ហាង​ទំនិញ ក្រុមហ៊ុន សាលារៀន​ឯកជន និង​ភោជនីយដ្ឋាន​មួយចំនួន បន្ត​បិទទ្វារ​

ភ្នំពេញ: នៅ​ថ្ងៃ​ទី​២ នៃ​ពិធី​បុណ្យចូលឆ្នាំ​ចិន រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃ​អាទិត្យ គឺ​នៅ​ថ្ងៃ​ចន្ទ​នេះ ហាង​ទំនិញ ក្រុមហ៊ុន សាលារៀន​ឯកជន និង​ភោជនីយដ្ឋាន​មួយចំនួន បន្ត​បិទទ្វារ នៅក្នុង​រាជធានី​ភ្នំពេញ​។ រីឯ​ចរាចរណ៍​នៅ​ភ្នំពេញក៏​មិនសូវ​ជា​កកស្ទះ ដូច​ថ្ងៃ​ធម្មតា​ឡើយ​។​

ថ្ងៃទី 11 កុម្ភៈ 2013
ដោយ: លី សិលា
CEN

តាម​ទំនៀមទម្លាប់ បងប្អូន​កូនចៅ​ចិន និង​ខ្មែរ​កាត់​ចិន ត្រូវ​ឈប់​សម្រាក ចាប់តាំងពី​ថ្ងៃ​សែន ដែល​នៅ​ឆ្នាំនេះ ត្រូវ​នឹង​ថ្ងៃ​សៅរ៍ ទី​៩​កុម្ភៈ ឆ្នាំ​២០១៣​។ ក្នុង​រយៈពេល​បី​ថ្ងៃ ជា​ពិធី​បុណ្យចូលឆ្នាំ​ចិន ដែល​នៅ​ឆ្នាំនេះគិត​ចាប់ពី​ថ្ងៃ​អាទិត្យ រហូត​ដល់​ថ្ងៃ​អង្គារ​។ ដូច្នេះ ហាង​ទំនិញ ក្រុមហ៊ុន សាលារៀន​ឯកជន និង​ភោជនីយដ្ឋាន ដែល​បាន​បិទទ្វារ​ទាំងនោះ នឹង​បើក​ដំណើរការ​ឡើងវិញនៅ​ថ្ងៃ​ពុធ ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៣​។​

​កាលពី​ថ្ងៃ​សៅរ៍ ទី​៩​កុម្ភៈ ឆ្នាំ​២០១៣ ដែល​ជា​ថ្ងៃ​សែន គឺ​នៅ​ស្ទើរតែ​គ្រប់​ផ្ទះ ពិសេស​នៅ​ភ្នំពេញ ប្រជាពលរដ្ឋ​បាន​រៀបចំ​សែន​ព្រេន តាម​ប្រពៃណី​ជនជាតិ​ចិន និង​វៀតណាម​។ ពលរដ្ឋ​ខ្មែរ​ភាគច្រើនក៏​បាន​រៀបចំ​ពិធី​សែន​ព្រេន ក្នុង​រដូវ​បុណ្យចូលឆ្នាំ​ចិន​នេះ​ផងដែរ​។

ដោយឡែកសម្រាប់មន្ទីរ ស្ថាប័នរដ្ឋ បានបើកទ្វារធ្វើការជាធម្មតា តែក៏មានមន្ត្រីមួយចំនួន ដែលមានសែស្រឡាយកាត់ចិន បន្តឈប់សម្រាកដូចបងប្អូនចិនផងដែរ ក្នុងរយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ពេលនេះ៕ S

What Next?

Recent Articles

2 Responses to "ហាង​ទំនិញ ក្រុមហ៊ុន សាលារៀន​ឯកជន និង​ភោជនីយដ្ឋាន​មួយចំនួន បន្ត​បិទទ្វារ​"

  1. ខ្សែស្រលាយមន្រ្តីរាជការថ្នាក់ធំនិងអ្នកមានអំនាចភាគច្រើនគឺកាត់ចិន​។ ដូច្នេះហើយទ្រាំទៅឈរយាមឈរបង្រៀននិងឈរធ្វើការទៅចំពោះបងប្អូនបុគ្គលិគ មន្រ្តីរាជាការតូចតាច កុំតូចចិត្តអី ស្រុកនេះគេមិនដែលយកច្បាប់ជាធំទេ មានតែអំណាចនឹងលុយទេដែលជាច្បាប់ក្នុងស្រុកនេះ ។

  2. ៣៥១​ ហាស ហា ហាស ។ ហ៊ុន សែន ក៏៣៥១​ ដែរ ហាស ហាស ហាស មានតែយួនទេដែលរួចផុត ពីការដាក់ងារដើម្បីតាមដានក្រុមជនជាតិភាគតិច ហ្នឺងអនិជនបរទេសនៅស្រុកខ្មែរ ហាស ហា ហាស