តារាចម្រៀងមានឈ្មោះបោះសំឡេង ជុំ លីណូ ទៅសម្តែង នៅអតីតតំបន់ ខ្មែរក្រហម

ភ្នំពេញ: តារាចម្រៀង​ល្បី​មួយរូប​ក្នុង​ផលិតកម្ម​សាន់​ដេ លោក ជុំ លី​ណូ បាន​ប្រាប់ CEN ថា នៅ​ព្រឹក​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៣ ថា លោកនឹង​ចេញទៅ​ចម្រៀង​នៅក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​មួយ​នៅ​ខណ្ឌ​សាលា​ក្រៅ ក្នុង​ខេត្ត​ប៉ៃលិន ដោយ​នាំនូវ​បទ​ចម្រៀង​ល្បីៗ​ចំនួន​៥​បទ​ទៅជា​មួយ​ផង​។

ថ្ងៃទី 6 មករា 2013
ដោយ: វឿន​ សារុធ
CEN

តារាចម្រៀង​ល្បី​​ក្នុង​ផលិតកម្ម​សាន់​ដេ លោក ជុំ លី​ណូ

តារាចម្រៀង​ល្បី​​ក្នុង​ផលិតកម្ម​សាន់​ដេ លោក ជុំ លី​ណូ

អ្នកចម្រៀង​ដែល​រសាត់អណ្ដែត​មកពី​ខេត្តកំពង់ឆ្នាំង​រូបនេះ បាន​និយាយថា “​ខ្ញុំ​ទៅ​ប្រគំ​តន្ត្រី​នៅ​ថ្ងៃស្អែក​ហ្នឹង​(​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៣) ខ្ញុំ​យក​បទ​ថ្មីៗ​ក្នុង​ស៊ី​ឌី​វ៉ុល​១៤៣ ដូចជា​បទ “Sorry My Honey” បទ “​ជើងកាង​អស់​លក្ខ​” បទ “​ឈឺ​រហូត​” បទ “​ហេតុអ្វី​យើង​បែក​គ្នា​” និង​បទ “​ព្រឹក​នេះ​ទៅ​សាលា​” ជាដើម​ហ្នឹង​”​។​

តារាចម្រៀង​ល្បី​មួយរូប​ក្នុង​ផលិតកម្ម​សាន់​ដេ លោក ជុំ លី​ណូ បាន​និយាយទៀតថា “​កម្មវិធី​ប្រគំ​តន្ត្រី​នេះ​មិនមាន​លក្ខណៈ​ធំដុំ​អី​ទេ តែ​ប្រសិន​ជាមាន​គេ​សំណូមពរ​បន្ថែមទៀត​ខ្ញុំ​ក៏​អាច​ច្រៀង​បន្តទៀត​បាន​”​។

​ជុំ លី​ណូ ចាប់ផ្ដើម​មានមុខ​ក្នុង​សិល្បៈ និង​ទទួលបាន​សំឡេងគាំទ្រ​ពី​មិត្ត​យុវវ័យ និង​ទស្សនិកជន​ក្នុង​ឆ្នាំ​២០០៨​។ ក្នុងនោះដែរ បទ​ចម្រៀង​ល្បីៗ​រួមមាន ហ៊ាន​ស្រលាញ់​មិន​ហ៊ាន​សារភាព​, អណ្ដាត​ម្ដាយ​អូន​, ព្រម​ឲ្យ​អូន​ការ​, ដល់​ក្រុង​លង់​ស្នេហ៍​, ធ្វើ​ចិត្ត​ឲ្យ​សប្បាយ​, អ្នក​ប៉ះ​កង់​ចង់​មាន​ស្នេហ៍​, ឆ្នាំ​ថ្មី​យើង​រាំ​ចង្វាក់​ថ្មី​, ចុ​ត​ហ្មាយ​ប្រល័យ​ស្នេហ៍ និង​បទ​ចម្រៀង​ជាច្រើន​ទៀត​។​

​គួររំឭកថា រយៈពេល​៤ ទៅ​៥​ឆ្នាំ​នៃ​ការចាប់​អាជីព​ជា​អ្នកចម្រៀង ជុំ លី​ណូ មាន​បទ​ចម្រៀង​នៅលើ​ទីផ្សារ​ជាច្រើន​បទ ក្នុងនោះ​បទ​ចម្រៀង​កើតចេញពី​ស្នាដៃ​ផ្ទាល់ខ្លួន​មាន​បទ “​អ្នក​ប៉ះ​កង់​ចង់​មាន​ស្នេហ៍​” បទ​“​ឆ្នាំ​ថ្មី​យើង​រាំ​ចង្វាក់​ថ្មី​” និង​បទ​”​ធ្វើ​ចិត្ត​ឲ្យ​ចិត្ត​ឲ្យ​សប្បាយ​” ជាអាទិ៍​នោះ​៕​

What Next?

Recent Articles

5 Responses to "តារាចម្រៀងមានឈ្មោះបោះសំឡេង ជុំ លីណូ ទៅសម្តែង នៅអតីតតំបន់ ខ្មែរក្រហម"

  1. Srey Khmer says:

    Srey Khmer as known as Cheath:
    You should continue to write very good poems that reflect the facts about the 7th January Day. Without that Day, the dogs who are doing their nonsense comments here would die or chetroy. They would not be able to bark non-stop like the crazy dogs………Thanik to our three Devadas (Samdech Chea Sim, Samdech Heng Samrin, and Samdech Hun Sen) who sacrificed their lives to save us from Pol Pot’s genecide!!!!!!

    Long Live the CPP, Long Live the 7th January Day, Long Live our beloved KING!
    Long Live the CPP, Long Live the 7th January Day, Long Live our beloved KING!
    Long Live the CPP, Long Live the 7th January Day, Long Live our beloved KING!
    Long Live the CPP, Long Live the 7th January Day, Long Live our beloved KING!

  2. មានត says:

    អាលីអូនេះ អូច្រឡំ​មាត់ អាលីណូនេះដូចខ្ទើយ

  3. Srey Khmer says:

    Most Cambodian-Americans support the CPP!
    Most Cambodian-Frenchs support the CPP!
    Most Cambodian-Canadians support the CPP!
    Most Cambodian-Australians support the CPP!
    Most Cambodian-New Zealanders support the CPP!
    Most Cambodians in Cambodia support the CPP!
    Research Show:
    CPP 84%
    SRP 10%
    HRP 5%
    FUNCINPEC 1%
    Who will lead the country in 2013? The answer is our CPP

  4. Pailine army says:

    មកច្រៀង៥បទយក៦០០ដុល្លាចាយលែង ច្រៀងដូចឆ្កួតសោះ
    អាសូរអ្នកយកមកណាស់ ខាតមិនតិចជាង៥០០ទេ ព្រោះអត់អ្នកមើល
    ថ្លៃដែម៉ាសំបុត្រ៥០០០៛ មានលុយណាមើល បើដំឡូងចុះថោកយ៉ាងនេះ

  5. ទេពីរូ says:

    ទៅច្រៀងឲ្យគោ ឫសត្វស្វាស្តាប់អាលីអូ………………………ហាស់………………