មេធាវីមួយចំនួនមានប្រតិកម្មតបចំពោះការទាមទារឲ្យអនុវត្តតាមមាត្រា ១៥ របស់ក្រមសីលធម៌មេធាវី ដែលនិយាយអំពីចំណុចអន្តរាគមន៍តាមប្រព័ន្ធផ្សព្វផ្សាយជាសាធារណៈនៃមេធាវី។
ដោយ កែវ និមល
2013-02-12
វិទ្យុអាស៊ីសេរី
ខ្លឹមសារសំខាន់នៃក្រមសីលធម៌នោះ គឺមិនបានហាមមេធាវីក្នុងការនិយាយជាមួយប្រព័ន្ធឃោសនា មានវិទ្យុ កាសែត ទូរទស្សន៍ ទេ តែត្រូវជូនដំណឹងដល់ប្រធានគណៈមេធាវីជាមុន កាលណានិយាយជាមួយប្រព័ន្ធឃោសនា។
ការរឹតត្បិតសេរីភាពមេធាវីក្នុងការធ្វើបទអន្តរាគមន៍ និយាយសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ គឺជាការខាតបង់មួយនៅក្នុងពេលដែលប្រទេសកម្ពុជា មិនសូវមានអ្នកចេះដឹងច្បាប់ និងសៀវភៅឯកសារផ្សព្វផ្សាយច្បាប់នៅមានចំនួនតិច មិនបានចែកទូលំទូលាយទៅដល់ជនបទដាច់ស្រយាល។
មេធាវីមួយចំនួនបានឲ្យដឹងថា មេធាវីគឺជាអ្នកចេះច្បាប់ និងរស់នៅរកស៊ីដោយប្រើសមត្ថភាពចំណេះដឹងខាងច្បាប់។ ដូច្នេះបើមេធាវីរូបណានិយាយខុស គឺរូបគេជាអ្នកទទួលខុសត្រូវតាមផ្លូវច្បាប់ដែលកំពុងអនុវត្តនៅក្នុងប្រទេស។
ការទាមទារឲ្យប្រធានស្ថាប័នឃោសនានានា ត្រូវសុំទៅគណៈមេធាវីមុនពេលអញ្ជើញមេធាវីមកជាវាគ្មិន វាជារបៀបរបបរដ្ឋបាលបែបការិយាល័យនិយមផងដែរ។
លោកមេធាវី សុក សំអឿន នាយកអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា មានប្រសាសន៍នៅថ្ងៃទី១១ កុម្ភៈ ថា មាត្រា ១៥ នៃក្រមសីលធម៌មេធាវីនេះមានជាយូរមកហើយ តែប្រធានគណៈមេធាវីមុនៗ មិនបានលើកយកចំណុចនេះមកអនុវត្តទេ ទើបតែជំនាន់លោក ប៊ុន ហុន ឡើងធ្វើជាប្រធានគណៈមេធាវី បានទាមទារឲ្យអនុវត្តចំណុចនេះ។
លោកមេធាវី សុក សំអឿន៖ «ប្រហែលជាលោកប្រធានទាំងអស់នោះ លោកគិតថា ការអនុវត្តវាពិបាកធ្វើ។ ដូច្នេះហើយពួកគាត់អត់បានមាត្រានោះមកអនុវត្ត ហើយមួយទៀត វាមិនមែនជាច្បាប់ទេ ហើយក្រមសីលធម៌នេះវាអនុម័តដោយក្រុមប្រឹក្សាគណៈមេធាវីតែប៉ុណ្ណោះ។ ដូច្នេះគណៈមេធាវីអាណត្តិក្រោយៗ អាចលើកយកពិនិត្យ និងកែវាបាន»។
លោកមេធាវី សុក សំអឿន មានប្រសាសន៍បន្ថែមថា ក្រមសីលធម៌មេធាវីនេះរៀបចំតាក់តែងឡើងកាលពីឆ្នាំ១៩៩៥ តាំងពីចំនួនមេធាវីមានប្រមាណ ៧០នាក់ប៉ុណ្ណោះ។ ដូច្នេះការសុំជួបមេធាវីឆ្លងកាត់គណៈមេធាវី វាជាការងារតិចតួចមួយ តែបច្ចុប្បន្នចំនួនមេធាវីមានចំនួនច្រើនជាង ៨០០នាក់ទៅហើយ បើគេចង់អនុវត្តក្រមសីលធម៌នេះឲ្យបានត្រឹមត្រូវ គេគួរពិនិត្យ និងកែប្រែក្រមនោះឲ្យទាន់សម័យតាមស្ថានភាពរីកចំរើនជាក់ស្ដែង។
លោកមេធាវី សុក សំអឿន៖ «និយាយទៅ កាលនោះមានលោក សាយ បូរី ជាប្រធាន ហើយនៅពេលនោះ គណៈមេធាវីទើបបង្កើតថ្មី។ អ៊ីចឹងប្រធានគណៈមេធាវីលោកបារម្ភថា មេធាវីចេញថ្មីនិយាយខុស»។
លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា បើសិនជាមានការតឹងតែងលើការអនុញ្ញាតឲ្យមេធាវីសម្ភាសន៍ និងនិយាយអំពីរឿងច្បាប់តាមប្រព័ន្ធឃោសនានោះ វាជាការខាតបង់ធនធានមនុស្សមួយធំណាស់ ក្នុងការចូលរួមអប់រំច្បាប់ប្រជាពលរដ្ឋនៅក្នុងស្ថានភាពដែលប្រទេសកម្ពុជា នៅមានចំនួនអ្នកចេះច្បាប់តិចតួចនៅឡើយនោះ។
លោក សុក សំអឿន៖ «មិនបានចូលរួមតែម្ដង គឺបានធ្វើតែរឿងក្ដីនៅតុលាការតែមួយមុខ។ តែនេះវាជាក្រមសីលធម៌ វាអាស្រ័យទៅលើគណៈមេធាវីតែប៉ុណ្ណោះ។ ធម្មតាវាគ្រាន់តែជាក្រមសីលធម៌តែប៉ុណ្ណោះ»។
ចំណែកលោកមេធាវី ជូង ជូងី មេធាវីការិយាល័យសិលា មានប្រសាសន៍ថា បើចង់និយាយជាមួយប្រព័ន្ធឃោសនា ដូចជា កាសែត វិទ្យុ ទូរទស្សន៍ ទាល់តែសុំការអនុញ្ញាតពីគណៈមេធាវីនោះ វាធ្វើឲ្យការងារផ្សព្វផ្សាយច្បាប់ជាសាធារណៈ លែងទូលំទូលាយហើយ។
លោកមេធាវី ជូង ជូងី មានយោបល់ថា ការរឹតត្បិតលើមេធាវីក្នុងការនិយាយស្តីជាមួយអ្នកកាសែតនោះ វាមិនបានចូលរួមពង្រឹងការងារធ្វើឲ្យតុលាការមានយុត្តិធម៌នោះឡើយ ពីព្រោះអ្នកសម្រេចដាក់ទោស ឬលើកលែងទោសនោះ គឺចៅក្រម និងព្រះរាជអាជ្ញាទៅវិញទេដែលមានសិទ្ធិមានឆន្ទានុសិទ្ធិក្នុងការសម្រេច។ ម៉្យាងទៀត មេធាវីមួយរូបៗ សុទ្ធតែជាអ្នកចេះដឹងច្បាប់ច្រើនជាងពលរដ្ឋផ្សេងទៀត បើកាលណានិយាយមិនត្រឹមត្រូវខុសច្បាប់ គណៈមេធាវីអាចកោះហៅមកព្រមាន ស្តីបន្ទោស និងបើទោសកើតឡើងពីការនិយាយនោះ វារំលោភច្បាប់ធ្ងន់ធ្ងរ ទុកឲ្យច្បាប់កាត់ទោសទៅ។
លោកមេធាវី ជូង ជូងី មានយោបល់ថា ដោយសាររូបលោកជាសមាជិកក្រុមប្រឹក្សាគណៈមេធាវីផងនោះ លោកមានគម្រោងសុំឲ្យលុបចោលមាត្រា ១៥ នៃក្រមសីលធម៌របស់គណៈមេធាវីនោះចេញ ដើម្បីឲ្យសមាជិកគណៈមេធាវីមានសេរីភាពពេញលេញក្នុងការបញ្ចេញមតិ ស្របទៅតាមការអនុញ្ញាតរបស់រដ្ឋធម្មនុញ្ញកម្ពុជា។៖ «ប៉ុន្តែក្នុងការអនុវត្ត វាអាស្រ័យទៅលើភាពធ្ងន់ស្រាលនៃអំពើតែប៉ុណ្ណោះ ហើយបើស្អីបន្តិចក៏ជូនដំណឹងដែរនោះវាធ្វើឲ្យអកម្ម»។
មាត្រា ១៥ នៃក្រមសីលធម៌គណៈមេធាវីចែងអំពីអន្តរាគមន៍តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាសាធារណៈនៃមេធាវី។ គ្រប់អន្តរាគមន៍សាធារណៈ ឬតាមប្រព័ន្ធផ្សាយព័ត៌មានជាសាធារណៈរបស់មេធាវីក្នុងឋានៈខ្លួនជាមេធាវី និងអាចអនុញ្ញាតឲ្យធ្វើបានតែក្នុងក្របខ័ណ្ឌនៃការគោរពដោយម៉ឺងម៉ាត់នូវកាតព្វកិច្ចនៃវិជ្ជាជីវៈ។ អន្តរាគមន៍បែបនេះ ទាមទារឲ្យមានការប្រុងប្រយ័ត្នជាទីបំផុត។ ប្រធានគណៈមេធាវីត្រូវតែបានទទួលដំណឹងពិគ្រោះយោបល់ជាមុនក្នុងរឿងនេះ លើកលែងតែពុំមានលទ្ធភាព។
កាលពីថ្ងៃទី៨ កុម្ភៈ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានផ្សព្វផ្សាយសេចក្តីជូនដំណឹងមួយដល់អ្នកកាសែត ជាពិសេសនាយកស្ថានីយវិទ្យុ ទូរទស្សន៍ ដែលមានកម្មវិធីផ្សព្វផ្សាយច្បាប់ និងបកស្រាយច្បាប់ ឲ្យដាក់ពាក្យអញ្ជើញអ្នកច្បាប់ មេធាវី ដើម្បីធ្វើជាវាគ្មិន ត្រូវឆ្លងកាត់ការសុំអញ្ជើញនោះ តាមគណៈមេធាវី។ ការផ្សព្វផ្សាយនេះ ធ្វើឡើងក្រោយពេលគណៈមេធាវីបានធ្វើលិខិតណែនាំមួយទាក់ទងរឿងសម្ភាសន៍មេធាវីនេះ កាលពីថ្ងៃទី២២ មករា។
លោក យឹម សារី ជាមេធាវី និងជាអ្នកនាំពាក្យគណៈមេធាវីកម្ពុជា មានប្រសាសន៍នៅថ្ងៃទី១១ កុម្ភៈ ថា ការណែនាំឲ្យពង្រឹងវិន័យមេធាវីក្នុងការនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយនេះ ដើម្បីឲ្យការបកស្រាយបំភ្លឺច្បាប់នានា បានត្រឹមត្រូវ។
លោក យឹម សារី៖ «ដោយសារមេធាវីដែលនិយាយតាមវិទ្យុ និងទូរទស្សន៍មួយចំនួននេះ គឺនិយាយអត់បានព្រាងទុក។ អ៊ីចឹងកាលណានិយាយអត់បានព្រាងទុក គឺវាមានផលវិបាកទៅដល់អ្នកស្ដាប់ អ្នកមើល។ ទី២ វាប៉ះពាល់ទៅដល់អ្នកច្បាប់ ដែលគេដឹងដែរ ហើយគេថា ការបកស្រាយច្បាប់នេះមិនត្រឹមត្រូវ។ ទី៣ វិទ្យុ ទូរទស្សន៍ ហៅ ដោយអត់បានព្រាងទុក។ ការអត់បានព្រាងទុកនេះ ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនយល់ថា យើងដឹងយើងផ្ដល់ព័ត៌មានអត់បានត្រឹមត្រូវ»។
លោកមេធាវី យឹម សារី បានច្រានចោលចំពោះអ្នកខ្លះចោទប្រកាន់ថា ការសុំជួបមេធាវីតាមរយៈគណៈមេធាវី វាជាបែបបទការិយាធិបតេយ្យ ថាជាការយល់ខុស។
លោកមេធាវី យឹម សារី ជាអ្នកនាំពាក្យគណៈមេធាវីបានឲ្យដឹងថា បើសិនជាមេធាវីរូបណាមិនគោរពតាមការណែនាំរបស់គណៈមេធាវី អ្នកនោះត្រូវប្រឈមជាមួយការដាក់វិន័យជាមិនខាន។
កាលពីថ្ងៃទី៣១ មករា កន្លងទៅ គណៈមេធាវីបានចេញផ្សាយលិខិតព្រមានមួយច្បាប់ទៅលើលោកមេធាវី គួយ ធុនណា ចំពោះសកម្មភាពផ្ដល់បទសម្ភាសន៍ និងចុះផ្សាយព័ត៌មានផ្សេងៗ នៅតាមទំព័រសារព័ត៌មាន ដែលបានរំលោភលើមាត្រា ១៥ នៃក្រមសីលធម៌មេធាវី។
លិខិតដែលចុះហត្ថលេខាដោយលោក ប៊ុន ហុន ប្រធានគណៈមេធាវី បានសង្កត់ធ្ងន់ថា ចាប់ពីពេលនេះទៅ លោកមេធាវីមិនត្រូវផ្ដល់បទសម្ភាសន៍ និងចុះផ្សាយព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងវិជ្ជាជីវៈមេធាវីនៅតាមបណ្ដាញសារព័ត៌មាននានា ដោយគ្មានការអនុញ្ញាតពីគណៈមេធាវីឡើយ។
គណៈមេធាវីគឺជាស្ថាប័នគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈមេធាវីនៅប្រទេសកម្ពុជា។ មេធាវីដែលអាចបំពេញមុខងារក្នុងការងារការពារកូនក្ដីស្របច្បាប់បាន ទាល់តែជាសមាជិកគណៈមេធាវី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ប្រជាពលរដ្ឋភាគច្រើន គាត់មិនសូវមានពេវេលាអានឬស្វែងរកច្បាប់មកអានឡើយ ហើយមួយចំនួនក៏គាត់មិនចេះអក្សរទៅទៀត ហេតុនេះការបកស្រាយច្បាប់ពីមេធាវីឬពីបណ្តាអ្នកច្បាប់ទាំងឡាយ នៅតាមកញ្ចក់ទូរទស្សន៏គឺជារឿងសំខាន់ណាស់ រាជរដ្ឋាភិបាលគួរតែលើកទឹកចិត្តដល់មេធាវីឬពីបណ្តាអ្នកច្បាប់ដែលបានចំណាយកំលាំងកាយ កំលាំងចិត្ត និងពេវេលាដើម្បីបកស្រាយ ចាត់ទុកថាជាការដាក់ទុនយ៉ាងធំរបស់រាជរដ្ឋាភិបាល ដើម្បីអោយពលរដ្ឋទូទៅបានយល់ដឹងអំពីច្បាប់បានច្រើន ឈានឆ្ពោះទៅរកការអភិវឌ្ឌ្យន៏រីកចំរើន និងនីតិរដ្ឋ ។
កំណែទម្រង់ច្បាប់ និង ប្រព័ន្ធតុលាការ!!!!
.
ឬមួយក៏ត្រូវកម្រិតសិទ្ធិស្របច្បាប់របស់អ្នកអនុវត្តច្បាប់ តួយ៉ាងដូចជា មេធាវី ជាដើម?
ប្រហែលជានីតិរដ្ឋដើរថយក្រោយហើយ។
នេះជាការរឹតត្បឹតសេរីភាពនិងការបំបិទសិទ្ធមួយថ្មីទៀតនូវការបញ្ចេញមតិរបស់មេធាវីខ្មែរ ដែលពុំដែលមានទេចំពោះប្រទេសឯទៀតលើលោក បច្ចុប្បន្ននេះគេចេះតែបង្កើតច្បាប់ប្លែកៗដែលពលរដ្ឋខ្មែរពិបាកនិងទទួលយក គេអនុវត្តច្បាប់ចំពោះ
តែពលរដ្ឋទន់ខ្សោយ រីឯពួកគ្នីគ្នាគេតែងតែអង្កុយលើច្បាប់ជានិច្ច,ដូចថ្មីៗនេះក្នុងករណីមេប៉េអិមផ្កាយ៣បានប្រើអំពើហឹង្សាទៅលើមន្ត្រីថ្នាក់ក្រោម៣នាក់អញ្ចឹង ទីបំផុតគេប្រកាស់ឲ្យមានការសំរុះសំរួលគ្នាព្រងើយ អាតូចចាំតែចាញ់មុនទៅអានាង នេះហើយនិតិរដ្ឋនិងច្បាប់នៅស្រុកខ្មែរ ។
ការបញ្ចេញមតិគួរត្រូវបានលើកទឺកចិត្ត ក៏ប៉ុន្តែការបញ្ចេញមតិខ្លះបែបអណាធិប្បតេយ្យ គ្មានការទទួលខុសត្រូវ ចោទគេចោទឯងថាំជាយួន ជារឿងដែលមិនអាចទទួលយកបាន
If all khmers understand law very much they aren’t easy to abuse their rights
So if lawyers always talk about to very media. Many khmers will know the law
So everything of them is too difficult to be stolen.
អាមេធាវីសុកសំអឿនក្តី អាមេធាវី ជួង ជុងងី ក្តី ទ្រឹស្តីមេធាវីវា ស្មើនិងអ្នកប្រមឹកស្រាថ្នាំ
តាមច្រកឌឿងហែមហ្នឹងហ្អី ។ វាដែលតក្តីអោយអាណាបានឈ្នះមួយ តែបើអាខាង
បូញមាត់ បត់ដុំដៃ អាខាងប្រើសម្តីចោលម្សឿតអត់បានការវិញ អូហូ អាពីរក្បាលនេះ
សម្តីវា អ្នកលក់នៅផ្សាត្រីសុំខ្មាស់ !