ភ្នំពេញ: តាមកម្មវិធី និងបើគ្មានអ្វីប្រែប្រួលទេ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងត្រូវអញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋសភា នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣។
ថ្ងៃទី 12 កុម្ភៈ 2013
ដោយ: លី សិលា
CEN
កិច្ចប្រជុំរដ្ឋសភា នាថ្ងៃទី១៥កុម្ភៈ នឹងពិភាក្សា និងអនុម័តលើរបៀបវារៈពីរ គឺទី១-សេចក្តីព្រាងច្បាប់ ស្តីពី ការធ្វើវិសោធនកម្មមាត្រា ៩ និងមាត្រា ១០ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និងរបៀបវារៈមួយទៀត គឺការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន ហាយដ្រូ ផៅវ័រ ឡូវើរ សេសាន្ត២។
សេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៣ បង្ហាញថា នៅថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣ វេលាម៉ោង ៨ ព្រឹក រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី៩ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។
សេចក្តីប្រកាសព័ត៌មាន ដាច់ដោយឡែកមួយទៀត ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៣ របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បង្ហាញថា កិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដឹកនាំដោយសម្តេច ហេង សំរិន កាលពីរសៀលថ្ងៃទី១១កុម្ភៈ ក៏បានពិនិត្យ និងសម្រេច ប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំបែបបទជ្រើសរើសបេក្ខជនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញថ្មីមួយរូប សម្រាប់ជំនួសលោក ប៉ែន ថុល សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលត្រូវបញ្ចប់អាណត្តិរយៈពេល ៩ ឆ្នាំ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៣៕ S
ក្រោមអធិបតិយភាពដ៍ខ្ពង់ខ្ពស់អាមុខងាប់ ប្រទេសខ្មែរនៅតែក្រ
ព្រោះនយោបាយឈ្នះៗរបស់វា គឺធ្វើចោរពុករលួយ ប្លន់ដីធ្លីប្រជាជន
និងធ្វើឆ្កែចំរើនយួនជាដ៍រាប ។