ភ្នំពេញ: អគ្គិភ័យមួយបានឆាបឆេះឃ្លាំងស្តុកសម្ភារៈ នៅក្នុងក្រសួងការពារជាតិ កាលពីវេលា ម៉ោង ១០ និង ១៥នាទី យប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្ដោយមហាវិថី សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ បណ្ដាលឲ្យខូចខាតសម្ភារៈ ស្ទើរទាំងស្រុង តែមិនបង្កឲ្យមានការរាលដាល និងមិនបង្កឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ។
ថ្ងៃទី 7 មករា 2013
ដោយ: សុផល
CEN

សមត្ថកិច្ចពន្លត់អគ្គិភ័យ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង មកជួយអន្តរាគមន៍ធ្វើការបាញ់ពន្លត់បានទាន់ពេលវេលា
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេឮសំឡេងផ្ទុះចេញពីក្នុងអគាមួយដែលជាបន្ទប់ដាក់សម្ភារៈនៅក្នុងក្រសួងការពារជាតិ ហើយក៏ឃើញមាន អណ្តាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ រួចក៏ធ្វើការទំនាក់ទំនងទៅក្រុមសមត្ថកិច្ចពន្លត់អគ្គិភ័យភា្លមៗ ទើបសមត្ថកិច្ចពន្លត់អគ្គិភ័យបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង មកជួយអន្តរាគមន៍ធ្វើការបាញ់ពន្លត់បានទាន់ពេលវេលា ទើបធ្វើឲ្យអគ្គិភ័យរលត់ទៅវិញជាស្ថាពរ ដោយមិនបង្កឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ហើយក៏មិនមានការឆេះរាលដាលដល់អគារផ្សេងៗទៀតផងដែរ។
សូមបញ្ជាក់ថា កន្លងមកសមត្ថកិច្ចពន្លត់អគ្គិភ័យបានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងរាជធានីភ្នំពេញ សូមមេត្តាមានការប្រុងប្រយ័ត្នបំផុតចំពោះភ្លើងផ្សែង ដែលជាហេតុបង្កឲ្យមានអគ្គិភ័យឆាបឆេះឡើង។ ក្នុងករណី អគ្គិភ័យនេះ គឺជាករណីអគ្គិភ័យលើកទី៤ហើយក្នុងខែមករា ដើមឆ្នាំ២០១៣នេះ៕ S



ពួកអាប៉ូលីស ឡានទឹកអស់នេះ បើ ឆេះក្នុង ក្រសួងរបស់ ម៉ែ ឪ វាអញ្ចឹងចុះ និយាយពី លឿន ហើយ លឿន ប្រើតែ ២ឡានទឹក ពន្លត់អស់ជា ស្ថាពរ ប៉ុន្តែបើ ផ្ទះរាស្រ្តធម្មតា វិញ នៅ តថ្លៃ សិន ហើយ ប្រើឡានទឹក មិនតិចជាង ១០គ្រឿងទេ។