Monday, 11 February 2013
ភ្នំពេញប៉ុស្តិ៍

ក្រុមម៉ុងសាយទាំងនេះ ត្រូវបានគេជួលឲ្យលេងដើម្បីស្វាគមន៍ឆ្នាំម្សាញ់ កាលពីថ្ងៃសុក្រ នៅមុនពិធីបុណ្យចូលឆ្នាំចិនមកដល់។ ពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ ត្រូវបានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែកុម្ភៈ។ ក្រៅពីប្រជាពលរដ្ឋចិន-វៀតណាម គេសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន នៅតាមបណ្ដាខេត្ត-ក្រុងទូទាំងប្រទេសដែលជាប់សែស្រឡាយចិន ក៏ប្រារព្ធពិធីចូលឆ្នាំចិននេះ ផងដែរ។ រូបថត ហេង ជីវ័ន

ការសម្ដែងម៉ុងសាយ អ្នកជាប់សែចិនជឿថា នាំមកនូវលាភសំណាងល្អ
នៅប្រទេសកម្ពុជា ក៏ដូចនៅចិន និងបណ្តាប្រទេសនៅអាស៊ីដែរ ការសម្ដែងម៉ុងសាយ ពេលបុណ្យ ចូលឆ្នាំចិន និងពិធីសម្ពោធហាងផ្សេងៗ ត្រូវគេជឿថា នឹងនាំមកនូវលាភសំណាងល្អ។ របាំ ម៉ុងសាយ បង្ហាញពីសម្រស់ សិល្បៈ វប្បធម៌ ប្រពៃណី និងប្រវត្តិសាស្ត្រចិន។ ការសម្តែងល្អត្រូវគេជឿថា នឹងនាំមក នូវសំណាងល្អ និងសុភមង្គល។ អ្នកសម្តែងបង្ហាញនូវអារម្មណ៍ដូចសត្វទេវកថា មានការរំភើប ការប្រុងប្រយ័ត្ន ការចង់ដឹងចង់ឮលេងសើច កំហឹង ងងុយដេក ច្របូកច្របល់ សប្បាយនិងកើតទុក្ខ។ រូបថត ហេង ជីវ័ន

ចូលឆ្នាំចិន ខ្មែរបានឱកាសលក់ដូរ
ជាធម្មតា បងប្អូនសែស្រឡាយចិន គឺជាអ្នកលក់ដូរសឹងគ្របដណ្តប់១០០ភាគរយ លើទីផ្សារ ចំណែកជនជាតិខ្មែរសុទ្ធមានតិចតួចបំផុត បើមាន ក៏ភាគច្រើនជាអ្នកដឹកជញ្ជូន កម្មករ រកស៊ីមិនធំដុំនោះដែរ។ ប៉ុន្តែ ក្នុងរដូវបុណ្យចូលឆ្នាំចិន ដែលអ្នកលក់ដូរសម្បុរសជ្រះនេះ នាំគ្នាសម្រាកពីការលក់ដូរ ដើម្បីប្រារព្ធប្រពៃណីខ្លួននោះ បងប្អូនខ្មែរមានឱកាសច្រើនក្នុងរបរលក់ដូរសព្វសារពើក្នុងអំឡុងពេលនេះ។ រូបថត ជីវ័ន
៣៥១ ហាស ហា ហាស ។ ហ៊ុន សែន ក៏៣៥១ ដែរ ហាស ហាស ហាស មានតែយួនទេដែលរួចផុត ពីការដាក់ងារដើម្បីតាមដានក្រុមជនជាតិភាគតិច ហ្នឺងអនិជនបរទេសនៅស្រុកខ្មែរ ហាស ហា ហាស