អេ​ឡិច ចាន់​ត្រា មាន​យីអ៊ុន​ខ្ពស់​នៅក្នុង​ឆ្នាំនេះ​

ថ្ងៃទី 12 កុម្ភៈ 2013
ដោយ: បញ្ញាសាស្ត្រ
CEN

ភ្នំពេញ: គ្រាន់តែ​ឈានចូល​ដើមឆ្នាំ​២០១៣​ភ្លាម រាសី​របស់​តារា​មុខ​កូនកាត់​ចិន អេ​ឡិច ចាន់​ត្រា ហាក់​ឡើង​ខ្ពស់ត្រដែត ព្រោះ​តារា​រូបនេះ ទើបតែ​ធ្វើ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី និង​ខួបកំណើត កាលពី​ចុងខែ​មករា​កន្លងមក ដោយ​ទទួលបាន​កាដូ​ជាទី​ពេញចិត្ត គឺ​ផ្ទះមួយ​ជង់​ដែលមាន​តម្លៃ​ជាង ២៥ ម៉ឺន​ដុល្លារ នៅ​ថ្ងៃ​ខួបកំណើត​នោះ​ផងដែរ​។

​    ​

​បើ​មិនមាន​អ្វី​ផ្លាស់ប្តូរ​ទេ អេ​ឡិច ចាន់​ត្រា នឹង​ឆ្លង​ទ្វីប​ទៅ​សម្តែង​នៅ​អាមេរិក ជាមួយ​ស្រី​ស្អាត​ពីរ​ដួង គឺ​តារា​សម្តែង​ដែល​ទទួលបាន​ការពេញចិត្ត​ពេញ​ថ្លើម ហើយ​តែងតែ​ទទួល​រហស្សនាម ថា​ជា​តារា​ដែលមាន​ទម្រង់​មុខ​រាង​ពងក្រពើ កែវ នីសា និង​តារា​កំប្លែង​ស្រី ដែលមាន​សម្តី​មិនចេះ​រីងស្ងួត អ្នកនាង សុខ ចាន់​ធីតា ហៅ​កា​តុ នៅក្នុង​ខែមីនា ខាងមុខ​នេះហើយ​។ ចំណែក​គម្រោង​បន្តបន្ទាប់ ដែល​គេ​គ្រោង​នឹង​ចេញទៅ​សម្តែង​នៅ​ប្រទេស​ផ្សេងៗ​ទៀត ត្រូវ​រង់ចាំ​ពេលដែល​តារា​រូបនេះ​ត្រឡប់​មកពី​សម្តែង​នៅ​អាមេរិក​វិញ​។​

​រាសី​ចាប់ផ្តើម​ខ្ពស់ត្រដែត​បែបនេះ ត្រូវបាន​តារា​សាច់​សខ្ចី កម្ពស់ ១,៨០ ម៉ែត្រ​រូបនេះ បង្ហើប​ឲ្យ​ដឹងថា រូបគេ​ត្រូវបាន Sponsor ទៅ​ប្រាំ​ប្រទេស ដែល​ធានា​រូបគេ​ទៅ​សម្តែង​ជា​បន្តបន្ទាប់ ក្នុងនោះ​មាន អូស្ត្រាលី បារាំង កាណាដា អាមេរិក និង​ជប៉ុន​។

​ដោយសារតែ​ការសម្តែង​នៅក្រៅ​ប្រទេស ធ្លាប់បាន​ទទួលជោគជ័យ​ជាច្រើនលើក​ច្រើនសា​រួចមកហើយ ទើប​ធ្វើ​ឲ្យ​កំលោះ​រូប​សង្ហា ដែល​ហ៊ុំព័ទ្ធ​ទៅដោយ​ព័ត៌មាន​ជាមួយ​ស្រី​ស្អាត​ច្រើន​នាក់​រូបនេះ ទទួលបាន​គម្រោង​យ៉ាងច្រើន សម្រាប់​ការសម្តែង​ក្នុង​ឆ្នាំ​ថ្មី​របស់គេ​៕

What Next?

Recent Articles

4 Responses to "អេ​ឡិច ចាន់​ត្រា មាន​យីអ៊ុន​ខ្ពស់​នៅក្នុង​ឆ្នាំនេះ​"

  1. *** says:

    ច្រៀងដូចមាន់អួលអាចម៍ក្រៀម នៅមានស្ប៉ុនស៊័រមកកើបកាក់រាយទៀតដែរហ្ន!!!….. ហាស់ហា!!!

  2. kumrou says:

    អាលិច(ទំនាញសូរ)អើយ សូមមើលទូរទស្សន៍ដែលលោកបានផ្សាយ
    ពាណិជ្ជកម្មផលិតផលមួយនោះ ខ្ញុំមើលមិនចូលទាល់តែសោះ ដោយសារ
    ក្បាច់រំាំឆ្កួតៗ gangnam style ដែលមើលទៅគួរឱយស្អប់ខ្លាំងណាស់
    រហូតដល់ស្អប់អ្នកសំដែងថែមទៀត។

  3. *** says:

    ច្រៀងដូចមាន់អួលអាចម៍ក្រៀម នៅមានស្ប៉ុនស៊័រ មកកើបកាក់រាយទៀតដែរហ្ន!!!….. ហាស់ហា!!!

  4. kim says:

    ត្រឹមត្រូវណាស់…ស្ប៉ុនស៊័រពិតជាល្ងង់មែនពាណិជ្ជកម្មផលិតផលវាហាហានោះគ្មានវិជ្ជាជីវៈអីបន្តិចសោះគូតែប្តូរចោលទៅបើនៅតែបន្តទៀតគ្មានអ្នកណាទិញទេ..តូស្រីក៏យាប់ណាស់ដែរ….ពិសេសផ្សាយតាមវិទ្យុABC អ្នកផ្យាយភាគច្រើនជាមនុស្សត្រប៉ែខ្លាំងណាស់ គ្មានវិជ្ជាជីវៈនិយាយដូចក្មេងលេងឡុកឡពិសេសប្រធានវិទ្យុគួតែនិយាយអោយបាលល្អមានវិជ្ជាជីវៈបន្តិចទៅ…ក្រសួងព័ត៍រមានគួតែហៅទៅនែណាំខ្លះទៅ…..