សង្គមស៊ីវិលជំរុញជាថ្មីឲ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើកំណែទម្រង់នយោបាយ និងប្រព័ន្ធបោះឆ្នោត ដើម្បីធានាឲ្យមាននូវការបោះឆ្នោតដោយសេរី និងប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។
ដោយ វណ្ណ វិចារ
2013-02-11
វិទ្យុអាស៊ីសេរី
ក្នុងកំណត់ត្រាសង្ខេបរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលទើបចេញផ្សាយនៅថ្ងៃទី១១ កុម្ភៈ បង្ហាញថា គណបក្សប្រជាជនកម្ពុជា មានឥទ្ធិពលផ្តាច់មុខតែមួយគត់ទៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជាហេតុធ្វើឲ្យអង្គភាពដែលត្រូវតែឯករាជមួយនេះ ត្រូវដើរតាមការចង្អុលទិសរបស់បក្សកាន់អំណាច។
ក្នុងកំណត់ត្រាសង្ខេបកម្រាស់ជាង ១០ទំព័ររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រៀបរាប់លម្អិតលើផ្នែកសំខាន់ៗមួយចំនួនដូចជា វិភាគពីគុណវិបត្តិនានាក្នុងដំណើរការបោះឆ្នោតនាពេលកន្លងទៅ វិភាគលើវិសាលភាពនៃការទាក់ទាញសំឡេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សប្រឆាំង ព្រមទាំងបង្ហាញនូវមនុស្សបីក្រុមដែលអ្នកនយោបាយចាត់ទុកថាមិនសូវសំខាន់នៅក្នុងសង្គម។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា គោលបំណងនៃកំណត់ត្រាសង្ខេបរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នេះ ដើម្បីជាឧបករណ៍មូលដ្ឋានមួយបញ្ជាក់ពីប្រព័ន្ធបោះឆ្នោត និងចំណុចអវិជ្ជមានទាំងឡាយដែលធ្លាប់កើតមាននៅកម្ពុជា ឲ្យប្រជាពលរដ្ឋបានដឹង។ លោកបន្តថា កូនសោសំខាន់បំផុតសម្រាប់ជំរុញការបោះឆ្នោតដោយសេរី និងយុត្តិធម៌ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឯករាជ។
លោក អ៊ូ វីរៈ បញ្ជាក់ថា គ.ជ.ប សព្វថ្ងៃមិនទាន់ឈរនៅជំហរឯករាជពីគណបក្សកាន់អំណាចនោះឡើយ៖ «ខ្ញុំមើលឃើញបញ្ហាមួយចំនួន អ្វីដែលចាំបាច់បំផុត គឺការកំណែទម្រង់ គ.ជ.ប ដែលមិនឯករាជ គឺជារឿងមួយដែលសំខាន់បំផុតក្នុងការប្រកួតប្រជែងដែលអត់មានអាប៊ីតឯករាជ គឺការប្រកួតប្រជែងដែលមិនអាចធ្វើទៅកើតទេ មិនអាចទទួលយកដោយភាគីទាំងសងខាង»។
កំណត់ត្រាសង្ខេបចង្អុលថា គុណវិបត្តិ និងប្រការដែលនាំឲ្យ គ.ជ.ប មិនឯករាជ នៅត្រង់ថា មិនមានច្បាប់ណាដែលកំណត់អាណត្តិសមាជិក គ.ជ.ប និងការពារតួនាទីរបស់ពួកគេឡើយ មានន័យថា ពួកគេនឹងត្រូវបណ្ដេញចេញភ្លាម បើសិនជាហ៊ានធ្វើសកម្មភាពទាំងឡាយដែលគេចាត់ទុកថាផ្ទុយនឹងផលប្រយោជន៍របស់គណបក្សប្រជាជន។ ចំពោះសមាជិក គ.ជ.ប ៩រូប ក៏ត្រូវតែងតាំងដោយគណៈរដ្ឋមន្ត្រី ហើយស្ថិតនៅក្រោមក្រសួងមហាផ្ទៃ ដែលក្រសួងនេះដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ កំណត់ត្រាក៏បានបញ្ជាក់ថា ព្រោះតែភាពមិនឯករាជហ្នឹងហើយដែលធ្វើឲ្យ គ.ជ.ប ទាត់ចោលបណ្ដឹងមួយចំនួនស្ដីពីភាពមិនប្រក្រតីជុំវិញដំណើរការបោះឆ្នោត។
ទន្ទឹមនឹងនេះ មន្ត្រីអ្នកនាំពាក្យគណបក្ស សម រង្ស៉ី លោក យឹម សុវណ្ណ មានប្រសាសន៍ថា គណបក្សប្រឆាំងបានព្យាយាមជួបក្រសួងមហាផ្ទៃ និងស្ថាប័ន គ.ជ.ប ដើម្បីនិយាយពីកំណែទម្រង់ ប៉ុន្តែមិនបានលទ្ធផលល្អនោះទេ។ លោកបន្តថា ភាពចាំបាច់សម្រាប់ប្រជាធិបតេយ្យពិតប្រាកដ គឺការបោះឆ្នោតដោយសេរី យុត្តិធម៌ និងតម្លាភាព ប៉ុន្តែបច្ចុប្បន្ន កម្ពុជា មិនទាន់មាននោះទេ។ លោក យឹម សុវណ្ណ បញ្ជាក់ថា មានតែការតស៊ូមតិទេ ដែលអាចនាំឲ្យកម្ពុជា មានការបោះឆ្នោតមួយដែលអាចទទួលយកបាន បើមិនដូច្នេះទេ គណបក្សកាន់អំណាចនឹងកាន់តែប្រើឥទ្ធិពលទៅលើ គ.ជ.ប ហើយអ្នករងគ្រោះចុងក្រោយ គឺពលរដ្ឋដែលជាម្ចាស់ឆ្នោត។
លោក យឹម សុវណ្ណ៖ «រឿងហ្នឹងជារឿងដែលគណបក្សកាន់អំណាចប្រើប្រាស់ដដែលៗនូវ គ.ជ.ប ជាឧបករណ៍ដើម្បីរក្សាអំណាច ហើយសហគមន៍អន្តរជាតិ និងប្រជាពលរដ្ឋដឹងទាំងអស់គ្នា។ ពលរដ្ឋមានការក្តុកក្តួលចង់ផ្លាស់ប្ដូរយ៉ាងម៉េចក៏ដោយ ក៏ប៉ុន្តែគាត់មិនចេញសកម្មភាពជាដុំកំភួនទេ ប៉ុន្តែខ្ញុំជឿថា ពួកគាត់ម្នាក់ៗកំពុងរង់ចាំឱកាសមួយ»។
កំណត់ត្រាសង្ខេបបញ្ជាក់ពីគុណវិបត្តិនៃការទាក់ទាញសំឡេងឆ្នោតនៅត្រង់ថា គណបក្សកាន់អំណាចបានក្តោបក្តាប់ប្រព័ន្ធផ្សព្វផ្សាយច្រើនលើសលប់ ជាពិសេសទូរទស្សន៍។ ចំពោះការឃោសនាបោះឆ្នោតវិញ ក៏មិនមានភាពស្មើគ្នាដែរ ដោយកាលពីថ្ងៃទី១ មិថុនា ឆ្នាំ២០១២ ក្រសួងព័ត៌មានបានទាក់ទងទៅវិទ្យុជាច្រើននៅក្នុងស្រុក ឲ្យផ្អាកការចាក់ផ្សាយកម្មវិធីដែលផលិតដោយវិទ្យុឯករាជមួយចំនួន ដូចជាវិទ្យុអាស៊ីសេរី (RFA) វិទ្យុវីអូអេ (VOA) វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) វិទ្យុអូស្ត្រាលី និងវិទ្យុបារាំងអន្តរជាតិ (RFI)។ ហើយតាមបម្រាមដែលមិនយកច្បាប់ជាគោលនេះ បញ្ជាក់ឲ្យឃើញថា បំណងគណបក្សប្រជាជន គឺជាការបំបិទកិច្ចពិភាក្សានយោបាយរបស់គណបក្សដទៃ និងដើម្បីបានសំឡេងក្នុងការបោះឆ្នោត។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ដើម្បីសុំការធ្វើអត្ថាធិប្បាយបានទេ នៅថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០១៣។
ឆ្លើយតបទៅនឹងការលើកឡើងបែបនេះ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា មានប្រសាសន៍ថា ការលើកឡើងដោយសង្គមស៊ីវិលនេះ ជាការបន្ទរដដែលៗមិនមើលឃើញពីការខិតខំប្រឹងប្រែងរបស់ គ.ជ.ប នោះទេ។ លោកបន្តថា ចំពោះចំណុចខ្វះខាតទាំងឡាយ គ.ជ.ប នឹងកែលំអជាបន្តបន្ទាប់ ដើម្បីធានាឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
លោក ទេព នីថា បញ្ជាក់ថា គ.ជ.ប ក៏ត្រូវការមតិរិះគន់ជាច្រើន ដើម្បីស្ថាបនាស្ថាប័ននេះឲ្យកាន់តែប្រសើរដែរ៖ «លទ្ធផលជាក់ស្តែងហ្នឹង យើងឃើញហ្នឹងក្នុងការបោះឆ្នោតនាពេលកន្លងមកហ្នឹង ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ហើយលទ្ធផលត្រូវទទួលស្គាល់នៅទូទាំងប្រទេស។ យើងបានបង្កើតក្រុមប្រឹក្សាឃុំ-សង្កាត់មក។ ហើយចំពោះមុខ យើងខិតខំកែលំអទៀត តែយើងនៅតែទទួលនូវរាល់អនុសាសន៍។ ជាធម្មតា យើងមិនអាចធ្វើអ្វីមួយដែលល្អឥតខ្ចោះនោះទេ»។
ទោះយ៉ាងណាក៏ដោយ ក្នុងកំណត់ត្រាសង្ខេបក៏បានផ្តល់អនុសាសន៍ពាក់ព័ន្ធនឹងកំណែទម្រង់ គ.ជ.ប លើចំណុចមួយចំនួនដូចជា បង្កើតដំណើរការជ្រើសរើសដោយបើកចំហ ដោយធ្វើឲ្យមានការចូលរួមផ្នែកនយោបាយមានលក្ខណៈចម្រុះ និងមានសមាជិកភាពច្រើនជាងសព្វថ្ងៃ និងនៅតាមរដ្ឋបាលទៅតាមតំបន់ ធានានូវសុវត្ថិភាពដល់មុខតំណែងជាសមាជិករបស់ គ.ជ.ប កុំឲ្យមានការដកចេញតាមទំនើងចិត្ត បង្កើតនូវកញ្ចប់ថវិកាដែលមានលក្ខន្តិកៈផ្លូវច្បាប់ និងឯករាជភាព ដើម្បីផ្គត់ផ្គង់ គ.ជ.ប ពិនិត្យឡើងវិញនូវរយៈពេលកំណត់ និងនីតិវិធី សម្រាប់ដាក់ពាក្យបណ្ដឹង បន្ទាប់ពីការបោះឆ្នោតដើម្បីឲ្យគណបក្សទាំងឡាយដែលស្វែងរកដាក់ពាក្យបណ្ដឹងមានពេលវេលាគ្រប់គ្រាន់ ក្នុងការប្រមូលភស្តុតាងទាំងឡាយគាំទ្រពាក្យបណ្ដឹង។
នៅក្នុងកំណត់ត្រាក៏បានបញ្ជាក់ថា គណបក្សនយោបាយទាំងអស់ត្រូវចាប់អារម្មណ៍បង្កើតគោលនយោបាយសម្រាប់យុវជនដែលជាសសរទ្រូងប្រទេស គោលនយោបាយសម្រាប់ស្ត្រី និងគោលនយោបាយអភិវឌ្ឍន៍សហគ្រាសខ្នាតតូចបន្ថែមទៀត ដើម្បីធានាឲ្យសង្គមមានការអភិវឌ្ឍពិតប្រាកដ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

គួរស្នើឲ្យបញ្ចប់ផងដែរនូវការបង្ខំឲ្យមន្រ្តីរាជការចូលសមាជិកបក្ស បង្ខំឲ្យមន្រ្តីរាជការចុះមូលដ្ឋាន ដែលជាប្រភពមួយនៃការប្រព្រឹត្តអំពើពុករលួយដោយមិនកោតក្រែង។
គឺជាការស្ម័គ្រចិត្តទាំងសងខាង ព្រោះអ្នកចូលរួមក៏ចង់បាន
ផលប្រយោជន៍ខ្លួនដែរ។តើបក្ស បក្សពួក ឬគណបក្ស មាន
ន័យថាម៉េច?និយមន័យពាក្យនេះកំណត់ក្របខណ្ឌរួចស្រេច
ទៅហើយ។
សមាជិក គ.ជ.ប.ស្រុកយើងមានតែបក្ខពួករបស់បក្សប្រជាជនកម្ពុជា
ធ្វើឲ្យគ្មានភាពយុតិ្តធម៌កើតឡើងក្នុងការបោះឆ្នោត៕
សព្វថ្ងៃនេះមន្រ្តីរាជការដែលមានឋានះត្រឹមអនុប្រធានការិយាល័យឡើងទៅ ដាច់ខាតត្រូវតែជា
សមាជិកគណះបក្សប្រជាជន ត្រូវកាត់ប្រាក់ខែ ចូលបក្ស ចុះមូលដ្ឋាន ជាមួយបក្ស បើមិនដូច្នេះទេ
គេធិបចោលមិនប្រើ ទោះមានចំណេះខ្ពស់ប៉ុណ្ណាក៍ដោយ។ ការងារមិនពូកែក៍មិនថ្វីដែរ ឲ្យតែការងារ
បក្សល្អ។ ដូចយ់ាងមន្រ្តីក្រសួងឧស្សាហកម្មជាដើម យកទ្រព្យសម្បត្តិជាតិទៅបម្រើផល ប្រយោជន៍បក្ស
កាត់ប្រាក់ខែមន្រ្តីតូចតាចយកទៅទិញទឹកចិត្តអ្នកបោះឆ្នោតនៅខេត្តពោធិសាត់។
គជបមានន័យថា គណះកម្មាធិការជួយបន្លំសន្លឹកឆ្នាត
លោក មន្រ្តី CPP មានមតិបានត្រឹមត្រូវហើយ។
មិនត្រឹមតែ មានការបង្ខំតែប៉ុណ្ណោះទេ មានទាំង
ការបំភិតបំភ័យដើម្បីឲគេយល់ព្រមទទួលយក
ការស្ម័គ្រចិត្ត ថែមទៀតផង។
ការផ្កាប់មុខចំពោះគណបក្សណាមួយ ត្រូវគិតគូរឡើងវិញ ថាតើគណបក្សនោះ
បានគិតគូរដល់យើងអ្វីខ្លះ ? បើគេស្រែកថា : ជយោ! ៧មករា ផ្ទះគេរាប់លានដុល្លា
ឡានគេបួនដប់ម៉ឺនដុល្លា ចំណែកយើងវិញរកលុយទិញបាយសុីមិនបានផង ខំស្រែកដូចគេដែរ
អីក៍ល្ងង់ម្លេះលោកអើយ ខ្មែរ ? ។
បក្សប្រជាជននិង គ.ជ.ប.និយាយឲ្យចំគឺ ក្រុមតែតែមួយទេ
បងប្អូនកុំឆ្ងល់អី សូមកុំគិតតវែងឆ្ងាយពេកព្រោះវាអានាំឲ្យខុចសុខភាពទៅវិញ
គ្មានផ្លូវណាអាចដោះស្រាយបានទេ ចឹងហើយបិទមាត់ល្អជាង។
លោក យុវជនខ្មែរ ខាងលើនិយាយត្រូវឥតខ្ចោះ ខ្ញុំសូមចូលរួមមតិ អ្វីដែលលោកបានលើកឡើងគឺ
ពិតជាមានសឹងគ្រប់ទីកន្លែងក្នុងស្រុកខ្មែរនិងគ្រប់ស្ថាប័ណ្ណ វាប្រាកដណាស់ គ.ជ.ប មិនឯករាជនិង
បំរើផលប្រយោជន៍ឲ្យបក្សប្រជាជន មានផស្តុតាងនិងសាក្សីជាច្រើនរាប់មិនអស់តាមមូលដ្ថានបាន
លើកឡើងពីភាពមិនប្រក្រតីអំពីការចុះឈ្មោះនិងលួចបន្លំគ្រប់វិធីដែលគេអាចធ្វើបាន។
ការផ្លាស់ប្ដូរសមាជិក គ.ជ.ប ដែលបានប្រព្រឹត្តទៅហើយនោះ គឺជាឆាកល្ខោនសុទ្ធសាធ បើប្រៀប
ដូចឡានគេប្ដូរតែកង់ពីរប៉ុណ្ណោះ តែគ្រឿងម៉ាស៊ីននិងតួនៅដដែល សំរាប់តែបោកប្រាស់និងធ្ពិនភ្នែក
មតិជាតិនិអន្តរជាតិតែប៉ុណ្ណោះ។
សមាជិកគជប ជាមនុស្ស បក្ស CPP ហើយស្ថាបណ័្ណប្រឆាំងអំពើពុករលួយក៏ជាមនុស្ស បក្ស CPP
សរុបមកមេចោរបង្កើតកូនចោរ ដើម្បីការពារមេចោរ ។
លោកទេបនីថា និង តាចាស់អឹមសួស្តី ជាសមាជិកដាច់ថ្លៃរបស់បក្ស CPP ចឹងហើយទោះជាកែប្រពន្ធ័បោះ
ឆ្នោត១០០ដងទៀតក៏នៅតែដដែល រឹតតែស្រែក យួនចូលបោះឆ្នោតរឹតតែច្រើន ។
គាំទ្ររបាយការណ៍លោក អ៊ូ វីរៈ ប្រធានមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា តែជាអកុសល់ ខ្មែរកាន់បាត់ឈ្មោះ
យួនកាន់តែកើនឈ្មោះក្នុងបញ្ជីបោះឆ្នោត ខណៈពេលដែលបក្សប្រឆាំងកំពុងតែតក្នែង !
ហាស! ហាស ! អាបក្សប្រឆាំងមាត់ស្អុយ
ពាក្សថាស្មើរភាពគឺពិបាកនិងធ្វើណាស់ខណៈមានច្បាប់តែគ្មានមនុស្សគោរព។