គិតចាប់ពីថ្ងៃសែនចូលឆ្នាំចិន កាលពីថ្ងៃសៅរ៍ រហូតដល់ថ្ងៃចន្ទនេះ គឺរយៈ ពេលបីថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានសម្លាប់មនុស្ស ៣៥ នាក់ និងធ្វើអោយរបួស ១២៩ នាក់។ នេះបើតាមរបាយការណ៍របស់ប៉ូលិសក្រសួងមហាផ្ទៃ។ មូលហេតុចំបង ដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដ៏ច្រើននៅថ្ងៃចូលឆ្នាំចិន មកពីការបើកបរក្នុងល្បឿនលឿន និងបើកបរក្នុងស្ថានភាពស្រវឹង។
ថ្ងៃ ចន្ទ 11 កុម្ភៈ 2013
ដោយ លី ម៉េងហួរ
RFI

គ្រោះថ្នាក់ចរាចរណ៍ពេលបុណ្យទានម្តងៗ បានបង្កឲ្យខូចខាតយានយន្តរាប់រយគ្រឿង។ ©ចាន់ ស៊ីណា
របាយការណ៍របស់ប៉ូលិសនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ របស់ក្រសួងមហាផ្ទៃបង្ហាញថា ក្នុងរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃសែនចូលឆ្នាំចិន កាលពីថ្ងៃសៅរ៍ មកដល់ថ្ងៃចន្ទនេះ មានអ្នកស្លាប់ ៣៥ នាក់ និងរបួសសរុប ១២៩ នាក់ ដោយសារតែ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស។
របាយការណ៍ប៉ូលិសបង្ហាញថា នៅថ្ងៃសៅរ៍ ទី៩កុម្ភៈ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស ២នាក់ និងរបួស ១៥នាក់ផ្សេងទៀត។ នៅថ្ងៃអាទិត្យ ទី១០កុម្ភៈ ដែលជាថ្ងៃចូលឆ្នាំចិន ថ្ងៃទី១ ក្នុងចំណោមបុណ្យចូលឆ្នាំចិន ៣ថ្ងៃ មានអ្នកស្លាប់១៥ នាក់ និងរបួស៥៩ នាក់។ ចំណែកនៅថ្ងៃចន្ទ ទី១១ កុម្ភៈនេះ មានមនុស្សស្លាប់១៨ នាក់ និងរបួស៥៥ នាក់។
តាមរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំងនោះ ភាគច្រើនបង្កឡើងដោយការបើកបរលឿនហួសកំណត់ ការធ្វេសប្រហែស ហើយអ្នកបើកបរភាគច្រើន ស្ថិតក្នុងសភាពស្រវឹង។ ក្នុងពេលមានបុណ្យទានម្តងៗ ចរាចរណ៍តាមដងផ្លូវមហាញឹក ដោយការដើរកំសាន្ត។ គ្រោះថ្នាក់ចរាចរណ៍ទាំងនោះ បានបង្កឲ្យខូចខាតយានយន្តរាប់រយគ្រឿង។
ជាការកត់សម្គាល់ ក្នុងរដូវសែនចូលឆ្នាំចិន ស្ទើរតែគ្រប់ផ្ទះ មានរៀបចំពិធីសែនព្រេនតាមប្រពៃណីចិន-វៀតណាម។ ក្នុងនោះ ក៏មានវង់ផឹកស៊ីដែលភាគច្រើនជាក្រុមយុវជន។
នៅព្រឹកមិញ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ក៏បានកើតឡើងលើផ្លូវជាតិលេខ៤ នៅម្តុំចំការ ដូងប្រេង រវាងឡានតូច និងឡានធំដឹកស៊ីទែនប្រេង បណ្តាលឲ្យឆេះឡានតូច ស្លាប់យុវជន ៦នាក់។ យុវជនទាំងនោះធ្វើដំណើរពីភ្នំពេញ ទៅលេងសមុទ្រកំពង់សោម។
របាយការណ៍ប៉ូលិសក៏បានបង្ហាញថា នៅឆ្នាំ២០១២ នៅទូទាំងប្រទេស គ្រោះថ្នាក់ចរាចរណ៍ មានចំនួន ៤.៣០៥ ករណី ធ្វើឲ្យមនុស្សស្លាប់ចំនួន ១.៨៩៤ នាក់ របួសធ្ងន់ ៤.៣៨៨ នាក់ និង របួសស្រាល ៣.០៧៩ នាក់៕
———————————–
សូមចូលរួមរំលែកទុក្ខ…
អ្នកទាំងអស់គ្នាមិនត្រូវភ្លេចខ្លួនធ្វើអោយភ្លាត់ បណ្តាលអោយស្លាប់នោះទេ…
The Sound Of Silence(You can click…)
ស្េវឹងកុំបើកបរ ប់កបរកុំផឹក បើកបរត្រូវគោរពច្បាប់ចរាចរណ៍ បើកបរក្នុងសភាវកតិសុជីវធម៌។ទាំងនវជាបទប្ោនប្រដៅរបស់ដូនតាយើង តែដូនតាយើងមិនអាចជួយនរណាដែលល្មើសនិងបទប្រោនប្រដៅនេះបានឡើយ។ ជាពិសេសក្មេងៗណា។
ស្រវឹងកុំបើកបរ បើកបរកុំផឹក បើកបរត្រូវគោរពច្បាប់ចរាចរណ៍ បើកបរក្នុងសភាវកតិសុជីវធម៌។
ទាំងនេះជាបទប្រៀនប្រដៅរបស់ដូនតាយើង
តែដូនតាយើងមិនអាចជួយនរណាដែលល្មើសនិងបទប្រៀនប្រដៅនេះបានឡើយ។
ជាពិសេសក្មេងៗស្ទាវណា។