បញ្ហា​ព្រះវិហារ៖ កម្ពុជា​ត្រជាក់ ថៃ​ឡើង​កម្តៅ

ខណៈ​ដែល​កម្ពុជា​បាន​ត្រៀម​ជា​ស្រេច​ដើម្បី​ចូលរួម​សវនាការ​បកស្រាយ​ឡើង​វិញ​នូវ​សាលក្រម​ឆ្នាំ ១៩៦២ របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ​ស្តីពី​បញ្ហា​ព្រះវិហារ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពាក់កណ្តាល​ខែ​មេសា​ខាងមុខ​នេះ នយោបាយ​ប្រទេស​ថៃ​បាន​ឡើង​កម្តៅ​ជា​ថ្មី។ ក្រុម​អាវ​លឿង​ថៃ​បាន​ប្រកាស​ព្រមាន​រដ្ឋាភិបាល​ទុក​ជា​មុន​ថា កុំ​ឲ្យ​ទទួល​ស្គាល់​យុត្ថាធិការ​នៃ​តុលាការ​ក្រុង​ឡាអេ​។ ការ​ព្រមាន​បែប​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ក្រុម​អាវលឿង​ថៃ​ដឹង​ថា ថៃ​នឹង​ចាញ់​ប្រៀប​កម្ពុជា​ក្នុង​សំណុំរឿង​នេះ។

ថ្ងៃ សៅរ៍ 05 មករា 2013
ដោយ ប៉ែន បូណា
RFI

ពួកអាវលឿង​ពេល​កាន់កាប់​ព្រលាន​យន្តហោះ​បាងកក កាល​ពី​ឆ្នាំ​២០០៨ ©AFP

សេចក្តីរាយការណ៍​របស់ ប៉ែន បូណា ពីទីក្រុងភ្នំពេញ

(02:31)

នយោបាយ​ថៃ​បាន​បន្ត​ឡើង​កម្តៅ​ជា​បន្តបន្ទាប់​ចាប់​តាំង​ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ​បាន​ប្រកាស​កាលបរិច្ឆេទ​ស្តីពី​ការ​បកស្រាយ​ឡើងវិញ​នូវ​សាលក្រម​ឆ្នាំ ១៩៦២ ទាក់ទង​នឹង​បញ្ហា​ព្រះវិហារ​ទៅ​តាម​ពាក្យបណ្តឹង​របស់​កម្ពុជា។ នៅ​ចុង​សប្តាហ៍​នេះ ក្រុម​អាវ​លឿង​ថៃ​ដែល​គេ​ស្គាល់​ថា ជា​អ្នកគាំទ្រ​រាជានិយម​បាន​ព្រមាន​រដ្ឋាភិបាល​របស់​ខ្លួន​កុំ​ឲ្យ​ទទួល​ស្គាល់​យុត្ថាធិការ​តុលាការ​ក្រុងឡាអេ។ កាសែត​ថៃ​បាន​ផ្សាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា មេដឹកនាំ​ក្រុម​អាវ​លឿង​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា ពួក​គេ​នឹង​ដាក់​ញត្តិ​មួយ​ទៅ​រដ្ឋាភិបាល​នៅ​ដើម​សប្តាហ៍​ក្រោយ ដើម្បី​សុំ​កុំ​ឲ្យ​ទទួល​ស្គាល់​ការសម្រេច​របស់​តុលាការ​ទីក្រុង​ឡាអេ​ទាក់ទង​នឹង​បញ្ហា​ព្រះវិហារ។ ក្រុម​អាវ​លឿង​ថៃ​បាន​ព្រមាន​ទៀត​ថា ខ្លួន​ប្រឆាំង​យ៉ាង​ដាច់ខាត​ចំពោះ​ចំណាត់ការ​ណា​មួយ​ដែល​អាច​ដាក់​ប្រទេស​ថៃ​ឲ្យ​ស្ថិតក្នុង​ស្ថានភាព​ចាញ់​ប្រៀប​កម្ពុជា។
 
ការ​ព្រមាន​របស់​ពួក​អាវ​លឿង​បាន​ធ្វើ​ឡើង បន្ទាប់​ពី​រដ្ឋមន្ត្រី​ការបរទេស​ថៃ លោក ស៊ូ​រ៉ា​ពង្ស តូ​វី​ចាក់​ឆាយ​គុល​បាន​ទទួល​ស្គាល់​ថា ភាគី​ថៃ​គ្មាន​សង្ឃឹម​ថា​ឈ្នះ​កម្ពុជា​បាន​ទេ​ក្នុង​សំណុំរឿង​វិហារ។ ប្រមុខ​ការទូត​ថៃ​បាន​ចោទ​សំណួរ​ថា តើ​អតីត​នាយក​រដ្ឋមន្ត្រី អា​ភី​ស៊ីត វាចា​ជីវ៉ា បាន​ធ្វើ​អ្វី​ខ្លះ​ជាមួយ​កម្ពុជា​រហូត​ដល់​កម្ពុជា​ប្តឹង​ទៅ​តុលាការ​ក្រុងឡាអេ​ឲ្យ​បកស្រាយ​រឿង​នេះ​ជា​ថ្មី។ យ៉ាង​ណា​ក៏​ដោយ ក្រុម​អាវ​លឿង​ថៃ​បាន​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កុំ​ឲ្យ​អនុវត្តន៍​តាម​បញ្ជា​របស់​តុលាការ​ដែល​តម្រូវ​ឲ្យ​ភាគី​ទាំង​ពីរ​ដក​ពលទាហាន​ចេញពី​តំបន់​គ្មាន​កងទ័ព​នៅ​ក្បែរ​ប្រាសាទព្រះវិហារ។
 
សូម​បញ្ជាក់​ថា តប​​តាម​បណ្តឹង​របស់​កម្ពុជា​ដែល​ប្តឹង​ទាមទារ​ឲ្យ​បកស្រាយ​សាលក្រម ឆ្នាំ​១៩៦២ ស្តីពី​សំណុំរឿង​ព្រះវិហារ​ឡើង​វិញ តុលាការ​ទីក្រុង​ឡាអេ​បាន​កំណត់​ថា នឹង​បើក​សវនាការ​ជំនុំជម្រះ​បណ្តឹង​នេះ ចាប់ពី​ថ្ងៃទី១៥ ដល់​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣ នេះ។ ព័ត៌មាន​នេះ​ត្រូវ​បាន​ស្វាគមន៍​ដោយ​ភាគី​កម្ពុជា។ លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​ប្រាប់​ក្រុម​អ្នកកាសែត​កាល​ពី​ថ្ងៃ​ពុធ​ថា កម្ពុជា​បាន​ត្រៀម​រួចរាល់​អស់​ហើយ​ទាំង​អ្នកជំនាញ ទាំង​ឯកសារ​ផ្សេងៗ​ដើម្បី​ទៅ​ចូលរួម​ក្នុង​សវនាការ​នេះ។ ប៉ុន្តែ ភាគី​ថៃ​ដែល​ដឹង​ជា​មុន​ថា​នឹង​ចាញ់​ប្រៀប​កម្ពុជា​ក្នុង​សំណុំរឿង​ព្រះវិហារ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​រំជើបរំជួល​ជាថ្មី។ រដ្ឋាភិបាល​លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត្រា​ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ទីក្រុង​ភ្នំពេញ​កំពុង​ទទួល​រង​សម្ពាធ​ជា​ថ្មី​ពី​ក្រុមប្រឆាំង​ទាក់ទង​នឹង​សំណុំរឿង​ព្រះវិហារ​ដ៏​រសើប​នេះ៕

—————————————-

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

17 Responses to "បញ្ហា​ព្រះវិហារ៖ កម្ពុជា​ត្រជាក់ ថៃ​ឡើង​កម្តៅ"

  1. 18 Mars says:

    កាលណោះគឺដើម្បីយកប្រៀបឈ្នះលើបក្សប្រឆាំងបានជ្រើសរើសយកល្បិចព្រំដែនមកប្រើក្នុងគោល បំណងបោកបញ្ឆោតប្រជាជនឲ្យបោះឆ្នោតឲ្យគណៈបក្សរបស់ខ្លួនទើបមានលទ្ធភាពទប់ទល់ជាមួយ ថៃ។ តែល្បិចនេះហាក់ដូចជាយកកទៅលអន្ទាក់ ណាប្រទែសកំពុងតែក្រ ណាត្រូវចំណាយលុយ កងទ័ព កុំអាងថាយួននឹងចូលមកជួយខុសហើយ ព្រោះពេលខ្មែររវល់លើរឿងខាងលិចយួនពិតជា មានឱកាសសំរាប់ខាងកើត។ នេះជាល្បិចយ៉ាងល្អបំផុតរបស់យួនដែលបង្រៀនពួកអាយ៉ងឲ្យដើរ ក្រឡាអុករបៀបនេះ។ កុំថាមិនមែនគឺមែន ព្រោះតាំងពីឆ្នាំ ១៩៦២​មកប្រជាជនថៃមិនដែលយល់
    សប្តិពីរឿងព្រះវិហារឡើយ ហើយមន្រ្តីជាន់ខ្ពស់ម្នាក់របស់ថៃធ្លាប់បាននិយាយថា៖«បញ្ហាវិវាទរឿង ព្រំដែនរវាងកម្ពុជានិងថៃគឺជាល្បិចរបស់នាយករដ្ឋមន្រ្តីខ្មែរក្នុងការដណ្តើមសន្លឹកឆ្នោត។

  2. Anonymous says:

    សូមសរសេរចំណងជើងអត្ថបទអោយបានច្បាស់លាស់(បញ្ហាប្រាសាទព្រះវិហារ) ពាក្យថា (ព្រះវិហារទទេបែបនេះសំដៅលើព្រះវិហារស្ថិតក្នុងវត្តអារាម)

  3. ភ្នំពេញ និង​បាងកក បានចង​សម្ព័ន្ធ​មេត្រីភាព​ពង្រឹង​ទំនាក់​ទំនង​ល្អជាមួយគ្នា តែខ្មែរត្រូវប្រយត្ន័វាមានល្បិចច្រើនណាស់

    ព្រោះសម្ព័ន្ធ​មេត្រីភាព​រវាងលង្វែកនិងអយុធ្យា ធ្វើអោយខ្មែរបាត់បង់ទឹកដី និងបាត់បង់សម្បត្តិវប្បធម៌យ៉ាង

    ច្រើនម្តងរួចមកហើយ

  4. Srey Khmer says:

    The Yellow shirts are friends of Khmerologist, ?????, Srey Khmer-USA, 18 Mina,………………They are assholes with small brains but large butts.

  5. សេរីភាព says:

    ពួកអាអាវលឿងនិងបក្សប្រឆាំងខ្មែរគឺតែមួយទេ។ សុទ្ធតែជាមិត្តភ័ក្រ្តវាទេ។ អញ្ចឹងខ្មែរបក្សប្រឆាំងនិយាយការពារសៀមអាវលឿង អត់មានអីចំលែកទេ។ ជាពិសេសអា១៨មីនាហ្នឹងជាអាវលឿងចំតួ។ មើលវាសរសេររិះគន់ខ្មែរលើកជើងសៀម។ អាចុយម៉្រាយ។

  6. 18 Mars says:

    បើឆ្កែខាំជើងអ្នក អ្នកកុំយកមាត់អ្នកខាំជើងឆ្កែវិញ

  7. 18 Mars says:

    ពិចារណាសិនអូន កុំអាលជេរ សំដីគ្មានសុជីវធម៌ដូចអូនឯងមិនសមជាកូនខ្មែរទេ បើជាអ្នកដឹកនាំ ចរិតរបៀបនេះគឺជំពូកពួកផ្តាច់ការ កុំចូលចិត្តលាបពណ៌គ្នាឯង

  8. 18 Mars says:

    srey khmer and សេរីភាព ក្នុងនាមជាខ្មែរយើងកុំយកពួកអាវលឿងដែលជាជនជាតិផ្សេងមកបូកជា​មួយខ្មែរដែលជាបក្សប្រឆាំង។ បក្សកាន់អំណាចនិងបក្សប្រឆាំងសុទ្ធតែខ្មែរ យើងមិនគួរចាត់ទុក​គ្នា​ជាសត្រូវសួពូជនោះឡើយ ខ្ញុំជាមនុស្សមិនចំណុះឲ្យគណៈបក្សណាមួយទេ តែដឹងយ៉ាងណាគឺ​សរសេរយ៉ាងនោះ ប្រទេសនៅលើលោកសុទ្ធតែមានបក្សប្រឆាំងដើម្បីកែលំអបក្សកាន់ំណាច បើទោះបីគេប្រឆាំងគ្នាក៏គេមិនទុកគ្នាជាសត្រូវស្លាប់រស់ដូចខ្មែរយើងដែរ។ មួយភាគធំនៃអ្នក បញ្ចេញ យោបល់នៅទីនេះភាគច្រើនដែលដឹងនិងកំពុងរស់នៅទីនោះ ដូច្នេះគួរកុំចាត់ទុកខ្មែរដូចគ្នាជាសត្រូវ

  9. Khmerologist says:

    Actually, everyone can tell that Ah Cheat or Ah JML is a real trouble maker. I haven’t seen Khmerologist nor real Srey khmer posted their comments here, on this page, so why this useless slave dog came up with the idea of confrontation ? He is probably stress out too much and can’t fall asleep without provoking the others. He should be ashamed of himself for stealing other people’s names to post his gross and disgusted comments. Such the coward acts is no longer be tolerated by the readers. Everyone is learning from their own mistakes, but Ah Cheat is learning how to make more mistakes by building up hatred against himself. Ah Cheat’s grumpy reaction is ineffective and worthless to the intellectuals.

  10. សេរីភាព says:

    ១៨មីនានិយាយមកធ្វើមើលតែខ្មែរទៅឈ្លានពានសៀម ហើយសៀមជាជនរងគ្រោះពីខ្មែរទៅឈ្លានពានដីវាអញ្ចឹង ហើយនៅអួតខ្លួនថានិយាយកែលំអរទៀត។

  11. សេរីភាព says:

    សង្ស័យតែអាគាត់ហ្នឹងជាសៀមហ្មងបានជាខំនិយាយការពារសៀមម្លឹងៗ។

  12. សេរីភាព says:

    ពូជអាសៀមជាពូជថោក ពូជអាក្រពើវង្វេងបឹង អាឡប់សៀម អាឆ្កួតសៀម។

  13. Srey Khmer says:

    Khmerologist, you have owed me the cost of the condom which was only 50 cents. Before you show people that you have a clean ass, please eliminate the stinky smell from it first! How is your unerected yoyo?

  14. Srey Khmer says:

    Khmerologist, you have owed me the cost of the condom which was only 50 cents. Before you show people that you have a clean ass, please eliminate the stinky smell from it first! How is your unerected yoyo? Can Srey Khmer help you?

  15. Srey Khmer says:

    Long Live the CPP! Long Live the 7 January Day! Long Live Millions of Khmer Lives were saved!
    Long Live the CPP! Long Live the 7 January Day! Long Live Millions of Khmer Lives were saved!
    Long Live the CPP! Long Live the 7 January Day! Long Live Millions of Khmer Lives were saved!
    Long Live the CPP! Long Live the 7 January Day! Long Live Millions of Khmer Lives were saved!
    Long Live the CPP! Long Live the 7 January Day! Long Live Millions of Khmer Lives were saved!
    Long Live the CPP! Long Live the 7 January Day! Long Live Millions of Khmer Lives were saved!
    Long Live the CPP! Long Live the 7 January Day! Long Live Millions of Khmer Lives were saved!
    Long Live the CPP! Long Live the 7 January Day! Long Live Millions of Khmer Lives were saved!
    Long Live the CPP! Long Live the 7 January Day! Long Live Millions of Khmer Lives were saved!
    Long Live the CPP! Long Live the 7 January Day! Long Live Millions of Khmer Lives were saved!
    Long Live the CPP! Long Live the 7 January Day! Long Live Millions of Khmer Lives were saved!
    Long Live the CPP! Long Live the 7 January Day! Long Live Millions of Khmer Lives were saved!

  16. អើ ! សរុមមកសៀមអាវលឿង អាវក្រហមជាសៀមដូចតែគ្នាហ្នឹង សុទ្ធតែពួកអាឆ្កែចង់បានដីខ្មែរទាំងអស់ រួមទាំង

    អាក្រពើយួននៅទិសខាងកើតផងដែរ

  17. ខ្មែរម្ចាស់ស្រុក says:

    សៀមទោះបីវាដឹងថាប្រាសាទ​ព្រះវិហារជារបស់ខ្មែរក៏ដោយក៏វាខំប្រឹងតវ៉ាថាជារបស់វាដែរ
    ឯខ្មែរបក្សប្រជាជនវិញទោះបីដឹងថាកោះត្រល់ជាកោះរបស់ខ្មែរក៏ដោយក៏មិនហ៊ានតវ៉ាទាមទា
    ថាជារបស់ខ្មែរដែរ  ….។