ភ្នំពេញ: លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាជាមួយសមាគមស៊ីក្លូ នៅក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៣ ដើម្បីអភិរក្សស៊ីក្លូ នៅក្នុងវិស័យទេសចរណ៍។ កិច្ចប្រជុំ ស្តីពី ការអភិរក្សស៊ីក្លូ ក្នុងវិស័យទេសចរណ៍ ត្រូវបានធ្វើឡើង តាមប្រសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២។
ថ្ងៃទី 9 មករា 2013
ដោយ: រតនា
CEN
តាមកិច្ចប្រជុំ នៅក្នុងរាជធានីភ្នំពេញ សព្វថ្ងៃនេះ មានស៊ីក្លូ ត្រឹមតែ ៥១៧ គ្រឿង ដែលកំពុងតែធ្វើអាជីវកម្ម ដឹកភ្ញៀវទេសចរ។
សូមរម្លឹកថា ស៊ីក្លូ បានកើតមាននៅក្នុងប្រទេសកម្ពុជា នៅពេលបារាំង កំពុងធ្វើអាណានិគមលើប្រទេសកម្ពុជា នាដើមឆ្នាំ១៩០០។ បារាំងចូលមកធ្វើអាណានិគមនៅប្រទេសកម្ពុជា ចាប់ពីឆ្នាំ១៨៦៣ រហូតដល់ឆ្នាំ១៩៥៣។
បច្ចុប្បន្ន ចំនួនស៊ីក្លូនៅកម្ពុជាបានថយចុះ ហើយគេប្រទះឃើញមានតិចតួចនៅតែទីក្រុងភ្នំពេញប៉ុណ្ណោះ។ អ្នកធាក់ស៊ីក្លូ ក៏ពុំសូវរកចំណូលបានច្រើនប៉ុន្មានឡើយ។
ការស្រាវជ្រាវរបស់មជ្ឈមណ្ឌល ស៊ីក្លូ បង្ហាញថា ស៊ីក្លូនៅភ្នំពេញ កាលពីមុនឆ្នាំ២០១០ មានរហូតដល់ជាង ២.០០០ គ្រឿង។ ប៉ុន្តែឥឡូវ ស៊ីក្លូត្រូវបានកាត់បន្ថយច្រើន។ នៅភ្នំពេញសព្វថ្ងៃមានស៊ីក្លូ ប្រហែលជាមិនដល់ ១.០០០ គ្រឿងផង។ ម្យ៉ាងទៀត ពលរដ្ឋខ្មែរភាគច្រើនក៏ពុំសូវនិយមជិះស៊ីក្លូប៉ុន្មានទេសព្វថ្ងៃ។ អ្នកជិះស៊ីក្លូ មានតែស្ត្រីមេផ្ទះ និងស្ត្រីចំណាស់ៗ ដែលទៅផ្សារទិញម្ហូបអាហារប៉ុណ្ណោះ។
ក្រុមអ្នកធាក់ស៊ីក្លូ ស្ទើរតែទាំងអស់ជាកសិករក្រីក្រ ដែលមកពីបណ្តាខេត្តនានា ចូលមកភ្នំពេញ ក្រោយទំនេរពីការងារធ្វើស្រែចម្ការ។ ស៊ីក្លូ ត្រូវបានគេចងក្រងជាក្រុម សម្រាប់ដឹកអ្នកទេសចរបរទេស។
ជាមធ្យមកម្មករស៊ីក្លូម្នាក់ អាចរកចំណូលបានពី ២០ ទៅ ៣០ ម៉ឺនរៀល ក្នុងមួយខែ ស្មើប្រមាណ ៥០ ទៅ ៧៥ ដុល្លារ។ ក៏ប៉ុន្តែចំណូលនេះ សម្រាប់តែក្រុមអ្នកធាក់ស៊ីក្លូ ដែលបានចងក្រងគ្នាជាក្រុមៗ ដើម្បីដឹកអ្នកទេសចរបរទេសប៉ុណ្ណោះ។
ក្រុមហ៊ុនទេសចរណ៍ បានរៀបចំជាកញ្ចប់ទេសចរណ៍តាមស៊ីក្លូ ដើម្បីទស្សនារមណីយដ្ឋាននានានៅភ្នំពេញ ទស្សនាវត្តភ្នំ មុខវាំង និងទីកន្លែងកម្សាន្តបែបប្រវត្តិសាស្ត្រមួយចំនួនទៀត៕

It is the good idea to be more conservative, but these days not many people are willing to take the risk in riding tricycles due to an unsafe situation and out law traffic in phnom Penh.
អ្វីទៅដែលបះពាល់ដលសង្គមខ្មែរ? គឺអ្នកក្រដែលពឹងលើរបធាក់ស៊ីក្លូរកលុយមិនបាទេ គេមិនហ៊ានជិះខ្លាចគ្រោះថ្នាក់
ព្រោះចរាចរគ្មានសន្ដាប់ធ្នាប់។ អ្នកក្រនោះមិនមានសម្ថភាពទិញម៉ូតូទេ ម៉ូតូនោះទៀតក៏ជាយានយន្ដដែលបង្ករគ្រោះថ្នាក់
ជាងគេ ហើយក៏ជាំយានយន្ដដែលរងគ្រោះថ្នាក់ស្លាបរសអាក្រក់ជាងគេផងដែរ និយាយអោយចំ
គឺ ប្រទេសខ្មែរត្រូវតែរៀបចំច្បាប់ចរាចរ ហើយពលរដ្ឋទាំងអស់ត្រូវអនុវត្តអោយស្មើរគ្នាដោយគ្មានលើកលែងអ្នកតូច ឫអ្នកធំអ្វីទាំងអស់។
First matter is traffic. In Cambodia is bad traffic. No noe respect the traffic law and some of those do not know the traffic law , as well.
Government has to observe with traffic law.
សម័យខ្មែរក្រហមទី១៖ អៀង សារី និយាយនៅ UN ថាកម្ពុជាគ្មានអ្នកអត់ការងារធ្វើ។
សម័យខ្មែរក្រហមទី២៖ គេថាកំណើនសេដ្ឋកិច្ច ដូច្នេះចាស់ៗអាយុ៦០-៧០មកពីស្រែក៏ត្រូវមកក្រុង
ដើម្បីធាក់ស៊ីក្លូដែរ ព្រោះប្រទេសជាតិកំពុងរីកចំរើនលើគ្រប់វិស័យ។
ប្រឹងធាក់ស៊ីក្លូហត់ណាស់ (មិនអាចមានជីវភាពធូរធាទេ)
Cyclist riders at risk one way or another under the new plan and this blueprint will cause unsafe, it hasn’t do any good to reverse the death century long tradition as long as Cambodia has to reduce the use of cars first before brainstorm on this project, for the safety ahead. Future Cambodia’s cars maker is the only sound technology for this poor country.