លោក ហ៊ុន ម៉ាណែត ៖ សាលារៀន ស្ថិតក្នុងការអភិវឌ្ឍ ប្រទេស របស់រាជរដ្ឋាភិបាលកម្ពុជា

ថ្ងៃទី 12 កុម្ភៈ 2013
ដោយ: បាយ័ន
CEN

សៀមរាប: សាលារៀន គឺ​ស្ថិតក្នុង​ការអភិវឌ្ឍប្រទេសរបស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ឈានឆ្ពោះ​ទៅរក​ការរីកចម្រើន​ក្នុង​វិស័យ​អប់រំ​មួយប្រកបដោយ​ចីរភាព​។ នេះ​គឺជា​ប្រសាសន៍​លើកឡើង​របស់លោក​ឧត្ដមសេនីយ៍ទោ ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការរង​កងទ័ព​ជើងគោក កាលពី​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៣​នេះ ក្នុង​ពិធី​បើកសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារសិក្សា​១ ខ្នង​មាន​កម្ពស់​២​ជាន់ ស្មើនឹង​១២​បន្ទប់ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា និង​លោកជំទាវ​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បង្កើតជា​អនុវិទ្យាល័យ​ហ៊ុនសែន​សម្ព័ន្ធភាព ស្ថិតក្នុង​ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្ដ​សៀមរាប​។

     ​លោក ហ៊ុន ម៉ា​ណែ​ត ចូលរួម​ដោយ​លោក ស៊ូ ភិរិន្ទ​, លោក​ឧកញ៉ា សៀង ណាំ និង​លោក​ឧត្ដមសេនីយ៍ឯក ខេង សុមេធ
ក្នុង​ពិធី​បើកសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារសិក្សា​១​ខ្នង កម្ពស់​២​ជាន់ បង្កើន​ជា​អនុវិទ្យាល័យ​ហ៊ុនសែន​សម្ព័ន្ធភាព

​ក្នុងឱកាស​ចូលរួម​ផងដែរ​ពី​សំណាក់​លោក ស៊ូ ភិរិន្ទ អភិបាលខេត្ដ​សៀមរាប​, លោក​ឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ដ្រ​ប្រចាំ​មណ្ឌល​សៀមរាប និង​លោក​ឧត្ដមសេនីយ៍ឯក ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ​, លោក ហ៊ុន ម៉ា​ណែ​ត តំណាងឱ្យ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី និង​លោកជំទាវ​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បាន​លើកឡើង​ផងដែរ​ថា ព្រះរាជាណាចក្រ​កម្ពុ​ជាប​ច្ចុ​ប្បន្ន​មានការ​រីកចម្រើន​យ៉ាង​លឿន ដោយសារតែ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​មាន​សុខសន្ដិភាព ស្ថិរភាព នយោបាយ​ល្អប្រសើរ​។ ក្នុងនោះ​វិស័យ​អប់រំ​គឺជា​អ​ត្ថិភាព​មួយ ដែល​ស្ថិតក្នុង​ការអភិវឌ្ឍ​ប្រទេស របស់​រាជរដ្ឋាភិបាល​កម្ពុជា​។
​    ​
​លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ទៀតថា ការរីកចម្រើន​របស់​ប្រទេសជាតិ​បច្ចុប្បន្ន គឺ​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ បើ​ប្រៀបធៀប​ទៅនឹង​១០​ឆ្នាំមុន គឺ​វា​មាន​ភាពខុសគ្នា ដូច​មេឃ​និង​ដី​។ ជាមួយគ្នា​នោះ​លោក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា មាន​អ្នកខ្លះ​គេ​និយាយថា ប្រទេស​កម្ពុជា​មិនមាន​ការរីកចម្រើន​ទាល់តែសោះ មានន័យថា រាជរដ្ឋាភិបាល​កម្ពុជាមិនបាន​កសាង​ប្រទេស​ឱ្យ​ជឿនលឿន​ទេ​។ ករណីនេះ លោក ហ៊ុន ម៉ា ណែ​ត បាន​បកស្រាយ​ជូន​ប្រជាពលរដ្ឋ​ថា គេ​មិនត្រូវ​ប្រៀបធៀបប្រទេស​កម្ពុជា ជាមួយ​ប្រទេស​ជឿនលឿន​នៅលើ​ពិភពលោក ដែល​គេ​មាន​សុខសន្ដិភាព​រាប់សិប រាប់រយឆ្នាំ​មកហើយ​នោះទេ​។

    ​លោក ហ៊ុន ម៉ា​ណែ​ត ចូលរួម​ដោយ​លោក ស៊ូ ភិរិន្ទ​, លោក​ឧកញ៉ា សៀង ណាំ និង​លោក​ឧត្ដមសេនីយ៍ឯក ខេង សុមេធ ក្នុង​ពិធី​បើកសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារសិក្សា​១​ខ្នង កម្ពស់​២​ជាន់ បង្កើន​ជា​អនុវិទ្យាល័យ​ហ៊ុនសែន​សម្ព័ន្ធភាព
 

​លោក ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​ទៀតថា គេ​គួរតែ​ប្រៀបធៀប​ភ្នំពេញ​បច្ចុប្បន្ន និង​ភ្នំពេញ​កាលពី​១០​ឆ្នាំមុន ឬក៏​គេ​ប្រៀបធៀប​ឃុំ​ស​ង្វើ​យ​របស់​ស្រុក​ជីក្រែង​បច្ចុប្បន្ន និង​កាលពី​១០​ឆ្នាំមុន ដោយ​គេ​មិនអាច​ប្រៀបធៀប​ឃុំ​ស​ង្វើ​យ ទៅនឹង​ភ្នំពេញ​បច្ចុប្បន្ន ហើយ​ប្រៀបធៀប ឃុំ​ស​ង្វើ​យ​បច្ចុប្បន្ន ស្មើ​នឹង​ទីក្រុង​សៀមរាប​បច្ចុប្បន្ន​នោះដែរ​។ លោក ហ៊ុន ម៉ា​ណែ​ត បាន​បន្ដទៀតថា ការអភិវឌ្ឍ​គឺ​ធ្វើឱ្យ​ប្រជាជន​មានបាន​និង​ធ្វើឱ្យ​ប្រទេសជាតិ​មានការ​រីកចម្រើន ហើយ​ប្រជាជន​រស់នៅ​បាន​សុខសាន្ដ និង​មាន​សុខសន្ដិភាព សុវត្ថិភាព មិនមាន​ការភ័យខ្លាច​។ កត្ដា​នេះហើយ​ដែល​ធ្វើឱ្យរាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​មានលទ្ធភាព​គ្រប់គ្រាន់ក្នុងការ​អភិវឌ្ឍប្រទេស​របស់ខ្លួន ឱ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​។​
​    ​
​ក្នុងឱកាស​នោះដែរ លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ជម្រាបជូន​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​១៨២៨​គ្រួសារ ក្នុងឱកាស​នោះដែរ​ថា នៅ​កម្ពុជា​បច្ចុប្បន្ន​អ្នកធ្វើ​គឺ​គេ​ខិតខំ​តែ​ធ្វើ នោះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា រួមជាមួយសប្បុរសជន​នានា​។ ប៉ុន្ដែ​ឯ​អ្នក​ថា គឺ​គេ​អត់​ធ្វើ​អ្វី​ទេ គេ​ចាំតែ​ថា និយាយដើម​គេ ហើយ​ស្រែកថា ប្រទេស​កម្ពុជាចេះតែ​ក្រ​ទៅៗ គ្មាន​ការអភិវឌ្ឍ​អ្វី​ណា​សោះ​។ លោក​ក៏បាន​បន្ដ​ដែរ​ថា ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​បាន​អនុវត្ដន៍​នូវ​គោលនយោបាយ​សំខាន់ៗជូន​ប្រជាជន ដូចជា​លុប​ឡូត៍​នេសាទ​ទូទាំងប្រទេស​, កាត់​ដីស្រែប្រាំង​ជូន​ប្រជាជន​, កាត់​ដីជូ​ន​ប្រជាជន​ទូទាំងប្រទេស​។ ករណី​ខាងលើនេះ គឺ​រាជរដ្ឋាភិបាល​ធ្វើឱ្យ​ប្រជាជនមាន​ការរីកចម្រើន ដោយ​រាជរដ្ឋាភិបាល​មិនបាន​បម្រើឱ្យ​បុគ្គល ឬ​គណបក្សនយោបាយ​ណាមួយ​ឡើយ​។
​    ​
​ដោយឡែក​លោក​ឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ដ្រ​ប្រចាំ​មណ្ឌល​សៀមរាប ដែលជា​អ្នកទទួល​សាងសង់​អគារសិក្សា​១​ខ្នង កម្ពស់​២​ជាន់ ស្មើនឹង​១២​បន្ទប់ ក្នុងនាម​សម្ដេច​តេ​ជោ ហ៊ុន សែន និង​លោកជំទាវ ក៏បាន​បញ្ជាក់​ក្នុង​របាយការណ៍​ដែរ​ថា អគារសិក្សា​មួយ​ខ្នង​នេះ ចំណាយ​អស់​ថវិកា​សរុប​១១៧.០០០​ដុល្លារ​។ ថវិកា​ទាំងនោះ គឺ​លោក​ឧកញ៉ា សៀង ណាំ និង​លោកស្រី បាន​ចំណាយ​៦១.៣៣២​ដុល្លារ​, លោក​បណ្ឌិត លី ស៊ីណា និង​លោកស្រី ចំណាយ​ថវិកា​៥០.០០០​ដុល្លារ​, លោក​ឧកញ៉ា ទូច សៀ និង​លោកស្រី ចំណាយ​ថវិកា ៤.៥៤៨​ដុល្លារ និង​លោក ផេង គង់ និង​លោកស្រី ចំណាយ​ថវិកា​ចំនួន ១.១៣០​ដុល្លារ​។ អស់លោក​ខាងលើ គឺ​បាន​រួមគ្នា​ចំណាយ​ក្នុងនាម​សម្ដេច​តេ​ជោ និង​លោកជំទាវ​។
​  

 ​
​ក្នុងឱកាស​នោះដែរ ​លោក​ឧត្ដមសេនីយ៍ឯក ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​លោកស្រី បានផ្ដល់​ជូន ប្រជាពលរដ្ឋ​ចំនួន​១.៨២៨​គ្រួសារ ដែល​មក​ចូលរួម​ក្នុង​ពិធី​សម្ពោធ​នោះ គឺ​ក្នុង​មួយ​គ្រួសារទទួលបាន​វត្ថុ​អនុស្សាវរីយ៍ ១​កញ្ចប់ ក្នុងនោះ​មាន​សារុង​១, មី​២​កញ្ចប់​, ទឹក​សុទ្ធ​១​ដប និង​ទឹកក្រូច​១​កំប៉ុង និង​លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​នាំយក​ថវិកា​មួយចំនួនធំ​ឧបត្ថម្ភ​ក្នុង​កម្មវិធី ចែកជូន​លោកយាយ​-​លោកតា ដែល​ចូលរួម​ផងដែរ​៕ S
​    ​

What Next?

Recent Articles

12 Responses to "លោក ហ៊ុន ម៉ាណែត ៖ សាលារៀន ស្ថិតក្នុងការអភិវឌ្ឍ ប្រទេស របស់រាជរដ្ឋាភិបាលកម្ពុជា"

  1. cheat says:

    good message!!

  2. Ratha says:

    នេះបើមើលមួយផ្នែកផ្សេងទៀតគឺជា ការចេញធ្វើបេសកកម្មនឹងធ្វើជាតំណាងរបស់ឪពុកខ្លួន
    មុននឹងមានការផ្ទេរអំណាចដូចប្រទេសកុម្មុយនិស្តនានាលើពិភពលោក ដូចជា កូរ៉េខាងជើង
    ជាដើម ដែលបណ្ដាលឲ្យពលរដ្ឋជួបប្រទះភាពអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ ហើយគំលាតរវាងអ្នកមាន
    និងអ្នកក្រវាគ្លាតគ្នាដាច់ស្រឡះ។

  3. ស្តាប់​គេស្តាប់ឯង says:

    ក្នុងនាមជាខ្មែរ គ្មានអ្វីធ្វើអោយរំភើបជាងឃើញកូនខ្មែរបានរៀននៅសាលាថ្មីៗ អោយសមនឹងកិត្តយស The Cambodia of Wonder ឡើយ។ សូមអោយ

    សម្តេចជួយបន្ថែមទៀត ព្រោះសាលាដែលត្រូវជួសជុលសម្បូរណាស់ គឺគ្រប់ខេត្តទាំងអស់ ជាពិសេសតំបន់ដាច់ស្រយាល។

  4. យក្សមាឌល្អិត says:

    បើគ្មានការសិក្សា គឺគ្មានគំនិតអភិវឌ្ឍន៏។
    សង្ឃឹមថា សាលារៀនកាន់តែរីកដុះដាលទៅដល់ជនបទកាន់តែច្រើន កាន់តែលឿន ហើយមានគុណភាពអប់រំជាស្នូលទៅជាមួយផង។
    .
    ក្មេងនៅទីក្រុង អាយុចាប់ពី ៤ ឬ ៥ ឆ្នាំឡើង ចេះសរសេរ អាន រួមទាំងភាសារបរទេស ប៉ុន្តែក្មេងនៅជនបទ ខ្លះអាយុ ១០ ឆ្នាំជាងហើយ
    ក៏មិនទាន់ចេះអាន សរសេរ បានស្រួលបួលផង កុំថាឡើយភាសារបរទេស។
    នេះគឺជាចំណុចគុណភាពអប់រំដែលត្រូវតែយកចិត្តទុកដាក់ដោយខានមិនបាន ហើយក៏មិនអាចអូសបន្លាយពេលវេលាសម្រាប់គិតរឿង
    នេះដែរ។

  5. BaBaBoo says:

    Mr. Hun Manet proof so wrong in his theory by saying nonsense, even his style leadership earn
    himself like father like son. Cambodia will behind track of development by the years 2015 and most
    of the job here in Cambodia depending on foreigners, while most of the Cambodian workers escape
    the country.

  6. សំដីខាងលើមិនស៊ិលុយសោះ។ សង់សាលារៀន តែគ្មានគ្រូ នេះឬដែលហៅថា អភិវឌ្ឍន៌នោះ? គ្រូយកលុយពីសិស្ស នេះឬដែលហៅថាអប់រំសិស្សឲ្យល្អនោះ?? តើអាចធ្វើឲ្យជីវភាពគ្រូបានថ្កុំថ្កើងដូច សៀង​ ណាំ​ ឈឹម ម់ា ស៊ូ ភិរិន្ទ សុខ អាន និង ហ៊ុន​ ម៉ាណែតទេ?? តើហ៊ានប្រាប់ពីក្បួនធ្វើមានបាន ក្បួនដែលឆាបើបានឡើងផ្កាយពីរ បី ប្រជាជន និងកូនទាហានបាន រៀនសូត្រតាមផងបានទេ????

    ការប្រៀបធៀប៖ សូមប្រៀបធៀបរវាង ហ៊ុន សែន និង ហេង សំរិន ដែលកាលពី ១៩៧៩ ក្រដូចគ្នា តើអីឡូវនេះ នរណាមានជាងនរណា????

  7. សំដីខាងលើមិនស៊ិលុយសោះ។ សង់សាលារៀន តែគ្មានគ្រូ នេះឬដែលហៅថា អភិវឌ្ឍន៌នោះ? គ្រូយកលុយពីសិស្ស នេះឬដែលហៅថាអប់រំសិស្សឲ្យល្អនោះ?? តើអាចធ្វើឲ្យជីវភាពគ្រូបានថ្កុំថ្កើងដូច សៀង​ ណាំ​ ឈឹម ម៉ា ស៊ូ ភិរិន្ទ សុខ អាន និង ហ៊ុន​ ម៉ាណែត បានទេ?? តើហ៊ានប្រាប់ពីក្បួនធ្វើមានបាន ក្បួនដែលឆាប់បានឡើងផ្កាយពីរ បី ជូនប្រជាជន និងកូនទាហាន ឲ្យគ្នាបានរៀនសូត្រតាមផងបានទេ????

    ការប្រៀបធៀប៖ សូមប្រៀបធៀបរវាង ហ៊ុន សែន និង ហេង សំរិន ដែលកាលពី ១៩៧៩ ក្រដូចគ្នា តើអីឡូវនេះ នរណាមានជាងនរណា???? និងសូមប្រាប់ពីមូលហេតុផង !!!

  8. ក្មេងវត្ត says:

    បន្តិចទៀតដូចប្រទេសកូរ៉េខាងជើងហើយណាបងប្អូន គេចាប់ផ្ដើមឲ្យចេញមុខដើតួសន្សឹមៗហើយ រូបខាងលើនេះគឺជា គីមជុងអ៊ុន ខ្មែរណា !សូមមើលមុខឲ្យបានច្បាស់។

  9. ឆ្កួតសុទ្ធ រីកចំរើនអាចម៍ ភាគច្រើនជុសជុលតែរបស់ចាស់ៗ
    ទើបនិងឃើញមានអគាល្អពីរ ១-ផ្សារមូបត្រ័ ២-វាតានៈបង់
    សុទ្ធតែពួកអាមន្ត្រីខ្វាក់ភ្នែក អត់ខួរក្បាល អត់ភ្នែកមើលប្រទេសគេអភិវឌ្ឍន៍នៅជិតៗខ្លួនមែន
    ពួកបំរើអាខ្វាក់ វាប្រាកដជាខ្វាក់ដូចគ្នាទាំងឪទាំងកូនមែន !!!

  10. សុទ្ធតែកំពូជអាភ ខំអួតបោកប្រាស់
    ការពិតការស្ថាបនាពួកអាមន្ត្រីចោរពុករលួយអស់ហ្នឹង
    កម្ពុជាដូចនៅបាតស្ថាននរកចឹង ។


  11. ប្រជាពលរដ្ឋ រួមទាំងមន្រ្តីកម្ពុជា កំពុងតែញៀននឹងអំពើរពុករលួយ…
    សូមបញ្ឈប់វា រឺផ្តាច់វាចេញពីខ្លួនអ្នក, បន្ទាប់មក យើងនឹងហ៊ានធ្វើអ្វីដែលយើងចង់
    ធ្វើដោយមិនស្ទាក់ស្ទើរក្នុងជីវភាពរស់នៅរបស់យើង។ មិនមែនស្ថិតនៅលើតែមាត់
    នោះទេ តែសកម្មភាព និងសមត្ថភាពផ្ទាល់ នឹងធ្វើអោយមនុស្សនៅទីនេះមានតំលៃ!
    ដោយភាពយុត្តិធម៌…

  12. ហាស ហាស…គីម ជុង អ៊ុន ខ្មែរ?? មើលទៅបន្តិចទៀតទៅ…កូរ៉េខាងជើងនៅតែសាកល្បងតេស្ត
    ណុយក្លែអ៊ែរ…តើអាចនឹងមានការវាយប្រហារពីសំណាក់អាមេរិក, កូរ៉េខាងត្បូង និងជប៉ុនដែររឺទេ?
    តើដល់ពេលនោះចិន និងរុស្ស៊ីមានអាកប្បកិរិយាបែបណា?? រួមទាំងអ៊ីរ៉ង់…ផ៎ងដែរ?
    អូ…វាទាក់ទងនឹងអ៊ីស្រ្តាអែល និងអ៊ឺរ៉ុបទៅទៀតណា…!
    តើវាមានសង្គ្រាមលោកលើកទីបី ដែររឺទេ?
    ហាស ហាស ហាស…នយោបាយពិភពលោក ជាភូមិរួមមួយ..!
    វាមាន Bad និងមាន Good, ហើយអ្វីដែលគេកំចាត់ គឺ Bad, អ្វីដែលគេលើកតំកើង គឺ Good។