មី​ទ្ទិញ​រំព្ញ​ក​ខួប​ទី​៣៤ នៃ​ទិវា​ជ័យជំនះ ថ្ងៃ​៧ មករា​

ភ្នំពេញ: ​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩-​ថ្ងៃ​៧​មករា ឆ្នាំ​២០១៣ នៅ​ថ្ងៃ​ចន្ទ​នេះ ជា​ខួប​លើក​ទី​៣៤ នៃ​ទិវា​ជ័យជំនះ ថ្ងៃ​៧​មករា ដែល​ជា​ថ្ងៃ​ផ្តួលរំលំ​របប​វាលពិឃាត ខ្មែរក្រហម​។ ដូច​រៀងរាល់​ឆ្នាំ​ដែរ មី​ទ្ទិញ​រំឭក​ខួប ទិវា​ជ័យជំនះ ថ្ងៃ​៧​មករា ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រារព្ធ​ឡើង​យ៉ាង​អធិកអធម នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា គ​៨៥ នៅ​បូរី​ចំការមន ក្នុង​រាជធានី​ភ្នំពេញ​។​

ថ្ងៃទី 7 មករា 2013
ដោយ: CEN

មី​ទ្ទិញ​រំព្ញ​ក​ខួប​ទី​៣៤ នៃ​ទិវា​ជ័យជំនះ ថ្ងៃ​៧ មករា

មី​ទ្ទិញ​រំព្ញ​ក​ខួប​ទី​៣៤ នៃ​ទិវា​ជ័យជំនះ ថ្ងៃ​៧ មករា

មេដឹកនាំ​កំពូលៗ រួមទាំង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ជាន់ខ្ពស់ រាប់រយ​នាក់ បាន​ជួបជុំ​ក្នុង​អង្គមី​ទ្ទិញ​រំឭក​ខួប លើក​ទី​៣៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​​​ប្រជាជន​កម្ពុជា និង​សម្តេច ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​ អង្គទូតនានា រួមទាំងគណបក្សជាសម្ព័ន្ធមិត្តរបស់គណបក្សប្រជាជនកម្ពុជា ក៏​បាន​ចូល​រួម​ក្នុងអង្គមីទ្ទិញ នាថ្ងៃ៧មករានេះ ផងដែរ។

​ក៏​ប៉ុន្តែ​សម្តេច ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែលត្រូវបានគេគ្រា មកចូល​រួមក្នុងអង្គមីទ្ទិញ ដោយសារ​តែ​បញ្ហា​សុខភាព សម្តេច មិនបានឡើងអាន​សន្ទរកថាទេ​។ នៅ​ឆ្នាំ​មុន ឆ្នាំ​២០១២ នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​ជ័យជំនះ ថ្ងៃ​៧​មករា សម្តេច ជា ស៊ីម ​បាន​អវត្តមាន។

​នៅ​ឆ្នាំ​២០១៣ ក្នុង​មី​ទ្ទិញ​រំឭក​ខួប លើក​ទី​៣៤ ទិវា​ជ័យជំនះ ថ្ងៃ​៧​មករា សម្តេច ហេង សំរិន បាន​ឡើង​អាន​សន្ទរកថា ដូច​កាលពី​ឆ្នាំមុន​ដែរ​។​

មី​ទ្ទិញ​រំព្ញ​ក​ខួប​ទី​៣៤ នៃ​ទិវា​ជ័យជំនះ ថ្ងៃ​៧ មករា​
មី​ទ្ទិញ​រំព្ញ​ក​ខួប​ទី​៣៤ នៃ​ទិវា​ជ័យជំនះ ថ្ងៃ​៧ មករា​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​ប្រធានកិត្តិយស នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​មី​ទ្ទិញ​រំព្ញ​ក​ខួប​ទី​៣៤ នៃ​ទិវា​ជ័យជំនះ ៧ មករា (០៧.០១.១៩៧៩-០៧.០១.២០១៣) ដោយ​លើកឡើង​ថា “​ថ្ងៃនេះ ជា​ទិវា​គម្រប់​ខួប​លើក​ទី​៣៤ នៃ​មហា​ជ័យជំនះ ជា​ប្រវត្តិសាស្ត្រ​របស់​ប្រជាជន​កម្ពុជា លើ​របប ប៉ុល ពត នា​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ ដែល​បាន​សង្គ្រោះ​ជាតិ ឱ្យ​មាន​ជីវិត​រស់​ឡើង​វិញ រួចផុត​ពី​គ្រោះមហន្តរាយ​ប្រល័យ​ពូជសាសន៍ ដែល​របប​ដ៏​ឃោរឃៅ​យង់ឃ្នង​នេះ​បាន​បង្កឡើង​”​។

​សម្តេច ហេង សំរិន ក៏បាន​លើកឡើង​ថា “​គឺ​ផ្តើម​ពី​ជ័យជំនះ ៧​មករា​នេះ​ហើយ ដែល​ធ្វើឱ្យ​ប្រជាជន​កម្ពុជា មាន​អ្វីៗ​នៅថ្ងៃនេះ និង​មាន​អនាគត​ប្រកបដោយ​ក្តីសង្ឃឹម​។ ខួប​លើក​ទី​៣៤ នៃ​ទិវា​ជ័យជំនះ ៧ មករា ឆ្នាំនេះ ប្រព្រឹត្តទៅ​ក្នុង​ស្ថានភាព ដែល​សភាពការណ៍​ទូទៅ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​មាន​ការវិវត្ត​ល្អ​លើ​គ្រប់​វិស័យ ជាអាទិ៍ ជោគជ័យ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៣ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៣ លទ្ធផល​ដ៏​ល្អប្រសើរ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ឆ្នាំ​២០១២ ជោគជ័យ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​កម្ពុជា​ធ្វើជា​ប្រធាន និង​ស្របពេល​ដែល​ប្រទេសជាតិ កំពុង​ឈាន​ឆ្ពោះ​ទៅកាន់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥”​។​

​ក្នុង​ឱកាស​ដ៏​ថ្លៃថ្លា​នេះ សម្តេច ហេង សំរិន ក្នុងនាម​អង្គ​មី​ទ្ទិញ​ទាំងមូល បាន​សម្តែង​នូវ​ទុក្ខ​ក្រៀមក្រំ​ជាទីបំផុត ចំពោះ​ការយាង​ចូល​ទិវង្គត​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ​វររាជ បិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ជា​ទីសក្ការៈ​ដ៏​ខ្ពង់ខ្ពស់ កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២​។

​សម្តេច ហេង សំរិន បាន​លើកឡើង​ថា “​ទូលព្រះបង្គំ​យើងខ្ញុំ​ទាំងអស់គ្នា សូម​លើក​អញ្ជលី​ឧទ្ទិស​បួងសួង សូម​ព្រះ​វិញ្ញាណក្ខ័ន្ធ​របស់​ព្រះក​រុណា ព្រះវររាជបិតា​ជាតិ ព្រះ​បរម​រតន​កោដ្ឋ បាន​យាង​ទៅ​សោយសុខ​ក្នុង​ព្រះ​បរម​សុគតិភព​ជា​រៀង​រហូត​ទៅ និង​សូម​ឱ្យ​តេជះ​បារមី​នៃ​ព្រះ​វិញ្ញាណក្ខ័ន្ធ​ព្រះអង្គ តាម​ជួយ​ប្រោះព្រំ​ថែរក្សា​ទឹកដី និង​ប្រជារាស្ត្រ​ខ្មែរ បាន​សុខ​សន្តិភាព សម្បូរ​សប្បាយ​ជា​រៀង​ដរាប​”​។

​ជាមួយគ្នា​នោះ សម្តេច ហេង សំរិន ក៏​បាន​ថ្លែង ដោយ​សូម​លំឱនកាយ​គោរព​ដល់​វិញ្ញាណក្ខ័ន្ធ​របស់​ជន​រួម​ជាតិ ជាង ៣​លាន​នាក់ ដែល​បាន​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធម្ម​បំផុត នៅ​ក្រោម​របប​ប្រល័យ​ពូជសាសន៍ ហើយ​សូម​ឧទ្ទិស​បួងសួង សូមឱ្យ​ដួងព្រលឹង​របស់​លោក​អ្នក​ទាំងឡាយ​នោះ បាន​ទៅ​កាន់​សុគតិភព​កុំបី​ខាន​។​

​សម្តេច ហេង សំរិន ក៏​បាន​ថ្លែងថា “​រំព្ញក​ឡើងវិញ​អំពី​ប្រវត្តិសាស្ត្រ​ដ៏​ខ្មៅ​ងងឹត នៃ​ប្រជាជាតិ​យើង កាលពី​អតីតកាល យើងទាំងអស់គ្នា ពិតជា​មិន​អាច​បំភ្លេច​បាន​ឡើយ​នូវ​មហា​សោកនាដកម្ម និង​គ្រោះមហន្តរាយ​របស់​ជាតិ ដែល​បណ្តាល​មកពី​ភ្លើងសង្គ្រាម​ដ៏​ឃោរឃៅ នៅ​ដើម​ទសវត្ស ឆ្នាំ​១៩៧០ និង​មហា​ឧក្រិដ្ឋកម្ម ដែល​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក ប៉ុល ពត បាន​បង្ក​ឡើង​ក្រោយ​ថ្ងៃ​១៧ មេសា ឆ្នាំ​១៩៧៥​។ ពួក​ឃាតក ប៉ុល ពត បាន​ប្លន់​យក​ទាំងស្រុង​នូវ​រាល់​សមិទ្ធផល នៃ​ការតស៊ូ​របស់​ប្រជាជន ដើម្បី​ឯករាជ្យ សន្តិភាព និង​សេរីភាព ហើយ​អនុវត្ត​នយោបាយ​ប្រល័យ​ពូជសាសន៍ មកលើ​ប្រជាជាតិ​ខ្លួនឯង​យ៉ាង​ឃោរឃៅ​ព្រៃផ្សៃ​បំផុត ដែល​ពុំ​ធ្លាប់​មាន​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​មនុស្សជាតិ​។ គ្រាន់តែ​ក្នុង​រយៈពេល​ជិត ៤​ឆ្នាំ​ប៉ុណ្ណោះ ពួក​មេដឹកនាំ​នៃ​របប​ដ៏​យង់ឃ្នង​នេះ បាន​នាំ​ប្រទេសជាតិ ដែល​ត្រូវ​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ដោយ​សង្គ្រាម​ប្រាំ​ឆ្នាំ​រួចមកហើយ​នោះ ឱ្យ​ឈាន​ទៅដល់​មាត់​រណ្តៅ នៃ​ការ​រលាយ​សូន្យ​ទាំងស្រុង ដែល​គ្មាន​សល់​អ្វី​ឡើយ​”​។

​សម្តេច ហេង សំរិន បាន​បន្ថែមថា ប្រជាជន​ជាង ៣ លាន​នាក់ ត្រូវបាន​សម្លាប់​យ៉ាង​អាណោចអាធម្ម​បំផុត រចនាសម្ព័ន្ធ​សង្គម​ជាតិ​ទាំងមូល​ត្រូវ​បំផ្លាញ​ខ្ទេចខ្ទី​ដល់ប្ញស​គល់ ទឹកដី​កម្ពុជា​នៅសល់​តែ​គំនរ​ផេះផង់ ដែល​ក្រាល​ដិតដាម​ដោយ​ឈាម និង​ទឹកភ្នែក​របស់​ប្រជាជន​។ ឯ​អ្នក​ដែល​នៅ​រស់ ត្រូវ​រស់​ក្នុង​ភាព​ជា​ទាសករ ភ័យរន្ធត់​គ្រប់​វិនាទី ព្រាត់ប្រាស​គ្រួសារ អត់ឃ្លាន ឈឺ​រ៉ាំរ៉ៃ រង់ចាំ​តែ​ថ្ងៃ​ត្រូវ​ពួក​វា​សម្លាប់​តែប៉ុណ្ណោះ​។ ម្នាក់ៗ មានតែ​ការ​បន់ស្រន់​នៅ​ក្នុង​ចិត្ត សូម​ទេវតា ឬ​កម្លាំង​ដ៏​ស័ក្តិសិទ្ធិ​ណា មក​ជួយ​សង្គ្រោះ​ឱ្យ​រួចផុត​ពី​ឋាននរក​អ​វចី​នេះ​ផង ។​

​សម្តេច ហេង សំរិន បាន​បន្ថែម​ថ នៅ​ក្នុង​កាលៈទេសៈ​ដ៏​ធ្ងន់ធ្ងរ​បំផុត​នេះ កម្មាភិបាល យុទ្ធជន យុទ្ធ​នារី​ស្នេហា​ជាតិ​ដ៏​បរិសុទ្ធ​ស្មោះត្រង់ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​នៅ​រស់រាន​មានជីវិត​គេចផុត​ពី​ការកាប់សម្លាប់ ហើយ​បាន​ភៀសខ្លួន​ចេញរួច ពី​ការត្រួតត្រា​របស់​ពួក ប៉ុល ពត បាន​ប្រមូលផ្តុំ​គ្នា​បង្កើត រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​ត្រូវបាន​ប្រកាស​ជា​សាធារណៈ ចំពោះ​មតិ​ជាតិ និង​អន្តរជាតិ នា​ថ្ងៃ​២ ធ្នូ ឆ្នាំ​១៩៧៨ នៅក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ​។ រណសិរ្ស​មាន​គណៈ​ដឹកនាំ ចំនួន ១៤​រូប បាន​ប្រកាស​ចេញ​គោលនយោបាយ ១១ ខ សំដៅ​បំផុស និង​ចាត់តាំង​កម្លាំង​មហា​សាមគ្គី​របស់​ប្រជាជាតិ​ទាំងមូល វាយ​ផ្តួលរំលំ​របប ប៉ុល ពត និង​កសាង​ទឹកដី​ឡើងវិញ​។ ការប្រកាស​ចេញ​មុខ​នៃ​រណសិរ្ស ត្រូវបាន​ទទួល​ការអបអរសាទរ​គាំទ្រ​យ៉ាង​ក្លៀវក្លា​ពី​ប្រជាជន​កម្ពុជា​គ្រប់ទិសទី និង​ការគាំទ្រ​ពី​ប្រជាជន​នៃ​បណ្តា​ប្រទេស ព្រមទាំង​កម្លាំង​ចម្រើន​ជឿនលឿន​នានា ដែល​ស្រឡាញ់​សន្តិភាព និង​យុត្តិធម៌​លើ​សកលលោក​។

​សម្តេច ហេង សំរិន ក៏​បាន​រម្លឹកថា លើ​មូលដ្ឋាន​នេះ កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បាន​វាយ​សម្រុក​យ៉ាង​ខ្លាំងក្លា លើ​កងទ័ព​របស់​ពួក ប៉ុល ពត ដោយ​មាន​ការជួយ​ឧបត្ថម្ភ​ដ៏​ធំធេង​ពី​សំណាក់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ពង្រីក​បាន​តំបន់​ត្រួតត្រា​ជា​បន្តបន្ទាប់ រហូត​ទទួលបាន​មហា​ជ័យជំនះ​ជា​ប្រវត្តិសាស្ត្រ នា​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩​។​

​ទោះជា​យ៉ាងណា​ក៏ដោយ សម្តេច ហេង សំរិន បាន​គូសបញ្ជាក់ថា “​ជ័យជំនះ​៧ មករា ឆ្នាំ​១៩៧៩ បានបញ្ចប់​នូវ​សម័យកាល​មួយ​ដ៏​ខ្មៅ​ងងឹត​បំផុត បាន​សង្គ្រោះ​អាយុជីវិត​ជាតិ ឱ្យ​រស់រាន​ឡើងវិញ​ទាន់ពេលវេលា បាន​ដណ្តើម​នូវ​សិទ្ធិសេរីភាព​គ្រប់យ៉ាង ដែល​ត្រូវ​បាត់បង់​ទាំង​ស្រុង មក​ជូន​ប្រជាជន​វិញ និង​បាន​បង្កើតឡើង​នូវ​មូលដ្ឋាន​គ្រឹះ សម្រាប់​ការចាប់ផ្តើម​ស្តារ និង​កសាង​មាតុភូមិ​ជា​ថ្មី​ឡើងវិញ​។ គឺ​ពិតជា​គ្មាន​ក្តីរំភើប​រីករាយ​ណា ដែល​អាច​ពណ៌នា​ឱ្យ​ស្មើ នឹង​ក្តីរំភើប​រីករាយ​នៅ​ក្នុង​ថ្ងៃ​ជ័យជំនះ​នេះ បានឡើយ​។ ​ស្នាមញញឹម និង​សំណើច ដែល​រលាយបាត់​អស់​ទៅហើយនោះ បាន​កើតមាន​ឡើង​វិញ​។ ប្រជាជន​បាន​វិលត្រឡប់​មក​រក​ភូមិស្ថាន​ផ្ទះសម្បែង​របស់ខ្លួន ដែល​នៅសល់​តែ​គំនរ​ផេះផង់ ហើយ​ចាប់ផ្តើម​ស្តារ​ជីវភាព​រស់នៅ​ឡើងវិញ ពី​បាតដៃ​ទទេ ជាមួយ​នឹង​ភាព​ទ្រុឌទ្រោម​ដ៏​ធ្ងន់ធ្ងរ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​”​។

​សម្តេច ហេង សំរិន បានប្រកាសថា “​ប្រជាជន​កម្ពុជា ចងចាំ​ជានិច្ច​ថា “៧ មករា គឺជា ថ្ងៃកំណើត​ទី​២ របស់ខ្លួន បើ​គ្មាន​ជ័យជំនះ​ថ្ងៃ ៧ មករា ក៏​គ្មាន​អ្វីៗ ដូច​សព្វថ្ងៃ​នេះ​ដែរ​”​។ ដូច្នេះ​អត្ថន័យ​ដ៏​វិសេសវិសាល​ជ្រាលជ្រៅ​បំផុត នៃ​ជ័យជំនះ ៧ មករា ត្រូវបាន​ចារ​ទុក នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា ជា​រៀងរហូត​”៕

What Next?

Recent Articles

9 Responses to "មី​ទ្ទិញ​រំព្ញ​ក​ខួប​ទី​៣៤ នៃ​ទិវា​ជ័យជំនះ ថ្ងៃ​៧ មករា​"

  1. យួនូបនីយកម្ម
    ១- យួនូបនីយកម្ម –អ្នកត្រូវចាំបើជាខ្មែរ
    បើអ្នកខ្ញុំយួនហ្វេ– មិនបាច់ទេ ខ្មែរចាំហើយ!
    ២- ជីមិញគំនិតជ្រៅ– ស្តេចខ្មែរខ្លៅមិនជ្រៅឡើយ
    ដីខ្មែរខាងកើតត្រើយ –ស្តេចព្រមហើយ យួនស្នាក់ចុះ ។
    ៣- ដល់ពេលយួនមិនចេញ –ស្តេចមាត់ស្ញេញគ្មានដំណោះ
    ណ្ហើយ! រត់ប្រាសស្រុកចុះ–ដាក់កំហុសខ្មែរក្នុងស្រុក ។
    ៤- យួនូបនីយកម្ម –ហូបានផ្តាំឱ្យសម្រុក
    ឱ្យយួនចូលអុកឡុក –ពេញដីទឹករបស់ខ្មែរ ។
    ៥- មេខ្មែរគំនិតអន់ –ជនជាតិខ្លួនជិះជាន់ដែរ
    មេយួនគិតសាសន៍គេ–ចូលហូរហែវាតយកដី ។
    ៦- ខ្មែរជឿកម្មផលពេក –ក៏ផ្តួលផ្តេកធ្វើវាហី
    ឈប់ស្តាយជាតិទឹកដី –កេរថ្លាថ្លៃដូនតាយើង ។
    ៧- មេខ្មែរយើងសព្វថ្ងៃ –ខ្ញុំដាច់ថ្លៃរបស់ញ៉ឺង
    ខ្មែរណាហ៊ានលើកឡើង–ដេញឱ្បប៉ើងប្រាសចោលស្រុក ។
    ៨- យួនូបនីយកម្ម –ជាច្រើនឆ្នាំយួនសម្រុក
    មេខ្មែរមារយាទថោក– ព្រមអស់ស្រុកព្រោះអំណាច!

  2. ដែកអ៊ីណុក says:

    ក្រុមសមមិត្ត

  3. th says:

    មុនថ្ងៃ៧មករា ១៩៧៩​ខ្ញុំមិនបានសង្ឃឹមថានឹងមានជីវិតរស់នៅតទៅទៀតបានឡើយ! ខ្ញុំបន់ស្រន់សុំតែបាយមួយដុំប៉ុណ្ណោះពុំចាំបាច់មានអំបិលក៏បានដែរ ខ្ញុំដើរស្ទើរតែមិនរួច ក្បាលជង្គង់ខ្ញុំធំជាងក្បាលខ្ញុំទៅទៀត តែអស្ចារ្យណាស់ ថ្ងៃ៧មករា​១៩៧៩មកដល់ ខ្ញុំមិនត្រឹមតែបានបាយហូបទេ ខ្ញុំថែមទាំងមានជីវិតរស់នៅ មានសិទិ្ធសេរីភាព មានកម្មសិទិ្ធ មានការសិក្សាបានុខ្ពស់ មានជំនឿ ​មានសាសនា មានការងារធ្វើ ទោះជាប្រាក់ខែរតិចតួចត្រឹមជាង២០០,០០០រៀលក៏ដោយ មានសិទិ្ធបញ្ចេញមតិ មានសិទិ្ធសំរេចខាងបំរើនយោបាយ មានអ្វីៗគ្រប់បែបយ៉ាង! ឱ ថ្ងៃ៧មករា!​គឺជាថ្ងៃ​កំណើតទី២ របស់ខ្ញុំ គឺជាថ្ងៃដែលទេវតា​ប្រោសជីវិតប្រជាជនខ្មែរដែលនៅសេសសល់់ពីរបបខ្មែរក្រហមអោយមានជិវិតរស់ឡើងវិញដូចសព្វថ្ងៃនេះ! តើអ្នកសុខចិត្តធ្វើជាមនុស្សអគុណធម៎ដែរឬទេ? គ្មានថ្ងៃ៧មករា​ខ្ញុំក៏គ្មានថ្ងៃនេះដែរ !ចុះអ្នកវិញ? ទោះជាអ្នកនៅក្រៅប្រទេស​ ឬកើតក្រោយ១៩៧៩ក៏ដោយ តែអ្នកអាចមានឪពុកម្តាយ បងប្អូន​ ឬជីដូនជីតា ដែលរួចរស់ពីរបបខ្មែរក្រហមដែរ !

    .

  4. Srey Khmer says:

    Long Live the 7th January, 1979 Day! Long Live our CPP leaders! Lon Live our beloved KING!
    Long Live the 7th January, 1979 Day! Long Live our CPP leaders! Lon Live our beloved KING!
    Long Live the 7th January, 1979 Day! Long Live our CPP leaders! Lon Live our beloved KING!
    Long Live the 7th January, 1979 Day! Long Live our CPP leaders! Lon Live our beloved KING!
    Long Live the 7th January, 1979 Day! Long Live our CPP leaders! Lon Live our beloved KING!
    Long Live the 7th January, 1979 Day! Long Live our CPP leaders! Lon Live our beloved KING!
    Long Live the 7th January, 1979 Day! Long Live our CPP leaders! Lon Live our beloved KING!
    Long Live the 7th January, 1979 Day! Long Live our CPP leaders! Lon Live our beloved KING!
    Long Live the 7th January, 1979 Day! Long Live our CPP leaders! Lon Live our beloved KING!
    Long Live the 7th January, 1979 Day! Long Live our CPP leaders! Lon Live our beloved KING!

  5. អ្នកលេង says:

    ៧មករា គឺជាថ្ងៃដែលរួចពីមាត់ក្រពើ តែរត់មកចូលមាត់ខ្លា ។

    តាមពិតគឺសុទ្ធតែជាល្បិចពាលស៊ីពាលរបស់សមិត្តកុំមុយនីសដ៏ក្រហមឆ្អិនឆ្អៅរវាងខ្លាពីរដណ្តើម

    សាច់ឈ្លូសគ្នាប៉ុណ្ណោះ ។ ចំណែកកូនឈ្លូបហ៊ុន សែន នេះ មិនមានចំណែកបន្តិចណាឡើយ គ្រាន់តែជាសំណាងដោយចៃដន្យដោយសារចេះសំរបសំរួលសុំយួនរស់តែប៉ុណ្ណោះ ។

    .

  6. cheath says:

    ពួកមេរោគ រង្សី-សុខា
    មេរោគចង្រៃនៅស្រុកខ្មែរ – ស្មើអេដស៏ពួកវាបក្សប្រឆាំង
    ចង្រៃផុតគេមិនដែលមាន – ក្នុងលោកគឺគ្មានទេដូចវា ។
    ជាតិជាមេរោគមិនដែលល្អ – ប្រាប់ពិតមិនភរបក្សរង្សី
    អាកឹមសុខាមេរោគពីរ – រោគផ្តាច់ជិវីជនជាតិខ្មែរ ។
    មេរោគអារង្សីរោគបំផ្លាញ – សង្គមផូរផង់អោយក្រឡាប់
    អោយពុករលួយបំផ្លាញច្បាប់ – មានសក្ខីស្រាប់ខ្ញុំប្រាប់ជូន ។
    ក្រោយ៧៩ទោះខ្មែរទុក្ខ – ត្រូវប្រឈមមុខនិងបច្ចារ
    ពួកខ្មែរក្រហមប៉ងពារធារ- កាន់កាប់រដ្ឋាសម្លាប់ផ្តាច់ ។
    ទោះបីខ្វះស៊ីប្រឹងតស៊ូ – អាវុធយុទ្ធោកាន់គ្រប់គ្នា
    វាយខ្មែរក្រហមអោយទុរា- ការពារបានសុខគ្រប់ញាតិមិត្ត ។
    កាលណោះគ្មានចោរជនអន្ធពាល – ទោះទ្រព្យដាក់វាលមិនភ័យភិត
    ខ្លាចបាត់បង់ទ្រព្យរង្គាសចិត្ត – ជាតិខ្មែរសុខពិតជាអលជ្ជី ។
    ដល់ខែតុលាថ្ងៃ២៣ – ប្រជាអធិបតីប្រមូលជុំ
    ពីសាយធូ-ប៊ីមករួមផ្តុំ – សង្គមប្រែប្រួលកើតវិបល្លាស ។
    កើតចោរហារយចាប់ជំរិត- ឯកុង្សីពិតអារង្សី
    នាំរោគរលួយមកសាយទី- ប្រាប់ពិតឥតគ្នេរតាមជាក់ស្តែង ។
    អាស៊ីកាប់ឈើលក់លានគូប – ដុល្លាធ្លាក់ព្រាតចូលហោប៉ៅ
    វាក្តាប់កាន់ទុកហើយវេរទៅ -ដាក់នៅធនាគារចាយម្នាក់ឯង ។
    មានលុយប៉ុណ្ណេះមិនស្កប់ស្កល់- អាស៊ីរចល់ចាប់រើសគយ
    បានរាប់ពាន់នាក់ទារប្រាក់សោយ – ម្នាក់ៗមិនរយ-ម៉ឺនដុល្លា ។
    មិនស្កប់អាស៊ីបោះប៉ាស្ព័រ – ម៉ឺនច្បាប់មិនភរមានឯកសារ
    ប្រវ័ញ្ចប្រាក់រដ្ឋសែនដុល្លា – ដាក់ហោប៉ៅវាប្រាក់លួចជាតិ ។
    ជាតិខ្មែរកាលណោះនៅតបច្បាំង- ពួកខ្មែរក្រហមឧទ្ទាមកម្ម
    គ្រាន់ដកវាចេញមិនប្រកាន់- ទុកផ្សំកម្លាំងកែជួយជាតិ ។
    រឿងពុករលួយចេះកាលណោះ- ពីអារង្សីមនុស្សចោលម្សៀត
    រាលដល់សព្វថ្ងៃតិចច្រើនឆ្លៀត- ឥឡូវហ៊ានទៀតច្បាស់ជាប់គុក ។
    មេរោគអាខាមេរោគបោក – ភូតភរកុហកបកប្រាស់ស៊ី
    ចិញ្ចឹមប្រពន្ធចុងមានដល់បី- ស្រីផ្សេងដ៏ទៃអត់ខ្ចីរាប់ ។
    ចង់ណាស់ឃ្លានណាស់ខាងអំណាច- តែគំនិតវៀចវៀរចាកត្រង់
    មើលងាយប្រជាថាល្ងិតល្ងង់- បោកគាត់ត្រង់ៗតាមវាថា ។
    អួតឡើងហារឡើងអោយគោ១០០ – បើគឹតថយក្រោយគួរអនិច្ចារ
    ១០០ក្បាលគោមួយគ្រួសារ- រាស្ត្ររត់ទៅណាជាន់ងាប់សូន្យ ។
    អួតជួយមេម៉ាយរកប្តីអោយ- ការពិតលែបខាយសុំស្រឡាញ់
    បើនាងហ៊ានភ្លាត់ច្បាស់បានឆ្ងាញ់- ចម្រាញ់ហុតទឹកសម្លឹងកាក ។
    អួតអោយធ្មេញមាសគ្រប់ស្មើគ្នា- នាំអោយវេទនាជាងដាក់ធ្មេញ
    ព្រោះគេដកអស់ទុកអញ្ចាញ – សម្រាប់ដាក់ធ្មេញមាសវាអោយ ។
    ចំពោះអ្នកស្រែត្រូវថែទុក- ពពួកកំប្លោកកុំកាប់ចេញ
    ទុកវាបេះផ្កាកុំទោរម្នេញ- សម្រាប់លក់ចេញអោយអាមេរិក ។
    ចំណែកយាយតាច្បាស់ចាំយក- បួនម៉ឺនម្នាក់មកបើករាល់់ខែ
    ទុកស៊ីស្លាម្លូកុំតាប៉ែ – សុំកូនឡែៗរាល់ថ្ងៃអី ។
    មន្ត្រីរាជការនិងទាហាន – ទាំងគ្រូបង្រៀនកុំភ័យអី
    អោយប្រាក់ខែលានសម្រាប់ឆី- ពេលចាយធូរដៃច្បាស់ចិនដេក ។
    ឯក្មេងកូនសិស្សច្បាស់ជាងថ្ងៃ- អោយមិនសំចៃលុយខ្ចីរៀន
    រៀនចប់ពេលជាប់បានធ្វើស្មៀន- កុំវៀងសងវិញចំណេញរដ្ឋ ។
    រីឯកម្មករកុំស្លោរភ្នែក – ការងារមានចែកគ្រប់គ្នីរគ្នា
    ធ្វើខ្ចៅយន្តហោះទើបធូរធារ – លុយសល់ចាក់ហៀរអ្នកមានធំ ។
    ឯស្រីមានកូនឆ្លងទន្លេ – កុំភ័យកើតង៉ាបានចំណេញ
    ៥០ម៉ឺនម្នាក់អោយនាងពេញ – ទុកទិញទឹកដោះអោយកូនបៅ។
    គិតដោយឡាក់ឡាំង -ពួកអាប្រឆាំង-មានសណ្ថានវា
    អាមេប្រពន្ធចុង- ជាប់កែងជើងវា- មីប្រពន្ធអត់គ្នា
    រកប្រុសដោះកូយ ។
    ឯអាបន្ទាប់- អានេះក៏គ្រប់- អត់ខុសតិចអី
    គឺដូចមេវា -ខុសត្រឹមតែស្រី- ដែលវាបានចុយ
    គឺប្រពន្ធគេ ។
    ឯប្រពន្ធវា- មិនចាញ់ពុះពារ- ក៏ស្រវាដែរ
    អាប្រុសកូនចៅ -ដែលនៅជិតក្បែរ -តាមខេត្តនានា
    យកចុយស្អំទ្រូង ។
    ឯអាកូនចៅជាបន្ទាប់- ខ្ញុំប្រាប់មិនស្អប់ច្បាស់ទើបថា
    អាខ្លះងប់បៀរភ្លេចគ្រួសារ -ទោះកូនក៏វាបញ្ចាំដែរ ។
    អាខ្លះប៉ិនផឹកប្រមឹកខួប- បានផឹកអុងអាត់ស្រែកឡូឡា
    ខ្លាំងគឺរូបវាជើងប៉ាវផ្សារ- ចុងចប់អាត្មាត្រូវគេវ៉ៃ ។
    រីអាតូចតាចចក់អាចែម- មិនល្មមសុទ្ធតែមនុស្សបាតផ្សារ
    មិនខំរកស៊ីសុទ្ធពារលា- ស្កាត់រកជួបគ្នាក្នុងបក្សពាល ។
    លក់ដីលក់ស្រែផ្ទះសម្បែង- ក្តាប់លុយមិនលែងទៅសូកប៉ាន់
    យកសក្តិស្រមោលភ្លេចចង្ហាន់- ប្រពន្ធកូនឃ្លាននៅឯផ្ទះ ។
    អាខ្លះអត់លុយប្រថុយយក- ប្រពន្ធដាក់ស្ពកអោយគេចុយ
    ប្រាថ្នាលោភលន់ទាំងមុខស្អុយ -ចុយចុះប្រពន្ធតែសុំសក្តិ ។
    សក្តិខ្យល់សក្តិវល់សក្តិស្រមោល- ច្រើនឆ្នាំទ្រីលទ្រលជួបតែស្កន់
    ធ្លាក់ខ្លួនតោកយ៉ាកតែបំភ័ន្ត- ស្រែកយករួចខ្លួនកម្លារចិត្ត ។
    ពួកអាអស់នេះខួរក្បាលទា- ម៉្ងៃៗវេទនារត់ឆ្លេឆ្លារ
    ដង្ហក់ដង្ហោយព្រុសឡូឡារ- ហត់ជក់កញ្ឆាប៉ូវកម្លាំង ។
    វាស្រែកហឺហារថាសង្គ្រោះ- ស្តាប់ហើយឈឺពោះចង់រាគអាចម៏
    សង្គ្រោះអ្នកណាអាប្រកាច់- សម័យសម្តេចសុទ្ធផ្ទះធំ ។
    ដីស្រែម្នាក់ៗរាប់ហិតា – គោយន្តចាត់ការមិនមែនគោ
    ដឹកជីទៅស្រែឡានហ៊ីណូ- រីឯម៉ូតូមានពីរ បី ។
    អញឆ្ងល់អ្ហែងដែរពួកប្រឆាំង- ដែលអ្ហែងស្រែកច្បាំងតែរាល់ថ្ងៃ
    អ្ហែងចង់សង្គ្រោះៗស្អី ? – ឫុអ្ហែងឃ្លានក្រៃអំណាចដឹង ? ។
    ពួកអ្ហែងអស់នេះគ្មានផ្លូវទេ- កុំមកតែវែឈរច្រេមច្រុំ
    ស្រែកថ្ងូរង៉េសៗដូចឆ្កែយំ- ពោលពាក្យច្រំៗថាសង្រ្គោះ ។
    តើសង្គ្រោះស្អី ?- អត់មានខោថ្មី- តែស្រែកអួតហួស
    សន្យាខ្យល់ខ្ចប់- អប់ដាក់ធ្មេញជួស- ធ្វើខ្ចៅយន្តហោះ
    អាចធ្វើអ្នកមាន ? ។
    អួតទាំងខ្វល់ខ្វាយ- អួតទាំងអត់បាយ-ព្រោះខ្ចីបុលហួស
    ស្រូវស៊ីមិនគ្រប់- កង់ក៏គ្មានជិះ- ខ្លួនវិញសំគិះ
    តែអួតហួសឃ្លាន ។
    គួរអោយសើចដែរ- វាស្រែកឡែៗ -តាប៉ែរាល់ថ្ងៃ
    ថាចង់សង្គ្រោះ- តើសង្គ្រោះស្អី?- ប្រពន្ធជេរចាស់ដៃ
    ជេរ ព្រោះអត់ស៊ី ។
    អួតនេះអាខា -បងប្អូនដឹងទេ- វាអួតរាល់ថ្ងៃ
    អួតប្រូបោកប្រាស់- អួតអត់តម្លៃ-ឥឡូវវាច្នៃ
    ញឹងប្រពន្ធចូល ។
    កុំអោយគេថា- ប្រពន្ធវាជេរ- វាអួតសុខណាស់
    ទោះមានស្រីចុង- ប្រពន្ធអត់ឆ្នាស់- តែពេលដល់ផ្ទះ
    ត្រូវក្បាលវែកឆា ។
    ពិតណាស់អាខាវាកំសត់- ក្បាលគ្របសំពត់ក៏មានដែរ
    ក្បាលនិងកន្ថោរបូកអត់ល្ហែរ- អាខាតែវែឆ្កួតខ្លាចផ្ទះ ។
    ប្រទេសបានសុខ ប្រជាស្រណុក ទាំងកាយវាចារ
    សុខទាំងផ្លូវចិត្ត មានទ្រព្យហ៊ឺហារ ចុះអ្ហែងស្រែកឡា
    ចង់សង្គ្រោះស្អី ? ។
    ខ្លួនថោកសំគិះឆ្កួតតែវែ ហាឡើងខុសគេចង់ចាប់ថ្ងៃ
    មកចងអោយជាប់កាប់ឆា. ខ្វៃ សម្តីអត់ន័យ អួតអត់ខ្នាត ។
    តួយ៉ាងអាឆ្នុកវាភ្លឹកសំកុកសម្លឹងមើលឆ្ងាយ
    រសៀលទាបហើយតែវាមិនណាយ
    គឹតឆ្ងាយនោះឆ្ងាយៗតាមវាគឹត ។
    ឃើញវាបែបនេះខ្ញុំដើរទៅ- ឈរជាប់និត្យនៅជិតក្បែរវា
    ចាប់ផ្តើមសាកសួរមិនរួញរា-ថានៃអាវ៉ាអ្ហែងគឹតអី ។
    អាឆ្នុកឭុខ្ញុំសួរដូច្នេះ- វាសើចហេះ! ហេះហើយប្រាប់ថា
    អាជាតិអើយអញឈឺកេសា- ព្រោះអាសុខាវាបង្ខំ ។
    ខ្ញុំតបវាវិញថាអាឆ្នុក- ម៉េចក៏អ្ហែងស្មុគ្រធ្វើញ៉េមញុំ
    អាខារឿងវាម៉េចអ្ហែងក្រំ- តើវាបង្ខំអ្ហែងរឿងស្អី ។
    អាឆ្នុកឆ្លើយថាអាខាវា – ស្អែកនេះវាមកដល់ផ្ទះអញ
    វាសុំបាយស៊ីហើយថាជ្រេញ- កុម្មង់អោយអញស្ងោរមាន់ទា ។
    ឡុកឡាក់សាច់គោឫុឆាគ្រឿង- ធ្វើអោយសឿងបឿងអោយពួកវា
    ស៊ីអោយបានឆ្ងាញ់កុំរេរា- ហ៊ានអត់ដឹងគ្នាវាផ្តាំទុក ។
    អ្ហែងដឹងស្រាប់ហើយគ្រួសារអញ- ស្រែសុទ្ធដីខ្លាញ់អញលក់អស់
    អ្ហែងអ្នកទិញស្រាប់លែងបានលោះ- រាល់ថ្ងៃរងគ្រោះបុលស្រូវស៊ី ។
    មានលុយឯណាទិញអោយស៊ី- អញរស់វេទនាបានប្រពន្ធ
    នាងរែកនំលក់ជួយដោះកុន- ក្រព្រោះអញស៊ុនល្ងង់ចាញ់បោក ។
    វាថាអាខាគំរាមអញ-ពេលអញទារវិញលុយពីវា
    ដែលអញអោយមុនបីពាន់ណា-ឥឡូវវាថាអត់អោយទេ ។
    វាថាបើឈប់វាអត់អោយ- សក្តិដែលអញសោយពេលសុំវា
    អោយលុយបីពាន់យ៉ាងវេទនា- ហ៊ានឈប់ចប់គ្នាគ្មានអីសង ។
    វាថាថែមទៀតអោយរូបអញ- ធ្វើម៉េចចម្រាញ់ចេញមួយពាន់
    ដុល្លាអោយវាកុំធុញទ្រាន់- ឈប់យកដូចមុនចុះពីរពាន់ ។
    អញស្តាយលុយណាស់អាជាតិអើយ- ចប់ហើយមិនបានយកវាវិញ
    បើអញនៅទៀតរឹតទោម្នេញ-មួយពាន់តើចេញពីណាមក ។
    ស្តាប់វាដូច្នេះខ្ញុំក៏តប- ថាអាគេកាប់ចោលវាទៅ
    នេះមកពីអ្ហែងវាល្ងង់ខ្លៅ- អោយអាកំឡៅសុខាបោក ។
    ចាត់ទុកអ្ហែងស៊យធ្វើជ្រុះបាត់- នៅពិតអ្ហែងស៊យតជាប់ទៀត
    វាអង្គៀមស៊ីតាមគ្រប់ស្នៀត- អោយតែវាឆ្លៀតជ្រៀកអ្ហែងបាន ។
    ស្តាប់ខ្ញុំអាឆ្នុកស្របឆ្លើយវឹង- ថាអាត្រង់ហ្នឹងអ្ហែងថាត្រូវ
    ស្អែកអាអស់នេះអញបង្អៅ- បណ្តេញអោយទៅលែងអោយមក ។
    អោយវាច្រាស់ច្រំអត់បានការ- ច្រាស់ហើយនិន្ទារម្ហូបអញទៀត
    លុយមិនដែលអោយតែមកឆ្លៀត- អោនក្បាលជ្រកជ្រៀតទារច្រាស់ច្រំ ។
    នេះជារឿងពិត – មេរោគគឺពិត – ពួកបក្សប្រឆាំង
    រង្សី-សុខា – ជាមេរោគខ្លាំង- ជឿច្បាស់មរណំ
    អស់ជាតិប្រជា ៕

  7. អ្នកលេង says:

    អាអស់សាច់ហ្អែងបើគេមិនអោយគេជេរដាក់បណ្តាសារទេ ប្រហែលជាចុយប្រពន្ធហ្អែងអត់ចូលហ្អី អាCheath ។ អាឆ្កែអង្កែរស៊ីហ្អែងនេះគ្មានចេះអីក្រៅពីព្រុសតាមតែគេប៉ុណ្ណោះ ។ ចំនេះដឹងអាហ្អែងនេះអន់ជាងកូនក្មេងថ្នាក់ទីពីរផង ។ commentសុទ្ធតែពាក្យស៊ាំត្រប៉ែមែនអាស៊ាំត្រប៉ែនេះវ៉ើយ ។

  8. ដូនពេញ says:

    ៧មករា គឺជានយោបាយយួន,…!
    http://kamnapkumnou.blogspot.com/

  9. ក្មេងវត្ត says:

    ធ្វើបុណ្យអបអរសារទថ្ងៃ៧មករា ដែលបានខ្លាយជាខ្ញុំកញ្ជះយួនដាច់ថ្លៃ ។