រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ថោង ខុន គ្រោងសម្ពោធបើកជើងយន្តហោះលើកដំបូងរវាងទីក្រុង ដូហា (Doha) ប្រទេសកាតារ (Qatar) មករាជធានីភ្នំពេញ ឆ្លងកាត់ទីក្រុងហូជីម៉ិញ ប្រទេសវៀតណាម នៅថ្ងៃទី២០ ខែកុម្ភៈ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ដោយ សុខ សេរី
2013-02-12
វិទ្យុអាស៊ីសេរី
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ដឹកនាំកិច្ចប្រជុំនៅក្រសួងទេសចរណ៍ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៣។ RFA/Sok Serey
គម្រោងហោះហើរដោយត្រង់នោះ គេគ្រោងធ្វើឡើងរៀងរាល់ថ្ងៃក្នុងមួយសប្ដាហ៍រវាងទីក្រុងដូហា ប្រទេសក្វាតា មករាជធានីភ្នំពេញ ប្រទេសកម្ពុជា ដោយឆ្លងកាត់ទីក្រុងហូជីម៉ិញ ប្រទេសវៀតណាម ដើម្បីទាក់ទាញភ្ញៀវទេសចរពីតំបន់អារ៉ាប់ មកទស្សនាប្រទេសកម្ពុជា ជាពិសេសប្រាសាទអង្គរវត្ត និងតំបន់ទេសចរណ៍មួយចំនួនទៀត នៅឆ្នាំ២០១៣។
ក្រៅពីនេះ ក្រសួងទេសចរណ៍កម្ពុជា មានផែនការតភ្ជាប់ជើងហោះហើរដោយផ្ទាល់នៅឆ្នាំ២០១៣ នេះ រវាងទីក្រុងឌូបៃ (Dubai) ប្រទេសអារ៉ាប់រួម (United Arab Emirates) មកខេត្តសៀមរាប រវាងប្រទេសប៊្រុយណេ (Brunei) មកខេត្តសៀមរាប និងរវាងប្រទេសឥណ្ឌូនេស៊ី (Indonesia) មកខេត្តសៀមរាប ប្រទេសកម្ពុជា។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១២ ខែកុម្ភៈ ថា ក្រសួងទេសចរណ៍គ្រោងទាក់ទាញភ្ញៀវទេសចរពីតំបន់អារ៉ាប់ ឲ្យកើននៅឆ្នាំ២០១៣ ជាងឆ្នាំ២០១២ កន្លងមកនេះ៖ «សំខាន់ទាក់ទាញភ្ញៀវដំបូងទីផ្សារអារ៉ាប់ ប៉ុន្តែសង្ឃឹមថា នៅទីផ្សារអារ៉ាប់ហ្នឹងក៏វាមានទេសចរអន្តរជាតិច្រើនដែរ។ ជាកន្លែងប្រមូលផ្តុំទេសចរអន្តរជាតិច្រើនដែរ មិនមែនតែយកតែទេសចរអារ៉ាប់ទេ វាមានទេសចរអន្តរជាតិ»។
ជាមួយគ្នានេះ អ្នកចាត់ចែងទូទៅនៃសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ជាវ លីហេង បានមានប្រសាសន៍ថា កម្ពុជាមានទីកន្លែងទាក់ទាញភ្ញៀវទេសចរបរទេសជាច្រើនកន្លែង ដែលជាតំបន់មានសក្ដានុពលទេសចរណ៍នៅតំបន់អាស៊ី និងពិភពលោក៖ «ប្រទេសមួយៗ ឲ្យតែមាន Direct flight ហោះហើរដោយត្រង់អ៊ីចឹង គឺប្រទេសកម្ពុជា រីកចំរើនលឿនណាស់ក្នុងមួយឆ្នាំៗ។ បច្ចុប្បន្នអង្គរវត្តគឺលេខ១ នៅលើពិភពលោក ហើយទី២ យើងមានបូកគោ ហើយឥឡូវយើងមានប្រាសាទព្រះវិហារ ហើយបន្តទៀតយើងមានមណ្ឌលគិរី និងរតនគិរី ហើយកំពង់សោម គឺល្អណាស់។ កំពង់សោម គឺនៅរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ គឺប្រជាជនកម្ពុជាទៅហ្នឹងដើរកម្សាន្តល្អណាស់»។
លោកបានអះអាងថា ភ្ញៀវទេសចរដែលបានមកទស្សនាកម្ពុជា ច្រើនជាងគេនៅដើមឆ្នាំ២០១៣ កន្លងមកនេះ គឺជនជាតិវៀតណាម ស្ថិតនៅលំដាប់លេខ១ ភ្ញៀវទេសចរជនជាតិម៉ាឡេស៊ី លំដាប់លេខ២ និងភ្ញៀវទេសចរជនជាតិសិង្ហបុរី លំដាប់លេខ៣។ គេមកទស្សនាកម្ពុជា ដោយសារតែមានភាពងាយស្រួលក្នុងការធ្វើដំណើរ ដោយមិនប្រើប្រាស់ទិដ្ឋាការ ឬ វីសារ (Visa) នៅតំបន់អាស៊ាន។
របាយការណ៍ជាផ្លូវការរបស់ក្រសួងទេសចរណ៍កម្ពុជា បានឲ្យដឹងថា ភ្ញៀវទេសចរមកទស្សនាកម្ពុជាកាលពីឆ្នាំ២០១២ កន្លងមកនេះ បានកើនដល់ចំនួន ៣,៥លាននាក់ នៅគ្រាដែលក្រសួងទេសចរណ៍បានគ្រោងទុកចំនួនតែ ៣,៣លាននាក់។
ភ្ញៀវទេសចរដែលបានមកទស្សនាកម្ពុជា ច្រើនជាងគេនៅឆ្នាំ២០១២ កន្លងមកនេះ គឺជនជាតិវៀតណាម ស្ថិតនៅលំដាប់លេខ១ ជនជាតិកូរ៉េខាងត្បូង ស្ថិតនៅលំដាប់លេខ២ និងជនជាតិចិនដីគោក ស្ថិតនៅលំដាប់លេខ៣។
លោក ថោង ខុន បានអះអាងថា ក្រសួងទេសចរណ៍គ្រោងបង្កើនភ្ញៀវទេសចរដល់ចំនួន ៣,៨លាននាក់នៅឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ការហោះហើយដោយត្រង់ពីប្រទេសដែលសម្បូរភ្ញៀវទេសចរគឺជារឿងល្អសម្រាប់សេដ្ឋកិច្ចកម្ពុជា។
ប៉ុន្តែគួឲ្យស្តាយ អាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជាបច្ចុប្បន្នមានទំហំតូច ពិបាកនឹងទទួលការ
ចុះចតយន្តហោះធំៗដូចជា B747 និង A380 ជាដើម។
.
សង្ឃឹមថាកម្ពុជានឹងទាក់ទាញអ្នកវិនិយោគលើវិស័យអាកាសយានដ្ឋានអន្តរជាតិឲ្យមកវិនិយោគ
នៅកម្ពុជាឲ្យបានឆាប់ៗ កុំឲ្យយឺតយ៉ាវដូចករណីអាកាសយានដ្ឋានអន្តរជាតិថ្មីនៅសៀមរាប ដែល
គ្រោងបើកការដ្ឋានតាំងពីឆ្នាំ២០១០ មកម្ល៉េះ ប៉ុន្តែ២០១៣ទៅហើយ នៅតែមិនឃើញមានអ្វីជាដុំ
កំភូនទៀត។
.
កាលពីចុងឆ្នាំ២០១២ លោកនាយករដ្ឋមន្រ្តីបង្ហើបឲ្យដឹងថា ព្រលានយន្តហោះភ្នំពេញថ្មីនឹងសាង
សង់នៅលើទីតាំងចាស់របស់ព្រលានយន្តហោះខេត្តកំពុងឆ្នាំង។ ទីតាំងនោះអំណោយផលល្អ
ណាស់ ប៉ុន្តែហាក់នៅឆ្ងាយពីភ្នំពេញខ្លាំងពេក ជាហេតុធ្វើឲ្យការវិនិយោគលើវិស័យហេដ្ឋារចនា
សម្ព័ន្ធពាក់ព័ន្ធនឹងត្រូវចំណាយច្រើន។ ម៉្យាងទៀត ត្រូវចាំរហូតដល់ឆ្នាំ២០២៥ ឬ ២០៣០ ទើប
ដំណើរការសាងសង់ ឬ ចាប់ផ្តើមសិក្សា។ ដូចជាយូរពេកហើយ គួតែត្រឹមឆ្នាំ២០២០ ចាប់ផ្តើម
សាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី ដើម្បីប្រកួតប្រជែងនឹងប្រទេសក្បែខាងទើបជាការល្អ។
បានគុណដូនតាទុកកេរ្តិ៍មរតកប្រាសាទជាច្រើនគ្រាន់បង្ហាញពិភពលោក !
ចំណែកពួកអារដ្ឋាភិបាលអាចម៍កាន់អំណាចវិញ អភិវឌ្ឍន៍អ្វីដូចអាចម៍ចឹង
ភាគច្រើនយកតែរបស់ចាស់ៗមកជួសជុលស្មោះ ។
លោក ពីក្រចេះ គុណដូនតាកេរ្ដ៍មរតកប្រាសាទជាច្រើនដែលលោកបានលើកឡើង លុយមួយឆ្នាំៗរាប់សិបលានដុល្លា មិនបានចូលហោប៉ៅពលរដ្ឋខ្មែរក្រីក្រទេ ចូលតែក្នុងហោប៉ៅមន្ត្រី
ខិលខូចដែលជាដើមកំណើតយួន ដូចសុខគង់ជាដើម។