ភ្នំពេញ: សម្តេចព្រះមហាក្សត្រិយ នរោត្តម មុនីនាថ សីហនុ បានផ្ញើសារជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបានឯកភាពតាមគម្រោងរបស់សម្តេចនាយករដ្ឋមន្ត្រី ចំពោះការរៀបចំសាងសង់រូបសំណាកសម្តេចព្រះមហាវីរក្សត្រ សម្តេចឪ សម្តេចតា សម្តេចតាទួត ដើម្បីដាក់តម្កល់លើសួនច្បារខាងកើត ជិតវិមានឯករាជ្យ និងនៅមុខផ្ទះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ថ្ងៃទី 11 កុម្ភៈ 2013
ដោយ: លី សិលា
CEN
ក្នុងព្រះរាជសារ ចុះថ្ងៃទី៦កុម្ភៈ ឆ្នាំ២០១៣ សម្តេចម៉ែ ក៏បានអរគុណ និងកោតសរសើរចំពោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានផ្តួចផ្តើមរៀបចំសាងសង់រូបសំណាកសម្តេចឪផងដែរ។
នៅក្នុងព្រះរាជសារ សម្តេចម៉ែ នរោត្តម មុនីនាថ សីហនុ បានមានព្រះរាជបន្ទូល ឆ្លើយតបទៅសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនថា ព្រះអង្គឯកភាពលើគម្រោងរបស់សម្តេចហ៊ុន សែន ចុះថ្ងៃទី៣១មករា ដែលទាក់ទងនឹងសំណង់ព្រះបរមរូបសម្តេចឪ នរោត្តម សីហនុ។
ការសាងសង់ព្រះបរមរូបសម្តេចឪ នឹងត្រូវតម្កល់នៅលើសួនច្បារខាងកើតវិមានឯករាជ្យ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេច ហ៊ុន សែន។
សម្តេចព្រះមហាក្សត្រិយ ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ នរោត្តម មុនីនាថ សីហនុ បានមានព្រះរាជឱង្ការថា “ខ្ញុំសូមសម្ដែងនូវអំណរគុណ និងកតវេទិតាដ៏ជ្រាលជ្រៅបំផុត ព្រមទាំងសូមសរសើរទាំងកក់ក្តៅចំពោះហឫទ័យដ៏សប្បុរស ដែលជាគំនិតផ្តួចផ្តើមដ៏ល្អប្រសើររបស់សម្តេចអគ្គមហាសេនាបតីតេជោ ក្នុងការកសាងព្រះបរមរូបដើម្បីតបស្នងព្រះគុណូបការៈដ៏ធំធេងរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ក្នុងព្រះបរមកោដ្ឋ ជូនប្រជារាស្ត្រកម្ពុជា ទុកជាការចងចាំ នឹកឃើញជាដរាបនូវព្រះភ័ក្ត្ររបស់ព្រះអង្គ”។
ប៉ុន្តែក្នុងព្រះរាជសាររបស់សម្តេចម៉ែ មិនមានការបញ្ជាក់អំពីរូបរាង ឬទម្រង់នៃព្រះបរមរូបរបស់សម្តេចតាឡើយ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចសាងសង់ព្រះបរមរូបសម្តេចតា នៅក្បែរវិមានឯករាជ្យ គឺដើម្បីផ្តល់ឱកាសដល់គណៈប្រតិភូជាតិ និងអន្តរជាតិ ដែលត្រូវដាក់កម្រងផ្កានៅវិមានឯករាជ្យ ដែលជានិមិត្តរូប នៃបូជនីយកិច្ចទាមទារឯករាជ្យពីបារាំង ដែលជាស្នាព្រះហស្ដរបស់សម្តេចឪ ឲ្យពួកគេងាយស្រួលដើរមកគោរពព្រះបរមរូបសម្តេចតាផងដែរ។
កាលពីថ្ងៃទី៩កុម្ភៈ ឆ្នាំ២០១៣ សម្តេចម៉ែ និងព្រះមហាក្សត្រ ក៏បានផ្ញើព្រះរាជសារមួយ ជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយព្រះអង្គបានអរគុណ និងកោតសរសើរ សម្តេច ហ៊ុន សែន ចំពោះការរៀបចំព្រះរាជពិធីបុណ្យព្រះបរមសពសម្តេចតា ក្នុងរយៈពេល ៧ ថ្ងៃ បានយ៉ាងអធិកអធមក្រៃលែង៕ S
ខ្ញុំ នឹងងាកមកគាំទ្រគណបក្សប្រជាជន ដរាបណាគណបក្សនេះ ដឹកនាំ ទៅរកប្រជាធឹបតេយ្យ គោរពសិទ្ធិមនុស្ស ឈប់ពុករលួយ ផ្តល់ឪកាសស្មើគ្នាដល់កូនខ្មែរដែលមានសមត្ថភាព។ ដែលមិនមែនបក្សពួកនិយមដូចសព្វថ្ងៃ។ គេឃើញតាំងពីនាយករដ្ឋមន្រ្តីដល់ប្រធានមន្ទីរ សុទ្ធតែមានកូតាអោយកូនក្នុងក្រសួងមន្ទីររបស់ខ្លួន ហើយដាក់កន្លែងសំខាន់ទៀត។
ជាពិសេស CPP ត្រូវឈប់យកទ្រព្យសម្បត្តិរដ្ឋទៅប្រើប្រាស់ផ្ទាល់ខ្លួន ឈប់លក់ធនធានធម្មជាតិ និង មានសមត្ថភាពគ្រប់គ្រងជនអន្តោប្រវេស្តន៏។ ទាំងនេះ សុទ្ធតែជាប៉ាវាចនារបស់គណបក្សប្រជាជន។
ប៉ុន្តែការរំពឹងអ្វីទាំងអស់នេះ អោយគណបក្សប្រជាជនធ្វើស្ទើរតែអាចប្រៀបទៅនឹង ចាំមើលថ្ងៃរះពីទិសខាងលិច។
ហេតុនេះសេចក្តីសង្ឃឹមរបស់ខ្មែរតែមួយគត់ គឺ ក្រោយពីសម្តេចតសុគត់ទៅ ប្រជាជនខ្មែរនឹងភ្លឺភ្នែក និង យល់ឃើញច្បាស់អំពីគ្រោះថ្នាក់នៃការបំផ្លាញជាតិខ្មែរដោយ CPP និង លម្ហូរចូលនៃជនអន្តោប្រវេស្តន៏ខុសច្បាប់ដែលមានសិទ្ធិជាខ្មែរម្ចាស់ស្រុក។
រាល់ការសរសើរត្រូវបានផ្សព្វផ្សាយ តែរាល់ការទិតៀន កែលំអ ត្រូវបានបដិសេធន៌ និងជេរបញ្ច្រាសវិញ។ យកលុយជាតិធ្វើសោះ ហើយអាចកិបកេងពីចំណាយបានទៀត បែរជាសរសើរទៅវិញ ហេ ហេ ចុះមន្រ្តីដែលឈរហាលថ្ងែ គួរសរសើរទេ??? ចុះអង្គុយចុចទូរស័ព្ទលើឡាន គួរសរសើរទេ? ចុះក្បាច់ជួន សុវណ្ណ វាយប៉េអឹម គួរសរសើរទេ????
Samdech ma had been fooled by CPP death game as it is a tool to destroy Cambodia’s future for Indochina federation. Samdech Hun Sen did a great puppet job after Vietnam invasion, and continue to destroy Cambodia’s by allow illegal Vietnam immigration enter Cambodia and commit crime against Cambodian people. The main crime that CPP fail in its administration corruption that cause by those illegal immigration who came to Cambodia.
បើតាមយោបល់របស់ខ្ញុំការសាងសង់រូបសំណាករបស់សម្តេចតាគឺជាកាត្រឹមត្រូវណាស់តែខ្ញុំមិនយល់ ស្រប់ឲ្យសាងសង់នៅជិតវិមានឯករាជ្យនោះទេវាអាចធ្វើឲ្យបាត់សោភណ្ឌ័ភាពរបស់វិមានឯករាជាព្រោះ សំណង់ខ្ពស់រហូតដល់២៧ម៉ែត្រ។ តាមយោបល់របស់ខ្ញុំគួរតែសាងសង់នៅទីកន្លែងស្តូបមិត្តភាពកម្ពុ ជា វៀតណាម ឡាវគឺមានទីធ្លារទូលំទូលាយជាង។
ស្តេចកូនសីហមុនី គួររកហោរាឯករាជ្យ មិននៅក្រោមបង្គាប់ CPP មើលឲ្យស្រួលសិន មុននឹងសាងសង់ ជាពិសេសទីតាំងសាងសង់ ។ តាមគ្រូចូលរូបនៅវត្តវិហារសួរ និយាយថា ហ៊ុន សែន ដែលមានអំណាចដល់សព្វថ្ងៃ ក៏ដោយសារការរៀបចំ យក ឬក្សពារ រាសីរបស់ស្តេចសីហនុ ពេលវិលចូលស្រុកវិញដែរ។ ដូចេ្មះការស្នើរបស់ជននេះ ក៏គួរស្តេចសីហមុនី គិតផងដែរ កុំទីងមោងពេក អាណិតរាស្រ្តខ្មែរផង
បើស្រឡាញ់សម្តេចសីហនុ ត្រូវអនុវត្តអនុសាសន៌របស់ព្រះអង្គទៅ ដូចព្រះពុទ្ធមានបន្ទូលថា បើស្រឡាញ់តថាគត ឲ្យគោរពប្រតិបត្តិតាមឳវាទតថាគតទៅ កុំទៅគិតពីរួបឆោមលោមពណ៌របសើតថាគតអី! ការកសាងរូបចំលាក់គួរធ្វើនៅមុខវាំង បែរមុខទៅកើតទើបល្អ ទប់ទល់នឹងរូបមេទ័ពយួនចង្អុលមកស្រុកខ្មែរ។
បើស្រឡាញ់សម្តេចសីហនុ ត្រូវអនុវត្តអនុសាសន៌របស់ព្រះអង្គទៅ ដូចព្រះពុទ្ធមានបន្ទូលថា បើស្រឡាញ់តថាគត ឲ្យគោរពប្រតិបត្តិតាមឳវាទតថាគតទៅ កុំទៅគិតពីរួបឆោមលោមពណ៌របស់តថាគតអី! ការកសាងរូបចំលាក់គួរធ្វើនៅមុខវាំង បែរមុខទៅកើតទើបល្អ ទប់ទល់នឹងរូបមេទ័ពយួនចង្អុលមកស្រុកខ្មែរ។ ស្តេចសីហមុនី ហ៊ានអារកាត់ទេ? បើមិនហ៊ាន គួរឈប់ធ្វើស្តេចទៅ!!