Tuesday, 12 February 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ មិនខុសគ្នានឹងរូបថតតារាចម្រៀងរាងតូចល្អិតនាង យ៉ុង ច័ន្ទកន្និកាដែលនាងថតលែងខ្លួនអង្គុយនៅលើទូកហើយមានការរិះគន់និងមានអ្នកនិយមលេងហ្វេសប៊ុកខ្លះសំណូមពរឲ្យនាងលុបរូបនេះចេញពីទំព័រហ្វេសប៊ុកនោះដោយឡែករូបថតសិចស៊ីចំហដងខ្លួនជាមួយអាវប៊ីគីនី ខោខូវប៊យខ្លីរបស់នាង ទឹម រដ្ឋា ឈរកាច់រាងនៅកណ្តាលវាលខ្សាច់មាត់សមុទ្រក្នុងហ្វូងមនុស្សម្នាយ៉ាងច្រើនកុះករនោះក៏ទទួលរងការរិះគន់មិនតិចដែរ ហើយអ្នកខ្លះទៀតបានសរសេរសំណូមពរសូមឲ្យនាងលុបរូបនេះចេញពីហ្វេសប៊ុកទៀតផង។
អ្នកនិយមលេងប្រព័ន្ធហ្វេសប៊ុកមិនតិចនាក់ទេដែលបាននាំគ្នាចូលទៅក្នុងហ្វេសប៊ុករបស់កញ្ញា ទឹម រដ្ឋា ហើយបាននាំគ្នាសរសេរបញ្ចេញទស្សនៈផ្សេងៗគ្នានៅលើរូបថតដែលនាងថតលែងខ្លួនក្នុងឈុតអាវប៊ីគីនី ខោខូវប៊យខ្លីនោះ ។ស្រីម្នាក់ដែលប្រើឈ្មោះក្នុងហ្វេសប៊ុកគីរីវង្ស បានសរសេររិះគន់ជាភាសាអង់គ្លេសដែលសម្រួលមកជាភាសាខ្មែរមានន័យថា៖«តារាម៉ូដែលខ្មែរអាក្រក់មែន សុំឲ្យគិតពីប្រពៃណីខ្មែរផង»។
បើទោះជានាងទទួលរងនូវការរិះគន់យ៉ាងធ្ងន់យ៉ាងដូច្នេះក្តីតែនាងទឹម រដ្ឋា មិនត្រឹមតែមិនមានអារម្មណ៍រង្កៀសចិត្តនឹងការរិះគន់នោះទេតែនាងបែរជាបញ្ចេញនូវទស្សនៈយ៉ាងព្រងើយតបទៅនឹងមហាជនដែលនាំគ្នារិះគន់នាងនៅក្នុងហ្វេសប៊ុកនោះថា៖«ខ្ញុំដឹងនូវអ្វីដែលខ្លួនខ្ញុំកំពុងធ្វើហើយ។ អរគុណដែលជួយក្រើនរំឭកខ្ញុំនោះ គីរីវង្សខ្ញុំគិតថា មុននឹងនិយាយបែបនេះដាក់ខ្ញុំអ្នកគួរតែមើលខ្លួនឯងផង!ហើយអ្នកហ៊ានធ្វើដូចខ្ញុំឬអត់?អរគុណ»។
ទន្ទឹមនឹងការរិះគន់នោះដែរក៏មានមហាជនជាច្រើនទៀតនាំគ្នាលាន់មាត់នឹងអ្វីដែលតារាម៉ូដែលខ្មែរនាង ទឹម រដ្ឋា បញ្ចេញរាងដ៏ស្រឡូននៅទីសាធារណៈលើវាលខ្សាច់ដែលមានមនុស្សម្នាយ៉ាងច្រើនកុះករ ហើយក៏ស្នើឲ្យនាង រដ្ឋា លុបរូបថតសិចស៊ីនាងនៅក្នុងហ្វេសប៊ុកនោះចេញដោយពួកគេសរសេរជាភាសាអង់គ្លេសនិងត្រូវបានសម្រួលជាខ្មែរថា៖«អូររដ្ឋា អើយ សូមលុបចោលនូវអ្វីដែលជារូបធ្វើឲ្យអ្នកមិនសប្បាយចិត្តចេញទៅហើយបន្តនូវស្នាមញញឹមរបស់ប្អូនស្រីទៀតទៅ! អ្នកមានសិទ្ធិលុបចោលនូវអ្វីដែលខ្លួនអ្នកបានបង្ហោះវាតើ!»។
ជាមួយការ សំណូមពរ ទឹម រដ្ឋា មិនឆ្លើយថា ព្រមលុបរូបថតសិចស៊ីដែលបានបង្ហោះ រហូតដល់បង្កឲ្យមានការភ្ញាក់ផ្អើលក្នុងហ្វេសប៊ុកនោះទេ ក្រៅពីពាក្យតបអរគុណចុងមាត់ចុងកនោះថា៖
«អរគុណ! គ្រប់គ្នាដែលគាំទ្រខ្ញុំ និងជួយឈឺឆ្អាលនឹងខ្ញុំនោះ»៕


រាងម៉ែអារាងហើយវ៉ើយ!! ស៊ិចអស់ទាស់ហ្មង!!!
លោក សករាជ សរសើររាងរបស់កញ្ញា ទឹម រដ្ឋា…
ចំនែកខ្ញុំថា វាជាសិទ្ធសេរីភាពរបស់កញ្ញា!
ហាស ហាស ហាស…
រាងប៉ុណ្ណឹង មានអីអស្ចារ្យទៅ????
កុំទៅរវល់នឹងនាងធ្វើអី នាំតែនាងបានចិត្តទេ។ បើមិនពេញចិត្ត ឈប់គាំទ្រទៅ!!!
She should not wear jean instead of the set in the top on her boobs.
I like to see sexy women kill the men’s feeling. As you can see,but you cannot touch.
មនុស្សខ្លះមានការច្រនែននឹងភាពសង្ហារអ្នកដទៃ…ហើយពួកគេមិនដឹងខ្លួន
ថាពួកគេកំពុងច្រនែនគេទេ រួចក៍តាំងរឿងផ្សេងៗដូចជាខុសពីប្រពៃណី ខុសពីដូនតា
ខុសពីខ្មែរ…សូមលោកអ្នកបើកចិត្ត រួចទៅមើលអតីតកាលដ៍រុងរឿងរបស់ខ្មែរ នៅលើ
ជញ្ជាំងប្រាសាទនានាផ៎ងបាទ…។
នេះគ្រាន់ជាមតិប៉ុណ្ណោះ មិនមែនខ្ញុំលង់នឹងសំរស់ស្រីនោះទេ…
តែយើងមើលឃើញថាស្អាត ហើយក៍វាស្របនឹងពិភពលោកដែរ…!
វាមានរឿងច្រើនដែលទាក់ទង…គ្នា..។
យើងមិនគួរមានភាពច្រនែននោះទេ យើងគួរតែសរសើរដោយចិត្តពិត!!!
មិនសរសើរសំលាប់ រឺសរសើរបែបអាក្រក់នោះទេ…!
ហាស ហាស ហាស…ខ្ញុំហ៊ាននិយាយព្រោះខ្ញុំជាមនុស្ស!
ដែលលឺ បដិវត្តភេទ នេៅអាមេរិកទេ?
ដែលអាន សិទ្ធិមនុស្សក្នុងការស្លៀកពាក់ទេ?
ដែលគិតថា ហាមប្រុសមិនអោយដោះអាវដើរលេងខ្សាច់ទេ?
ដែលគិតថាវប្បធ៌មត្រូវ Evolve ខ្លះទេ? ដែលគិតថា នំមិនធំជាងនាឡ ត្រូវរហូតទេ? ដែលគិតថាវប្បធ៌មខ្មែរដែលគិតថាស្លៀកពាក់ជិតឈឹង វាខុសពីចំលាក់លើអង្គរទេ? ដែលគិតថាចំលាក់ទាំងនោះខុសទេ?
ដែលគិតបន្តិចទេ?
បើជាស្រីថៃ កូរ៉េ ចិន វិញ គ្មានអាឆ្កែណារិះគន់ទេ មានតែសរសើរ ពួកអាអស់នេះ
១-ស្លៀកខ្លីអញ្ចឹងរឹងក្បាលពោះ – មាឌស្តើងរាងខ្ពស់សមបាប៊ូ
កេសាសាយខ្សល់សមបង្គួរ – គន់មើលយូរៗលែងឃ្លានបាយ ។
២-បើបានខ្លីទៀតរឹតតែឆើត – នាគរាជកំរើកពីចម្ងាយ
ក៏លបលួចគន់ទាំងអំពាយ – ស្តាយតែតាៗកុងត្រាទុក ។
អតីតស្រីលក់បង្អែមតាមផ្លូវ
ជាអតីត ដែលជីវិតខំប្រឹងតស៊ូ វាពិតជារឿងល្អណាស់! ឥឡូវនេះអានាគតបវររុងរឿង!
ហាស ហាស ហាស…ឯក្មេងឈ្លើយខាងលើ គឺនៅតែឈ្លើយអាដែល……
នេះនែក ជាប្រពៃណីខ្មែរ!!! ហាស ហាស…យើងត្រូវទទួលស្គាល់វាណា៎…(ចុច…)
ស្រ្តីម្នាក់ ដែលប្រើឈ្មោះ ប៊ុកគីរីវង្ស, ពិតជាមានការច្រនែននឹងរូបរាងដ៍សង្ហារបស់
កញ្ញា ទឹម រដ្ឋា ហើយ! ហាស ហាស ហាស…!
The Man With No Name salivates with stinky mucus! His yoyo is no longer erected and ejaculated!
បើមិនធ្វើយ៉ាងហ្នឹងទាក់ទាញក្តម៉េចបាន? គ្នារស់ដោយសារតែក្តហ្នឹងហើយ កុំតែអញ្ចឹងស្មានតែមានថ្ងៃ
នេះឬ?
ឃើញស្រីៗស្អាតគួរឱ្យស្រឡាញ់ ដល់ឃើញសាក់រូបលើខ្លួនទោះជាស្អាតយ៉ាងណាក៍ដោយ
ដូចជាអស់ចំណូលចិត្តទៅវិញ ។
ឃើញលឹប លគួរអោយខ្នាញ់ ឃើញទាំងអស់វិញអស់ចំណង់ “ធុញ”.
no need to omit from facebook ,it is good picture ……i love it
យើងត្រូវជួយលើកស្ទួយនូវភាពក្លាហានរបស់ប្រជាជនខ្មែរប្រុសស្រី ដែលហ៊ានពុះពារដើម្បីកសាងជីវិត ក្នុងប្រការដេលមិនហួសហេតុនិងជ្រុលនិយម។
She doesn’t undressing but only use the sexiest dress to show public in beach it not strange
action for this era .
don’t said her on the bad way.
នាងពិតជាស្អាតមែន!បើបានឃើញផ្ទាល់ភ្នែកវិញតើអស្ចារ្យយ៉ាងណា?