គណបក្ស​ប្រជាជន​កម្ពុជា លើក​បង្ហាញ​សមិទ្ធផល​ឆ្នាំ​ចាស់ និង​ប្រកាស​គោល​នយោបាយ​សំខាន់ៗ សម្រាប់​ឆ្នាំ​បោះឆ្នោត ឆ្នាំ​២០១៣

ភ្នំពេញ: ក្នុង​មី​ទ្ទិញ​រំឭក​ខួបលើក​ទី​៣៤ នៃ​ទិវា​ជ័យជម្នះ ថ្ងៃ​៧​មករា ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា គ​៨៥ នៅ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​៧ ខែ​មករា ឆ្នាំ​២០១៣ ប្រមុខ​គណបក្សកាន់អំណាច បាន​លើក​បង្ហាញ​សមិទ្ធផល​ឆ្នាំ​ចាស់ និង​ប្រកាស​ចេញ​នូវ​គោលនយោបាយ​សំខាន់ៗ សម្រាប់​ឆ្នាំ​ថ្មី ឆ្នាំ​បោះឆ្នោត ឆ្នាំ​២០១៣​។​

ថ្ងៃទី 7 មករា 2013
ដោយ: CEN

សមិទ្ធផល ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​២០១២ រួមមាន​៖ សមិទ្ធផល​នានា ក្រោម​ការដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​រយៈកាល​កន្លងមក គឺ​កម្ពុជា​រក្សាបាន​នូវ​ស្ថិរភាព​នយោបាយ ស្ថិរភាព​សង្គម ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាព​ហិរញ្ញវត្ថុ ការពារ​បាន​រឹងមាំ​នូវ​អធិបតេយ្យ បូរណភាព​ទឹកដី សន្តិសុខ និង​សុវត្ថិភាព​សង្គម ជាដើម​។ ក្នុងនោះ កំណើនសេដ្ឋកិច្ច កំណែទម្រង់​ឡូត៍​នេសាទ ការវាស់វែង​ដីធ្លី និង​ជោគជ័យ​របស់​កម្ពុជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន ក៏​ត្រូវ​បាន​បង្ហាញ​ផងដែរ​។​

ដោយឡែក​សម្រាប់​គោលនយោបាយ​សំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា សម្រាប់​​ឆ្នាំ​២០១៣ ដែល​ជា​ឆ្នាំ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​រដ្ឋសភា អាណត្តិ​ទី​៥ នៅ​ខែ​កក្កដា ក៏​ត្រូវបាន​លើក​បង្ហាញ​ផងដែរ​។ គោលនយោបាយ​ទាំង​នោះ រួមមាន​៖ គណបក្ស​ប្រជាជន​កម្ពុជា សន្យា​ខិតខំ​ថែរក្សា​សន្តិភាព ស្ថិរភាព សន្តិសុខ និង​សណ្តាប់​ធ្នាប់​សង្គម ប្រឆាំង​អំពើពុករលួយ ព្រមទាំង​ដោះស្រាយ​បញ្ហា​ព្រំដែន ដោយ​សន្តិវិធី ។​ល​។ និង​។​ល​។​

ក្នុង​មី​ទ្ទិញ​រំឭក​ខួប លើក​ទី​៣៤ នៃ​ទិវា​ជ័យជម្នះ ថ្ងៃ​៧​មករា សម្តេច ហេង សំរិន បាន​លើកឡើង​ថា “​ជាមួយនឹង​ភាពអនុគ្រោះ​ទាំងនេះ ក្នុង​រយៈពេល ៥​ឆ្នាំ​ចុងក្រោយ​នេះ កម្ពុជា​បាន​ធ្វើឱ្យ​សម្រេច​ជោគជ័យ​លើ​គ្រប់​វិស័យ​ទាំង​ខាង​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និង​ការបរទេស​នៅក្នុង​ដំណើរ​អភិវឌ្ឍន៍​របស់​ខ្លួន​។ កម្ពុជា​រក្សាបាន​នូវ​ស្ថិរភាព​នយោបាយ ស្ថិរភាព​សង្គម ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាព​ហិរញ្ញវត្ថុ ការពារ​បាន​រឹងមាំ​នូវ​អធិបតេយ្យ បូរណភាព​ទឹកដី សន្តិសុខ និង​សុវត្ថិភាព​សង្គម នៅក្នុងពេល និង​ក្រោយពេល មាន​វិបត្តិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សកលលោក ព្រមទាំង​វិបត្តិ​ព្រំដែន​កម្ពុជា​-​ថៃ និង​គ្រោះ​ទឹកជំនន់​”​។

សម្តេច ហេង សំរិន បាន​បន្ថែមថា “​ដោយឡែក ក្នុង​ឆ្នាំ​២០១២ កន្លងមកនេះ កម្ពុជា​សម្រេចបាន​កំណើន​សេដ្ឋកិច្ច​ប្រមាណ ៧% អាស្រ័យ​ដោយ​ផ្នែក​កសិកម្ម ឧស្សាហកម្ម​កាត់ដេរ និង​ផ្នែក​សេវាកម្ម​ទេសចរណ៍ បាន​បន្ត​កើនឡើង​គួរឱ្យកត់សម្គាល់ ហើយ​តាម​ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច នៅក្នុង​ឆ្នាំ​២០១៣ នេះ ក៏​នឹង​អាច​សម្រេចបាន​៧% ដែល​ជា​កំណើន​មាន​កម្រិត​ខ្ពស់​បង្គួរ​នៅក្នុង​តំបន់​”​។

​សម្តេច ហេង សំរិន បាន​បន្តថា “​លើ​មូលដ្ឋាន​ស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និង​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម​បាន​ខ្ពស់​ដូច្នេះ ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​ម​នុស្ស​ម្នាក់ៗ បាន​កើនឡើង​ពី ៧៦០ ដុល្លារ ក្នុង​ឆ្នាំ​២០០៨ ដល់​ជិត ១.០០០ ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១២ ហើយ​រំពឹង​ថា នឹង​កើន​ដល់​ជាង ១.០០០ ដុល្លារ នៅ​ឆ្នាំ​២០១៣ ដែល​នឹង​ធ្វើឱ្យ​កម្ពុជាឈានឡើង​ជា​ប្រទេសមាន​ចំណូល​មធ្យម​កម្រិត​ទាប ក្នុង​រយៈពេល​មិន​យូរ​ខាងមុខនេះ​”​។

​ជាមួយគ្នា​នោះ សម្តេច ហេង សំរិន ក៏​បាន​បន្តថា “​អត្រា​ភាពក្រីក្រ បាន​ធ្លាក់ចុះ​ពី ២២,៩% ក្នុង​ឆ្នាំ​២០០៩ មក​នៅត្រឹម​រង្វង់ ២០% នៅ​ឆ្នាំ​២០១២ ហើយ​រំពឹង​ថា​នឹង​ចុះ​មក​នៅត្រឹម​ប្រមាណ ១៩% នៅ​ឆ្នាំ​២០១៣”​។

​សម្តេច ហេង សំរិន បាន​បន្ថែមថា “​តាមរយៈ​លទ្ធផល​ដ៏​ល្អ​នេះ កម្ពុជា​ត្រូវបាន​វាយតម្លៃថា ជា​ប្រទេស​ដែល​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​១៥ ដែល​ទទួលបាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​លើ​ពិភពលោក ក្នុង​រយៈពេល ១០​ឆ្នាំ ចុងក្រោយ ជា​ប្រទេស​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​៥ ក្នុងចំណោម​ប្រទេស​កំពុងអភិវឌ្ឍន៍ ដែល​នឹង​អាច​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍ និង​ជា​ប្រទេស​មាន​ចំណាត់ថ្នាក់​ទី​១ នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិក ដែល​សម្រេចបាន​នូវ​វឌ្ឍនភាព​ល្អប្រសើរ​ក្នុង​ការកែលម្អ​សូចនាករ​ផ្នែក​សង្គមកិច្ច​”​។

​សម្តេច ហេង សំរិន ក៏បាន​លើកឡើង​ថា “​ក្នុង​ឆ្នាំ​២០១២ រាជរដ្ឋាភិបាលបាន​បន្ត​ជំរុញ​អនុវត្ត​ន៍ប្រកបដោយ​ប្រសិទ្ធភាព​នូវ​រាល់​កំណែទម្រង់​ស៊ីជម្រៅ​របស់ខ្លួន ជាពិសេស​ការ​លុប​ឡូត៍​នេសាទ​ទឹកសាប នៅ​ទូទាំង​ប្រទេស ដើម្បី​ប្រគល់​ជូន​ប្រជាជន​ធ្វើ​ការនេសាទ​ជា​លក្ខណៈ​គ្រួសារ និង​អភិរក្ស​ជលផល ការផ្អាក​ការផ្តល់​ដី​សម្បទាន​សេដ្ឋ​កិច្ច​ថ្មី​បន្ថែមទៀត ព្រមទាំង​ការអនុវត្ត​នយោបាយ​ចាស់ សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី ដើម្បី​វាស់វែង និង​ផ្តល់​កម្មសិទ្ធិ​ដីធ្លី​លំនៅឋាន និង​ដីស្រែ​ចម្ការ ជូន​ប្រជាជន​ទូទៅ និង​កសិករ​ជា​អ្នក​កាន់កាប់​ប្រើប្រាស់​ដី​ជាក់ស្តែង ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​ប្រមាណ ២ លាន​ហិកតា និង​មាន​ប្រជាជន​ជិត ៥០ ម៉ឺន​គ្រួសារ ដែល​ត្រូវ​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​។ កំណែទម្រង់​ធំៗ​ទាំងពីរ​នេះ មាន​ចរិត​ប្រជាធិបតេយ្យ​ប្រជាជន​យ៉ាង​ជ្រាលជ្រៅ ដែល​បាន​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​នូ​វ​នយោបាយ និង​ការអនុវត្ត​ន៍របស់​គណ​បក្ស ប្រជាជន​កម្ពុជា ដើម្បី​ផលប្រយោជន៍​របស់​ប្រជាជន​”​។​

​សម្តេច ហេង សំរិន ក៏​បាន​បន្តថា “​ក្នុង​ដំណើរការ​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ អ្នក​មាន​សុភ​វិនិច្ឆ័យគ្រប់​រូប​សុទ្ធ​តែ​បាន​ឃើញច្បាស់​ថា សេរីភាព​ខាង​នយោបាយ សេរីភាព​សារព័ត៌មាន និង​ការ​បញ្ចេញ​មតិ នីតិរដ្ឋ ការប្រឆាំង​អំពើ​ពុករលួយ សេវាសាធារណៈ ការធ្វើ​សកម្មភាព​របស់​គណបក្ស​នានា និង​ការបោះឆ្នោតជាដើម ត្រូវបាន​ការពារ ពង្រឹង និង​បន្ត​លើកកម្ពស់​ជានិច្ច​។ ជាពិសេស កម្ពុជា​បាន​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ និង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៣ ដោយ​ជោគជ័យ​ប្រកប​ដោយ​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​បាន​បង្ហាញ​ច្បាស់​ថា លទ្ធិប្រជាធិបតេយ្យកំពុង​ត្រូវបាន​ពង្រឹង និង​ពង្រីក​ឥតឈប់ឈរ​នៅ​កម្ពុជា​”​។

​សម្តេច ហេង សំរិន បាន​បន្ថែមថា “​ព្រម​ជាមួយ​នេះ កិត្តិយស កិត្តិនាម​របស់​កម្ពុជា ក៏​កាន់តែ​ត្រូវបាន​លើកកម្ពស់​លើ​ឆាក​អន្តរជាតិ​។ កម្ពុជា​បាន​បន្ត​ជំរុញ​សមាហរណកម្ម ជាមួយ​សហគមន៍​អន្តរជាតិ បាន​បង្កីន​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្រប់​ប្រទេស ដោយ​បាន​នាំមក​នូវ​ការគាំទ្រ និង​ជំនួយ​ឧបត្ថម្ភ​យ៉ាងច្រើន​សម្រាប់​ការអភិវឌ្ឍ​”​។

​សម្តេច ហេង សំរិន បាន​លើកឡើង​ថា “​ក្នុង​ឆ្នាំ​២០១២​នេះ ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន កម្ពុជា​បាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន កិច្ចប្រជុំ​កំពូលអាស៊ី​បូព៌ា កិច្ចសន្ទនា​អាស៊ាន​ជា​សកល​ដែលជា​លើក​ទី​១ ក្នុង​ប្រវត្តិ​របស់​អាស៊ាន និង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន ពាក់ព័ន្ធ​ផ្សេងទៀត ព្រមទាំង​កិច្ចប្រជុំ​សំខាន់ៗ​ជាច្រើន ទាំង​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​អន្តរជាតិ​ប្រកបដោយ​ជោគជ័យ ដែល​ឆ្លុះបញ្ចាំង​អំពី​សមត្ថភាព​របស់​កម្ពុជា ក្នុង​ការចូលរួម​ដោះស្រាយ​កិច្ចការ​តំបន់​ ក៏​ដូច​ពិភពលោក​”​។

​ដោយឡែក​នៅក្នុង​ឆ្នាំ​២០១៣ ខាងមុខ​នេះ​វិញ ក៏​ត្រូវបាន​សម្តេចហេង សំរិន បាន​ថ្លែងថា “​ក្នុងឋានៈ​ជា​ប្រធាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក កម្ពុជា​ត្រូវបាន​ជ្រើសរើស​ឱ្យធ្វើ​ជា​ម្ចាស់ផ្ទះ​ទទួល​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​នេះ​។
​កម្ពុជា​ក៏​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុងការ​បំពេញបេសកកម្ម​ថែរក្សាសន្តិភាព​នៅ​ប្រទេស​មួយចំនួន​ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​។
​រាល់​សមិទ្ធផល​ដ៏​ថ្លៃថ្លា​ទាំងអស់នេះ ពិតជាសម្រេច​បាន​អាស្រ័យ​ដោយ​មាន​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ប្រកបដោយ​ប្រសិទ្ធភាព​របស់​ស្ថាប័ន​កំពូលៗ​របស់​ជាតិ ជាពិសេស​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​រាជរដ្ឋាភិបាល នៅក្នុង​ការអនុវត្តរ​បៀ​ប​វារៈ​គោល​នយោបាយ​សង្គម សេដ្ឋកិច្ច​នៃ​កម្មវិធី​នយោបាយ​របស់​ខ្លួន ជា​សមិទ្ធផល ដែល​បានមកពី​កម្លាំង​សាមគ្គី​របស់​ប្រជាជាតិ​យើង​ទាំងមូល ពី​ការចូលរួម​ដ៏​សកម្ម​របស់​សង្គម​ស៊ីវិល និង​មជ្ឈដ្ឋាន​ផ្សេងៗ​ទៀត​ក្នុង​សង្គម ព្រមទាំង​ការជួយឧបត្ថម្ភ​គាំទ្រ​ដ៏​ស្មោះសរ​ពី​សំណាក់​បណ្តា​ប្រទេស​ជា​មិត្ត​ជិត​ឆ្ងាយ និង​ដៃគូ​អភិវឌ្ឍន៍​ទាំងឡាយ​នៅ​គ្រប់ទិសទី​”​។

​សម្តេច ហេង សំរិន បាន​បន្ថែមថា “​ទាំងអស់នេះ គឺជា​កត្តា​នៃ​ជ័យជម្នះរបស់​យើង ដែល​យើង​ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​ពង្រីក​បន្តទៅទៀត​។ អង្គ​មី​ទ្ទិញ ជនរួមជាតិ​ជាទី​គោរព​ស្នេហា​! ប្រជាជន​កម្ពុជា​បាន​ឈាន​ចូល​ឆ្នាំ​ថ្មី​សកល ឆ្នាំ​២០១៣ ជាមួយនឹង ក្តីសង្ឃឹម​ចំពោះ​ជោគជ័យ​ធំៗ​ថ្មីៗ​ទៀត ក្នុង​ដំណើរការ​កសាង អភិវឌ្ឍ​ន៍មាតុភូមិ​របស់​ខ្លួន ជា​ពិសេស​ការចូលរួម​ប្រកបដោយ​វិចារណញ្ញាណ​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ដំណើរការ​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ខាងមុខនេះ ដែល​ជា​ព្រឹត្តិការណ៍​នយោបាយ​ធំ​បំផុត និង​មាន​អត្ថន័យ​ដ៏​ធំធេង ចំពោះ​ការ​បន្ត​អភិវឌ្ឍ​ន៍សង្គម​កម្ពុជា​ទៅមុខ​ទៀត​ប្រកបដោយ​ចីរភាព​”​។​

​សម្តេច ហេង សំរិន បាន​បន្ថែមថា “​ក្នុង​ឱកាស​នេះ ក្នុងនាម​គណបក្ស​ប្រជាជន​កម្ពុជា ខ្ញុំ​ព្រះករុណា​ខ្ញុំ​សូម​សម្តែង​កតញ្ញុតាធម៌​ដ៏​ជ្រាលជ្រៅ​បំផុត ចំពោះ​ជនរួមជាតិ​នៅ​គ្រប់ទិសទី គ្រប់​ស្រទាប់ គ្រប់​មជ្ឈដ្ឋាន គ្រប់​ជនជាតិ គ្រប់​ជំនឿ​សាសនា ដែល​ជានិច្ចកាល​បានផ្តល់​យុត្តិធម៌ និង​ការគាំទ្រ​យ៉ាង​ធំធេងចំពោះ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​គ្រប់​ដំណាក់កាល​ក្នុង រយៈពេល ៣៤​ឆ្នាំ​កន្លងមកនេះ​។ ជាពិសេស បាន​គាំទ្រ​គណបក្ស​ឱ្យ​ទទួលបាន​ជ័យជម្នះ​ជា​បន្តបន្ទាប់ ក្នុង​ការបោះឆ្នោត ទាំង​ការបោះឆ្នោត​ថ្នាក់ជាតិ និង​ថ្នាក់​មូលដ្ឋាន ទាំង​សកល និង​អសកល ទោះបីជា​ក្រុមប្រឆាំង និង​មជ្ឈដ្ឋាន​អគតិ​មួយចំនួននៅ​តែ​ប្រកាន់​ជំហរ​ប្រទូសរ៉ាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បាន​ព្យាយាម​រក​គ្រប់​វិធី ដើម្បី​មួលបង្កាច់​សកម្មភាព​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស និង​បំផ្លាញ​ទំនាក់ទំនង​ដ៏​ស្អិតល្មួ​ត​រវាង​គណបក្ស និង​ប្រជាជន​យ៉ាងណាក្តី​”​។

​សម្តេច ហេង សំរិន ក៏​បាន​បន្តថា “​គណបក្ស​សូម​សន្យា​ជា​ឱឡារិ​កថា ក្នុង​ជំហាន​ទៅមុខទៀត គណបក្ស​នៅ​តែ​ប្រកាន់ខ្ជាប់​ឥត​ប្រែប្រួល​នូវ​គោលបំណង ឧត្តមគតិ និង​ប្រពៃណី​ដ៏​ថ្លៃថ្លា​របស់​ខ្លួន ដើម្បី​ការពារ និង​លើកស្ទួយ​នូវ​ផលប្រយោជន៍​ដ៏​ឧត្តុង្គឧត្តម​របស់​ប្រទេសជាតិ និង​ប្រជាជន ហើយ​មិន​អនុញ្ញាត​ឱ្យ​មាន​អ្វី​អាច​មក​បញ្ឈប់​ដំណើរ​ឈាន​ទៅ​មុខ​របស់​កម្ពុជា​បានឡើយ​”​។

​សម្តេច ហេង សំរិន បាន​បន្ថែមថា “​ក្នុង​ស្មារតី​នេះ គណបក្ស​ប្រជាជន​កម្ពុជា ខិតខំ​ថែរក្សា​សន្តិភាព ស្ថិរភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​ឱ្យបានកាន់តែ​រឹងមាំ​ឡើង ដែល​ធានា​នូវ​បរិស្ថាន​អនុគ្រោះសម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​”​។

​សម្តេច ហេង សំរិន ក៏​បាន​ប្រកាសថា “​គណបក្ស​នឹង​ជំរុញ​ការអនុវត្តឱ្យបាន​សម្រេច​នូវ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៣ ដែល​ជា​ឧបករណ៍​គោលនយោបាយ​ដ៏​សំខាន់បំផុតក្នុង​ការអនុវត្ត​បញ្ចប់​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​បច្ចុប្បន្ន​កម្ម​ឆ្នាំ​២០០៩-២០១៣ និង​យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាល​ទី​២ សំដៅ​ឈាន​ទៅ​សម្រេច​ឱ្យបាន​នូវ​របៀបវារៈ​គោលនយោបាយ​សង្គម សេដ្ឋកិច្ច​នៃ​កម្មវិធី នយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកា​ល​ទី​៤ នេះ​”​។

​សម្តេច ហេង សំរិន បាន​បន្ថែមថា “​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ជំរុញ​រាល់​សកម្មភាព​ដើម្បី​ការពារ លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​នៅក្នុង​បរិការណ៍​នៃ​កម្ពុជា​ឱ្យបាន​កាន់តែ​ប្រសើរ​ឡើង​ជានិច្ច​។
​ការជាក់ស្តែង​បានបង្ហាញ​ថា ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា មិនមែន​កើតឡើង និង​រីកចម្រើន​ដោយសារ​តែ​ពាក្យ​សម្តី ឬ​របាយការណ៍ របស់​មជ្ឈដ្ឋាន​ណា​នោះឡើយ​។ ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​ចាប់ផ្តើម​ជាមួយ​នឹង​ការ​រស់​ឡើង​វិញ​របស់​ប្រជាជន បន្ទាប់ពី​បាន​ផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ហើយ​ត្រូវបាន​ការពារ ពង្រឹង និង​ពង្រីក​ឥតឈប់ឈរ ក្នុង​ដំណើរការ​កសាង និង​ការពារ​មាតុភូមិ​រយៈពេល ៣៤​ឆ្នាំ​មកនេះ​។ ជ័យជម្នះ៧​មករា បាន​នាំមក​នូវ​សិទ្ធិ​ជា​សារ​វន្ត​បំផុត​របស់​មនុស្ស​ មក​ជូន​ប្រជាជន គឺ​សិទ្ធិ​មានជីវិត​រស់នៅ ហើយ​ផ្តើមចេញពី​សិទ្ធិ​ជា​សារវន្ត​នេះហើយ ដែល​មាន​សិទ្ធិ​ទទួលបាន​ចំណីអាហារ ទទួលបាន​ការអប់រំ ទទួលបាន​ការព្យាបាល សិទ្ធិ​បញ្ចេ​ញ​មតិ សិទ្ធិ​បង្កើត​គណបក្ស បង្កើត​អង្គការ និង​សមាគម​នានា ៘ ហេតុនេះ អ្នកនយោបាយ ក៏​ដូច​មជ្ឈដ្ឋាន​ទាំងឡាយ គប្បី​មើល​ឱ្យឃើញ​ការ​ពិត​នៃ​ការរីកចម្រើន លើកទឹកចិត្ត​ចំពោះ​លទ្ធផល​នៃ​ដំណើរការ​នេះ​នៅ​កម្ពុជា ផ្តល់​មតិ​យោបល់ ប្រកបដោយ​ស្មារតី​ស្ថាបនា​ពិតប្រាកដ ហើយ​មិន​ត្រូវ​ប្រមាថ​ចំពោះ​អធិបតេយ្យ​របស់​កម្ពុជា និង​តម្លៃ​ដ៏​ខ្ពង់ខ្ពស់​នៃការប្រឹងប្រែង​របស់​រា​ជ​រដ្ឋាភិបាល ដែល​បាន​កើតចេញ​ពី​ឆន្ទៈ​របស់​ប្រជាជន​តាមរយៈ​ការបោះឆ្នោត​នោះ​ឡើយ​”​។​

​សម្តេច ហេង សំរិន ក៏​បាន​ប្រកាសថា “​គណបក្ស​ប្រជាជន​កម្ពុជា គាំទ្រ​ពេញទំហឹង​នូវ​ការខិតខំ​របស់​រាជរដ្ឋាភិបាល ក្នុង​ការបន្ត​ជំរុញ​ការងារ​បោះបង្គោលខណ្ឌ​សីមា​ព្រំដែន​គោក និង​ការដោះស្រាយ​បញ្ហា​ព្រំដែន​សមុទ្រ ជាមួយ​ប្រទេសជិតខាងរ​ហូត​បាន​សម្រេច ផ្អែកលើ​មូលដ្ឋាន​រដ្ឋធម្មនុញ្ញ ច្បាប់​ជាតិ ច្បាប់​អន្តរជាតិ និង​លិខិតុបករណ៍​នានា ដែល​ត្រូវបាន​អន្តរជាតិ​ទទួល​ស្គាល់ ដើម្បី​កសាង​ខ្សែ​បន្ទាត់​ព្រំដែន​មួយ​មាន​ស្ថិរភាព​ជា​និរន្តរ៍ ប្រកបដោយ​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​”​។​

​សម្តេច ហេង សំរិន ក៏បាន​លើកឡើង​ថា “​ព្រម​ជាមួយ​នេះ គណបក្ស​សូម​បញ្ជាក់​នូវ​ការប្តេជ្ញា​ចិត្ត​ដាច់ខាត ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ ដែល​នៅតែ​បន្ត​ជះ​ឥទ្ធិពល​អវិជ្ជមាន មកលើ​ដំណើរ​ឈាន​ទៅ​មុខ​របស់​ជាតិ​យើង តាមរយៈ​ការបន្ត​ជំរុញ​ទៅ​មុខ មិន​ថយក្រោយ​នូវ​ដំណើរ​ការកែទម្រង់​រដ្ឋ​ដ៏​ស៊ីជម្រៅ​នានា រួមមាន កំណែទម្រង់រដ្ឋបាល​សាធារណៈ ការប្រឆាំង​អំពើ​ពុករលួយ កំណែទម្រង់​កងកម្លាំង​ប្រដាប់អាវុធ កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ កំណែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ កំណែទម្រង់​ដីធ្លី កំណែទម្រង់​ជលផល និង​កំណែទម្រង់​ផ្សេងៗ​ទៀត ដើម្បី​ធានា​អភិបាលកិច្ច​ល្អ ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​ ប្រកបដោយ​ចីរភាព ការពង្រឹង​យុត្តិធម៌ សមធម៌ ក្នុងសង្គម និង​ការលើកស្ទួយ​បាន​ឥតឈប់ឈរ​នូវ​ជីវភាព​ប្រជាជន​ទាំង​សម្ភារៈ និង​ស្មារតី​”​។​

​សម្តេច ហេង សំរិន បាន​បន្ថែមថា “​ក្នុងន័យ​នេះ​ដែរ គណបក្ស​នឹង​នៅតែ​បន្ត​ប្រកាន់​យក​នយោបាយ មិន​យកពន្ធ​លើ​ដីធ្លី​កសិកម្ម​របស់​កសិករដែល​បង្កបង្កើនផល​ជា​លក្ខណៈ​គ្រួសារ ការ​រក្សាទុក​ដែន​នេសាទ​ទឹកសាប​ទាំងអស់សម្រាប់​ប្រជាជន​ធ្វើ​នេសាទជា​លក្ខណៈ​គ្រួសារ និង​ជា​កន្លែង​អភិរក្ស​ជលផល ព្រមទាំង​បន្ត​ជំរុញ​ការអនុវត្ត​នយោបាយ​ចាស់ សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី និង​ការផ្តល់​សម្បទាន​ដី​សង្គមកិច្ច​ជូន​ប្រជាជន​ដែល​គ្មាន​ដី​ពិតប្រាកដ​សម្រាប់​សង់​លំនៅស្ថាន និង​បង្កបង្កើនផល​។ គណបក្សសូម​អំពាវនាវ​ដល់​ប្រជាជន ដែល​បាន​ទទួល​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ហើយ សូម​ថែរក្សា​ឱ្យបាន​គង់វង្ស​យូរអង្វែង សូម​កុំ​លក់ដូរ សូម​យក​ទៅ​ប្រើប្រាស់ ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ ឱ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង​។ ទន្ទឹម​នេះ​សូម​កុំ​ទន្ទ្រាន​យក​ដី​រដ្ឋ​បន្តទៀត និង​សូម​អំពាវនាវ​ដល់​ប្រជា​នេសាទ សូម​កុំ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ឬ​ធ្វើ​សកម្មភាព​ផ្សេងៗ ដែល​ច្បាប់​ហាមឃាត់ ដើម្បី​ការពារ​និរន្តរភាព នៃ​ធនធាន​មច្ឆជាតិ​របស់​យើង​”​។​ ​

​សម្តេច ហេង សំរិន ក៏បាន​លើកឡើង​ថា “​គណបក្ស​ប្រជាជន​កម្ពុជា​សូម​គាំទ្រ និង​វាយតម្លៃ​ខ្ពស់ចំពោះ​ការខិតខំ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំការបោះឆ្នោត​ក្នុង​ការត្រៀម​រៀបចំ​រាល់​ការងារ​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ឱ្យ​ប្រព្រឹត្តទៅ​យ៉ាង​ល្អ ស្រប​ទៅតាម​គោលការណ៍​នៃ​រដ្ឋធម្មនុញ្ញ និង​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ជា​ធរមាន ជាមួយនឹង​ការធានា​នូវ​បរិយាកាស​នយោបាយ​អព្យាក្រឹត សេរី ប្រជាធិបតេយ្យ និង​សុវត្ថិភាព​”​។

​សម្តេច ហេង សំរិន បាន​បន្តថា “​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន និង​កំពុង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​នេះ នឹង​បន្ត​ធ្វើ​កិច្ច​សហប្រត្តិបត្តិកា​រជិត​ស្និទ្ធជាមួយ​បណ្តា​ស្ថាប័ន​ជាតិ អាជ្ញាធរ​គ្រប់​ថ្នាក់ បណ្តា​គណបក្ស​នយោបាយ និង​មជ្ឈដ្ឋាន​នានា សំដៅ​ចូលរួម​ធានា​ឱ្យ​ការបោះឆ្នោត​បាន​ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ ប្រកប​ដោយ​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​ឆ្លុះបញ្ចាំង​ទាំង ស្រុង​នូវ​ឆន្ទៈ​របស់​ប្រជាជន ដោយ​ឈរ​លើ​មូលដ្ឋាន​គោរព​ម៉ឺងម៉ាត់​តាម​ច្បាប់ បទបញ្ជា នីតិវិធី និង​ក្រមសីលធម៌ នៃ​ការបោះឆ្នោត​”​។
​ ​
​នៅក្នុង​ឱកាស​មី​ទ្ទិញ​រំឭក​ខួប លើក​ទី​៣៤ នៃ​ទិវា​ជ័យជម្នះ ថ្ងៃ​៧​មករា សម្តេច ហេង សំរិន ក៏​បាន​ប្រកាសថា “​ក្នុងនាម​គណបក្ស​ប្រជាជន​កម្ពុជា ខ្ញុំ​សូម​បញ្ជាក់​យ៉ាង​ឱឡារិកជា​ថ្មី​ទៀតនូវ​ការគាំទ្របេក្ខភាព សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី សម្រាប់​នីតិកាល​ទី​៥ និង​នីតិកាល បន្តបន្ទាប់​ទៀត​។ ជាមួយគ្នានេះ ខ្ញុំ​សូម​ប្រកាស​ជូន​សាធារណ​មតិ​ជាតិ និង​អន្តរជាតិ​ឱ្យបាន​ជ្រាបថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​បើក​មហាសន្និបាត​តំណាង​ទូទាំងប្រទេស ដើម្បី​បូក​សរុប​លទ្ធផល​ការងារ​រយៈពេល ៥​ឆ្នាំ កន្លងមក និង​អនុម័ត​កម្មវិធី​នយោបាយ ដើម្បី​កសាង និង​ការពារ​មាតុភូមិ​រយៈពេល ៥​ឆ្នាំ​បន្តទៀត​ឆ្នាំ ២០១៣-២០១៨ សម្រាប់​ចូលរួម​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ខាងមុខនេះ​”៕​ S

What Next?

Recent Articles

10 Responses to "គណបក្ស​ប្រជាជន​កម្ពុជា លើក​បង្ហាញ​សមិទ្ធផល​ឆ្នាំ​ចាស់ និង​ប្រកាស​គោល​នយោបាយ​សំខាន់ៗ សម្រាប់​ឆ្នាំ​បោះឆ្នោត ឆ្នាំ​២០១៣"

  1. យួនូបនីយកម្ម
    ១- យួនូបនីយកម្ម –អ្នកត្រូវចាំបើជាខ្មែរ
    បើអ្នកខ្ញុំយួនហ្វេ– មិនបាច់ទេ ខ្មែរចាំហើយ!
    ២- ជីមិញគំនិតជ្រៅ– ស្តេចខ្មែរខ្លៅមិនជ្រៅឡើយ
    ដីខ្មែរខាងកើតត្រើយ –ស្តេចព្រមហើយ យួនស្នាក់ចុះ ។
    ៣- ដល់ពេលយួនមិនចេញ –ស្តេចមាត់ស្ញេញគ្មានដំណោះ
    ណ្ហើយ! រត់ប្រាសស្រុកចុះ–ដាក់កំហុសខ្មែរក្នុងស្រុក ។
    ៤- យួនូបនីយកម្ម –ហូបានផ្តាំឱ្យសម្រុក
    ឱ្យយួនចូលអុកឡុក –ពេញដីទឹករបស់ខ្មែរ ។
    ៥- មេខ្មែរគំនិតអន់ –ជនជាតិខ្លួនជិះជាន់ដែរ
    មេយួនគិតសាសន៍គេ–ចូលហូរហែវាតយកដី ។
    ៦- ខ្មែរជឿកម្មផលពេក –ក៏ផ្តួលផ្តេកធ្វើវាហី
    ឈប់ស្តាយជាតិទឹកដី –កេរថ្លាថ្លៃដូនតាយើង ។
    ៧- មេខ្មែរយើងសព្វថ្ងៃ –ខ្ញុំដាច់ថ្លៃរបស់ញ៉ឺង
    ខ្មែរណាហ៊ានលើកឡើង–ដេញឱ្បប៉ើងប្រាសចោលស្រុក ។
    ៨- យួនូបនីយកម្ម –ជាច្រើនឆ្នាំយួនសម្រុក
    មេខ្មែរមារយាទថោក– ព្រមអស់ស្រុកព្រោះអំណាច!

  2. ឪអញ says:

    គោលនយោបាយថ្មី នៅដីសម្បទានប៉ុន្មានកន្លែងទៀតសម្តេចដែលត្រូវរឹបអូសពីរាស្រ្ត?????

  3. th says:

    មុនថ្ងៃ៧មករា ១៩៧៩​ខ្ញុំមិនបានសង្ឃឹមថានឹងមានជីវិតរស់នៅតទៅទៀតបានឡើយ! ខ្ញុំបន់ស្រន់សុំតែបាយមួយដុំប៉ុណ្ណោះពុំចាំបាច់មានអំបិលក៏បានដែរ ខ្ញុំដើរស្ទើរតែមិនរួច ក្បាលជង្គង់ខ្ញុំធំជាងក្បាលខ្ញុំទៅទៀត តែអស្ចារ្យណាស់ ថ្ងៃ៧មករា​១៩៧៩មកដល់ ខ្ញុំមិនត្រឹមតែបានបាយហូបទេ ខ្ញុំថែមទាំងមានជីវិតរស់នៅ មានសិទិ្ធសេរីភាព មានកម្មសិទិ្ធ មានការសិក្សាបានុខ្ពស់ មានជំនឿ ​មានសាសនា មានការងារធ្វើ ទោះជាប្រាក់ខែរតិចតួចត្រឹមជាង២០០,០០០រៀលក៏ដោយ មានសិទិ្ធបញ្ចេញមតិ មានសិទិ្ធសំរេចខាងបំរើនយោបាយ មានអ្វីៗគ្រប់បែបយ៉ាង! ឱ ថ្ងៃ៧មករា!​គឺជាថ្ងៃ​កំណើតទី២ របស់ខ្ញុំ គឺជាថ្ងៃដែលទេវតា​ប្រោសជីវិតប្រជាជនខ្មែរដែលនៅសេសសល់់ពីរបបខ្មែរក្រហមអោយមានជិវិតរស់ឡើងវិញដូចសព្វថ្ងៃនេះ! តើអ្នកសុខចិត្តធ្វើជាមនុស្សអគុណធម៎ដែរឬទេ? គ្មានថ្ងៃ៧មករា​ខ្ញុំក៏គ្មានថ្ងៃនេះដែរ !ចុះអ្នកវិញ? ទោះជាអ្នកនៅក្រៅប្រទេស​ ឬកើតក្រោយ១៩៧៩ក៏ដោយ តែអ្នកអាចមានឪពុកម្តាយ បងប្អូន​ ឬជីដូនជីតា ដែលរួចរស់ពីរបបខ្មែរក្រហមដែរ !

    .

  4. អ្នកលេង says:

    ៧មករា គឺជាថ្ងៃដែលរួចពីមាត់ក្រពើ តែរត់មកចូលមាត់ខ្លា ។

    តាមពិតគឺសុទ្ធតែជាល្បិចពាលស៊ីពាលរបស់សមិត្តកុំមុយនីសដ៏ក្រហមឆ្អិនឆ្អៅរវាងខ្លាពីរដណ្តើម

    សាច់ឈ្លូសគ្នាប៉ុណ្ណោះ ។ ចំណែកកូនឈ្លូបហ៊ុន សែន នេះ មិនមានចំណែកបន្តិចណាឡើយ គ្រាន់តែជាសំណាងដោយចៃដន្យដោយសារចេះសំរបសំរួលសុំយួនរស់តែប៉ុណ្ណោះ ។

    .

  5. cheath says:

    ពួកមេរោគ រង្សី-សុខា
    មេរោគចង្រៃនៅស្រុកខ្មែរ – ស្មើអេដស៏ពួកវាបក្សប្រឆាំង
    ចង្រៃផុតគេមិនដែលមាន – ក្នុងលោកគឺគ្មានទេដូចវា ។
    ជាតិជាមេរោគមិនដែលល្អ – ប្រាប់ពិតមិនភរបក្សរង្សី
    អាកឹមសុខាមេរោគពីរ – រោគផ្តាច់ជិវីជនជាតិខ្មែរ ។
    មេរោគអារង្សីរោគបំផ្លាញ – សង្គមផូរផង់អោយក្រឡាប់
    អោយពុករលួយបំផ្លាញច្បាប់ – មានសក្ខីស្រាប់ខ្ញុំប្រាប់ជូន ។
    ក្រោយ៧៩ទោះខ្មែរទុក្ខ – ត្រូវប្រឈមមុខនិងបច្ចារ
    ពួកខ្មែរក្រហមប៉ងពារធារ- កាន់កាប់រដ្ឋាសម្លាប់ផ្តាច់ ។
    ទោះបីខ្វះស៊ីប្រឹងតស៊ូ – អាវុធយុទ្ធោកាន់គ្រប់គ្នា
    វាយខ្មែរក្រហមអោយទុរា- ការពារបានសុខគ្រប់ញាតិមិត្ត ។
    កាលណោះគ្មានចោរជនអន្ធពាល – ទោះទ្រព្យដាក់វាលមិនភ័យភិត
    ខ្លាចបាត់បង់ទ្រព្យរង្គាសចិត្ត – ជាតិខ្មែរសុខពិតជាអលជ្ជី ។
    ដល់ខែតុលាថ្ងៃ២៣ – ប្រជាអធិបតីប្រមូលជុំ
    ពីសាយធូ-ប៊ីមករួមផ្តុំ – សង្គមប្រែប្រួលកើតវិបល្លាស ។
    កើតចោរហារយចាប់ជំរិត- ឯកុង្សីពិតអារង្សី
    នាំរោគរលួយមកសាយទី- ប្រាប់ពិតឥតគ្នេរតាមជាក់ស្តែង ។
    អាស៊ីកាប់ឈើលក់លានគូប – ដុល្លាធ្លាក់ព្រាតចូលហោប៉ៅ
    វាក្តាប់កាន់ទុកហើយវេរទៅ -ដាក់នៅធនាគារចាយម្នាក់ឯង ។
    មានលុយប៉ុណ្ណេះមិនស្កប់ស្កល់- អាស៊ីរចល់ចាប់រើសគយ
    បានរាប់ពាន់នាក់ទារប្រាក់សោយ – ម្នាក់ៗមិនរយ-ម៉ឺនដុល្លា ។
    មិនស្កប់អាស៊ីបោះប៉ាស្ព័រ – ម៉ឺនច្បាប់មិនភរមានឯកសារ
    ប្រវ័ញ្ចប្រាក់រដ្ឋសែនដុល្លា – ដាក់ហោប៉ៅវាប្រាក់លួចជាតិ ។
    ជាតិខ្មែរកាលណោះនៅតបច្បាំង- ពួកខ្មែរក្រហមឧទ្ទាមកម្ម
    គ្រាន់ដកវាចេញមិនប្រកាន់- ទុកផ្សំកម្លាំងកែជួយជាតិ ។
    រឿងពុករលួយចេះកាលណោះ- ពីអារង្សីមនុស្សចោលម្សៀត
    រាលដល់សព្វថ្ងៃតិចច្រើនឆ្លៀត- ឥឡូវហ៊ានទៀតច្បាស់ជាប់គុក ។
    មេរោគអាខាមេរោគបោក – ភូតភរកុហកបកប្រាស់ស៊ី
    ចិញ្ចឹមប្រពន្ធចុងមានដល់បី- ស្រីផ្សេងដ៏ទៃអត់ខ្ចីរាប់ ។
    ចង់ណាស់ឃ្លានណាស់ខាងអំណាច- តែគំនិតវៀចវៀរចាកត្រង់
    មើលងាយប្រជាថាល្ងិតល្ងង់- បោកគាត់ត្រង់ៗតាមវាថា ។
    អួតឡើងហារឡើងអោយគោ១០០ – បើគឹតថយក្រោយគួរអនិច្ចារ
    ១០០ក្បាលគោមួយគ្រួសារ- រាស្ត្ររត់ទៅណាជាន់ងាប់សូន្យ ។
    អួតជួយមេម៉ាយរកប្តីអោយ- ការពិតលែបខាយសុំស្រឡាញ់
    បើនាងហ៊ានភ្លាត់ច្បាស់បានឆ្ងាញ់- ចម្រាញ់ហុតទឹកសម្លឹងកាក ។
    អួតអោយធ្មេញមាសគ្រប់ស្មើគ្នា- នាំអោយវេទនាជាងដាក់ធ្មេញ
    ព្រោះគេដកអស់ទុកអញ្ចាញ – សម្រាប់ដាក់ធ្មេញមាសវាអោយ ។
    ចំពោះអ្នកស្រែត្រូវថែទុក- ពពួកកំប្លោកកុំកាប់ចេញ
    ទុកវាបេះផ្កាកុំទោរម្នេញ- សម្រាប់លក់ចេញអោយអាមេរិក ។
    ចំណែកយាយតាច្បាស់ចាំយក- បួនម៉ឺនម្នាក់មកបើករាល់់ខែ
    ទុកស៊ីស្លាម្លូកុំតាប៉ែ – សុំកូនឡែៗរាល់ថ្ងៃអី ។
    មន្ត្រីរាជការនិងទាហាន – ទាំងគ្រូបង្រៀនកុំភ័យអី
    អោយប្រាក់ខែលានសម្រាប់ឆី- ពេលចាយធូរដៃច្បាស់ចិនដេក ។
    ឯក្មេងកូនសិស្សច្បាស់ជាងថ្ងៃ- អោយមិនសំចៃលុយខ្ចីរៀន
    រៀនចប់ពេលជាប់បានធ្វើស្មៀន- កុំវៀងសងវិញចំណេញរដ្ឋ ។
    រីឯកម្មករកុំស្លោរភ្នែក – ការងារមានចែកគ្រប់គ្នីរគ្នា
    ធ្វើខ្ចៅយន្តហោះទើបធូរធារ – លុយសល់ចាក់ហៀរអ្នកមានធំ ។
    ឯស្រីមានកូនឆ្លងទន្លេ – កុំភ័យកើតង៉ាបានចំណេញ
    ៥០ម៉ឺនម្នាក់អោយនាងពេញ – ទុកទិញទឹកដោះអោយកូនបៅ។
    គិតដោយឡាក់ឡាំង -ពួកអាប្រឆាំង-មានសណ្ថានវា
    អាមេប្រពន្ធចុង- ជាប់កែងជើងវា- មីប្រពន្ធអត់គ្នា
    រកប្រុសដោះកូយ ។
    ឯអាបន្ទាប់- អានេះក៏គ្រប់- អត់ខុសតិចអី
    គឺដូចមេវា -ខុសត្រឹមតែស្រី- ដែលវាបានចុយ
    គឺប្រពន្ធគេ ។
    ឯប្រពន្ធវា- មិនចាញ់ពុះពារ- ក៏ស្រវាដែរ
    អាប្រុសកូនចៅ -ដែលនៅជិតក្បែរ -តាមខេត្តនានា
    យកចុយស្អំទ្រូង ។
    ឯអាកូនចៅជាបន្ទាប់- ខ្ញុំប្រាប់មិនស្អប់ច្បាស់ទើបថា
    អាខ្លះងប់បៀរភ្លេចគ្រួសារ -ទោះកូនក៏វាបញ្ចាំដែរ ។
    អាខ្លះប៉ិនផឹកប្រមឹកខួប- បានផឹកអុងអាត់ស្រែកឡូឡា
    ខ្លាំងគឺរូបវាជើងប៉ាវផ្សារ- ចុងចប់អាត្មាត្រូវគេវ៉ៃ ។
    រីអាតូចតាចចក់អាចែម- មិនល្មមសុទ្ធតែមនុស្សបាតផ្សារ
    មិនខំរកស៊ីសុទ្ធពារលា- ស្កាត់រកជួបគ្នាក្នុងបក្សពាល ។
    លក់ដីលក់ស្រែផ្ទះសម្បែង- ក្តាប់លុយមិនលែងទៅសូកប៉ាន់
    យកសក្តិស្រមោលភ្លេចចង្ហាន់- ប្រពន្ធកូនឃ្លាននៅឯផ្ទះ ។
    អាខ្លះអត់លុយប្រថុយយក- ប្រពន្ធដាក់ស្ពកអោយគេចុយ
    ប្រាថ្នាលោភលន់ទាំងមុខស្អុយ -ចុយចុះប្រពន្ធតែសុំសក្តិ ។
    សក្តិខ្យល់សក្តិវល់សក្តិស្រមោល- ច្រើនឆ្នាំទ្រីលទ្រលជួបតែស្កន់
    ធ្លាក់ខ្លួនតោកយ៉ាកតែបំភ័ន្ត- ស្រែកយករួចខ្លួនកម្លារចិត្ត ។
    ពួកអាអស់នេះខួរក្បាលទា- ម៉្ងៃៗវេទនារត់ឆ្លេឆ្លារ
    ដង្ហក់ដង្ហោយព្រុសឡូឡារ- ហត់ជក់កញ្ឆាប៉ូវកម្លាំង ។
    វាស្រែកហឺហារថាសង្គ្រោះ- ស្តាប់ហើយឈឺពោះចង់រាគអាចម៏
    សង្គ្រោះអ្នកណាអាប្រកាច់- សម័យសម្តេចសុទ្ធផ្ទះធំ ។
    ដីស្រែម្នាក់ៗរាប់ហិតា – គោយន្តចាត់ការមិនមែនគោ
    ដឹកជីទៅស្រែឡានហ៊ីណូ- រីឯម៉ូតូមានពីរ បី ។
    អញឆ្ងល់អ្ហែងដែរពួកប្រឆាំង- ដែលអ្ហែងស្រែកច្បាំងតែរាល់ថ្ងៃ
    អ្ហែងចង់សង្គ្រោះៗស្អី ? – ឫុអ្ហែងឃ្លានក្រៃអំណាចដឹង ? ។
    ពួកអ្ហែងអស់នេះគ្មានផ្លូវទេ- កុំមកតែវែឈរច្រេមច្រុំ
    ស្រែកថ្ងូរង៉េសៗដូចឆ្កែយំ- ពោលពាក្យច្រំៗថាសង្រ្គោះ ។
    តើសង្គ្រោះស្អី ?- អត់មានខោថ្មី- តែស្រែកអួតហួស
    សន្យាខ្យល់ខ្ចប់- អប់ដាក់ធ្មេញជួស- ធ្វើខ្ចៅយន្តហោះ
    អាចធ្វើអ្នកមាន ? ។
    អួតទាំងខ្វល់ខ្វាយ- អួតទាំងអត់បាយ-ព្រោះខ្ចីបុលហួស
    ស្រូវស៊ីមិនគ្រប់- កង់ក៏គ្មានជិះ- ខ្លួនវិញសំគិះ
    តែអួតហួសឃ្លាន ។
    គួរអោយសើចដែរ- វាស្រែកឡែៗ -តាប៉ែរាល់ថ្ងៃ
    ថាចង់សង្គ្រោះ- តើសង្គ្រោះស្អី?- ប្រពន្ធជេរចាស់ដៃ
    ជេរ ព្រោះអត់ស៊ី ។
    អួតនេះអាខា -បងប្អូនដឹងទេ- វាអួតរាល់ថ្ងៃ
    អួតប្រូបោកប្រាស់- អួតអត់តម្លៃ-ឥឡូវវាច្នៃ
    ញឹងប្រពន្ធចូល ។
    កុំអោយគេថា- ប្រពន្ធវាជេរ- វាអួតសុខណាស់
    ទោះមានស្រីចុង- ប្រពន្ធអត់ឆ្នាស់- តែពេលដល់ផ្ទះ
    ត្រូវក្បាលវែកឆា ។
    ពិតណាស់អាខាវាកំសត់- ក្បាលគ្របសំពត់ក៏មានដែរ
    ក្បាលនិងកន្ថោរបូកអត់ល្ហែរ- អាខាតែវែឆ្កួតខ្លាចផ្ទះ ។
    ប្រទេសបានសុខ ប្រជាស្រណុក ទាំងកាយវាចារ
    សុខទាំងផ្លូវចិត្ត មានទ្រព្យហ៊ឺហារ ចុះអ្ហែងស្រែកឡា
    ចង់សង្គ្រោះស្អី ? ។
    ខ្លួនថោកសំគិះឆ្កួតតែវែ ហាឡើងខុសគេចង់ចាប់ថ្ងៃ
    មកចងអោយជាប់កាប់ឆា. ខ្វៃ សម្តីអត់ន័យ អួតអត់ខ្នាត ។
    តួយ៉ាងអាឆ្នុកវាភ្លឹកសំកុកសម្លឹងមើលឆ្ងាយ
    រសៀលទាបហើយតែវាមិនណាយ
    គឹតឆ្ងាយនោះឆ្ងាយៗតាមវាគឹត ។
    ឃើញវាបែបនេះខ្ញុំដើរទៅ- ឈរជាប់និត្យនៅជិតក្បែរវា
    ចាប់ផ្តើមសាកសួរមិនរួញរា-ថានៃអាវ៉ាអ្ហែងគឹតអី ។
    អាឆ្នុកឭុខ្ញុំសួរដូច្នេះ- វាសើចហេះ! ហេះហើយប្រាប់ថា
    អាជាតិអើយអញឈឺកេសា- ព្រោះអាសុខាវាបង្ខំ ។
    ខ្ញុំតបវាវិញថាអាឆ្នុក- ម៉េចក៏អ្ហែងស្មុគ្រធ្វើញ៉េមញុំ
    អាខារឿងវាម៉េចអ្ហែងក្រំ- តើវាបង្ខំអ្ហែងរឿងស្អី ។
    អាឆ្នុកឆ្លើយថាអាខាវា – ស្អែកនេះវាមកដល់ផ្ទះអញ
    វាសុំបាយស៊ីហើយថាជ្រេញ- កុម្មង់អោយអញស្ងោរមាន់ទា ។
    ឡុកឡាក់សាច់គោឫុឆាគ្រឿង- ធ្វើអោយសឿងបឿងអោយពួកវា
    ស៊ីអោយបានឆ្ងាញ់កុំរេរា- ហ៊ានអត់ដឹងគ្នាវាផ្តាំទុក ។
    អ្ហែងដឹងស្រាប់ហើយគ្រួសារអញ- ស្រែសុទ្ធដីខ្លាញ់អញលក់អស់
    អ្ហែងអ្នកទិញស្រាប់លែងបានលោះ- រាល់ថ្ងៃរងគ្រោះបុលស្រូវស៊ី ។
    មានលុយឯណាទិញអោយស៊ី- អញរស់វេទនាបានប្រពន្ធ
    នាងរែកនំលក់ជួយដោះកុន- ក្រព្រោះអញស៊ុនល្ងង់ចាញ់បោក ។
    វាថាអាខាគំរាមអញ-ពេលអញទារវិញលុយពីវា
    ដែលអញអោយមុនបីពាន់ណា-ឥឡូវវាថាអត់អោយទេ ។
    វាថាបើឈប់វាអត់អោយ- សក្តិដែលអញសោយពេលសុំវា
    អោយលុយបីពាន់យ៉ាងវេទនា- ហ៊ានឈប់ចប់គ្នាគ្មានអីសង ។
    វាថាថែមទៀតអោយរូបអញ- ធ្វើម៉េចចម្រាញ់ចេញមួយពាន់
    ដុល្លាអោយវាកុំធុញទ្រាន់- ឈប់យកដូចមុនចុះពីរពាន់ ។
    អញស្តាយលុយណាស់អាជាតិអើយ- ចប់ហើយមិនបានយកវាវិញ
    បើអញនៅទៀតរឹតទោម្នេញ-មួយពាន់តើចេញពីណាមក ។
    ស្តាប់វាដូច្នេះខ្ញុំក៏តប- ថាអាគេកាប់ចោលវាទៅ
    នេះមកពីអ្ហែងវាល្ងង់ខ្លៅ- អោយអាកំឡៅសុខាបោក ។
    ចាត់ទុកអ្ហែងស៊យធ្វើជ្រុះបាត់- នៅពិតអ្ហែងស៊យតជាប់ទៀត
    វាអង្គៀមស៊ីតាមគ្រប់ស្នៀត- អោយតែវាឆ្លៀតជ្រៀកអ្ហែងបាន ។
    ស្តាប់ខ្ញុំអាឆ្នុកស្របឆ្លើយវឹង- ថាអាត្រង់ហ្នឹងអ្ហែងថាត្រូវ
    ស្អែកអាអស់នេះអញបង្អៅ- បណ្តេញអោយទៅលែងអោយមក ។
    អោយវាច្រាស់ច្រំអត់បានការ- ច្រាស់ហើយនិន្ទារម្ហូបអញទៀត
    លុយមិនដែលអោយតែមកឆ្លៀត- អោនក្បាលជ្រកជ្រៀតទារច្រាស់ច្រំ ។
    នេះជារឿងពិត – មេរោគគឺពិត – ពួកបក្សប្រឆាំង
    រង្សី-សុខា – ជាមេរោគខ្លាំង- ជឿច្បាស់មរណំ
    អស់ជាតិប្រជា ៕

  6. ដូនពេញ says:

    ៧មករា គឺជានយោបាយយួន,…!
    http://kamnapkumnou.blogspot.com/

  7. Srey Khmer says:

    Srey Khmer as known as Cheath:
    You should continue to write very good poems that reflect the facts about the 7th January Day. Without that Day, the dogs who are doing their nonsense comments here would die or chetroy. They would not be able to bark non-stop like the crazy dogs………Thank to our three Devadas (Samdech Chea Sim, Samdech Heng Samrin, and Samdech Hun Sen) who sacrificed their lives to save us from Pol Pot’s genecide!!!!!!

    Long Live the CPP, Long Live the 7th January Day, Long Live our beloved KING!
    Long Live the CPP, Long Live the 7th January Day, Long Live our beloved KING!
    Long Live the CPP, Long Live the 7th January Day, Long Live our beloved KING!
    Long Live the CPP, Long Live the 7th January Day, Long Live our beloved KING!

  8. KHEMR NEIK SROK says:

    PRAMM PEE MAKARA CHEAR PHLAI LVEARR
    PRAMM PEE MAKARA CHEAR TIEK KHMOUM PHKA SLAING.

  9. ^-^ says:

    ហេតុអ្វីពួកយួនចូលចឹត្ដធ្វើសម្បទានដីនៅតាមព្រំបទល់ដែនទៅវិញ?
    ហេតុអ្វីគណបក្សប្រជាជនចូលចឹត្ដធ្វើសម្បទានដីនៅតាមព្រំបទល់ដែនខាងកើតទៅឲ្យពួកយួន?
    នេះជាល្បិចកម្ពុជាក្រោមទៀតហើយ ៩៩ឆ្នាំព្រំដែនចូលក្នុងដីខ្មែរយ៉ាងហោចក៏៣គីឡូម៉ែត្រដែរ……………..

  10. th says:

    លោក ឪអញ ដីសម្បទានគេមិនដែលរឹបអូសពីរាស្រ្តទេ​​ គឺមានតែរឹបអូសពីក្រុមហ៊ុនយកមកបែងចែកនិងធ្វើបណ្ណ័ជូនរាស្រ្តថែមទៀត