ក្រសួង​កិច្ច​ការនារី ផ្ញើសារ​ក្រើន​រំឭក​យុជន​ខ្មែរ ចំពោះ​ទិវា​នៃ​​សេច​ក្ដី​ស្រលាញ់

ក្រសួង​កិច្ចការ​នារី​បាន​ផ្ញើរ​សារ​ក្រើន​រំឭក​ដល់​យុវជនខ្មែរ ទាំង​អស់​ឲ្យ​គិត​ពី​ប្រពៃណី​ដ៏​ល្អ​របស់​ខ្លួន ចំពោះ​ទិវា​នៃ​សេច​ក្ដី​ស្រលាញ់ (Valentine’s Day) ដោយ​មិន​គួរ​យក​ថ្ងៃ​នេះ ធ្វើ​ជា​ថ្ងៃ​បរិច្ចាគ​ព្រហ្មចារី សម្រាប់​បុរស​ដែល​ខ្លួន​ស្រលាញ់​នោះ​ទេ។

ក.និតី
Tuesday 12 February 2013
The Free Press Magazine

ផ្កាដែលតែងតែត្រូវបានគេដាក់តាំងលក់ យ៉ាងព្រោងព្រាត នៅចំទិវា នៃសេចក្ដី ស្រលាញ់ ឬ ក្រុមយុវជន ខ្មែរ ហៅផ្សេងថាថ្ងៃ បុណ្យសង្សារ

ផ្កាដែលតែងតែត្រូវបានគេដាក់តាំងលក់ យ៉ាងព្រោងព្រាត នៅចំទិវា នៃសេចក្ដី ស្រលាញ់ ឬ ក្រុមយុវជន ខ្មែរ ហៅផ្សេងថាថ្ងៃ បុណ្យសង្សារ

លោកស្រី ស៊ី វណ្ណបុទុម រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី បាន​​ថ្លែង​ ថា ក្រសួង​កិច្ចការ​នារី នឹង​សហការ ជា​មួយ​ក្រសួង មហាផ្ទៃ ក្រសួង អប់រំ ក្រសួង វប្បធម៌ ដើម្បី​រឹត​បន្តឹង ពន្យល់​ដល់​សិស្ស និស្សិត យុវជន ឲ្យ​យល់​ពី​អត្ថន័យ ថ្ងៃ ១៤ កុម្ភៈ ។

បើ​តាម​លោក​ស្រី​ថា នៅ​ថ្ងៃ​នោះ ក្រសួង​មហាផ្ទៃ នឹង ចាត់​វិធានការ មិន​ឲ្យ​យុវជន​អាយុ​ក្រោម ១៨ ឆ្នាំ ចូល​ផ្ទះ​សំណាក់​ ឡើយ ។

គួរបញ្ជាក់​ថា នៅ​ទ្វីប​អឺរ៉ុប​ដែល​ពលរដ្ឋភាគ​ច្រើន កាន់​គ្រិស្ត​សាសនា គេ​បាន​កំណត់​យក​ថ្ងៃ​ទី ១៤ ខែ កុម្ភៈ សម្រាប់​ប្រារព្ធ​​ទិវា នៃ​សេចក្ដី​ស្រលាញ់ ឬ Valentine’s Day ។ នៅ​ថ្ងៃ​នោះ​ពួក​គេ​បាន​រីក​រាយ នឹង ផ្ដល់ការដូ​ផ្សេងៗ ដល់​មនុស្ស​ដែល​ជា​ទី​ស្រលាញ់​របស់​គេ ដូច​ជា​ កូន ប្រពន្ធ ឳ​ពុក ម្ដាយ សង្សារ ជា​ដើម ។ ប៉ុន្តែ​ដោយ​ឡែក សម្រាប់​កម្ពុជា​ដែល​ប្រកាន់​សាសនា​ព្រះពុទ្ធ​ឯហ្នេះ​វិញ​គេ បែរ​ជា សង្កេត​ឃើញ​ថា ក្រុម​យុវជន​បាន​ងប់ងុល យ៉ាង​ខ្លាំង​ចំពោះ​ទិវា​នេះ នា​ប៉ុន្មានឆ្នាំ​ចុង​ក្រោយ​នេះ ។ ហើយ​អ្វី​ដែល​អាក្រក់​បំផុត​នោះ គឺ​ពួក​គេ​បាន​ប្រែក្លាយ​អត្ថន័យ ទិវា​នៃ​ក្ដី​ស្រលាញ់​នេះ ឲ្យ​ក្លាយ​ទៅ​ជា​ការ​បំផ្លាញ​ព្រហ្មចារី ចំពោះ​នារី​ដែល​ខ្លួន​ស្រាលាញ់ គួរ​ឲ្យ​ព្រួយ​​បារម្ភ​ទៅ​វិញ​ ៕

What Next?

Recent Articles

5 Responses to "ក្រសួង​កិច្ច​ការនារី ផ្ញើសារ​ក្រើន​រំឭក​យុជន​ខ្មែរ ចំពោះ​ទិវា​នៃ​​សេច​ក្ដី​ស្រលាញ់"

  1. Khmerologist says:

    Misunderstanding of how to adopt foreign culture could lead to social indignity and imorality.

  2. Srey Khmer says:

    It is the aniversity of death of Mr.Valentine on Febuary.
    Why would Cambodian need to enjoin with this celebration of his death too?
    Many people in the U.S, they don’t care much about it.

  3. ក្មេងវត្ត says:

    យ៉ាប់ណាស់ខ្មែរសព្វថ្ងៃ ជាពិសេសយុវជន បើធ្វើតាមគេក្នុងផ្លូវល្អ ពិបាកបន្តិច តែបើអាផ្លូវអាក្រក់វិញ ធ្វើបានតាមគេល្អណាស់ ជួនពេលខ្លះហួសគេផង យុវជនសព្វថ្ងៃត្រូវគេបំពុល
    នូវអារ្យធម៌បរទេស,សប្បាយភ្លើតភ្លើនស្រីញីអូនបង,ការ៉ាអូខេ,រួមទាំងគ្រឿងញៀនផង,ដើម្បីឲ្យពួកគេសប្បាយលែងខ្វល់និងគិតគូពីប្រទេសជាតិ តែបើដើមឫស្សីសព្វថ្ងៃវាស្អុយ
    រលួយទាំងឫសទៅហើយ រឿងអីទំពាំងវាមិនស្អុយរលួយតាម?

  4. យុវជនខ្មែរ says:

    បើមិនបំពុលយុវជនខ្មែរឲ្យងប់ងុល​រឿងស្រីញីអូនបង និង​គ្រឿងស្រវឹងទេ ធ្វើម៉េចយួនអាចយកស្រុក

    ខ្មែរ និងគ្រប់គ្រងខ្មែរបាន? យើងឃើញ គ្របើស្ថានីយ៍ទូរទស្សន៍នានានៅស្រុកខ្មែរ មិនដែលផ្សព្វ

    ផ្សាយ អ្វីដែលអប់រំយុវជនខ្មែរ ឲ្យគិតគូរកសាងសមត្ថភាព ឬស្រូបចំណេះដឹងដើម្បីបម្រើប្រទេសជាតិ

    ឡើយ។​ គ្រប់កម្នវិធី មានតែ បង្ហាញគ្រឿងស្រវឹង បង្ហាញស្រីញី រាំច្រៀងសប្បាយ ស្លៀកខើចលើ ខើច

    ក្រោម ។ ចង់ហ៊ឺហា ទាល់តែផឹកស្រា។​ ជួបជុំមិត្តភកិ្ភ ក្នុងរង្គសាល​ ។ល។

    យើងមិនដែលឃើញប្រព័ន្ធផ្សព្វផ្សាយណានិយាយ ពីយុវជនឆ្នើម ក្នុងការសិក្សា ឬ ពូកែផ្នែកណា

    មួយ ចែកចាយពីបទពិសោធន៍របស់ខ្លួន ដល់យុវជនដ៍ទៃទៀតឡើយ។

    ស្រុកខ្មែរឥឡូវយួនបំពុលឲ្យយុវជនខ្មែរមិនគិតពីវាសនាប្រទេសជាតិ និងអនាគតខ្លួនទេ គឹគិតតែ

    សេពគប់គ្រឿងស្រវឹង ស្រីស្រាពាលាអាវ៉ាសែ​។ល។

    នគរបាលជាចោរស្របច្បាប់ គ្រូយកលុយពីសិស្ស ឯកម្មវិធីសិក្សា មិនបានបង្ហាត់សិស្សពីប្រវត្តិ

    សាស្រ្ត យួននិងខ្មែរ ។ ធ្វើការទាល់តែមានលុយសូក ដូចនេះពេលធ្វើការត្រូវតែពុករលួយ ?​

    គ្រប់ស្ថាបន័រដ្ជ អ្នកអែបអបគណះបក្សកាន់អំណាចមានតួនាទីល្អ តែបើមិនចេះអែបអបទេ គឺចប់

    តែម្តង ហើយបើមានកំហុសបន្តិចបន្តួច ពង្រីកឲ្យធំ និងចាប់ដាក់គុក។ តែបើមេបក្សថាម្ទេសផ្អែម

    អ្នកខាងក្រោមត្រូវតែថាផ្អែមដែរ ហ៊ានតែថាហិរ ងាប់គ្មានដីកប់!​

    សុំទោសបើខ្មុំបាទនិយាយខុស គ្មានការពិត។

  5. ក្មេងវត្ត says:

    លោក យុវជនខ្មែរ អ្វីដែលលោកបានលើកឡើងគឺសុទ្ធសឹងជាការពិតទាំងអស់ ខ្ញុំសូមចូលរួមមតិលោក ហើយលោកក៍មិនមែនជាមនុស្សទីមួយដែរដែលបានលើកឡើងពី
    បញ្ហានេះ គឺខ្មែរសឹងគ្រប់គ្នារួមទាំងរូបខ្ញុំផង។