ភ្នំពេញ: ការថែរក្សាសំឡេងឲ្យនៅតែល្អ និងច្រៀងឲ្យកាន់ពីរោះនោះ ជាការសំខាន់បំផុតសម្រាប់អ្នកមានអាជីពលក់សំឡេង។ ទន្ទឹមនឹងនេះ ដើម្បីដឹងថាការរក្សាសំនៀងឲ្យនៅតែមានភាពទាក់ទាញ និងកាន់តែពីរោះជាងមុនទៅទៀត តារាចម្រៀងផ្នែកបុរស៣ដួង ដែលមានភាពលេចធ្លោជាងគេ ក្នុងស្រទាប់យុវវ័យ និងប្រចាំនៅកម្ពុជានោះ បានចេញមុខមកបើកកកាយពីអាថ៌កំបាំងថែរក្សាសំឡេងនៅ CEN ថ្ងៃនេះហើយ។
ថ្ងៃទី 7 មករា 2013, ម៉ោង 11:36:AM
ដោយ: វឿន សាវុធ
CEN
តារាចម្រៀងវ័យក្មេង និងពីរោះមិនចេះជិនណាយ ពីស្រទាប់យុវជន យុវតីខ្មែរ ចំនួនបីនាក់ បានប្រាប់ឲ្យដឹងថា មានវិធីរក្សាសំនៀង ឲ្យនៅតែ ទាក់ទាញ និងពិរោះ វាមិនជាការលំបាកអ្វីទេ ឲ្យតែមានខិតខំហាត់ប្រាណ ហែលទឹកហ្វឹកកហាត់សំឡេងច្រៀង ការសម្រាកគេង ឲ្យបាន គ្រប់គ្រាន់ អាហារទៀងទាត់ និងតមអាហារមួយចំនួនបើចាំបាច់។
តារាកំពុងពេញនិយមក្នុង ស្រទាប់មិត្តយុវវ័យ លោក ណុប បាយ៉ារិទ្ធ បានបង្ហើបប្រាប់ CEN តាមប្រព័ន្ធទូរស័ព្ទថា ការថែរក្សាសំឡេង វាមិនមែនជា ការ ពិបាកនោះទេ ចាំបាច់ត្រូវគិតគូរពីបញ្ហាបំពង់ក ដោយជៀសវាងអាហារ និងភេសជ្ជៈ ស្រា ឬ ស្រាបៀ មួយចំនួន អាចនាំឲ្យក្តៅ ឬរលាកជាដើម។
តារាចម្រៀងដែលមានរូបរាងសង្ហារ និងមានសំឡេងពិរោះប្រចាំផលិតកម្មរស្មីហង្សមាស ខាងលើបាននិយាយថា “គ្រាន់តែថា ទី១យើងប្រើសំឡេង យើងត្រូវគិត ពីបញ្ហាបំពង់ក របស់យើង។ ទី២គឺពេលវេលាសម្រាកឲ្យបានគ្រប់គ្រាន់។ ទី៣គឺយើងត្រូវ លុតដំសំឡេង យើង រៀងរាល់ពេលដូចជាយើងខិតខំប្រឹងច្រៀងសមតាមសំឡេង ដោយឧទាហរណ៍ថា បទនោះច្រៀងតឹងប៉ុណ្ណេះ-ប៉ុណ្ណោះ យើងត្រូវតែ ហាត់ពត់លុតដំវា បន្ទាប់ៗមកយើងត្រូវហាត់ពត់យ៉ាងម៉េចឲ្យបានខ្ពស់ជាងហ្នឹងទៀត”។
តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះ បានបន្ថែមថា “អ៊ីចឹងទោះបីជាខ្ញុំទំនេរកន្លះម៉ោងក៏ដោយគឺខ្ញុំទៅហាត់ប្រាណ ទៅហែលទឹក ព្រោះការហែលទឹកនេះ បានធ្វើឲ្យប្រព័ន្ធដង្ហើម ឬផ្លូវដង្ហើមយើងប្រើបានល្អ។ មួយទៀតធ្វើឲ្យសួតយើងដំណើរការបានល្អដែរ ព្រោះដង្ហើមយើងត្រូវប្រើតាមសួត ច្រមុះ ហើយទៅតាមប្រភេទបទចម្រៀងដែលយើងត្រូវប្រើ និងតម្រូវសម្រាកឲ្យបានច្រើន ជាពិសេស ក្នុងមួយថ្ងៃឲ្យបានពី៧ ទៅ៨ម៉ោង។ ពេលខ្លះខ្ញុំក៏សម្រាកបានតិចដែរ តែខ្ញុំផ្តោតទៅលើការ ហាត់ប្រាណ អាចសម្រួល ដល់ការ ចេញញើស។
ចំណែកឯ តារាចម្រៀងល្បីមួយរូបក្នុងផលិតកម្មសាន់ដេ លោក ជុំ លីណូ ក៏មិនខុសគ្នាប៉ុន្មានពី ប្រុសសង្ហារ ណុប បាយ៉ារិទ្ធ ដែរ។ គាត់បាន និយាយថា “សំខាន់ជាងគេយើងគេងឲ្យបានគ្រប់គ្រាន់ និងញ៉ាំបាយឲ្យទៀងពេល ហើយកុំឧស្សាហ៍ញ៉ាំអី ចឹបចុប ច្រើនពេកព្រោះវាអាច ធ្វើឲ្យយើង ដុះក្បាលពោះ ពិបាកស្រែក។ មួយទៀតត្រូវហាត់ប្រាណឲ្យមានកម្លាំង និងមានសំឡេងខ្លាំង”។
តារាចម្រៀងសំឡេងពីរោះប្រចាំក្រុមហ៊ុនសាន់ដេ ដដែលនេះ លីណូ បានបន្តថា “ចំពោះរឿងតមអីដូចជាមិនមានទេ តែពេលមានផ្តាសាយ ឈឺកអីនោះបានយើងតម។ និយាយទៅមានតមខ្លះដែរ ដូចជាគ្រឿងស្រវឹង។ ដូចជាមានជប់លៀងម្តងម្កាលយើងញ៉ាំដែរ តែល្មមៗ តែជាពិសេសនោះគឺហាត់ប្រាណឲ្យមានកម្លាំង និងអត់ទ្រាំនឹងការហត់របស់យើង ដូចពេលចេញច្រៀងលើឆាកអី យើងច្រៀងបានលឿន។ ជាការសំខាន់មួយទៀតគឺគេងឲ្យបានគ្រប់គ្រាន់ បើគេងមិនបានគ្រប់គ្រាន់ហើយទោះអាហារមកពីឋានសួគ៌ក៏មិនឆ្ងាញ់ដែរ”។
ក្រឡេកទៅមើល តារាចម្រៀងមានទឹកដមពីរោះ ប្រចាំនៅផលិតកម្មសាន់ដេម្នាក់ទៀត លោក អាន គុណកូឡា ក៏ហាក់បានយល់ស្របទៅនឹង តារាម្រៀង ទាំងពីរ ខាងលើដែរ។ គាត់បាននិយាយថា “និយាយឲ្យចំទៅគឺយើងត្រូវការហាត់ប្រាណឲ្យបានច្រើន និងព្រលឹមឡើង យើងហាត់ ស្រែកច្រៀង ដោយហ្វឹកហាត់សំឡេងច្រៀងយើងរាល់ថ្ងៃតែម្តង។ មួយទៀតគឺហែលទឹក ហើយភាគច្រើនគឺខ្ញុំហែលទឹក ព្រោះពេលខ្ញុំហែលទឹកទៅ ចេះប្រើដង្ហើមហប់បានយូរ ហើយធ្វើឲ្យចេះប្រើដង្ហើមយើងវែង។ ការហាត់ប្រាណ និងហែលទឹកនេះ បានជួយ ឲ្យសំឡេងយើង បានល្អប្រសើរឡើងជាងមុនផងដែរ។ បើនិយាយរួមទៅមានតែហាត់ប្រាណ ហែលទឹក ស្ទីម សោណាអីទេ ធ្វើឲ្យសំឡេង យើង រឹតតែល្អទៀត”។
តារាចម្រៀងវ័យក្មេង និងលេងស្ទាយសម្លៀកបំពាក់បែបយុវវ័យសម័យថ្មីនោះ អាន គុណកូឡា បានបន្តថា “ចំពោះរបបអាហារវិញ យើងអាចតមបានដូចជា បារី ស្រា ប្រហុក និងគ្រឿងផ្អាប់ៗ ដែលនាំឲ្យសំឡេងយើងក្ងួរ ទៅជាផ្តាសាយ ឬរលាកបំពង់ក ជាដើមហ្នឹង”៕



សុទ្ធតែពួកអាមាចម៍ សំលេងដូចមាន់ពុលក្តួច ពូកែតែច្រៀងបទរបស់គេ ពួកអាអត់កំណើត
សព្វថ្ងៃគ្មានអ្នកនិពន្ធទេ មានតែអ្នករត់ពន្ធចំរៀង ផលិកម្មចំរៀងក៏គ្មានដែរគឺមានតែចោរកម្មចំរៀង
សុទ្ធតែពួកអាអាចម៍ សំលេងដូចមាន់ពុលក្តួច ពូកែតែច្រៀងបទរបស់គេ ពួកអាអត់កំណើត
Young stars voice like a dog bark. My dog barked better than them. Ha.ha !!!
ខ្ញុំសូមគាំទ្រ លង្វែក 100% លោកនិយាយពិតជាត្រូវណាស់ ! ខ្ញុំមើលតារាខ្មែរធ្វើខ្លួនដូចមនុស្សឆ្គួត
អញ្ចឹង ។
ខ្ញុំសូមគាំទ្រ លង្វែក និង^v^ 100% លោកនិយាយពិតជាត្រូវណាស់ ! ខ្ញុំមើលតារាខ្មែរធ្វើខ្លួនដូចមនុស្សឆ្គួតអញ្ចឹង ។ បើនិយាយពីសម្លេងវិញមិនខុសអ្វីពីគោច្រៀងឡើយ
ហ៊ានអួតថាខ្ឡួនចេះថែរក្សាសម្លេងផងគួរឲ្យខ្មាសគេណាស់ មិនតែប៉ុណ្ណោះកាសែត ទស្សនាវដ្តីខំ
ជួយអួតឲ្យទៀត! ពិតជាឆ្គួតមួយពូជមែន ។
សុទ្ឋតែពួកក្មេងពាល…………………….។ អាបំផ្លាញជាតិខ្លួនឯង …………..សូមអានអក្សរឲ្យត្រូវផង អាពួកចង្រៃ……………..ឲ្យសត្វគោស្តាប់វិញទើបសមណាស់ រាស្រ្តខ្មែរមិនគាំទ្រអាឯងទេវើយ….
.