកម្មសិទិ្ធបំផុត នឹងមិនទទួលបានប័ណ្ណកម្មសិទិ្ធឡើយ ព្រោះពួកគេរស់នៅតំបន់វិវាទ ឬជាលំនៅដ្ឋានក្រៅផ្លូវការ ហើយគម្រោងនេះ មិនដោះស្រាយបញ្ហាទាំងនេះឡើយ»។ «ក្តីកង្វល់ទី ២ គឺ ជនជាតិដើម យើងមានរបាយការណ៍មួយចំនួនថា ពួកគេ កំពុងស្ថិតក្រោមសម្ពាធ ពីអាជ្ញាធរ មូលហេតុឲ្យទទួលយកប័ណ្ណកម្មសិទិ្ធដីធ្លីឯកជន ជាជាងដីរួម ហើយនេះ ជាបញ្ហាគួរឲ្យបារម្ភ ព្រោះវាប្រឆាំងនឹងស្មារតី និងខ្លឹមសារ នៃច្បាប់ភូមិបាល»។ ប៉ុន្តែ នោះមិនឆ្លុះបញ្ចាំងនូវបទពិសោធន៍របស់លោក សុផល ឡើយ ដែលនិយាយថា អាជ្ញាធរមូលដ្ឋាន ខ្លាចអំណាចយុវជនស្ម័គ្រចិត្ត និងគោរពពួកគេ។ លោក សុផល ដែលទទួលបានប្រាក់ខែមធ្យម ២២៥ ដុល្លារមួយខែ បូកនឹងអំណោយពីម្ចាស់ជំនួយនានាដែល ចង់ឲ្យគម្រោងផ្តល់កម្មសិទិ្ធដីធ្លី បន្តទៅមុខទៀត។ លោកបានថ្លែងថា៖ «យើងថ្លែងអំណរគុណ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន របស់យើង ដែលបានយកចិត្តទុកដាក់យើង ហើយសម្តេចក៏បានឧបត្ថម្ភយើង»៕ TK

សន្តិសុខក្រុមហ៊ុនបាញ់អ្នកតវ៉ានៅស្នួល។ រូបសហការី


នគរបាលរាជធានីចាប់ខ្លួនក្មេងនៅបុរីកីឡា ដែលរងរបួសបែកក្បាល។ រូបថត ម៉េង គឹមឡុង

សមត្ថកិច្ចរាជធានី ចាប់ក្របួចអ្នកតវ៉ានៅបុរីកីឡា កាលពីខែមករា។ រូបថត ម៉េង គឹមឡុង

បុរសអ្នកភូមិនៅស្រុកស្នួល ត្រូវសន្តិសុខក្រុមហ៊ុនបាញ់ ក្នុងការតវ៉ាមួយកាលពីខែឧសភា។ រូបថត សហការី

អ្នកភូមិនៅឃុំអមលាំង លើកគ្នាមកតុលាការខេត្តកំពង់ស្ពឺ កាលពីខែមករា។ រូបថត ជីវ័ន

លោកភួង ម៉ាល័យ ស្នងការរងរាជធានីរងរបួសក្នុងការប៉ះទង្គិចគ្នានៅបុរីកីឡា។ រូបថត ជីវ័ន

ក្មេងស្រីនៅភូមិប្រមា ស្លាប់ដោយសារគ្រាប់កាំភ្លើងរបស់សមត្ថកិច្ចពីខែឧសភា។ រូបសហការី

ម៉ាស៊ីនអារឈើដែលអ្នកភូមិល្បាតឃើញនៅក្នុងព្រៃឡង់កាលពីខែឧសភា។ រូបថត ជីវ័ន
ប្រទេសដែលកំពុងអភិវត្តន៏ គឺរមេងតែជួបនូវបញ្ហាដូច្នេះ មិនថាប្រទេសណាមួយឡើយ សូម្បីតែ សហរដ្ឋអាមេរិក កាលពីមុន ក៏មានបញ្ហាលើសនេះទៅទៀត ប្រកាន់ពូជសាស ពត៌សំបុរ សំលាប់គ្នា តែពេលដោះស្រាយបញ្ហារួចរាល់ គឺ ប្រទេសមានការរើក ចំរើនក្លាយជាមហា អំណាច ។ តែខ្មែរ ប្រែក្លាយ ពី ប្រទេស ទន់ខ្សោយ ឈានទៅរឹងមាំ គឺ មិន សាហាវ សំលាប់គា្នដូចអាមេរិក ក្រុមស្បែក សរ និង ក្រុមស្បែក ខ្មៅសំលាប់គ្នានោះទេ ។ បញ្ហាដីធ្លីនេះហើយជាជំហ៊ានទី មួយ ដែល ត្រូវដោះស្រាយ ហើយការដោះស្រាយនោះ សោធ មិនមេន សុទ្ធតែ ដំណើរការទៅដោយ រលូនទាំងស្រុង នោះដែរ មានករណីខ្លះ ល្អ មានករណីខ្លះអាក្រក់ ត្រូវប្រើកំលាំង ព្រោះ អស់លោក ដឹងច្បាស់ ហើយថា មិនមែនតែ រដ្ឋទេ ដែលមានកំហុស សូមម្បីតែ ប្រជាជន ក៏មានកំហុសដែ អ្នកធំទន្ទាន កាប់ព្រៃ អ្នកតូច ចាប់ដីរដ្ឋ តាំងទីលំនៅជាច្រើនឆ្នាំ ដូច្នេះបញ្ហានេះ ពេលដោះស្រាយ តែងតែ ជួបនូវបញ្ហាធំ ។ អ្នកមិនទទួលផល ស្រែក ថាអយុតិធម៏ អ្នកដែលបានទទួលផល ស្រែកថា ត្រឹម ត្រូវ ។ បញ្ហាទាំងអស់នេះហើយ ដែលឈានទៅដល់ អស់លោក មួយចំនួន កេញ ចំណេញផ្នែក នយោបាយ យកបញ្ហា ទំនាស់ របស់ ប្រជាជន បំផុស ជារឿងនយោបាយ ដើម្បីចំណេច សំលេងឆ្នោត បក្សរបស់ខ្លួន ដោយមិនគឹត ពី ផលប្រយោជជាតិជាធំ ។ បក្សប្រឆាំង តែង តែស្រែកអោយ បក្ស កាន់អំណាច ថា មិនត្រឹមត្រូវ ចង់បានអំណាច តែផ្ទុយទៅ វិញ គ្រប់បក្ស ប្រឆាំងទាំងអស់នៅស្រុកខ្មែរ មិនមែនប្រឆាំងដើម្បីជាតិ ទាំងស្រុងទេ ប្រឆាំង ដើម្បី អំណាច ដូចគ្នា ដើម្បីផលប្រយោជន៏ផ្ញាល់ខ្លួនដូចគា្ន ។ ហើយម្យ៉ាងទៀត អ្នកសរសេរិះគន់ ទាំងអស់ សុទ្ធតែ ប្រកាន់ បក្ស ប្រកាន់មេរបស់ខ្លួន ថាត្រឹម ត្រូវទាំងអស់ បើទោះ បីមេខ្លួន ធ្វើខុស នូវ ប្រការណាមួយក៏ដោយ ។ បូកទាំង អ្នកការសែត ស្រុកខ្មែរ ទាំងអស់ សូម្បីការសែន នេះ ក៏ដោយ សរសេ តែង តែកាន់ជើង ទៅ អ្នកដែលខ្លួនស្រលាញ់ កាន់ជើង បក្សដែលខ្លួន ស្រលាញ់ ។ ខ្ញុំ លេងចង់ អាន លេងចង់ ដឹង ហើយ ក៏ចង់អស់ ជំនឿលើអ្នកការសែត ស្រុកខ្មែរ ដែរ ។ ខ្ញុំអានគ្រប់ការសែត គ្រប់ អ្នក រិះគន់ តែ មិនឃើញ មាន អ្នកអព្យាក្រឹត សោះ ខ្លះ សរសេ ចេគ្នា ខ្លះ សរសេ មិនមានហេតុផល កាន់ជើង តែបក្ស ពួកខ្លួន ។ ការសែត ខ្លះ សរសេ បំប៉ាង សំលេង អង្កការខ្លះ ធ្វើការ មិនបំរើអោយ សង្គមខ្មែរ ទេ បែ ជា ផ្តល់ ថវិការ កមញុះញ៉ុង ប្រជាជនខ្មែរ អោយ ឈ្លោះគា្ន ប្រកាន់ បក្សគ្នា សូម្បីតែ អង្កការ សិទ្ធមនុស្ស ក៏លើក សរសេ តែមួយជ្រុងតូច ដែល គម្រោង ខ្លួនបានធ្វើមិន ម្រមើលមើល អោយ គ្រប់ ជ្រុង ជ្រោយ យកតែ ចំណុចតូច ដែលបញ្ហា មកសរសេ ដូច្នេះ មិន សុក្រឹត និង យុតិធម៌ ។
សរុបសេក្តី ទៅ សូមបងប្អូន កុំចេះតែ ឈ្លោះគ្នា ប្រទេស ដែល កំពុង រៀបចំ អោយ ល្អទៅថ្ងៃមុខ គឺ រមេងតែងតែ ជួបប្រទះ នូវបញ្ហាដូច្នេះឯង តែពេលដោះស្រាយ រួច គឺ សម្បូសប្បាយ ដូច ប្រទេស គេ ។ ដោយ យកប៉ុនដីដូចម្តេច បាន ព្រោះ រដ្ឋ ពុំទាន់អាចគ្រប់គ្រង ដីធ្លី បានច្បាស់លាស់ទេ បើយកប៉ុន គ្រប់បែបយ៉ាង ចូលរដ្ឋតិច ចូល មន្រ្តី ធំ ច្រើន ដូច្នេះ រងចាំ បញ្ហា ដីធ្លី ដោះស្រាយ រួចរាល់ ។
Why?
តែករណីនៅអាមរិកមិនមែនកើតឡើងក្នុងសម័យមានអង្គការសហប្រជាជាតិ អង្គការសិទ្ធិមនុស្សនោះទេ បើអ្នកណាយល់ថាសម័យនោះនិងសម័យនេះដូចគ្នា អ្នកនោះមិនមែនជាមនុស្សក្នុងសម័យសកលភាវូបនីកម្មឡើយ មានន័យថាអ្នកនោះមិនស្គាល់ឬយល់ពីបន្តិចសោះតែម្តង សូមកុំសេពគប់មនុស្សដូច្នេះអោយសោះ។
តែករណីនៅអាមរិកមិនមែនកើតឡើងក្នុងសម័យមានអង្គការសហប្រជាជាតិ អង្គការសិទ្ធិមនុស្សនោះទេ បើអ្នកណាយល់ថាសម័យនោះនិងសម័យនេះដូចគ្នា អ្នកនោះមិនមែនជាមនុស្សក្នុងសម័យសកលភាវូបនីកម្មឡើយ មានន័យថាអ្នកនោះមិនស្គាល់ឬយល់ពីសង្គមបន្តិចសោះតែម្តង សូមកុំសេពគប់មនុស្សដូច្នេះអោយសោះ។
ស្តាប់សម្តីលោកឯងនិយាយហើយវាគួរឲ្យចង់ក្អួតខ្លាំងណាស់ ព្រោះឯងដឹងតែម៉ាជ្រុងតូចមួយដែលប្រជាពលរដ្ឋខ្លះគាត់មានកំហុសតែប៉ុណ្ណោះ ដោយឡែកមានពលរដ្ឋច្រើនណាស់ដែលទទួលរងគ្រោះដោយអំពើអយុត្តិធម៌និងការគំរាមកំហែងពីពួកទមិឡទាំងនោះ។ កន្លែងខ្លះមិនត្រឹមតែការកកើតផ្ទះខ្ទម៤ទៅ៥ខ្នង រឺរយះពេល៥ឆ្នាំនោះទេ គឺពលរដ្ឋរស់នៅប្រមូលផ្តុំដល់រាប់រយរាប់ពាន់គ្រួសារកកើតទៅជាភូមិជាឃុំ ពិសេសបានចូលរួមបោះឆ្នោតជិត៥អាណត្តិទៅហើយ ហើយខ្លះបានរស់នៅជាង៣០ឆ្នាំក៏មាន តែហេតុបានជាពួកអាតិរិច្ឆានអស់នោះមិនព្រមចេញប័នឲ្យ ហើយនៅតែគំរាមដកហូតនិងបណ្តេញចេញដើម្បីពួកវាយកដីទៅលក់ឲ្យក្រុមហ៊ុនទៀត ជាក់ស្តែងថាបឹងកក់ទៅបឹងកក់ ថាបុរីកីឡាទៅបុរីឡា ចុះថ្មីៗប៉ុន្មានថ្ងៃមុននេះស្រាប់តែឃើញអាទំពែករែកដូងជក់តែម៉ាវាទៅប្រកាស់បើកការដ្ឋាននៅសង្កាត់ព្រែកលៀប វាចង់យកដីប្រជាពលរដ្ឋដល់ទៅបីសង្កាត់(សង្កាត់ជ្រោយចង្វារ សង្កាត់ព្រែកលៀប និងសង្កាត់ព្រែកតាសេក សរុបជិត១០ភូមិ មានប្រជាពលរដ្ឋជាងបីពាន់គ្រួសារ ខ្លះរស់នៅតាំងពីឆ្នាំ១៩៧៩ ៨០ ឯណោះ) ទៅកុងត្រាលក់ឲ្យក្រុមហ៊ុន ធ្វើអភិវឌ្ឍន៍ តើអានុងវាឆ្វើត្រូវដែររឺយ៉ាងម៉េច. កន្តួយម៉ាអាឆ្កួតគ្មានយកច្បាប់ភូមិបាលមកប្រើសូម្បីអីម៉ាបន្តិច។ ខុសនិងត្រូវវាស្រេចតែលើក្បាលពួកអាហ្អែងប៉ុន្មាននាក់ហ្នឹងឯង។ ខំប្រឹងទៅអាត្រពែក ប្រយត្នរន្ទះបាញ់ទាំងពួជខានចាយលុយវើយ ពួកហ្អែងនេះសាងកម្មច្រើនពេកហើយ ផែនដីមិនអាចទ្របានទៀតឡើយ។
អាមួយមិនបញ្ចេញឈ្មោះ ចាំតិចទៀតដល់វេនពួកអាប្រែធនេះវាទៅអភិវឌ្ឍន៍ចំដីលោកឯង ក្រុមគ្រួសារម៉ែឪលោកឯងចាំលោកឯងអបអរសាទរវាផងទៅ ពួកហ្អែងនេះគ្មានទុក្ខលំបាករាស្រ្តនិងការឈឺចាប់របស់រាស្រ្តឡើយ។
Camodian Living with Convection in a Cynical Time
To be sure, the issues we face are complex. It’s hard
to understand the moral implicatons of the Hun Sen’s
regime. Hun Sen’s soldiers should be protect people
from the foreiners invader,unfortunally, people got
attacked by their government’s soldiers to rob the land.
It is very hard for people to protect themselves from
savage Hun Sen’s government. Because they have
lives in the corruption Government system who lead
the country to be win the election directly in their society.
ម៉េចហើយលោក«រាហ៊ូ»ខ្មៅមិនមានមតិឣីសោះឃើញតែWhyៗមិនដូចលោក«រាហ៊ូ»ឣក្សរ
ពណ៌ខៀវសោះឃើញតែលិបលៗតិចៗបាត់ទៅវិញ!!!
អាឆ្កែបាយក្តាំង!!!
លោក មិនមានឈ្មោះ សូមលោកមាន សុទិដ្ឋិនិយមជាមួយ ប្រជាជនក្រីក្រ ដែលត្រូវរដ្ឋាភិបាល
ដេញចេញពីផ្ទះសម្បែង យកដីទៅផ្គាប់យាយភូ យាយផានផង ។នេះបើសិនលោកមានឈាមជាខ្មែរលោកប្រាកដជាស្រក់ទឹកភ្នែកនៅចំពោះទុក្ខភាពវេទនារបស់ប្រជាជនទាំងនោះជាមិនខាន។
ល្មមហើយពួកមន្ត្រីពុករលួយ លួច ជាតិយកមមកធ្វើសេដ្ឋីគ្រប់គ្នាហើយ មិនឆ្អែតឆ្អន់ ទៀត ខំដើរសម្លាប់ប្រជាជនគ្រប់ទីកន្លែង យកដីលក់ អោយឈ្មួញ ទុកអោយឈាមរាស្រ្តហូររាល់ថ្ងៃ។