ព្រះបរមរូប​សម្តេចឪ​នឹង​ត្រូវ​ធ្វើ​អំពី​ស្ពាន់​

អនុ​គណៈកម្មការ​ទទួល​បន្ទុក​ព័ត៌មាន​ផ្សព្វផ្សាយ និង​សាងសង់​ព្រះបរមរូប​សម្តេច​ឪ​នរោត្តម សីហនុ​បាន​បញ្ចប់​ការ​ពិភាក្សា​អំពី​គម្រោង​សាងសង់​ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ទី​១១​កុម្ភៈ។ កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​​​ដឹកនាំ​ដោយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​សុខ អាន ហើយ​​បាន​សម្រេច​បើក​ការដ្ឋាន​សាងសង់​ព្រះបរមរូប​នេះ​នៅ​សប្តាហ៍​ក្រោយ​នេះ។

ថ្ងៃ អង្គារ 12 កុម្ភៈ 2013
ដោយ លាង ដឺលុច
RFI

សំណង់​ព្រះបរមរូប​សម្តេច​ឪ​នរោត្តម សីហនុ​ នឹង​ត្រូវ​សាងសង់​អំពី​ស្ពាន់ (REUTERS/China Daily)

សេចក្តី​រាយការណ៍​របស់​ លាង ដឺលុច

(01:50)

សំណង់​ព្រះបរមរូប​សម្តេច​ឪ​នរោត្តម សីហនុ​ នឹង​ត្រូវ​សាងសង់​អំពី​ស្ពាន់ ហើយ​នឹង​ត្រូវ​ប្រើ​ពេល​រហូត​ដល់​ទៅ​៨​ខែ​នៃ​ការ​សាងសង់​បូក​រួម​ទាំង​សំណង់​ស្តូប​ទៀត​ផង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ​ទិត សុធា សមាជិក​អនុ​គណៈកម្មការ​ព័ត៌មាន​ផ្សព្វផ្សាយ និង​សាងសង់​ព្រះបរមរូប​សម្តេច​ឪ។
 
លោក​ទិត សុធា ​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា កិច្ច​ប្រជុំ​ដែល​ដឹកនាំ​ដោយ​លោក​ឧប​នាយករដ្ឋមន្ត្រី ​សុខ អាន ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​សម្រេច​អោយ​មាន​ការ​បើក​ការដ្ឋាន​សាងសង់​សំណង់​ព្រះបរមរូប​ នៅ​សប្តាហ៍​ក្រោយ​នេះ​ហើយ។ លោក​បន្ត​ថា កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ភ្លាម​បន្ទាប់​ពី សម្តេច​ម៉ែ និង​ព្រះមហាក្សត្រ​បាន​សម្រេច​ព្រះទ័យ ​ជ្រើសរើស​ទម្រង់​ព្រះបរមរូប​សម្តេច​ឪ។
 
លោក​ទិត សុធា បាន​បន្ត​ថា ទម្រង់​ព្រះបរមរូប​របស់​សម្តេច​តា​គឺ​ជា​រូប​ឈរ។ សំណង់​ស្តូប​មាន​កំពស់​២៧,២០​ម៉ែត្រ ស្ថិត​នៅ​ចំងាយ​២០០ម៉ែត្រ ​ខាង​កើត​វិមាន​ឯករាជ្យ។ សំណាក​ព្រះបរមរូប​សម្តេច​ឪ​ដែល​មាន​កំពស់​ទាំង​ទម្រ​ចំនួន​៧​ម៉ែត្រ​នោះ​ នឹង​ត្រូវ​សង់​អំពី​ស្ពាន់។
 
បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក​ ទិត សុធា ​ដដែល រាជ​រដ្ឋាភិបាល​មាន​បំណង​ចង់​អោយ​ក្រុមហ៊ុន​ទទួល​បន្ទុក​ការ​សាងសង់​សំរេច​បាន​ស្តូប​ព្រះបរមរូប​សម្តេច​តា​នេះ​ចប់ ​នៅ​មុន​ថ្ងៃ​ទី​៣១ ​ខែ​តុលា ​ឆ្នាំ​២០១៣​នេះ ដើម្បី​រាជ​រដ្ឋាភិបាល​អាច​រៀបចំ​ការ​សម្ពោធ​ស្តូប​ព្រះបរមរូប​នេះ ​នៅ​ចំ​ថ្ងៃ​ប្រសូត្រ​របស់​សម្តេច​ឪ​នរោត្តម សីហនុ ​តែ​ម្តង ​គឺ​ថ្ងៃ​ទី​៣១ តុលា។ មន្ត្រី​រាជ​រដ្ឋាភិបាល​ដដែល​មិន​បាន​បញ្ជាក់​អំពី​តម្លៃ​សំណង់​ព្រះបរមរូប​នេះ​ឡើយ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា​ រាជរដ្ឋាភិបាល​ជា​អ្នក​ទទួល​បន្ទុក​លើ​ការ​សាងសង់​នេះ។
 
កាល​ពី​ថ្ងៃ​ទី​៦ ​កុម្ភៈ សម្តេច​ម៉ែ មុនីនាថ សីហនុ​ បាន​ធ្វើ​ព្រះរាជសារ​មួយ​អរគុណ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ សម្រាប់​ការ​ផ្តួចផ្តើម​គំនិត​របស់​លោក​ ដើម្បី​សម្រេច​អោយ​មាន​ការ​សាងសង់​ព្រះបរមរូប​អតីត​ព្រះ​មហា​វីរក្សត្រ។ ចំពោះ​សម្តេច​ម៉ែ ព្រះបរមរូប​សម្តេច​ឪ​ដែល​សង់​នៅ​ក្បែរ​វិមាន​ឯករាជ្យ​នេះ នឹង​ធ្វើ​អោយ​ប្រជា​រាស្ត្រ​នឹក​ឃើញ និង​ចងចាំ​អំពី​ព្រះភ័ក្រ្ត​របស់​ព្រះអង្គ​ជា​ដរាប៕

—————————————

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

8 Responses to "ព្រះបរមរូប​សម្តេចឪ​នឹង​ត្រូវ​ធ្វើ​អំពី​ស្ពាន់​"

  1. 18 Mars says:

    ទោះបីសង់ពីមាសក៏គ្មានអ្វីសំខាន់ដែរ មេឃាតកមុខស្រស់អស់ជីវិតពលរដ្ឋរាប់លាននាក់ ជួយយួនរហូត​ ដល់យួនបានមកត្រួតខ្មែរដូចបំណង បក្សប្រជាជនកំពុងយកសីហនុជាមធ្យោបាយទាញសន្លឹកឆ្នោត…… បើខ្មែរនៅតែមិនភ្ញាក់រឭកទេ វាសនាខ្មែរនិងកម្ពុជានឹងត្រូវយួនគ្របជាប់ដូចកម្ពុជាក្រោម………………

  2. chourn says:

    អ្វីៗក៍ដោយបើមានឆន្ទៈគឺលឿន បើគ្មានឆន្ទៈគឺធ្វើយឺតៗៗៗៗ

  3. 105mm says:

    គ្រាន់តែម៉ារឿងនេះCPPរកស៊ីមានបានខាងប្រយោជន៏នយោបាយដល់ក

  4. K5 says:

    កុំភ្លេចធ្វើទ្រុងរនិងរបងការពារផងក្រែងសត្វឆ្កែនោមច្រាស់និងជុះអាចមន៏ដាក់!!!

  5. Sva watpnom says:

    ធ្វើអំពីមាសរឹតតែប្រសើ អែទំរង់មុខស្តេចតា យកទំរង់មុខកាលនៅស្រុកចឹន
    ពេលកំពុងស្រែកជំទាលតាមវិទ្យុ អោយខ្មែររត់ចូលព្រៃដើម្បីសំឡាប់ខ្មែរ។

  6. ធ្វើពីមាស់ទៅល្អសម្រាប់ប្រជាជនខ្លះអត់លុយចាយ កាត់យកទៅលក់មួយដុំៗគ្រាន់ដោះទាល់ !

  7. 001 says:

    saipa tolissan tentang raja kambojar gila baget karena dia juga orang kambojar tapi pikir jelek tentang raja bagus untuk merika dan kami juga ya

  8. vn says:

    sudah setaip hari raja dan president bantu dan pikir tentang orang kambojar semua tapi ada sedikit orang pikir jelek tentang raja dan som dech hun sen ya merika masih membuat baik untuk kami dan merika semau ya